Friday, June 29, 2018
អយុធ្យា
ប្រវត្តិខេត្តអយុធ្យា-ប្រវត្តិវិទូថៃថាជារបស់ថៃ-តែប្រវត្តិវិទូបរទេសថាជារបស់ខ្មែរ-ចុះសិលាចារិកខ្មែរថាម៉េចដែរ?
By So Thea
Reak Smey News
ប្រវត្តិខេត្តអយុធ្យា ដែលត្រូវទ័ពភូមាដុតកំទេចនៅឆ្នាំ ១៧៧៩ នោះ នៅមានការខ្វែងគំនិតគ្នាអំពីកាលបរិច្ឆេទ ឬចំណាស់។ អ្នកប្រវត្តិវិទូថៃ ដែលសំអាងលើច្បាប់ព្រះរាជពង្សាវតារអយុធ្យា បានអះអាងថា ទីក្រុងខាងលើនេះដែលជា “កោះ” ឬ “ទីក្រុងទឹក” ត្រូវបាន កសាងឡើងដោយស្តេចថៃ ព្រះនាមថា អ៊ូថង នៅឆ្នាំ១៣៥០។ លោក អៃម៉ូនីយេ ជនជាតិបារាំងមិនយល់ស្របនឹងទស្សនៈនេះទេ ដោយលោកបានបញ្ជាក់ថា អយុធ្យាគឺជាទឹកដីខ្មែរហើយធ្លាប់មានប្រវត្តិ ដ៏យូរលង់ជាច្រើនសតវត្ស មុនការមកដល់នៃជនជាតិថៃទៅទៀត។
តើការពិតស្ថិតនៅត្រង់ណា? ដើម្បីចូលរួមវិភាគទាន ក្នុងការស្វែងយល់អំពីឫសកែវនៃទីក្រុងអយុធ្យា យើងសូមអនុញ្ញាតផ្តល់នូវឯកសារសំណេរមួយ គឺផ្ទាំងសិលាចារឹក ដែលគេបានរកឃើញក្នុងខេត្តនេះនៅឆ្នាំ១៩៣៩ នៅពេលសាងសង់ផ្លូវនៅលើទួលបុរាណមួយមានឈ្មោះថា បូតព្រាហ្មណ៍។ ទួលប្រាសាទនាសម័យអង្គរខាងលើនេះ ស្ថិតនៅខាងកើតនៃទីក្រុងអយុធ្យា ក្បែរស្ពានចាស់មួយឈ្មោះថា សះផានជីគុន សម្រាប់ភ្ជាប់កោះអយុធ្យា ទៅនឹងត្រើយម្ខាងទៀតនៃព្រែក។
សូមរំលឹកថា ផ្ទាំងសិលាចារឹកខ្មែរចារនៅឆ្នាំ ៩៣៧ នៃគ.ស ដែលយើងនឹងយកមកសិក្សាវិភាគឡើងវិញនេះ ត្រូវបានផ្សព្វផ្សាយម្តងរួចមកហើយ នៅឆ្នាំ១៩៤៤ ដោយលោក ហ្ស៊ក ស៊ឺដេស (Cf. L’inscription khmere d’Ayuthya, The Journal of the Thailand Researsch (JTRS) Vol XXXV, Part I, 2,1944. Banghok ។ ផ្ទាំងសិលាចារឹកខ្មែរនៃខេត្តអយុធ្យាមានកំពស់ ០,៤៥ម. កម្រាស់ ០,២២ម. ហើយមានចារអក្សរទាំងសងខាង។ផ្នែកទី១ នៃសិលាចារឹក មានតួអក្សរ ១៨បន្ទាត់ ជាកាព្យឃ្លោងសំស្ត្រឹត។រីឯនៅផ្នែកទី២វិញ ដែលសរសេរជាភាសាខ្មែរមានតួអក្សរ ១៧បន្ទាត់ ពាក់ព័ន្ធទៅនឹងបញ្ជីពួកខ្ញុំបម្រើប្រាសាទខាងលើ។ បើពិនិត្យលើខ្លឹមសារនៃសិលាចារឹក យើងអាចនិយាយបានថា គ្មានអ្វីគួរឲ្យមានភាពស្រពិចស្រពិលឡើយ។
នៅខេត្តអយុធ្យា យើងមានភស្តុតាងជាប្រវត្តិសាស្ត្របញ្ជាក់ ដោយមានសំណង់ស្ថាបត្យកម្មប្រាសាទ និងសិលាចារឹក ទោះបីបានឈូសឆាយ បាត់បង់ហើយក៏ដោយ។ នេះជាការពិតមួយដែលអ្នកប្រវត្តិវិទូថៃ និងអឺរ៉ុបខ្លះ ដែលមិនបានដឹង ឬមិនបានទទួលស្គាល់ ព្រោះគេយល់ច្រឡំប្រវត្តិសាស្ត្រ ដោយចេតនា ឬអចេតនារបស់គេ។
ម្យ៉ាងវិញទៀត ថ្វីត្បិតតែយើងមិនមានគំនិតខ្វែងគ្នានឹងមតិរបស់លោក ហ្សក សឺដេស ក៏ប៉ុន្តែ យោងតាមទិន្នន័យខាងបុរាណវិទ្យាថ្មីៗ យើងអាចកំណត់ទីតាំងនៃទីក្រុង ចានាសៈបុរី ច្បាស់ជាងលោកហ្សក សឺដេសបន្តិច ហើយដែលវត្តមានរបស់ទីក្រុងនេះ ត្រូវបានគូសបញ្ជាក់ក្នុងសិលាចារឹក។
បើតាមយើង ចានាសៈបុរី ស្ថិតនៅខ្ពង់រាបនគររាជ លាតសន្ធឹងរហូតដល់អយុធ្យា ហើយក៏បានភ្ជាប់ទៅនឹងភូមិភាគខាងត្បូងនៃប្រទេសថៃបច្ចុប្បន្ននេះផងដែរ។ ហេតុនេះព្រះនាមរបស់ព្រះមហាក្សត្រ ដែលបានសោយរាជ្យនៅទីនោះ មានលក្ខណៈខុសពីព្រះរាជវង្សានុវង្សខ្មែរ នៅឯម្ខាងទៀតនៃជួរភ្នំដងរែក ជាពិសេស ព្រះបាទជ័យវរ័្មនទី៤ កំពុងសោយរាជ្យនៅក្នុងសម័យកាលដូចគ្នានេះនៅតំបន់ កោះកេរ (ឆោកគរគ្យរ ឬគគីរ) ជាដើម។នេះគឺជាទទ្បី្ហករណ៍មួយបង្ហាញអំពីស្វយ័តភាព នៃភូមិភាគនេះ មុនការប្រមូលផ្គុំគ្នា នូវរដ្ឋខ្មែរតូច-ធំទាំងឡាយ ឲ្យក្លាយទៅជារដ្ឋតែមួយ គឺចក្រភពកម្ពុជទេសក្នុងរាជរបស់ព្រះបាទ សុរិយាវរ័្មនទី១ និងទី២។ តទៅនេះ គឺសេចក្តីសង្ខេបនៃសិលាចារឹកអយុធ្យា អានដោយលោកហ្ស៊កសឺដេស៖ខ្លឹមសារនៃសិលាចារឹកនៅផ្នែកទី១ បានឲ្យដឹងថា មានការមកដល់ព្រះសិវៈក្រោមព្រះនាមចន្ករៈ និងព្រះ នាងបា័វតី ដែលជាព្រះជាយារបស់ទ្រង់។
បន្ទាប់មកទៀត សិលាចារឹកបានបង្ហាញអំពីប្រវត្តិនៃព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជ្យ នៅចានាសៈបុរី។ ប្រការនេះមានន័យថា ខេត្តនេះ ស្ថិតនៅក្រោមការត្រួតត្រាគ្រប់គ្រងរបស់វង្សក្សត្រខ្មែរ មុនការមកដល់នៃជនជាតិថៃ ហើយខេត្តនេះ ជាកេរដំណែលរបស់ខ្មែរ យ៉ាងប្រាកដ។នៅក្នុងសិលាចារឹកបានឲ្យដឹងថា ព្រះមហាក្សត្រទី១ ដែលបានគ្រងរាជសម្បត្តិដំបូងបង្អស់នៅចានាសៈបុរី គឺព្រះបាទ សន្ទរបរាក្រម។
ព្រះមហាក្សត្រអង្គនេះមានព្រះរាជបុត្រមួយអង្គមានព្រះនាមថា ភគវត្ត ដែលបានប្រសូត បុត្រពីរព្រះអង្គគឺ មារបតិសិង្ហវរ័ន្ម ដែលជាព្រះរៀម និង មង្គលវរ័ន្ម ដែលជាព្រះអនុជ។ សិលាចារឹក ក៏បានបញ្ជាក់ទៀតថា ព្រះអង្គម្ចាស់ មារបតិសិង្ហវរ័ន្ម បានក្លាយទៅជាអធិបតីគ្រប់គ្រងនគរចានាសៈបុរៈ រីឯព្រះអនុជរបស់ព្រះអង្គវិញ គឺជាអ្នកដែលបានកសាងរូបសំណាកដំណាងឲ្យព្រះមាតារបស់ទ្រង់ ក្រោមរូបភាពនៃព្រះសិវៈ ឬព្រះឥសូរ។ ផ្នែកទី២នៃសិលាចារឹកអយុធ្យា ដែលសរសេរជាភាសាខ្មែរសុទ្ធសាធ បានពិពណ៌នាអំពីឈ្មោះរបស់ពួកខ្ញុំបម្រើទេវស្ថាននោះ។
ក្នុងចំណោមបញ្ជីឈ្មោះអ្នកបម្រើ ឃើញមានជាអាទិ៍ គោតៃ និង ស៊ី ជាដើម។ ក្រៅពីនេះគេក៏បានឃើញស័ព្ទខ្មែរមួយចំនួន នៅជំនាន់អង្គរដូចជា រនោច, កំបិត, កូន, ពៅ, រត់វារ, គន្ធី..។ល។ តាមប្រសាសន៍របស់លោក សឺដេស ព្រះរាជវង្សានុវង្សខ្មែរ ដែលបានគ្រប់គ្រងនៅខេត្តអយុធ្យានៅឆ្នាំ ៩៣៧ នេះ បានបន្តពូជពង្សពីបព្វជិត ភគទវត្ត ដែលនោះគឺជាព្រះនាមរបស់ស្តេចមួយអង្គដែលបាន សោយរាជ្យនៅឆ្នាំ៥១៥ នៅក្នុងរដ្ឋមួយនៅម្តុំជ្រោយ មលយូ ដែលមានឈ្មោះថា ឡាំងយ៉ាស៊ីវសី (យោងតាមឯកសារចិន)។ម្យ៉ាងទៀត អ្នកប្រាជ្ញខាងលើ ក៏បានបញ្ជាក់បន្ថែមទៀតថា ស្តេចភគវត្ត នៃនគរឡាំងយ៉ាស៊ីវសី ត្រូវបានជ្រើសតាំងធ្វើជាស្តេច ២០ឆ្នាំ ក្រោយពីបាននិរទេស ទៅកាន់ប្រទេសឥណ្ឌា។
តែទោះបីយ៉ាងនេះក្តី លោកមិនហ៊ានបញ្ជាក់អំពីអត្តសញ្ញាណពិត របស់ព្រះមហាក្សត្រអង្គនេះឡើយ ព្រោះថា ព្រះនាមនេះ គឺជាព្រះនាមមួយដែលមានលក្ខណៈសាមញ្ញពេក ក្នុងសម័យនោះ។ គួររំលឹកនៅទីនេះថា ពេលវេលាមកដល់ហើយ សម្រាប់យើង ដើម្បីបង្ហាញទស្សនៈរបស់យើងជុំវិញ គោរម្យងារ ភគវត្ត ខាងលើនេះឲ្យបានជាក់លាក់។សូមជម្រាបថា គោរម្យងារ ភគវត្ត ខាងលើនេះ ពុំមានលក្ខណៈទូទៅនោះទេ។ ក៏ប៉ុន្តែ គឺជាមុខងារ ឬឋានន្តរស័កិ្តនៅសតវត្សទី១១ ដែលជិតប្រហែលព្រះមហាក្សត្រ ឯណោះទេ។ឧទាហរណ៍ ឈ្មោះរបស់ព្រះរាជគ្រូរបស់ព្រះឧទយាទិត្យវរ្ម័នទី២ គឺ ភគវត្តបាទវ្រៈកម្រតេង ឬ ធូលីជើងវ្រៈកម្រតេងអញ។យើងក៏មានព័ត៌មានទៀតថា ព្រាហ្មណ៍បុរោហិតម្នាក់ទៀត ដែលមានការចេះដឹងយ៉ាងជ្រៅជ្រះបំផុត ហើយដែលជាព្រះរាជគ្រូរបស់ព្រះបាទជយវរ្ម័នទី៦ ផងនោះ ក៏មានគោរម្យងារដូចគ្នានេះដែរ គឺ ’ភគវត្តបាទកម្រតេងអញ”។មូលហេតុ ដែលយើងលើកឧទាហរណ៍ទាំងនេះឡើង គឺព្រោះតែតាមទស្សនៈរបស់យើង គោរម្យងារភគវត្ត គឺមានឋានៈឲ្យស្មើនឹងព្រះរាជា តាមសន្មត ហើយការលើកតម្កើងឋានៈនេះ គឺជាប្រពៃណីខ្មែរដែលមានតាំងពីសម័យនគរភ្នំមកម្ល៉េះ។ម្យ៉ាងទៀត វត្តមានរបស់គោរម្យងារខាងលើនេះ ដែលមានប្រភពចេញពីជ្រោយមលយូ ក៏មិនធ្វើឲ្យយើងភ្ញាក់ផ្អើលដែរ។
ព្រោះថាព្រះមហាក្សត្រខ្មែរបុរាណធ្លាប់បានគ្រប់គ្រងទៅលើផែនដីជ្រោយមលយូ មុនការលេចធ្លោឡើងនៃរដ្ឋឈ្មោះ ស្រីវីជ័យ នៅក្នុងអំឡុងសតវត្សទី៧-៨នៃគ.ស មកម្ល៉េះ។ ហើយបើយោងតាមកំណត់ហេតុចាស់ៗ ដែលជនជាតិចិនបានបន្សល់ទុក បានឲ្យដឹងថា ទឹកដីនេះគឺជាភាគមួយនៃរដ្ឋហ្វូ-ណន ឬនគរភ្នំ យ៉ាងជាក់ច្បាស់ផងដែរ។ សរុបសេចក្តីមក ដោយសារតែគេពុំបានឃើញវត្តមានរបស់ជនជាតិមន ដូចនៅខេត្តលវៈ ឬលពបុរី និងជនជាតិថៃ នៅក្នុងខេត្តនេះ ទើបយើងពុំអាចសន្និដ្ឋានថា តំបន់នេះ គឺជាទឹកដីរបស់មន ឬថៃ បានជាដាច់ខាត។
ផ្ទុយទៅវិញនៅទីនោះ គេបានឃើញវប្បធម៌ខ្មែរ មានការវិវត្តន៍មិនឈប់ឈរ ចាប់តាំងពីសម័យបុរេអង្គររហូតដល់សម័យអង្គរ។ នេះជាកត្តាមួយ ដែលគេមិនត្រូវមើលរំលងឡើយ កាលបើគេចង់សរសេរប្រវត្តិរបស់ទីក្រុងអយុធ្យាដោយសុក្រិតនោះ៕
Thursday, June 28, 2018
AMBASSADOR Of Bolivarian Republic of Venezuela
នាវេលាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Jorge Rondón Uzcátegui ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព តែងតាំងថ្មី នៃសាធារណរដ្ឋបូលីវីនៃវេណេហ្ស៊ុយអេឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបបង្គំគាល់ថ្វាយសារតាំង នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ៚
Tuesday, June 26, 2018
Saturday, November 11, 2017
ព្រះបាទជ័យវរ្ម័នទី៧
ជីវប្រត្តិពីព្រះចៅអធិរាជខ្មែរ «ព្រះបាទជ័យវរ្ម័នទី៧»
18-01-2017 , 9:38 AM
ព្រះបាទជយវរ្ម័នទី៧ មានព្រះអគ្គមហេសី ២ព្រះអង្គ គឺព្រះនាងជយរាជទេវី និង ព្រះនាងឥន្រ្ទទេវី ។ ព្រះមហេសីទាំងពីរអង្គជាបងប្អូនបង្កើត ព្រះនាងជ័យរាជាទេវី រៀបអភិសេកមុនពេលដែលព្រះបាទជយវរ្ម័នទី៧ បានឡើងសោយរាជ្យ។ នៅក្រោយពេលដែលព្រះនាងជ័យរាជាទេវី បានសោយទីវង្គតទៅ ទើបព្រះនាងឥន្រ្ទទេវី (ដែលជាព្រះរៀម) បានរៀបអភិសេកបន្ទាប់ទៀត។
ព្រះរាជជីវប្រវត្តិតាមសិលាចារឹក
ផ្ទាំងសិលាចារឹកដ៏ធំមួយនៃប្រាសាទព្រះខ័នស្ថិតនៅក្នុងខេត្តសៀមរាប អតីតទីក្រុងខែ្មរមហាអស្ចារ្យរុងរឿង ដែលលោក គែ្លហ្សិ៍ បានប្រទះឃើញ គឺលោក ហ្ស៊ក សេដែស ជាជនជាតិបារាំងសែស ដែលបានបោះពុម្ពផ្សាយ កាលពីឆ្នាំ ១៩៤១។ ការផ្សព្វផ្សាយនូវទិន្នន័យដ៏សំខាន់បំផុត ពាក់ព័ន្ធទៅនឹងព្រះរាជជីវប្រវតិ្តរបស់ព្រះបាទជយវរ័្មនទី៧ ព្រះមហាវីរក្សត្រនៅសម័យមហានគរ។ មតិមហាជនខែ្មរមួយចំនួន មិនទាន់បានជ្រាបអំពីព័ត៌មានចម្បងទាំងនេះឲ្យបានច្បាស់លាស់នៅឡើយទេ។ ប៉ុនែ្តអ្នកឯកទេសខាងប្រវត្តិសាស្រ្តកម្ពុជា បានលើកយកមកបកប្រែក្រៅផ្លូវការ ជូនជនរួមជាតិខែ្មរ ទុកជាការចេះដឹងទូទៅខាងប្រវត្តិសាស្រ្តមួយកម្រិតទៀត ។ គួររំលឹកផងដែរថា សិលាចារឹកនេះ (k-៩០៨) មានចារជាអក្សរទាំងអស់ចំនួន ១១១ គាថា។ បណ្ឌិតបុរាណវិទូខែ្មរ លោក មីសែល ត្រាណេ បានលើកឡើងថា "១៨គាថាដើមនៃសិលាចារឹកនេះ" មានលក្ខណៈដូចគ្នាបេះបិទទៅនឹងខ្លឹមសារនៃសិលាចារឹកប្រាសាទតាព្រហ្ម។ លោកបណ្ឌិតបានធ្វើការបកប្រែនូវគាថាមួយចំនួន ជាពិសេស គាថាជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័ន ទី ៧ ដូចតទៅនេះ៖
« ជាព្រះរាជាមួយព្រះអង្គ ដែលត្រូវបានព្រះរាជាទាំងពួង នៃដែនដីដែលនៅដៃមានកាន់យ៉ាងណែន មនុស្សគោរពសក្ការៈ។ ព្រះអង្គជាគតិបណ្ឌិតដ៏ឆ្នើមក្នុងចំណោមគតិបណ្ឌិតផងទាំងឡាយ ជាព្រះរាជបុត្រារបស់ព្រះរាជា ព្រះបាទស្រុតវរ័្មន និងព្រះបាទស្រីស្រេស្ថវរ្ម័ន ជាមនុស្សល្អប្រពៃ តាមរយៈព្រះសម្មិទ្ធិដ៏រុងរឿងថ្កើងថ្កាន ជាប្រភពនៃវង្សក្សត្រដ៏បរិសុទ្ធ » (គាថាទី ៦) ។
« ព្រះអង្គជាព្រះអាទិត្យនៅលើមេឃា ដែលជាវង្សត្រកូលកម្ពុជា ដែលបានប្រសូតឡើងនៅលើភ្នំខាងកើតនៃជយាទិត្យបុរៈ។ ព្រះអង្គបានដាស់បេះដូងផ្កាឈូកនៃ សព្វសត្វលោក ជាឃ្លាំងនៃភាពត្រចេះត្រចង់ ជាអធិរាជនៃស្រេស្ថបុរៈ » (គាថាទី ៧)។
« ប្រសូតឡើងក្នុងមហានគរនៃគ្រួសារខាងព្រះមាតា ដែលព្រះចន្ទចែងចាំងនូវកាំរស្មីព្រះកិត្តនាមល្អប្រពៃឥតខ្ចោះ ភ្លឺថ្លាដូចព្រះនាងលក្ស្មី ព្រះនាងបាននាំមុខកំពូលស្រ្តីទាំងឡាយ (គឺព្រះរាជិនី) កម្ពុជរាជលក្ស្មី » (គាថាទី ៨)”។
« ស្វាមីនៃដែនដីឯភវបុរៈ ព្រះបាទភវរ្ម័នទេវៈ ប្រកបដោយសម្រស់ដ៏ភ្លឺថ្លា ដែលនាំមកនូវមន្តសេ្នហ៍ចំពោះព្រះរាជនគររបស់ទ្រង់ ។ ពោរពេញទៅដោយទេពកោសល្យ ជាប្រភពកំណើតនៃ រាជវង្សានុវង្ស ដូចអ្នកដែលបានប្រកបដោយកាំរស្មីអមតៈ។ ព្រះអង្គបានសម្រាលនូវភាពឈឺចុកចាប់របស់ប្រជានុរាស្រ្តរបស់ទ្រង់ » (គាថាទៅ ៩)។
« អ្នកដែលមានអាកប្បកិរិយាល្អ ភាពល្បីល្បាញ វីរភាព ដែលគេមិនអាចស្តីបន្ទោសអ្វីៗ ទាំងអស់បានឡើយ ហើយទ្រង់បានប្រសូតក្នុងត្រកូលរបស់អ្នកនោះ ព្រមទាំងបានបង្កើតនូវកិច្ចការសម្រាប់មនុស្សគ្រប់មជ្ឈដ្ឋាន ព្រះបាទស្រីហស៌វរ្ម័ន ជាអ្នកបំផ្លាញសេចក្តីរីករាយរបស់សត្រូវក្នុងចម្បាំង ហើយមានព្រះរាជសកម្មភាពដ៏ថៃ្លថ្លា ដែលបានផ្សព្វផ្សាយចេញពីវាចាគ្រប់ទិសទី » (គាថាទី ១០)។
« តាមរយៈព្រះមហាក្សត្រ និងព្រះរាជមហេសីនេះ ព្រះនាងស្រីជយរាជចូឌាមនី បានមានកំណើតឡើង » … « ប្រៀបទៅនឹងធាត្រីដែលបង្កើតឡើងដោយភាពរឹងប៉ឹង ដូចកមលា ដោយសោភ័ណភាព ដូចអរុណោទ័យ ដោយអាកប្បកិរិយាដែលមិនអាចស្តីបន្ទោសបានឡើយ ដូចបៃត្រីដែលបានចាប់កំណើតដោយសប្បុរសធម៌ » (គាថាទី ១១-១២)។
« បានសោយរាជសម្បត្តិ នៅឯស្រីមន្តយសោធរបុរៈ ព្រះមហាក្សត្រជយវរ្ម័នទេវៈ ក្រោយពីផ្ទាញ់រលកនៃពួកសត្រូវ ព្រះអង្គបានបោះបង្គោលរហូតដល់សមុទ្រ បង្គោលនៃ ជ័យជំនះគ្រប់ទិសទី ព្រះអង្គ និងបុព្វការីជនប្រថាប់នៅឯមហិធរបុរៈ » (គាថាទី ១៣) ។
« ព្រះរាជបុត្រីរបស់ព្រះបាទស្រីហស៌វរ្ម័ន បានឲ្យកំណើតទៅមហាបុរសមួយរូប គឺ ព្រះបាទជយវរ្ម័ន ទី ៧ ប្រកបដោយថាមពលចែងចាំងដូចភ្លើងក្រហមឆ្អៅ បៀ្របដូចទៅនឹងព្រះនាងអទិតិ ដែលបានធ្វើឲ្យព្រាហ៌្មសីក្លាយទៅជាសេ្តចនៃពពួកទេវតា ដែលដោយសារការប្រណិប័តន៍ដ៏ល្អប្រពៃដើម្បីការការពារដែនដី បានសម្លាប់ពួកមេទ័ពបច្ចាមិត្ត » (គាថាទី ១៨)។
រួមសេចក្តីមក គ្មានអ្វីសង្ស័យឡើយ ព្រះបាទជ័យវរ្ម័នទី៧ ពិតជាវង្សមហាក្សត្រាខែ្មរយ៉ាងពិតប្រាកដ ដែលបានតពូជពង្សពីព្រះមហាវីរក្សត្រនាសម័យនគរភ្នំ និងចេនឡា ដ៏មាន មហិទ្ធិប្ញទិ្ធគួរឲ្យស្ញប់សែ្ញង ហើយព្រះអង្គក៏ជាមហាបុរសរដ្ឋ ដែលបានការពារដែនដីខែ្មរយើង ដោយមានការលះបង់ខ្ពស់ រកអ្វីបៀ្របពុំបានឡើយ។
ស្នាមព្រះហស្តក្នុងការកសាងផ្លូវជាតិធំៗ ចំនួន៥ ខែ្សក្នុងរជ្ជកាលព្រះអង្គ
មិនត្រឹមតែកសាងនូវ មន្ទីរពេទ្យនិងធម្មសាលា ប្រាសាទច្រើនរាប់មិនអស់ទេ ក្នុងរជ្ជកាលព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានកសាងផ្លូវជាតិធំៗ ចំនួន៥ខែ្ស សម្រាប់ការធ្វើដំណើរឆ្លងកាត់អាណាចក្រ ។ លោក វង់ សុធារ៉ា សាស្រ្តាចារ្យសិលាចារឹកសាស្រ្ត និងប្រវត្តិសាស្រ្តខែ្មរ និងជាអនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ក្នុងរជ្ជកាលព្រះអង្គ ព្រះមហាវីរក្សត្រអង្គនេះបានទ្រង់កសាងផ្លូវគមនាគមន៍សំខាន់ៗចំនួន៥ខែ្ស ។ ខែ្សទី១ ផ្លូវខាងលិច ចាប់ពីយសោធបុរៈកាត់ភ្នំស្រុក តម្រង់ ទៅស្តុកកក់ធំ និងបន្ទាយឆ្មារ។ ខែ្សទី២ ផ្លូវនៅប៉ែកពាយ័ព្យប្រទេស ពីយសោធបុរៈទៅប្រសាទពិមាយ។ ខែ្សទី៣ ផែ្នកខាងជើង (មិនដឹងច្បាស់) គេរៀបរាប់បែបជាផ្លូវវង់មួយ គឺចេញពីរាជធានីទៅកាន់ទីក្រុងជ័យវតី ជ័យសិង្ហវតី ជ័យវីរតី ជយរាជគិរី ស្រីសុវីរបុរី មកដល់យសោធបុរៈវិញ។ ចំណែកខែ្សទី ៤ ផ្លូវឦសាន ពីរាជធានីយសោធបុរៈទៅកាន់រាជធានីរបស់ចាម និង ទី៥ ផ្លូវខាងកើត ពីយសោធបុរៈ ទំនងជាតម្រង់ទៅសម្បូរព្រៃគុក ដែលគេអាចឃើញដាននៃសំណង់ស្ពានបុរាណជាច្រើន តាមដងផ្លូវជាតិលេខ៦ ចាប់ពីស្ពានបុរាណនៅកំពង់ក្តីរហូតដល់ដំដែក ។ លោកសាស្រ្តាចារ្យ វង់ សុធារ៉ា បានបន្តឲ្យដឹងថា ការកសាងផ្លូវគមនាគមន៍ចំនួន៥ខែ្សនេះ នៅតាមផ្លូវព្រះអង្គ បានកសាងធម្មសាលា និងភ្លើងបំភ្លឺចំនួន ១២១កនែ្លង សម្រាប់ជាជម្រកសាធារណៈ ដល់អ្នកធ្វើដំណើរទូទៅ។ លោកបន្តថា ក្នុងសិលាចារឹកប្រាសាទព្រះខ័ន បានបន្តឲ្យដឹងថា តាមផ្លូវពាយ័ព្យ មានធម្មសាលាចំនួន ១៧ ផ្លូវខាងជើង មានធម្មសាលាចំនួន ១៤ និង មានភ្លើងផ្លូវឦសាន មានធម្មសាលាចំនួន ៥៧ រួមទាំងភ្លើងនិង1នៅសូរ្យបវិត គីភ្នំជីសូរ1 នៅវិជយាទិត្យនិង ១ នៅកល្យានសិទ្ធកៈ ទំនងជាត្រូវនឹងស្រុករំដួល ខេត្តស្វាយរៀង ។ បនែ្ថមពីនោះ ធម្មសាលាសល់ចំនួន៣០ ដោយសារមិនមានអត្ថបទសិលាចារឹក ធម្មសាលាដែលនៅសល់ ទំនងជាសង់តាមផ្លូវខាងលិច និងខាងកើត តាមកឆរបញ្ជាក់របស់លោកសាស្រ្តាចារ្យ វង់ សុធារ៉ា ។ លោកបានបន្តថា ក្រៅពីនេះ ព្រះអង្គបានកសាងមន្ទីរពេទ្យ ដែលភាសាជំនាន់នោះហៅថា អារោគ្យសាលា មានចំនួន ១០២កនែ្លង ប្រកបដោយគ្រឿងតង្វាយដ៏ច្រើនអនេក សម្រាប់ផ្គត់ផ្គង់ជីវភាព និងសកម្មភាពនៅតាមមន្ទីរព្យាបាលនីមួយៗ ពេទ្យជំនាញ ពេទ្យជំនួយ អ្នកបុកថ្នាំ អ្នកដាំទឹក អ្នកបម្រើការផេ្សងៗ ដែលសរុបមានប្រមាណ ៩០នាក់ សម្រាប់មន្ទីរពេទ្យនីមួយៗ ។ លោកសាស្រ្តាចារ្យ វង់ សុវធារ៉ា បានបន្តដោយគូសបញ្ជាក់ថា « អ្នកជំងឺគ្រប់ឋានៈសង្គម អាចទទួលការព្យាបាល ដោយគ្មានការរើសអើង » (សិលាចារឹកសាយហ្វុង លេខ K ៣៦៨)។ លោកបនែ្ថមថា ដោយសារព្រះអង្គយកចិត្តទុកដាក់លើសុខុមាលភាពនេះ ហើយដែលរហូតធ្វើឲ្យអ្នកស្រាវជ្រាវខ្លះសង្ស័យថា ព្រះអង្គកើតឃ្លង់ ដោយអ្នកស្រាវជ្រាវទាំងនោះ គ្រាន់តែពឹងផែ្អកលើការបកស្រាយរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងរឿងព្រេងនិទានសេ្តចគម្លង់ ដែលគេប្រឌិតឡើង នៅពេលក្រោយប៉ុណ្ណោះ ។
អំពីព្រះបាទជយវរ្ម័នទី៧ (ព្រះរាជាដ៏មានមហិទ្ធិឫទ្ធិ និងព្រះរាជវង្ស)
ព្រះបាទជយវរ្ម័នទី៧ ជាព្រះរាជាដ៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែចុងក្រោយនៃរាជាណាចក្រអង្គរ ។ អ្នកប្រវត្តិសាស្រ្តអំពីប្រទេសកម្ពុជា លោក អៃម៉ូនីញ៉េរ៍ (Aymonier) បានសិក្សាពីព្រះបាទជយវរ្ម័នទី៧ និងសន្និដ្ឋានថា ជាក្សត្របង្កើតសម័យដ៏រុងរឿងនៃប្រទេស។ ការបង្រួបបង្រួមជាតិរបស់ព្រះបាទជយវរ្ម័នទី៧ បានចាប់ផ្តើមចុះផ្សាយនៅក្នុងព្រឹត្តិបត្រសាលាបារាំងចុងបូព៌ា ដោយសារលោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) នូវអត្ថបទសិលាចារឹកសំស្រ្កឹតមួយ ដែលប្រទះឃើញដោយលោក ហ្ស៊ក ម៉ាស្ប៉ឺរ៉ូ (Georges Maspero) នៅត្រង់សាយហ្វុង (Say Fong) ជិតក្រុងវៀងចន្ទន៍ ដែលផ្តល់ព័ត៌មានពីការកសាងមន្ទីរពេទ្យនៅ គ.ស. ១១៨៦។ លោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) បានកត់សម្គាល់ថា សិលាចារឹកនេះមានន័យដូចសិលាចារឹក នៅសសរស្តម្ភ ដែលគេបានរកឃើញនៅឈូងសមុទ្រសៀម ជិតព្រំដែនកូសាំងស៊ីន (កម្ពុជាក្រោម) ហើយព្រះនាម ព្រះបាទជយវរ្ម័នទី៧ ត្រូវបានរំលឹកជាញឹកញាប់ នៅក្នុងសិលាចារឹកចាមថា ជាអ្នកចម្បាំងមួយយ៉ាងធំ ។ លោកបានសន្និដ្ឋានថា « សិលាចារឹកដែលមានចាប់ពីប្រទេសលាវខាងក្រោម ទៅឆេ្នរសមុទ្រអណ្ណាម និងទៅទឹកដីកូសាំងស៊ីនខាងក្រោមខ្លះ បានរៀបរាប់ពីជោគជ័យរបស់ព្រះអង្គ ខ្លះទៀតអំពីអំពើល្អរបស់ព្រះអង្គ។ ទាំងនេះបានបំភ្លឺពីរូបភាពនៃព្រះមហាក្សត្រអង្គនេះពីក្នុងភាព ងងឹតនៃអតីតកាលរបស់ប្រទេសកម្ពុជា » ។
ភាពងងឹតក៏បានរសាយដោយ សារការអត់ធ្មត់ក្នុងការស្រាវជ្រាវរយៈពេល ៤០ឆ្នាំ របស់លោក ល្វីស៍ ហ្វ៊ីណូត៍ ។ ព្រះនាមរបស់សេ្តចអង្គនេះ គេទើបនឹងបានស្គាល់នៅ គ.ស. ១៩០០ ពេលគេបង្កើត សាលាបារាំងចុងបូព៌ា ។ ឥឡូវនេះគេចាត់ទុកព្រះអង្គជាព្រះមហាក្សត្រដ៏ខ្លាំងពូកែមួយអង្គក្នុងចំណោមព្រះមហាក្សត្រដ៏ខ្លាំងពូកែផេ្សងទៀតនៃប្រទេសកម្ពុជា។ ព្រះអង្គបានពង្រីកទឹកដីយ៉ាងធំបំផុត គិតទាំងប្រទេសចម្ប៉ាផង និងកសាងប្រាសាទជាច្រើនពាសពេញប្រទេស។ សិលាចារឹកជាច្រើន ដែលព្រះអង្គបានបន្សល់ទុកមានសិលាចារឹកបី គឺសិលាចារឹកតាព្រហ្ម ព្រះខ័ន និងបន្ទាយឆ្មារ ដែលព្រឹត្តិបត្រនៃសាលាបារាំងចុងបូព៌ា (Bulletin de L’École française d’Extrême-Orient) បានបោះពុម្ពផ្សាយ។ បទបញ្ញត្តិនៃមន្ទីរពេទ្យ ក្នុងសិលាចារឹកនៅផែ្នកខាងក្រោមមកពីប្រាសាទភិមានអាកាស ដែលគេបានប្រទះឃើញ នៅ គ.ស. ១៩១៦ ក្នុងព្រះបរមរាជវាំងអង្គរធំ និងសិលាចារឹកចាមមួយនៅមីសឺន (Mỹ-Sơn) គឺលោក ល្វី ហ្វ៊ីណូត៍ បានបោះពុម្ពនៅក្នុងព្រឹត្តិបត្រនៃសាលាបារាំង។ ព្រះបាទជ័យវរ្ម័នទី៧ ខ្លាំងពូកែដូចព្រះមហាក្សត្របារាំងសែសព្រះនាម ល្វីសទី ៧ (Louis VII) និង ហ្វ៊ីលីព្ព អូហ្គុស្ត (Philippe Auguste) ដែលរជ្ជកាលរបស់ព្រះអង្គស្ថិតនៅក្នុងសម័យជាមួយគ្នា។
ព្រះរាជពង្សាវតាររបស់ព្រះអង្គ ត្រូវបានគេស្គាល់យ៉ាងច្បាស់លាស់។ ព្រះវររាជបិតារបស់ព្រះអង្គ សោយរាជ្យរយៈពេលយ៉ាងខ្លីក្នុងរវាង គ.ស. ១១៥៥។ ព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ ត្រូវជាបងប្អូនជីទួតមួយនឹង ព្រះបាទសូរ្យវរ្ម័នទី២ ដែលទ្រង់បានធ្វើសង្រ្គាមរហូតដល់តុងកឹង និងកសាងប្រាសាទអង្គរវត្ត ជាប្រាសាទចេតិយរបស់ព្រះអង្គ។ ព្រះវររាជមាតារបស់ព្រះអង្គជាប់សាលោហិតទៅនឹងព្រះសន្តតិវង្សពីបរទេស ដែលគ្រប់គ្រងប្រទេសជិតពេញ (ស.វ.ទី១១) និងព្រះរាជិនីកម្ពុជាសម័យបុរេអង្គរ។ ព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ ប្រសូតនៅរវាង (គ.ស. ១១២០) ឬយ៉ាងយូរណាស់ (គ.ស. ១១២៥) ក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ ហើយព្រះអង្គបានរៀបអភិសេក ពីកេ្មងបន្តិច ជាមួយក្សត្រីជ័យរាជទេវី ដែលព្រះនាងមានឥទ្ធិពលខ្លាំងទៅលើព្រះអង្គក្នុងការគ្រប់គ្រងប្រទេស។
ក្រោយមក ព្រះអង្គត្រូវបញ្ជាឲ្យលើកទ័ព ទៅវាយប្រទេសចាម្ប៉ានៅតំបន់វិជ័យ (បច្ចុប្បន្នខេត្តប៊ិញឌិញ ប្រទេសវៀតណាម)។ អវត្តមាននៃព្រះស្វាមីបានធ្វើឲ្យ ព្រះនាងជ័យរាជទេវីធ្លាក់ព្រះកាយទៅក្នុងអន្លង់ទុក្ខ ដែលសិលាចារឹកនៃ ព្រះបរមរាជវាំង សរសេរដោយព្រះនាងឥន្រ្ទទេវី ត្រូវជាបងបង្កើតរបស់ព្រះនាង។ សិលាចារឹកបានរៀបរាប់ថា ព្រះនាងស្ថិតនៅអន្លង់ជ្រោះទឹកភែ្នក ទួញសោកដូចនាងសិតាព្រាត់ប្រាសពីព្រះស្វាមី ព្រះនាងសុំបន់ស្រន់សូមឲ្យព្រះស្វាមីវិលវិញ មធ្យោបាយបំភេ្លចទុក្ខសោកដ៏មហិមានេះ ព្រះនាងបានបួសជាបស្វីក្នុងព្រាហ្មណ៍សាសនា និង ក្រោយមកបួសក្នុងព្រះពុទ្ធសាសនា ។
សិលាចារឹកបានសរសេរថា « ទទួលការសិក្សាអប់រំពីបងស្រីបង្កើត ព្រះនាងគិតថា ព្រះពុទ្ធសាសនាជាទីស្រឡាញ់ពេញចិត្ត ព្រះនាងប្រកាន់យកមាគ៌ារបស់ព្រះពុទ្ធសាសនា ដែលជាមាគ៌ាដ៏ស្ងប់ ដើម្បីឆ្លងកាត់ភ្លើងទុក្ខ និងសមុទ្រនៃសេចក្តីឈឺចាប់ »។ នៅពេលដែលព្រះបាទជយវរ្ម័នទី៧ គង់នៅប្រទេសចាម្ប៉ា ព្រះបិតារបស់ព្រះអង្គ គឺព្រះបាទធរណីន្រ្ទវរ្ម័នទី២ ទ្រង់ចូលទិវង្គត ហើយព្រះមហាក្សត្រដែលស្នងរាជ្យបន្តព្រះនាមយសោវរ្ម័នទី២ ដែលគេមិនស្គាល់ពីជីវប្រវត្តិ ។ ក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រអង្គនេះ មានព្រឹតិការណ៍សោកសៅមួយ ដែលមានចារនៅក្នុងសិលាចារឹក និងរូបចម្លាក់នៅប្រាសាទបន្ទាយឆ្មារ។ សិលាចារឹក និងរូបចម្លាក់ប្រាសាទនេះ បានឲ្យដឹងថា ព្រះបាទយសោវរ្ម័នទី២ ត្រូវរាហុវាយលុកដូចពេលមុន សូរ្យគ្រាស ឬចន្រ្ទគ្រាស តែបានយុវក្សត្រមួយអង្គជួយសង្រ្គោះ ទំនងជាព្រះរាជបុត្រណាមួយរបស់អនាគតព្រះបាទជយវរ្ម័នទី៧ ។
សិលាចារឹកសរសេរថា « នៅពេលដែលភរតរាហុបះបោរប្រឆាំងនឹងព្រះបាទយសោវរ្ម័ន ដើម្បីវាយលុក ដណើ្តមព្រះរាជវាំង កងទ័ពការពារទីក្រុង បានបាក់ទ័ពរត់អស់… ព្រះអង្គម្ចាស់ចូលប្រយុទ្ធ។ ទាហានពីរនាក់ បានចូលរួមប្រយុទ្ធជាមួយព្រះអង្គ ហើយបានទទួលជ័យជម្នះលើភរតរាហុ » ។ ប៉ុនែ្តព្រះបាទយសោវរ្ម័នទី២ បានត្រូវមន្រ្តីជាន់ខ្ពស់ម្នាក់ដណ្តើមរាជ្យ ដោយយកនាមថា (ត្រីភូវនាទិត្យ នៅ គ.ស. ១១៦៥)។ ព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ ក៏ប្រញាប់ប្រញាល់យាងត្រឡប់មកពីចាម្ប៉ាវិញ ដើម្បីជួយសង្គ្រោះព្រះបាទយសោវរ្ម័នទី២។ សិលាចារឹកបានបន្តទៀតថា « ប៉ុនែ្តព្រះបាទយសោវរ្ម័នទី២ ត្រូវអ្នកជ្រែករាជ្យធ្វើគុត ហើយព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ ក៏គង់នៅប្រទេសកម្ពុជា ដើម្បីរង់ចាំពេលវេលាល្អនឹងស្រោចស្រង់ស្ថានការណ៍ ដែលពោរពេញទៅដោយអំពើឧក្រិដ្ឋ ។ ព្រះអង្គម្ចាស់ក្សត្រី ដែលកៀ្រមក្រំដោយទុក្ខ ពីព្រោះព្រះស្វាមីអវត្តមាន ក៏រលាយពីសេចក្តីទុក្ខព្រួយវិញ ដោយព្រះនាងចង់ឃើញព្រះអង្គរំដោះប្រទេសពីមហាសមុទ្រទុក្ខដែលបានលិចលង់នេះ » ។ ព្រះអង្គម្ចាស់ជ័យវរ្ម័ន ដែលបានយាងត្រឡប់មកដល់ប្រទេសយឺតពេល និងបានឃើញអ្នកជ្រែករាជ្យនៅលើរាជបល្ល័ង្ក ព្រះអង្គក៏មិនទ្រង់យាងត្រឡប់ទៅចាម្ប៉ាវិញឡើយ និងដោយសារមានការជួយទស្សនៈពីមហេសីផង ព្រះអង្គក៏គង់នៅកម្ពុជា « រង់ចាំពេលវេលាល្អសមស្របមកដល់ » ។ ព្រះអង្គត្រូវរង់ចាំអស់រយៈពេល ១៥ឆ្នាំ ។ ក្នុងពេលជាមួយគ្នា ដែលនៅកម្ពុជាមានការជ្រែករាជ្យ នៅប្រទេសចាម្ប៉ាក៏មានការជ្រែករាជ្យដែរ នៅ គ.ស. ១១៦៦-១១៦៧ ព្រះនាម ជ័យឥន្រ្ទវរ្ម័ន។ សេ្តចអង្គនេះបានលើកសួយសារអាករទៅ ថ្វាយសេ្តចអាណ្ណាម ព្រះនាម លី អាញ់តុន នៅ គ.ស. ១១៧០ ដើម្បីឲ្យប្រទេសនេះស្ថិតនៅអព្យាក្រឹត។
ក្នុងពេលនេះ ព្រំដែនខាងជើងនៃប្រទេសចម្ប៉ា ស្ថិតនៅក្នុងភាពស្ងប់ស្ងៀម ហើយសេ្តចជ្រែករាជ្យចាម ក៏លើកទ័ពវាយលុកប្រទេសកម្ពុជា។ សិលាចារឹកភិមានអាកាសសរសេរទៀតថា « ព្រះបាទជ័យឥន្រ្ទវរ្ម័ន (សេ្តចចាម) ឥតកោតខ្លាចដូចក្រុងរាពណ៍ នៅលើរថ កាន់អាវុធវាយប្រយុទ្ធប្រទេសកម្ពុជា »។ ប៉ុនែ្ត ការវាយលុកនេះពុំបានទទួលជោគជ័យទេ។ សេ្តចចាមនាមជ័យឥន្រ្ទវរ្ម័ន បានដូរយុទ្ធវិធីពីវាយតាមជើងគោក ទៅវាយតាមជើងទឹកវិញ។ នៅ (គ.ស. ១១៧៧) សេ្តចចាមអង្គនេះបានលើកទ័ពជើងទឹកចូលវាយខែ្មរ ដោយមានចិនលិចសំពៅម្នាក់ជួយនាំផ្លូវ។ ទ័ពនោះបានចូលតាមទនេ្លមេគង្គ ហើយឡើងរហូតដល់បឹងទនេ្លសាប។ ក្រុងអង្គរត្រូវធ្លាក់ក្នុងកណ្តាប់ដៃចាម ហើយសេ្តចជ្រែករាជ្យត្រីភូវនាទិត្យវរ្ម័ន ក៏ត្រូវធ្វើគត់ក្នុងសមរភូមិ។ កងទ័ពចាមក៏ចូលកាន់កាប់ទីក្រុង ហើយបំផ្លិចបំផ្លាញ និងប្រមូលទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់អស់ពីទីក្រុង។ ព្រះរាជបល្ល័ង្កត្រូវនៅទំនេរ គ្មានព្រះមហាក្សត្រសោយរាជ្យ។ ព្រះព្រះបាទជ័យវរ្ម័នទី៧ ឈេ្វងយល់ថាពេលវេលាល្អបានមកដល់ហើយ។ ប៉ុនែ្តមុននឹងប្រកាសជាសេ្តចសោយរាជ្យ ព្រះអង្គត្រូវរំដោះប្រទេសចេញពីការគ្រប់គ្រងរបស់បរទេស។ ព្រះអង្គក៏បានលើកទ័ពដេញកម្ចាត់ពួកចាមតាមជើងទឹក ដូចដែលមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ហើយបានរំដោះប្រទេសទាំងមូល។ បួនឆ្នាំក្រោយការឈ្លានពានរបស់ចាមនៅ (គ.ស. ១១៧៧) ទៅ (គ.ស. ១១៨១) ប្រទេសកម្ពុជាបានសុខសន្តិភាព ហើយព្រះបាទជយវរ្ម័ន ក៏ប្រកាសឡើងគ្រងរាជ្យជាថ្មី។ នៅក្នុងពេលជាមួយនោះ ព្រះអង្គបានកសាងរាជធានីឡើងវិញ។ « ទីក្រុងយសោធបុរៈ ដូចជាស្រីក្រមុំម្នាក់ក្នុងត្រកូលខ្ពង់ខ្ពស់ បានផ្សំផ្គុំជាមួយគូដណ្តឹងរបស់ខ្លួនក្នុងតណ្ហា ដែលពុះកញ្ជ្រោលលម្អទៅដោយរាជវាំងអំពីត្បូងមានតម្លៃ និងគ្របដណ្តប់ទៅដោយកំផែង។ គូស្វាមីភរិយានេះ បានធ្វើពិធីអាពាហ៍ពិពាហ៍ដោយព្រះរាជា ដើម្បីបង្កើតសុភមង្គលនៃសត្វលោក ក្រោមជ័យជម្នះដ៏ធំធេង ដែលព្រះអង្គដណ្តើមយកបាន » ។ សិលាចារឹកមួយនៅជ្រុងកំពែងអង្គរធំ បានសរសេរថា រាជបុរីដែលព្រះរាជារៀបពិធីអភិសេកនោះ គ្មានអ្វីក្រៅពីទីក្រុងអង្គរធំទេ ពុំមែនប្រាសាទបាខែងនៅចុង )ស.វ. ទី៩) ឡើយ តែជាទីក្រុងបច្ចុប្បន្ន ដែលមជ្ឈមណ្ឌលជាប្រាសាទបាយ័ន។
ក្នុងពេលដែលចាមចូលលុកលុយប្រទេសនា (គ.ស. ១១៧៧) តាមអ្នកប្រវត្តិសាស្រចិន ឈ្មោះ ម៉ា ទួនលិន ថា ព្រះអង្គម្ចាស់ជយវរ្ម័ន « បានសច្ចាថា នឹងសងសឹកសត្រូវរបស់ព្រះអង្គ ហើយកិច្ចការនេះ អត់ទ្រាំដោយស្ងាត់កំបាំងរយៈពេល ១៥ឆ្នាំ » ។ ប៉ុនែ្តមុននឹងសម្រេចសេចក្តីសច្ចារបស់ព្រះអង្គ ដើម្បីធ្វើសង្រ្គាមនឹងចាមនៅក្នុងប្រទេស ព្រះអង្គត្រូវបង្រ្កាប ការបះបោរនៅផែ្នកខាងត្បូងនៃទឹកដីបាត់ដំបង។ ដើម្បីបង្រ្កាបការបះបោរនេះ ព្រះអង្គបានបញ្ជាក្សត្រចាមមួយអង្គ នាមវិទ្យានន្ទន៍ ឲ្យលើកទ័ពទៅបង្រ្កាបបានរាបទាបឡើងវិញ។ គួរបញ្ជាក់ថា ក្សត្រចាមនេះបានមករស់នៅក្នុងអង្គរតាំងពីកេ្មងម៉េ្លះ សិលាចារឹកចាមនៅមីសឺន បានសរសេរថា « កាលពីកុមារភាពរបស់ព្រះអង្គ នៅ (គ.ស. ១១៨២) ព្រះអង្គម្ចាស់វិទ្យានន្ទន៍ បានយាងមកគង់នៅប្រទេសកម្ពុជា។ ព្រះមហាក្សត្រប្រទេសកម្ពុជា គឺព្រះបាទជយវរ្ម័នទី៧ បានឡើងសោយរាជ្យឆ្នាំមុន។ បានទតឃើញលក្ខណៈ ៣៣យ៉ាងរបស់ព្រះអង្គម្ចាស់ ក៏មានព្រះទ័យស្រឡាញ់ផង ហើយព្រះអង្គបង្រៀនវិទ្យាសាស្រ្ត និងក្បួនយុទ្ធសាស្រ្តសឹកដល់ព្រះអង្គម្ចាស់ វិទ្យានន្ទន៍ នៅពេលដែលព្រះអង្គម្ចាស់គង់នៅប្រទេសកម្ពុជា រាជាណាចក្រនេះមានតំបន់មួយឈ្មោះ មល្យង ដែលមានមនុស្សអាក្រក់រស់នៅ ហើយបានងើបបះបោរឡើង ប្រឆាំងនឹងព្រះមហាក្សត្រខ្មែរ។ ព្រះរាជាបានទតឃើញព្រះអង្គម្ចាស់នេះពូកែខាងសឹកសង្រ្គាម ក៏បញ្ជាឲ្យដឹកនាំកងទ័ពខ្មែរ ដើម្បីទៅបង្រ្កាបការបះបោរ នៅមល្យងនេះបានទទួលជោគជ័យ។ ដោយសារគុណបំណាច់ ព្រះមហាក្សត្រខែ្មរ ព្រះបាទជ័យវ្ម័នទី៧ ទ្រង់បានព្រះរាជទានកិត្តិយស និងទ្រព្យសម្បត្តិ ដែលមានតម្លៃខ្ពស់ៗ ដល់ទ្រង់វិទ្យានន្ទន៍ » ។
នៅ (គ.ស. ១១៩០) ព្រះបាទជយវរ្ម័នទី៧ បានធ្វើឲ្យប្រទេសដាយវៀត (នៃមហារាជា លី កៅទន់) នៅអព្យាក្រឹត ដើម្បីឲ្យងាយស្រួលក្នុងការវាយចាម ក្នុងឆ្នាំដដែល ឱកាសល្អហុចឲ្យដោយសេ្តចចាម ជ័យឥន្រ្ទវរ្ម័នទី៤ លើកកងទ័ពមកវាយខែ្មរម្តងទៀត។ តើព្រះបាទជយវរ្ម័នទី៧ ទ្រង់លើកទ័ពប្រឆាំងនឹងការវាយលុករបស់ចាមឬយ៉ាងណា? សិលាចារឹកនៅប៉ោនគរ (ឯញ៉ាត្រាង) បានសរសេរទុកថា « ព្រះអង្គវាយយកបានរាជធានីនៃប្រទេសចាម្ប៉ា និងប្រមូលយកលិង្គទាំងអស់ »។ ជោគជ័យនេះបាន ដោយសារព្រះអង្គបញ្ជាទ្រង់វិទ្យានន្ទន៍លើកទ័ពទៅទប់ទល់។ ទ្រង់វិទ្យានន្ទន៍វាយយកបានក្រុងវិជ័យ (ប៊ិញឌិញ) ហើយចាប់សេ្តចចាមជ័យឥន្រ្ទវរ្ម័នទី៤ ជាឈ្លើយ មកថ្វាយព្រះបាទជយវរ្ម័នទី៧។ ព្រះអង្គបានលើកព្រះអនុជថៃ្លរបស់ព្រះបាទជយវរ្ម័នទី៧ ឈ្មោះ អិន (អនុជព្រះនាងជយរាជទេវី) ឲ្យឡើងសោយរាជ្យនៅវិជ័យ ដោយមានព្រះបរមនាមថា សូរ្យជយវម៌ទេវៈ រួចព្រះអង្គលើកទ័ពបង្ហួសទៅវាយយកបាណ្ឌុរង្គ (ផានរ៉ាង) ហើយឡើងសោយរាជ្យនៅទីនោះ ដោយមានព្រះរាជបរមនាមថា សូរ្យវម៌ទេវៈ ។ ប្រទេសចាម្ប៉ាបានចែកជាពីរផែ្នក មួយផែ្នកគ្រប់គ្រងដោយព្រះរាជាខែ្មរ និងមួយផែ្នកទៀតដោយក្សត្រចាម វិទ្យានន្ទន៍។ តែមិនយូរប៉ុន្មាន ពួកចាមនៅវិជ័យបះបោរឡើង ដោយបណេ្តញព្រះអង្គម្ចាស់អិន រត់ចូលមកស្រុកខែ្មរវិញ ហើយលើកសេ្តចចាម ព្រះនាម រសុបតិ ឲ្យឡើងសោយរាជ្យជាជំនួសវិញ។ ឆ្លៀតឱកាសនេះ ព្រះរាជាវិទ្យានន្ទន៍បានបង្រួបបង្រួមប្រទេសចាមឲ្យមានឯកភាពឡើងវិញ ក្រោយពីបានធ្វើគុតព្រះជ័យឥន្រ្ទវរ្ម័នទី៥ (រសុបតិ) ហើយឡើងសោយរាជ្យប្រទេសចាម្ប៉ាទាំងមូល ពី (គ.ស. ១១៩២ ដល់ ១២០៣)។ នៅ (គ.ស. ១១៩៣) និង (១១៩៤) ព្រះបាទជយវរ្ម័នទី៧ ទ្រង់បានសាកល្បងឲ្យព្រះវិទ្យានន្ទន៍ទទួលស្គាល់អំណាចព្រះអង្គវិញ តែឥតប្រយោជន៍ រហូតដល់ (គ.ស. ១២០៣) ព្រះអង្គបានបញ្ជាសេ្តចចាមមួយអង្គទៀត ព្រះនាម អុងធនបតិក្រាម ដែលត្រូវជាឪពុកមារបស់ទ្រង់វិទ្យានន្ទន៍ ឲ្យលើកទ័ពទៅវាយកម្ចាត់ក្មួយព្រះអង្គទាល់តែបាន។ ចាប់ពី (គ.ស. ១២០៣) ដល់ (១២២០) ប្រទេសចាម្ប៉ាក៏ក្លាយទៅជាអាណាខេត្តរបស់ខែ្មរ។ ការលូកដៃច្របូកច្របល់នៅក្នុងប្រទេសខាងកើត ដែលជាប្រទេសជិតខាង ពុំបានទប់ស្កាត់មិនឲ្យព្រះអង្គ ពង្រីកទឹកដីទៅខាងជើង និងខាងលិចនៃប្រទេសកម្ពុជាឡើយ គឺនៅក្នុងរជ្ជកាលនេះហើយ ដែលសិលាចារឹកសាយហ្វុង (ជិតក្រុងវៀងចន្ទន៍) បានបញ្ជាក់ពីកាលបរិចេ្ឆទ ហើយអ្នកប្រវត្តិសាស្រ្តចិន បាននិយាយពីអំណាចរបស់ព្រះបាទជយវរ្ម័នទី៧ បានភ្ជាប់ទឹកដីមួយផែ្នកនៃឧបទ្វីបមឡាយូ និងវាតអំណាចរហូតដល់ប្រទេសភូមា។ ម្យ៉ាងទៀតសិលាចារឹកមួយនៃប្រាសាទព្រះខ័ន បានឲ្យដឹងថា ទឹកមន្តត្រូវបានផ្តល់ ដោយព្រាហ្មណ៍សូរ្យភក្ត និងព្រហ្មណ៍ឯទៀតទាំងអស់ក្នុងព្រះបរមរាជវាំង ព្រះរាជានៃយវនៈ និងព្រះរាជាពីរអង្គនៃប្រទេសចម្ប៉ា។ ព្រាហ្មណ៍សូរ្យភក្ត ប្រហែលជាមេនៃព្រាហ្មណ៍ទាំងអស់ក្នុង ព្រះបរមរាជវាំង។ ព្រះរាជានៃយវនៈ គឺជាអធិរាជ លី អាញ់តុង (Lý Anh Tông) ដែលសោយរាជ្យនៅ (គ.ស. ១១៧៥) មានព្រះបរមនាមសម្រាប់រាជ្យថា លីកាវតុង (Lý Cao Tông) និងសោយរាជ្យរហូតដល់ (គ.ស. ១២១០)។ ព្រះរាជាពីរអង្គនៃប្រទេសចម្ប៉ា គឺព្រះរាជាសោយរាជ្យនៅក្រុងវិជ័យ (ប៊ិញឌិញ) ដែលត្រូវជាព្រះអនុជថៃ្លនៃព្រះបាទជយវរ្ម័នទី៧ និងព្រះរាជាដែលសោយរាជ្យនៅបាណ្ឌុរង្គ (ផានរ៉ាង) គឺទ្រង់វិទ្យានន្ទន៍ ដែលការពារដោយព្រះជយវរ្ម័នទី៧។
គេបានឲ្យដឹងថា ការថ្វាយទឹកមន្តមានន័យថា ទទួលស្គាល់ការស្ថិតនៅក្នុងចំណុះនៃប្រទេសដែលគេថ្វាយនោះ។ ទំនៀមនេះ នៅមានរហូតដល់សព្វថៃ្ងនេះ។ នៅក្នុងរាជវាំងក្រុងភ្នំពេញ ឬបាងកក នៅពេលពិធីអភិសេកសេ្តចឡើងសោយរាជ្យ ទឹកមន្តសម្រាប់ធ្វើពិធី គឺជាទឹកដែលទទួលបានពីទនេ្លសំខាន់ៗនៃប្រទេស និងពីខេត្តផេ្សងៗ នៃព្រះរាជាណាចក្រ ។ ការស្ថិតនៅក្រោមចំណុះប្រទេសកម្ពុជា នៃប្រទេសចាម្ប៉ាទាំងពីរ មិនយូរអងែ្វងដូចនៅក្រោមអំណាចរបស់ជ្វា អំណាចរបស់មហារាជអណ្ណាមឡើយ ។ ក្រោយពីព្រះនាងជយរាជទេវីសោយព្រះពិរាល័យទៅ ព្រះបាទជយវរ្ម័នទី៧ បានរៀបរាជាភិសេកជាមួយព្រះនាងឥន្រ្ទទេវី ដែលជាព្រះរៀមបង្កើតរបស់ព្រះនាងជយទេវី។ ក្សត្រីអង្គនេះជាស្រ្តីសម្បូរទៅដោយចំណេះវិជ្ជា។ ព្រះនាងបានទទួលតំណែងជាសាស្រ្តាចារ្យក្នុងវត្តព្រះពុទ្ធសាសនាមួយ ហើយបានកសាងសិលាចារឹកភិមានអាកាស ដែលជាប្រភពយ៉ាងសំខាន់ទាក់ទងនឹងព្រះជីវប្រវត្តិនៃព្រះបាទជ័យវរ្ម័នទី៧។ គេមិនដឹងច្បាស់ថា ព្រះបាទជយវរ្ម័នទី៧ សោយទិវង្គតទៅនៅឆ្នាំណាទេ។ ព្រះអង្គទំនងជាសោយរាជ្យរហូតដល់ (គ.ស. ១២១៨)។ ព្រះអង្គមានព្រះមរមនាមថា មហាបរមសៅគត។ ព្រះនាមនេះសឲ្យឃើញថា ព្រះអង្គជាពុទ្ធសាសនិកជនមួយរូប តែទោះបីយ៉ាងហ្នឹងក៏ដោយ ក៏ព្រះអង្គមានព្រាហ្មណ៍បុរោហិតមួយរូប ឈ្មោះ ឫសីកេស (ឫឞិកេឝ) ដែលជាសក្ខីភាពប្រាប់ថា សាសនាព្រាហ្មណ៍នៅពេលនោះ នៅមានឥទ្ធិពលខ្លាំងគួរសមដែរ។ តាមរូបបដិមាព្រះបាទជ័យវរ្ម័នទី៧ មានសាច់មាំ ព្រះកេសមានផ្នួងសក់តូច។ លក្ខណៈនេះមានច្បាស់នៅ លើក្បាច់ចម្លាក់ជាច្រើន គេបានឃើញរូបបដិមាពីរ គឺមួយនៅអង្គរធំ និងមួយទៀតនៅប្រាសាទពិមាយជិតគោរាជ (โคราช ខូរ៉ាត) (នគររាជ) ដែលថែរក្សានៅសារមន្ទីរក្រុងបាងកក។ រូបបដិមាទាំងពីរនេះ គឺជាព្រះរូប របស់ព្រះបាទជ័យវរ្ម័នទី៧។
អំពីកាលបរិចេ្ឆទនៃការសោយទិវង្គត គេពុំបានដឹងពិតប្រាកដទេ។ គេចោទជាសំណួរថា តើព្រះអង្គ មានព្រះរោគអ្វី ដែលនាំឲ្យព្រះអង្គសោយទិវង្គត ? មានរូបចម្លាក់ពីរនាសម័យនោះ គឺរូបចម្លាក់ នៅហោជាងប្រាសាទតូច ដែលគេហៅថា មន្ទីរពេទ្យ ស្ថិតនៅខាងកើតប្រាសាទតាកែវ។ លោក វិកទរ ហ្គោលូបេវ (V. Goloubew) បានសិក្សាយ៉ាងល្អិតល្អន់លើក្បាច់ចម្លាក់ ដើម្បីសែ្វងយល់អំពីរឿង « សេ្តច គម្លង់ » ប៉ុនែ្ត ពុំមានរូបបដិមាណា ដែលត្រូវនឹងរឿងនេះឡើយ។ ហើយលោកបានផ្តល់អត្ថបទរបស់លោកវេជ្ជបណ្ឌិត ម៉េស៍ណារដ៍ (Mesnard) ជានាយកវិទ្យាស្ថានប៉ាស្ទ័រ នៅក្រុងព្រៃនគរ បានប្រគល់ឲ្យគាត់ នៅ (គ.ស. ១៩៣៤) អំពីអត្ថាធិប្បាយលើក្បាច់ចម្លាក់នៃប្រាសាទបាយ័នដូចតទៅ ៖
« កំភួនដៃ និងដៃនៃអ្នកជំងឺ ជាវត្ថុបំណងនៃការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីស្រ្តីដែលនៅព័ទ្ធជុំវិញ។ កាយវិការនៃស្រ្តីម្នាក់ មានលក្ខណៈដូចជាចាប់កាន់ត្រចៀកខាងស្តាំ បើកឲ្យធំ ដើម្បីឲ្យគេចាប់អារម្មណ៍ទៅលើចំណុចដែលសំខាន់បំផុត »។
« អវយវៈក្រោម ទ្រដោយវត្ថុមួយនៅក្រោមជង្គង់ »។
« ស្រ្តីម្នាក់លើកជើងស្តាំរបស់មនុស្សនោះ ដោយដៃឆេ្វង និងដៃស្តាំដូចជារឹតច្របាច់គក់ជើងឆេ្វង »។
« កាយវិការនៃស្រ្តីទាំងនេះ ដូចជាចង្អុលបង្ហាញថា មនុស្សនោះមានជំងឺនៅចុងអវយវៈ គឺជំងឺឃ្លង់?» ការកត់ចំណាំសំខាន់មួយទៀតនៅជិតខ្លួន នៃមនុស្សនោះ មានថូមួយ ដែលដាក់ផែ្លឈើរាងមូលពេញ។ ផែ្លឈើនេះប្រហែលជាផែ្លក្របៅ (Chaulmoogra) ។ ដើមក្របៅ (Hydnocarpus anthelmintica) ជាដើមឈើ ដែលដុះពាសពេញព្រៃ។
អត្ថបទស្រាវជ្រាវ៖ មនោ វិជ្ជា
៙រក្សាសិទ្ធិគ្រប់ដោយ
លោក លន់ នល់ ជាបុរស “តក់ស្លុត”
សំណុំឯកសាររបស់អាមេរិក ដែលប្រកាសជាចំហពណ៌នាពីលោក លន់ នល់ ថាជាបុរស “តក់ស្លុត”
ដោយ ហ្ចច រ៉ាយត៍ | ថ្ងៃសុក្រ ទី 20 ខែមករា ឆ្នាំ2017 | READ IN ENGLISHយោងតាមសំណុំឯកសារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលត្រូវបានប្រកាសជាចំហបង្ហាញថា លោក លន់ នល់ គឺជាមេដឹកនាំមានស្មារតីភាន់ភាំងដែលបានយំខ្សឹកខ្សួលអំឡុងពេលជួបជាមួយឧត្ដមសេនីយ៍អាមេរិកមួយរូប ខណៈលោកទទូចសុំជំនួយដើម្បីទប់ស្កាត់ការបះបោររបស់ពួកកុម្មុយនីស្ត ដែលទីបំផុតធ្វើឱ្យកើតមានខ្មែរក្រហមទម្លាក់លោកចេញពីអំណាច។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងារកណ្ដាលស៊ើបអង្កេត (CIA) បានបញ្ចេញឯកសារជាង១២លានទំព័រតាមប្រព័ន្ធអុីនធឺណិត ក្នុងនោះរួមមានប្រហែល១២.០០០សំណុំឯកសារស្ដីពីកម្ពុជា ដែលកាលពីមុនអាចរកបានទាល់តែនៅបណ្ណសារដ្ឋានជាតិរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋម៉ារីលែន។
ប្រព័ន្ធទិន្នន័យដ៏ធំនេះរួមមានការឆ្លុះបញ្ចាំស៊ីជម្រៅទៅលើការប្រាស្រ័យទាក់ទងរបស់សហរដ្ឋអាមេរិក និងការព្រួយបារម្ភនានាទាក់ទិនសេនាប្រមុខ លន់ នល់ ដែលបានដណ្ដើមអំណាចពីព្រះអង្គម្ចាស់ នរោត្តម សីហនុ នៅខែមីនា ឆ្នាំ១៩៧០ និងដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលរបស់លោក រីឆាដ និកសុន (Richard Nixon) ប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងការប្រឹងប្រែងដើម្បីជីករម្លើងពួកកុម្មុយនីស្តវៀតណាមអំឡុងសង្គ្រាមឥណ្ឌូចិនលើកទី២។
cam-photo-filesនៅក្នុងឯកសារមួយដែលសរសេរជាង១ខែក្រោយពីលោក លន់ នល់ ដណ្ដើមអំណាច “ក្រុមការងារទទួលបន្ទុកខាងកម្ពុជា” របស់ CIA បញ្ជាក់ថា របបថ្មីនេះទទួលបានារគាំទ្រពីប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់ ហើយជាទូទៅ “ស្ថានភាពនៅក្នុងទីក្រុងមានភាពស្ងាត់ស្ងៀម និងស្ថិតក្រោមការគ្រប់គ្រង ចាប់តាំងពីការទម្លាក់ទ្រង់ ស៊ីហនុ ចេញពីអំណាចមក”។
ទោះជាយ៉ាងណា ឯកសារនេះកត់សម្គាល់ថា ពួកកុម្មុនីស្តវៀតណាមអាចនឹងបង្កការគំរាមកំហែងដល់របបនេះ ជាពិសេសប្រសិនបើព្រះអង្គម្ចាស់ នរោត្តម សីហនុ រួមកម្លាំងជាមួយពួកទ័ពព្រៃ។
ឯកសារនេះបញ្ជាក់ថា “ក្រៅពីការគំរាមកំហែងផ្នែកយោធាយ៉ាងច្បាស់ក្រឡែតពីសំណាក់ពួកកុម្មុនីស្តវៀតណាម ការគំរាមកំហែងធំដល់រដ្ឋាភិបាលបច្ចុប្បន្នគឺការដែលទ្រង់ សីហនុ អាចនឹងយាងត្រឡប់មកវិញ ហើយដោយមានជំនួយពីពួកកុម្មុយនីស្តវៀតណាម ទ្រង់អាចនឹងដឹកនាំចលនាតស៊ូក្នុងព្រៃ។ ទ្រង់ សីហនុ ប្រហែលជាអាចទាក់ទាញអ្នកគាំទ្របានយ៉ាងច្រើន ប៉ុន្តែពេលនេះមិនអាចកំណត់បានទេថានឹងមានចំនួនច្រើនប៉ុណ្ណា ឬវាមានប្រសិទ្ធភាពឬក៏អត់”។
ការអំពាវនាវរបស់ព្រះអង្គម្ចាស់ឱ្យអ្នកស្រែចម្ការចូលរួមជាមួយខ្មែរក្រហម មិនយូរប៉ុន្មានក្រោយពីព្រះអង្គត្រូវបានទម្លាក់ចេញពីអំណាច បានជួយឱ្យចំនួនសមាជិកពួកកុម្មុយនីស្តកម្ពុជាកើនឡើងពីប្រមាណ១៥.០០០នាក់នៅឆ្នាំ១៩៧០ ដល់ប្រហែល១២៥.០០០នាក់ត្រឹមឆ្នាំ១៩៧២។ ប្រហែល១ឆ្នាំក្រោយមក ខ្មែរក្រហមបានគ្រប់គ្រងជាក់ស្ដែងលើតំបន់ធំៗមួយចំនួននៃប្រទេសកម្ពុជា ហើយបានដកខ្លួនចេញពីចលនាកុម្មុយនីស្តវៀតណាម។
ទោះជាយ៉ាងណា នៅឆ្នាំ១៩៧០ អ្នកសរសេររបាយការណ៍របស់ក្រុមការងារខាងលើមានការសង្ស័យយ៉ាងខ្លាំងជុំវិញថា តើពួកកុម្មុយនីស្តអាថ៌កំបាំងពិតជាបង្កការគំរាមកំហែងខ្លាំងកម្រិតណានៅភូមិភាគឦសាននៃប្រទេស។
របាយការណ៍នោះមានខ្លឹមសារដូច្នេះថា “ក្រុមបះបោរជនជាតិដើមភាគតិច ឬ ‘ខ្មែរក្រហម’ តំណាងឱ្យកម្លាំងជនជាតិដើមភាគតិចដ៏សំខាន់។ ទោះបីជាខ្វះភ័ស្តុតាងរឹងក្ដី ក៏កម្លាំងសរុបនៃពួកបះបោរកម្ពុជាប្រហែលជាមានចំនួនមិនលើសពី៥.០០០នាក់ឡើយ។ គ្មានភ័ស្តុតាងបញ្ជាក់ថា ការបះបោររយៈពេល៣ឆ្នាំនេះគឺជាចលនាដែលមានការប្រទាក់ក្រឡាគ្នានោះទេ ប៉ុន្តែមានភ័ស្តុតាងបញ្ជាក់ថា ពួកបះបោរនៅតាមបណ្ដោយព្រំដែនភូមិភាគឦសានទទួលបានអាវុធ និងការណែនាំពីពួកវៀតកុង”។ របាយការណ៍នេះបន្ថែមទៀតថា ចលនានេះទទួលបានការគាំទ្រតិចតួចប៉ុណ្ណោះ ហើយ “កលយុទ្ធភេរវកម្ម” របស់វាបានធ្វើឱ្យអ្នកស្រែចម្ការជាច្រើនលែងគាំទ្រ ប៉ុន្តែវាអាចលេចចេញជា “បញ្ហាធំ” នៅក្រុងភ្នំពេញ។
ប្រហែល១ខែក្រោយមក កំណត់ហេតុមួយដែលលោក ហេនរី ឃីស៊ីងជើ (Henry Kissinger) ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនៅពេលនោះផ្ញើជូនប្រធានាធិបតី រីឆាដ និកសុន មានការរាយការណ៍មួយពីលោក អាឡិចស៊ែនដឺ ហេក (Alexander Haig) ឧត្ដមសេនីយ៍អាមេរិក ដែលបានជួបជាមួយលោក លន់ នល់ នៅក្រុងភ្នំពេញ។ ឧត្ដមសេនីយ៍រូបនេះបានពណ៌នាពីលោក លន់ នល់ ថាជាមេដឹកនាំ “រំជួលចិត្ត” និងគ្មានភាពប្រាកដនិយមដែលទទូចចង់ឱ្យសហរដ្ឋអាមេរិកផ្ដល់ការគាំទ្របន្ថែមទៀត ដើម្បីរារាំងសកម្មភាពរបស់ពួកកុម្មុយនីស្ត។
លោក អាឡិចស៊ែនដឺ ហេក បានមានប្រសាសន៍ថា “វាច្បាស់ណាស់ថា លោក លន់ នល់ តក់ស្លុតយ៉ាងខ្លាំង បើគាត់មិនតក់ស្លុតទេ គាត់ក៏មិនចង់ឱ្យយើងចាត់វិធានការភ្លាមៗជាមួយនឹងការបញ្ចេញឱ្យឃើញកាន់តែច្បាស់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកនោះដែរ។ លោកនឹងកត់សម្គាល់ឃើញថា ការប្រឹងប្រែងរបស់ខ្ញុំគឺដើម្បីទុកឱ្យមេដឹកនាំម្នាក់ដែលរំជួលចិត្ត និងគ្មានភាពប្រាកដប្រជាទាល់តែសោះ គិតអ្វីទៅតាមស្ថានភាពជាក់ស្ដែង”។
នៅក្នុងប្រតិចារិកមួយចេញពីជំនួបខាងលើនេះ លោក លន់ នល់ បានស្នើឱ្យសហរដ្ឋអាមេរិក និងកម្ពុជា “ហ្វឹកហាត់ និងរួមគ្នាប្រយុទ្ធ” ប្រឆាំងពួកកុម្មុយនីស្តនៅភូមិភាគឦសាននៃប្រទេស។
ជាការឆ្លើយតប ឧត្ដមសេនីយ៍ អាឡិចស៊ែនដឺ ហេក បានសន្យាផ្ដល់ជំនួយកាំភ្លើងធំ ដែលរួមមានកាំភ្លើងវែង គ្រាប់រំសេវ កាំភ្លើងយន្ត កាំភ្លើងត្បាល់ និង “ប្រហែលជាមានរ៉ុកកែតមួយចំនួនផង” ហើយលើកឡើងថា អាចនឹងមានការគាំទ្រតាមផ្លូវអាកាស បន្ទាប់ពីលោក លន់ នល់ ស្នើម្ដងហើយម្ដងទៀតសុំជំនួយទ័ពជើងគោករបស់សហរដ្ឋអាមេរិក។
ក្រោយមក លោក លន់ នល់ បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា លោកត្រៀមខ្លួនជួយពួកយើង។ យើងមានអារម្មណ៍ថា យើងគ្មានសុវត្ថិភាពទេ”។
ឯកសារនោះកត់សម្គាល់ថា នៅពេលឧត្ដមសេនីយ៍ អាឡិចស៊ែនដឺ ហេក គូសបញ្ជាក់ជាថ្មីម្ដងទៀតពីការគាំទ្ររបស់សហរដ្ឋអាមេរិកដល់របបថ្មីនេះ លោក លន់ នល់ ក៏សម្រក់ទឹកភ្នែក។ ឯកសារដដែលនេះបញ្ជាក់ថា “នៅត្រង់ចំណុចនេះ សេនាប្រមុខ លន់ នល់ គិតតែពីយំខ្សឹកខ្សួល។ បន្ទាប់មក គាត់ក៏ក្រោកឡើង ហើយដើរទៅជ្រុងម្ខាងទៀតនៃបន្ទប់រហូតដល់គាត់ទប់ស្មារតីបានវិញ”។
នៅក្នុងឯកសារមួយទៀត ជំនួបក្នុងរយៈពេលខ្លីរវាងលោក រីឆាដ និកសុន និងមន្ត្រីនៅក្នុងទីក្រុងវ៉ាស៊ីុនតោនក្នុងខែមិថុនាឆ្នាំ១៩៧០ បានគូសបញ្ជាក់អំពីអ្វីដែលលោកលើកឡើងថា សហរដ្ឋអាមេរិក ”ត្រូវតែទ្រាំទទួលយករាល់ការរិះគន់”នៅក្នុងការរក្សា”អព្យាក្រឹតភាព” របស់កម្ពុជា និងការការពារទប់ទល់ការបះបោរ។
ប្រធានាធិបតីរូបនេះត្រូវបានដកស្រង់សម្តីមកថា ”អ្នកគ្រប់គ្នាគួរតែនិយាយដោយ មានទំនុកចិត្តជាមួយសារព័ត៌មាន និងនៅក្នុងសន្និសីទកាសែត។ ការលើកឡើងដែលថា ‘កម្ពុជាត្រូវបានបំផ្លាញ’ ដាច់ខាតត្រូវតែបញ្ឈប់”។
សម្រង់សម្តីនេះបានបន្តទៀតថា “វាគួរតែប្រថុយ។ គោលដៅរបស់យើងគឺរក្សារដ្ឋាភិបាលឯករាជ្យមិនមែនកុម្មុយនីស្ត មិនមែនគាំទ្ររដ្ឋាភិបាលពិសេសណាមួយនោះទេ”។
នៅក្នុងលិខិតសរសើរមួយផ្ញើទៅឲ្យលោក លន់ នល់ ប្រហែល៣ឆ្នាំក្រោយមក បន្ទាប់ពីមេដឹកនាំកម្ពុជារូបនេះស្នើសុំទៅព្យាបាលជំងឺនៅទីក្រុងញូវយ៉ក លោក រីឆាដ និកសុន ានសរសើរការស្នេហាជាតិ និងការដឹកនាំរបស់លោក លន់ នល់ អំឡុងពេលដែលលោកអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបើកយុទ្ធនាការទម្លាក់គ្រាប់ដ៏បង្ហិនបង្ហោចនៅក្នុងទឹកដីកម្ពុជាត្រង់តំបន់ដែលកងកម្លាំងវៀតកុងលាក់ខ្លួន ដោយបំផ្លាញភូមិជាច្រើននិងធ្វើឲ្យកើតមានក្តីព្រួយបារម្ភដែលជួួយឲ្យខ្មែរក្រហមបានកាន់អំណាច។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានសរសេរថា “ខ្ញុំបានតាមដានហើយមើលឃើញថា មានការអភិវឌ្ឍដ៏ខ្លាំងអំឡុងរបបសាធារណរដ្ឋខ្មែរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ខ្ញុំសូមសរសើរអ្នកដែលធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃដើម្បីពង្រីករដ្ឋាភិបាលរបស់អ្នក ហើយអនុញ្ញាតឲ្យក្រុមមនុស្សមានសមត្ថភាពជួយអ្នកក្នុងការតម្រង់ជោគវាសនារបស់ប្រជាពលរដ្ឋអ្នក”។
លោកបានសរសេរបន្តថា “នៅក្នុងករណីនេះ អ្នកបានបង្ហាញម្តងទៀតនូវការមិនគិតដល់ខ្លួនឯង និងការស្គាល់ពីតួនាទីដែលធ្វើឲ្យអ្នកក្លាយជាអ្នកស្នេហាជាតិលេចធ្លោជាងគេនៅសម័យសាធារណរដ្ឋនេះ”។
ទោះជាយ៉ាងណា ឯកសាររបស់ទីភ្នាក់ងារ CIA ដែលរកបានអំឡុងពេលតែមួយនោះ អះអាងថា មាន “ការចង្អុលបង្ហាញមួយចំនួនថា ការមិនពេញចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាលលោក លន់ នល់ “បានធ្វើឲ្យព្រះអង្គម្ចាស់ សីហនុ ដែលបានធ្វើដំណើរទៅកាន់តំបន់គ្រប់គ្រងដោយខ្មែរក្រហម ជាមួយថ្នាក់ដឹកនាំរបស់ចលនានេះនោះ ទទួលបានការពេញចិត្តជាងពីក្រុមមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ឯកសារនេះក៏បានគូសបញ្ជាក់ផងដែរថា “មន្ត្រីកងទ័ពកម្ពុជាភាគច្រើនដែលមានឋានៈក្រោមលំដាប់កំពូល និងកងទ័ពរបស់ពួកគេនឹងគាំទ្រព្រះអង្គម្ចាស់ សីហនុ ប្រសិនបើទ្រង់ត្រឡប់មកវិញ”។ ទោះបីជាយ៉ាងដូច្នេះក្តី ទីភ្នាក់ងារនេះជឿជាក់ថា ក្រុមកុម្មុយនីស្តគាំទ្រព្រះអង្គម្ចាស់ដ៏គួរឲ្យគោរពស្រឡាញ់រូបនេះតែក្នុង”ហេតុផលយុត្តិសាស្ត្រ “ប៉ុណ្ណោះ។
ទីបំផុតព្រះអង្គម្ចាស់ សីហនុ ត្រូវបានខ្មែរក្រហមចាប់ឃុំឃាំងក្នុងវាំង បន្ទាប់ពីពួកគេបានឡើងកាន់អំណាច ដោយដឹកនាំរបបរបស់ខ្លួនបាន៤ឆ្នាំ ដែលអំឡុងពេលនោះមានប្រជាពលរដ្ឋប្រមាណ១,៧លាននាក់បានស្លាប់ ដោយសារការសម្លាប់រង្គាលការអត់ឃ្លាន និងជំងឺ។លោក លន់ នល់ បានភៀសខ្លួនទៅហាវ៉ៃ ហើយបានស្លាប់ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងឆ្នាំ១៩៨៥ក្នុងអាយុ៧២ឆ្នាំ៕សុខុម និងស៊ុយឈាង
Lon Nol as ‘Shaken’ Man
Declassified Files Portray Lon Nol as ‘Shaken’ Man
BY GEORGE WRIGHT | JANUARY 20, 2017 | អានជាភាសាខ្មែរ
Lon Nol was a delusional leader who sobbed during a meeting with an American general while desperately requesting assistance in fending off the communist insurgency that would eventually result in the Khmer Rouge overthrowing him, according to declassified U.S. intelligence files.
The Central Intelligence Agency (CIA) on Tuesday released more than 12 million pages of documents online—including about 12,000 files on Cambodia—that were previously only available by visiting the U.S. National Archives in Maryland.
A photo of general Lon Nol. (Courtesy of Documentation Center of Cambodia Archives)
The huge database includes in-depth insight into the U.S.’s dealings with—and concerns over—Lon Nol, the general who took power from Prince Norodom Sihanouk in March 1970 and received backing from former U.S. President Richard Nixon’s government in an effort to root out Vietnamese communists during the Second Indochina War.
In one document, written just over a month after Lon Nol took power, the CIA’s “Cambodia Working Group” claims that the new regime “enjoys the support of the great majority of the Cambodian people” and that “the atmosphere in the capital has been generally calm and controlled since Sihanouk’s ouster.”
However, it notes the threat that Vietnamese communists could pose to the regime, particularly if Prince Sihanouk was to join forces with the guerillas.
“Aside from the overt military threat from the Vietnamese Communists, the major threat to the present government is the possibility that Sihanouk will return and, with Vietnamese Communist assistance, lead a jungle-based resistance movement,” it says.
“Sihanouk could probably attract a substantial following, but it is not presently possible to determine just how large or effective this would be.”
The prince’s call for the peasantry to join the Khmer Rouge shortly after his overthrow helped the Cambodian communists’ ranks swell from about 15,000 in 1970 to around 125,000 by 1972.
About a year later, the Khmer Rouge had taken de facto control over large swaths of the country and distanced itself from the Vietnamese communist movement.
In 1970, however, the authors of the working group’s report were highly skeptical about how much of a threat the mysterious communists in the east actually posed.
“The indigenous insurgents, or ‘Khmer Rouge,’ represent the main indigenous force. Although hard evidence is lacking, the total numerical strength of the Cambodian insurgents probably does not exceed 5,000,” it says.
“There is no proof that this three-year-old insurgency is a coordinated movement but there is evidence that the insurgents along the Eastern border receive arms and direction from the Viet Cong,” it says, adding that the movement had little support and its “terrorist tactics” had alienated much of the peasantry, but that they could emerge as a “greater problem” in Phnom Penh.
About a month later, a memorandum from then-National Security Adviser Henry Kissinger to Richard Nixon contained a report from an American general, Alexander Haig, who had met Lon Nol in Phnom Penh. The general described Lon Nol as an “emotional” and unrealistic leader who was desperate for further U.S. support to keep the communists at bay.
“It is…evident that Lon Nol is badly shaken if not desperate that we must move promptly with more concrete manifestations of U.S. support,” General Haig says.
“You will note that my efforts were to keep an emotional and not very realistic leader thinking along practical lines,” he adds.
In a transcript from the meeting, Lon Nol suggests that the U.S. and Cambodia “could perhaps train and fight together” against the communists in the northeast of the country.
In response, Gen. Haig promises artillery including rifles, ammunition, machine guns, mortars and “perhaps some rockets,” and says air support could be a possibility after Lon Nol repeats his request for U.S. soldiers on the ground.
“I hope that you are ready to aid us. We feel the ground trembling under us,” Lon Nol later says.
As the general reiterates U.S. support for the new regime, the document notes that Lon Nol succumbs to tears.
“At this point General Lon Nol broke down and sobbed. He then got up and went to the other end of the room until he regained his composure,” it says.
In another document, a summary of a meeting between Richard Nixon and officials in Washington in June 1970 outlines how he stated the U.S. “must take whatever heat is necessary” in preserving the “neutrality” of Cambodia and fending off the insurgency.
“Everyone should take a confident line with the press and in backgrounders. The line that ‘Cambodia is doomed’ must be stopped,” the president is cited as saying.
“It is worth taking risks. Our objective is more to maintain a non-Communist, independent government rather than backing any particular government,” it says.
In a gushing letter to Lon Nol about three years later, following the Cambodian leader’s request for medical treatment in New York, Richard Nixon lauds Lon Nol’s patriotism and leadership during a period in which he allowed the U.S. to conduct devastating bombing campaigns in areas of Cambodia where Viet Cong forces were suspected of hiding out, destroying villages and arousing fear that helped the Khmer Rouge come to power.
“I have followed with great care developments in the Khmer Republic over the past months. I commend you on the wisdom of your decisions to broaden your government and to allow a group of able men assist to you in guiding the destiny of your people,” the U.S. president wrote.
“In this, you have again displayed the selflessness and sense of duty which marks you as the Republic’s foremost patriot.”
However, a CIA document from around the same time claims that there were “some indications that dissatisfaction with the performance of the Lon Nol government” had made Prince Sihanouk—who was traveling around Khmer Rouge-controlled areas with the movement’s leaders—more acceptable to some circles in Phnom Penh. It also notes that “most Cambodian army officers below the top level and their troops would support Sihanouk if he returned.”
Despite this, the intelligence agency believed that the communists were only supporting the beloved prince for “tactical reasons.”
They were correct.
Prince Sihanouk was eventually put under house arrest by the Khmer Rouge after they took power, ushering in a four-year reign during which an estimated 1.7 million people died from executions, starvation and disease.
Lon Nol fled to Hawaii and died in California in 1985 at the age of 72.
wright@cambodiadaily.com
មេត្តា ករុណា មុទិតា ឧបេក្ខា
១. មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាល្អ ចង់ឲ្យគេមានសេចក្តីសុខ
មានចិត្តមេត្រី និងគិតធ្វើប្រយោជន៍ដល់មនុស្ស សត្វទាំងពួង ។
២. ករុណា សេចក្តីអាណិត ជួយឲ្យរួចផុតទុក្ខជួយសង្រ្គោះបំបាត់
ទុក្ខលំបាករបស់ ពពួកសត្វ ។
៣. មុទិតា មានសេចក្តីត្រេកអរ ពេលឃើញអ្នកដទៃមាន
សេក្តីសុខ មានចិត្តរីករាយសប្បាយជានិច្ច ចំពោះសត្វទាំងឡាយ
អ្នកឋិតនៅក្នុង ” បកតិសុខ “ ( សុខជាប្រក្រតី ) ។
៤. ឧបេក្ខា ការដម្កល់ចិត្តជាកណ្តាល ដែលនឹងធ្វើឲ្យតំរង់នៅ
ក្នុងធម៌ តាមពិចារណាឃើញដោយបញ្ញា គឺមានចិត្តរាបត្រង់ដោយធម៌
ដូចជាជញ្ជីង មិនលំអៀងដោយស្រឡាញ់ ដោយស្អប់ ពិចារណាឃើញ
កម្ម ដែលសត្វទាំងឡាយធ្វើហើយ ដ៏គួរបានទទួលផលល្អ ឬ អាក្រក់ សមដល់ហេតុដែលខ្លួនបានប្រព្រឹត្ត ព្រមនឹងវិនិច្ឆ័យ និងបដិបត្តិទៅ
តាមធម៌ រួមទាំងចេះតាំងចិត្តជាកណ្តាលសម្លឹងមើល នៅពេលមិនមាន
កិច្ចដែលគួរធ្វើ ព្រោះគេទទួលខុសត្រូវបានល្អហើយ គេសមគួរទទួលខុស
ត្រូវដោយខ្លួនឯង ឬគេគួរបានទទួលផលដ៏សមរម្យជាមួយការទទួល
ខុសត្រូវរបស់ខ្លួន ។
The Four Sublime or Uplifted States
1,Metta — Friendliness, Loving-kindness;
2. Karuna — Compassion;
3. Mudita — Joy, Gladness. Appreciation of good qualities in people;
4. Upekkha — Equanimity, the peaceful unshaken mind.
មានចិត្តមេត្រី និងគិតធ្វើប្រយោជន៍ដល់មនុស្ស សត្វទាំងពួង ។
២. ករុណា សេចក្តីអាណិត ជួយឲ្យរួចផុតទុក្ខជួយសង្រ្គោះបំបាត់
ទុក្ខលំបាករបស់ ពពួកសត្វ ។
៣. មុទិតា មានសេចក្តីត្រេកអរ ពេលឃើញអ្នកដទៃមាន
សេក្តីសុខ មានចិត្តរីករាយសប្បាយជានិច្ច ចំពោះសត្វទាំងឡាយ
អ្នកឋិតនៅក្នុង ” បកតិសុខ “ ( សុខជាប្រក្រតី ) ។
៤. ឧបេក្ខា ការដម្កល់ចិត្តជាកណ្តាល ដែលនឹងធ្វើឲ្យតំរង់នៅ
ក្នុងធម៌ តាមពិចារណាឃើញដោយបញ្ញា គឺមានចិត្តរាបត្រង់ដោយធម៌
ដូចជាជញ្ជីង មិនលំអៀងដោយស្រឡាញ់ ដោយស្អប់ ពិចារណាឃើញ
កម្ម ដែលសត្វទាំងឡាយធ្វើហើយ ដ៏គួរបានទទួលផលល្អ ឬ អាក្រក់ សមដល់ហេតុដែលខ្លួនបានប្រព្រឹត្ត ព្រមនឹងវិនិច្ឆ័យ និងបដិបត្តិទៅ
តាមធម៌ រួមទាំងចេះតាំងចិត្តជាកណ្តាលសម្លឹងមើល នៅពេលមិនមាន
កិច្ចដែលគួរធ្វើ ព្រោះគេទទួលខុសត្រូវបានល្អហើយ គេសមគួរទទួលខុស
ត្រូវដោយខ្លួនឯង ឬគេគួរបានទទួលផលដ៏សមរម្យជាមួយការទទួល
ខុសត្រូវរបស់ខ្លួន ។
The Four Sublime or Uplifted States
1,Metta — Friendliness, Loving-kindness;
2. Karuna — Compassion;
3. Mudita — Joy, Gladness. Appreciation of good qualities in people;
4. Upekkha — Equanimity, the peaceful unshaken mind.
Subscribe to:
Posts (Atom)






