Friday, June 29, 2018

អយុធ្យា






ប្រវត្តិខេត្តអយុធ្យា-ប្រវត្តិវិទូថៃថាជារបស់ថៃ-តែប្រវត្តិវិទូបរទេសថាជារបស់ខ្មែរ-ចុះសិលាចារិកខ្មែរថាម៉េចដែរ​?
By So Thea
Reak Smey News
ប្រវត្តិ​ខេត្ត​អយុធ្យា ដែល​ត្រូវ​ទ័ព​ភូមា​ដុត​កំទេច​​នៅ​​ឆ្នាំ​​ ១៧៧៩ នោះ នៅមាន​ការ​​ខ្វែង​​គំនិត​​​គ្នា​​អំ​​ពី​​​កាល​បរិច្ឆេទ​​ ​ឬ​​​ចំណាស់​​។ អ្នក​​ប្រវត្តិ​​​​វិទូ​​​​ថៃ​​​ ​​​​ដែល​​​សំ​អាង​​លើ​​​ច្បាប់​​​​​​​​ព្រះ​រាជ​​ពង្សាវ​តារ​​​អយុធ្យា​​ ​​បាន​​​​អះ​អាង​ថា​​ ទី​ក្រុង​​ខាង​​​លើ​នេះ​​ដែល​ជា​ “​​កោះ​​” ឬ​​ “​​​​ទីក្រុង​​ទឹក​​​”​​ ​​ត្រូវ​បាន​ ​កសាង​​ឡើង​​ដោយ​​ស្តេច​​ថៃ​ ព្រះ​នាម​​ថា​ ​អ៊ូ​​ថង​ ​នៅ​​ឆ្នាំ​​​១៣៥០​​។ ​ លោក​ ​អៃ​ម៉ូ​​នី​​យេ​ ជន​ជាតិ​​បារាំង​​មិន​​យល់​ស្រប​​នឹង​​​​​ទស្សនៈ​​​​នេះ​​ទេ​ ​ដោយ​​លោក​​​​បាន​​​​បញ្ជាក់​ថា​ ​អយុធ្យា​​​គឺ​​ជា​​​​ទឹក​​​ដី​​ខ្មែរ​​​ហើយ​​ធ្លាប់​​​​​មាន​​ប្រវត្តិ​​ ដ៏​​​យូរ​​លង់​​ជា​ច្រើន​​សត​វត្ស​​ មុន​​​​ការ​​​មក​ដល់​​​​​​នៃ​​ជន​ជាតិ​​ថៃ​​ទៅទៀត។​ ​
តើ​​ការ​ពិត​​ស្ថិត​នៅ​​ត្រង់​ណា​​?​ ​​ដើ​ម្បី​​ចូល​រួម​​វិ​ភាគ​ទាន​ ​ក្នុង​ការ​​ស្វែង​យល់​​អំ​ពី​​ឫស​កែវ​​នៃ​​ទី​ក្រុង​​អយុធ្យា​ យើង​​សូម​​អនុញ្ញាតផ្តល់​នូវ​​ឯក​សារ​​សំណេរ​​មួយ​ ​គឺ​​ផ្ទាំង​​សិលា​ចារឹក​ ដែល​​គេ​​បាន​​រក​ឃើញ​​ក្នុង​​ខេត្ត​​នេះ​​នៅ​​ឆ្នាំ​​១៩៣៩ ​នៅ​​​ពេល​​សាង​​សង់​​ផ្លូវ​​នៅ​លើ​​ទួល​​​​បុរាណ​​មួយ​​មាន​​ឈ្មោះ​ថា​ បូត​​ព្រាហ្មណ៍​​។ ​ទួល​ប្រាសាទ​​នា​​សម័យ​អង្គរ​​ខាង​​លើ​នេះ​ ​ស្ថិត​នៅ​​ខាង​កើត​​នៃ​​ទី​ក្រុង​​អយុ​ធ្យា​ ​ក្បែរ​​ស្ពាន​​ចាស់​​មួយ​​ឈ្មោះ​ថា​ ​សះផាន​​ជី​​គុន​ ​ស​ម្រាប់​​ភ្ជាប់​​កោះ​​អយុ​ធ្យា​​ ទៅនឹង​​ត្រើយ​ម្ខាង​​ទៀត​​នៃ​​ព្រែក​​។​​
​សូម​​រំលឹក​ថា​ ​ផ្ទាំង​សិលា​​ចារឹក​​ខ្មែរ​​ចារ​​នៅ​​ឆ្នាំ​​ ៩៣៧​​ នៃ​​គ​.​ស​ ​ដែល​​យើង​​​នឹង​​យក​មក​​សិក្សា​​វិភាគ​​ឡើង​វិញ​​នេះ​ ​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​​ម្តង​​រួច​មក​ហើយ​ ​នៅ​​ឆ្នាំ​​១៩៤៤ ​ដោយ​​លោក​ ​ហ្ស៊ក​ ​ស៊ឺ​ដេ​ស​ (Cf. L’inscription khmere d’Ayuthya, The Journal of the Thailand Researsch (JTRS) Vol XXXV, Part I, 2,1944. Banghok ។​ ​ផ្ទាំងសិលា​ចារឹក​ខ្មែរ​នៃ​ខេត្ត​អយុធ្យា​មាន​កំពស់​ ០,៤៥​ម​. កម្រាស់ ០,២២​ម​. ហើយ​មាន​ចារ​អក្សរ​ទាំងសង​ខាង​។ផ្នែក​ទី​១ នៃ​សិលាចារឹក មាន​តួអក្សរ ​១៨​បន្ទាត់​ ជា​កាព្យ​ឃ្លោង​សំ​ស្ត្រឹ​ត។រីឯ​នៅ​ផ្នែក​ទី​២​វិញ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​មាន​តួអក្សរ​ ១៧​បន្ទាត់ ពាក់ព័ន្ធ​ទៅនឹង​បញ្ជី​ពួក​ខ្ញុំបម្រើ​ប្រាសាទ​ខាងលើ។​ ​បើ​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សិលាចារឹក យើង​អាច​និយាយបានថា គ្មានអ្វី​គួរ​ឲ្យ​មាន​ភាពស្រពិច​ស្រពិល​ឡើយ។

នៅ​ខេត្ត​អយុធ្យា ​យើង​មាន​ភស្តុតាង​ជា​ប្រវត្តិសាស្ត្រ​បញ្ជាក់ ដោយមាន​សំណង់​ស្ថាបត្យកម្ម​ប្រាសាទ និង​សិលាចារឹក ទោះបី​បាន​ឈូសឆាយ បាត់បង់​ហើយក៏​ដោយ។ នេះ​ជាការ​ពិត​មួយ​ដែល​អ្នក​ប្រវត្តិវិទូថៃ និង​អឺ​រ៉ុប​ខ្លះ ដែល​មិន​បានដឹង ឬ​មិនបាន​ទទួលស្គាល់ ព្រោះ​គេ​យល់ច្រឡំ​ប្រវត្តិសាស្ត្រ ដោយ​ចេតនា ឬ​អ​ចេតនារបស់គេ។​ ​
ម្យ៉ាងវិញទៀត ថ្វីត្បិតតែ​យើង​មិនមាន​គំនិត​ខ្វែងគ្នា​នឹង​មតិ​របស់លោក ហ្ស​ក សឺ​ដេ​ស ក៏ប៉ុន្តែ យោងតាម​ទិន្នន័យ​ខាង​បុរាណវិទ្យា​ថ្មីៗ យើង​អាច​កំណត់​ទីតាំង​នៃ​ទីក្រុង ចា​នា​សៈបុ​រី ច្បាស់​ជាង​លោក​ហ្ស​ក សឺ​ដេ​ស​បន្តិច ហើយ​ដែល​វត្តមាន​របស់​ទីក្រុង​នេះ ត្រូវបាន​គូស​បញ្ជាក់​ក្នុងសិលាចារឹក​។​ ​
បើតាម​យើង ចា​នា​សៈ​បុរី​ ស្ថិតនៅ​ខ្ពង់​រាប​នគររាជ លាតសន្ធឹង​រហូតដល់​អយុធ្យា ហើយ​ក៏បាន​ភ្ជាប់​ទៅនឹង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ននេះ​ផងដែរ។ ហេតុនេះ​ព្រះនាម​របស់​ព្រះមហាក្សត្រ ដែល​បាន​សោយរាជ្យ​នៅ​ទីនោះ​ មាន​លក្ខណៈ​ខុសពី​ព្រះរាជវង្សានុវង្ស​ខ្មែរ នៅឯ​ម្ខាង​ទៀត​នៃ​ជួរ​ភ្នំ​ដងរែក ជាពិសេស ព្រះបាទ​ជ័យ​វ​រ័្ម​នទី​៤ កំពុង​សោយរាជ្យ​នៅក្នុង​សម័យ​កាល​ដូចគ្នា​នេះនៅ​តំបន់ កោះ​កេរ (​ឆោ​កគរ​គ្យ​រ ឬ​គគីរ​) ជាដើម។នេះ​គឺ​ជាទ​ទ្បី្ហករ​ណ៍​មួយ​បង្ហាញ​អំពី​​ស្វ​យ័​តភាព នៃ​ភូមិភាគ​នេះ មុន​ការប្រមូល​ផ្គុំ​គ្នា នូវ​រដ្ឋ​ខ្មែរ​តូច​-​ធំ​ទាំងឡាយ ឲ្យ​ក្លាយទៅជា​រដ្ឋ​តែមួយ គឺ​ចក្រភព​កម្ពុជទេស​ក្នុង​រាជ​របស់​ព្រះបាទ សុរិយា​វ​រ័្ម​នទី​១ និង​ទី​២។ តទៅ​នេះ​ គឺ​សេចក្តី​សង្ខេបនៃ​សិលាចារឹក​អយុធ្យា​ អាន​ដោយ​លោក​ហ្ស៊​ក​សឺ​ដេ​ស៖​ខ្លឹមសារ​នៃ​សិលាចារឹក​នៅ​ផ្នែក​ទី​១ បាន​ឲ្យ​ដឹងថា មានការ​មកដល់​ព្រះ​សិវៈ​ក្រោម​ព្រះនាម​ចន្ក​រៈ និង​ព្រះ នាង​បា័​វ​តី ដែលជា​ព្រះ​ជាយា​របស់​ទ្រង់។
បន្ទាប់មកទៀត​ សិលាចារឹក​បានបង្ហាញ​អំពី​ប្រវត្តិ​នៃ​ព្រះមហា​ក្សត្រ​ខ្មែរ ដែល​បាន​សោយ​រាជ្យ នៅ​ចា​នា​សៈ​បុរី។ ប្រការនេះ​មានន័យថា ខេត្ត​នេះ ស្ថិតនៅក្រោម​ការត្រួតត្រា​គ្រប់គ្រង​របស់​វង្ស​ក្សត្រ​ខ្មែរ មុន​ការមកដល់​នៃ​ជនជាតិ​ថៃ ហើយ​ខេត្ត​នេះ ជា​កេរដំណែល​របស់​ខ្មែរ យ៉ាងប្រាកដ។​​នៅក្នុង​សិលាចារឹក​បាន​ឲ្យ​ដឹងថា ព្រះមហាក្សត្រ​ទី​១ ដែល​បាន​គ្រង​រាជសម្បត្តិ​ដំបូងបង្អស់​នៅ​ចា​នា​សៈបុ​រី គឺ​ព្រះបាទ​ ស​ន្ទ​រប​រា​ក្រម។
ព្រះម​ហា​ក្សត្រ​អង្គ​នេះ​មាន​ព្រះរាជបុត្រ​មួយអង្គ​មាន​ព្រះនាម​ថា ភគ​វត្ត ដែល​បានប្រសូត បុត្រ​ពីរ​ព្រះអង្គគឺ​ មា​រប​តិ​សិង្ហ​វ​រ័​ន្ម​ ដែលជា​ព្រះរៀម និង​ មង្គល​វ​រ័​ន្ម ដែលជា​ព្រះអនុជ។ សិលាចារឹក ក៏បាន​បញ្ជា​ក់ទៀតថា ព្រះអង្គម្ចាស់​ មា​រប​តិ​សិង្ហ​វ​រ័​ន្ម បានក្លាយ​ទៅជា​អធិបតី​គ្រប់គ្រង​នគរ​ចា​នា​សៈបុ​រៈ រីឯ​ព្រះអនុជ​របស់​ព្រះអង្គ​វិញ គឺជា​អ្នក​ដែល​បាន​កសាង​រូបសំណាក​ដំណាង​ឲ្យ​ព្រះ​មាតា​របស់​ទ្រង់ ក្រោមរូបភាព​នៃ​ព្រះ​សិវៈ ឬ​ព្រះ​ឥសូរ។​ ​ផ្នែក​ទី​២​នៃ​សិលាចារឹក​អយុធ្យា​ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​សុទ្ធសាធ​ បាន​ពិពណ៌នា​អំពី​ឈ្មោះ​របស់​ពួក​ខ្ញុំបម្រើ​ទេវស្ថាន​នោះ។
ក្នុងចំណោម​បញ្ជី​ឈ្មោះ​អ្នកបម្រើ​ ឃើញ​មាន​ជា​អាទិ៍ គោ​តៃ និង​ ស៊ី ជាដើម។ ក្រៅពីនេះ​គេ​ក៏បាន​ឃើញ​ស័ព្ទ​ខ្មែរ​មួយ​ចំនួន នៅជំនាន់​អង្គរ​ដូចជា រនោច​, កំបិត​, កូន​, ពៅ​, រត់​វារ​, គ​ន្ធី​..។​ល។ ​តាម​ប្រសាសន៍​របស់លោក សឺ​ដេ​ស ព្រះរាជ​វង្សានុវង្ស​​ខ្មែរ ដែល​បាន​គ្រប់គ្រង​នៅ​ខេត្ត​អយុធ្យា​នៅ​ឆ្នាំ ៩៣៧ នេះ បាន​បន្ត​ពូជពង្ស​ពី​បព្វ​ជិត ​ភគ​ទ​វត្ត ដែល​នោះ​គឺជា​ព្រះនាម​របស់​ស្តេច​មួយអង្គ​ដែល​បាន សោយរាជ្យ​នៅ​ឆ្នាំ​៥១៥ នៅក្នុង​រដ្ឋ​មួយ​នៅ​ម្តុំ​ជ្រោយ​ មល​យូ ដែលមាន​ឈ្មោះថា ឡាំង​យ៉ា​ស៊ីវ​សី (យោងតាម​ឯកសារ​ចិន)។ម្យ៉ាងទៀត ​អ្នកប្រាជ្ញខាងលើ ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ស្តេច​ភគ​វត្ត​ នៃ​នគរ​ឡាំង​យ៉ា​ស៊ីវ​សី ត្រូវបាន​ជ្រើសតាំង​ធ្វើជា​ស្តេច ​២០​ឆ្នាំ ក្រោយ​ពី​បាន​និរទេស ​ទៅកាន់​ប្រទេស​ឥណ្ឌា។
តែ​ទោះបី​យ៉ាងនេះ​ក្តី លោក​មិន​ហ៊ាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ពិត របស់​ព្រះមហាក្សត្រ​អង្គ​នេះឡើយ ព្រោះថា​ ព្រះនាម​នេះ គឺជា​ព្រះនាម​មួយ​ដែលមាន​លក្ខណៈសាមញ្ញ​ពេក ​ក្នុងសម័យ​នោះ។​ ​គួរ​រំលឹក​នៅទីនេះ​ថា ពេលវេលា​មកដល់​ហើយ សម្រាប់​យើង ដើម្បី​បង្ហាញ​ទស្សនៈ​របស់​យើង​ជុំវិញ គោ​រម្យ​ងារ​ ភគ​វត្ត​ ខាងលើនេះ​ឲ្យ​បានជា​ក់លាក់។​​សូមជម្រាបថា គោ​រម្យ​ងារ​ ភគ​វត្ត​ ខាងលើនេះ ពុំមាន​លក្ខណៈ​ទូទៅ​នោះទេ។ ក៏ប៉ុន្តែ ​គឺជា​មុខងារ ឬ​ឋានន្តរ​ស័​កិ្ត​នៅ​សតវត្ស​ទី​១១ ដែល​ជិត​ប្រហែល​ព្រះមហាក្សត្រ ឯណោះទេ។ឧទាហរណ៍​ ឈ្មោះ​របស់​ព្រះរាជ​គ្រូ​របស់​ព្រះ​ឧទ​យា​ទិ​ត្យ​វរ្ម័នទី​២ គឺ ភគ​វត្ត​បាទ​វ្រៈ​កម្រ​តេង ឬ ធូលី​ជើង​វ្រៈ​កម្រ​តេង​អញ។យើង​ក៏មាន​ព័ត៌មាន​ទៀតថា ព្រា​ហ្មណ៍​បុរោហិត​ម្នាក់ទៀត ដែលមាន​ការចេះដឹង​យ៉ាងជ្រៅ​ជ្រះ​បំផុត ហើយ​ដែលជា​ព្រះរាជ​គ្រូ​របស់​ព្រះបាទ​ជយ​វ​រ្ម័ន​ទី​៦ ផង​នោះ ក៏មាន​គោ​រម្យ​ងារ​ដូចគ្នា​នេះដែរ គឺ ’​ភគ​វត្ត​បាទ​កម្រ​តេង​អញ​”។​មូលហេតុ ដែល​យើង​លើក​ឧទា​ហរណ៍​​ទាំងនេះ​ឡើង គឺ​ព្រោះតែ​តាម​ទស្សនៈ​របស់យើង គោ​រម្យ​ងារ​ភគ​វត្ត គឺមាន​ឋានៈ​ឲ្យស្មើនឹង​ព្រះរាជា តាមសន្មត ហើយ​ការលើកតម្កើង​ឋានៈ​នេះ ​គឺជា​ប្រពៃណី​ខ្មែរ​ដែលមាន​តាំងពី​សម័យ​នគរ​ភ្នំ​មកម្ល៉េះ។ម្យ៉ាងទៀត​ វត្តមាន​របស់​គោ​រម្យ​ងារ​ខាងលើ​នេះ ដែលមាន​ប្រភព​ចេញពី​ជ្រោយ​មល​យូ​ ក៏​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ដែរ។
ព្រោះថា​ព្រះមហាក្សត្រ​ខ្មែរ​បុរាណ​ធ្លាប់បាន​គ្រប់គ្រង​ទៅលើ​ផែនដី​ជ្រោយ​មល​យូ មុន​ការ​លេច​ធ្លោ​ឡើង​នៃ​រដ្ឋ​ឈ្មោះ​ ស្រី​វី​ជ័យ​ នៅក្នុង​អំឡុង​សតវត្ស​ទី​៧-៨​នៃ​គ​.​ស មកម្ល៉េះ។ ហើយ​បើយោងតាម​កំណត់ហេតុ​ចាស់ៗ ដែល​ជនជាតិ​ចិន​បាន​បន្សល់ទុក បាន​ឲ្យ​ដឹងថា ទឹកដី​នេះ​គឺជា​ភាគ​មួយ​នៃ​រដ្ឋ​ហ្វូ​-​ណន ឬ​នគរ​ភ្នំ​ យ៉ាង​ជាក់ច្បាស់ផងដែរ។​ ​សរុបសេចក្តី​មក ដោយសារតែ​គេ​ពុំបាន​ឃើញ​វត្តមាន​របស់​ជនជាតិ​មន ដូច​នៅ​ខេត្ត​ល​វៈ ឬ​លព​បុរី និង​ជនជាតិ​ថៃ នៅក្នុង​ខេត្ត​នេះ ទើប​យើង​ពុំ​អាច​សន្និដ្ឋានថា ​តំបន់​នេះ គឺជា​ទឹកដី​របស់​មន ឬ​ថៃ បានជា​ដាច់ខាត។
ផ្ទុយទៅវិញ​នៅ​ទីនោះ គេ​បានឃើញ​វប្បធម៌​ខ្មែរ មានការ​វិវត្តន៍​មិន​ឈប់ឈរ ​ចាប់តាំងពី​សម័យ​បុ​រេ​អង្គរ​រហូតដល់​សម័យ​អង្គរ។ នេះ​ជា​កត្តា​មួយ ដែល​គេ​មិនត្រូវ​មើលរំលង​ឡើយ កាលបើ​គេច​ង់​សរសេរ​ប្រវត្តិ​របស់​ទីក្រុង​អយុធ្យា​ដោយ​សុ​ក្រិតនោះ៕


Thursday, June 28, 2018

AMBASSADOR Of Bolivarian Republic of Venezuela

នាវេលាព្រឹកថ្ងៃទី​​​២២ ខែមិថុនា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Jorge Rondón Uzcátegui ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព តែងតាំងថ្មី​ នៃសាធារណរដ្ឋបូលីវីនៃវេណេហ្ស៊ុយអេឡា ប្រចាំព្រះរាជា​ណាចក្រកម្ពុជា អញ្ជើញចូ​លក្រាបបង្គំគាល់ថ្វាយសារតាំង ​នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ៚


On 22 June 2018, His Majesty King NORODOM SIHAMONI of Th e Kingdom of Cambodia received the Credentials of H.E. Mr Jorge Rondón Uzcátegui, Ambassador Extraordinary and Plenipotentiary of the Bolivarian Republic of Venezuela to the Kingdom of Cambodia at the Throne Hall of the Royal Palace.