Monday, March 27, 2017

សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាសម័យបច្ចុប្បន្ន
១.សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ។
២.សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ប៊ូ គ្រី សម្ដេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិនិកាយ គង់នៅវត្តបុទមវត្តីរាជវរារាម ក្រុងភ្នំពេញ។
៣.សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ គង់នៅវត្តបុទមវត្តីរាជវរារាម ក្រុងភ្នំពេញ។
*បញ្ជាក់
--------------------
មានតែសម្ដេចមហាព្រះសង្ឃរាជ ព្រះសង្ឃនាយក ទាំងបីអង្គនេះប៉ុណ្ណោះ ដែលត្រូវបានផ្ដល់ព្រះរាជបុព្វសិទ្ធិពិសេស ជាគ្រឿងយស់ពិសេស ផ្លិតយស់ពិសេស និងការប្រើជារាជសព្ទ័ ក្នុងការប្រាស្រ័យជាមួយបាន ដែលប្រទានដោយព្រះករុណា ព្រះមហាក្សត្រ ក្រៅពីសម្ដេចព្រះសង្ឃបីព្រះអង្គនេះ គឺទទួលបានត្រឹមគោរមងារ ជា សម្ដេចកិត្តិយស ប៉ុណ្ណោះ មិនមានផ្លិតយស់ពិសេស និងមិនអាចប្រើជារាជសព្ទ័ បានទេ។
ផ្លិតយស់ពិសេស គឺមានរូបសញ្ញា ព្រះរាជសង្ហារ អមជាមួយ។


ទីវត្តអារាមធំៗពីរ ដែលជាកន្លែងគង់ប្រថាប់នៅ នៃសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ តាំងពីសម័យបុរាណកាលតរៀងមក។
១. វត្តឧណ្ណាលោម ជាទីអារាមគង់ប្រថាប់នៅ នៃសម្ដេចព្រះសង្ឃរាជ ឬសម្ដេចព្រះសង្ឃនាយក ប៉ែកខាងមហានិកាយ។
២.វត្តបុទមវត្តីរាជវរារាម ជាទីអារាមគង់ប្រថាប់នៅ នៃសម្ដេចព្រះសង្ឃរាជ ឬសម្ដេចព្រះសង្ឃនាយក ប៉ែកខាងធម្មយុត្តិកនិកាយ តាំងពីសម័យបុរាណកាលតមក តែចាប់ពីក្រោយឆ្នាំ១៩៧៩ ដល់សព្វថ្ងៃ វត្តនេះត្រូវបែងជាពីរប៉ែក មួយប៉ែកធំជាខាងមហានិកាយគ្រប់គ្រង រីឯមួយប៉ែកទៀតជា ខាងធម្មយុត្តិកនិកាយគ្រប់គ្រង រហូតដល់បច្ចុប្បន្នមិនមានការសំរេចប្រគល់ការគ្រប់គ្រងទាំងស្រុង នៃទីវត្តនេះមកខាងធម្មយុត្តិដូចមុនវិញនៅឡើយទេ ហើយសព្វថ្ងៃនេះវត្តមួយនេះមាន សម្ដេចសង្ឃដល់ទៅពីរអង្គគង់នៅផងដែរ។
បញ្ជាក់
============
ទីវត្តអារាមទាំងដ៏ចំណាស់ទាំងពីរនេះ ត្រូវបានកសាងឡើងនៅកំឡុងឆ្នាំ១៥៤០ នៃគ.ស ក្នុងរជ្ជកាល នៃព្រះករុណា ព្រះបាទសម្ដេច ព្រះចៅពញាយ៉ាត បរមបពិត្រ មកម្លេះ ក្នុងចំនោមវត្តចំណាស់ពីរផ្សេងទៀតគឺ វត្តលង្កការ និងវត្តព្រះពុទ្ធឃោសាចារ្យ ដែលវត្តទាំងបួននេះបានសាងឡើងនៅអមជុំវិញ ព្រះបរមរាជវាំងចតុម្មុខមង្គល នាសម័យ ហ្លួង ពញាយ៉ាត នោះ។


Wednesday, March 22, 2017

សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និង បុត្រាបុត្រី

ព្រះបរមឆាយាលក្ខណ៍ នៃ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និង បុត្រាបុត្រី ។ ព្រះអង្គ គឺ ជាព្រះរាជបុត្រាមួយអង្គក្នុងចំណោមបុត្រទាំងអស់របស់ ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលនៅសល់ក្រោយពីការធ្វេីឃាតរបស់ពួកខែ្មរក្រហម ៚ ❤🙏🏼🎉🇰🇭

The Picture of His Royal Highness Somdech Mohessera Norodom Chakrapong and his family .
Note : Somdech Norodom Chakrapong the son of King-Father Norodom Sihanouk who still alive after Khmer Rouge regime.

@roydalducambodge


#royalducambodge #cambodia #kingofcambodia #norodomchakrapong

ព្រះរាជសង្ហារ

ហាមយកឯកសារនេះទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត
រៀបរាងដោយៈ លោក ឯក ច័ន្ទដារ៉ារិទ្ធ


ព្រះសង្ហារ ឬ សញ្ញាជាតិ គឺជាត្រាប្រពៃណី និង ផ្លូវការសម្រាប់ព្រះចៅ ក្រុង កម្ពុជាធិបតីគឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយមានរូបសញ្ញាសំខាន់ៗ និង អត្ថន័យដូចតទៅ៖
•ពន្លឺឆពណ្ណរង្សី ៖ នៅពីលើ តំណាងឲ្យបារមីរបស់ព្រះមហាក្សត្រ ដែលទ្រង់គ្រប់គ្រងប្រជានុរាស្ត្រប្រកបដោយទសពិធរាជធម៌ និង តំណាងឲ្យអរិយធម៌ខ្មែរ ដ៏ត្រចះត្រចង់ រុងរឿង។
•មកុដរាជ្យ ៖ តំណាងឲ្យមន្ត្រីរាជការ និង ប្រជារាស្ត្រទាំងអស់គាំទ្រ និង លើកស្ទួយព្រះមហាក្សត្រ ឲ្យគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា។
•ព្រះខ័នរាជ្យ ៖ នៅក្រោមមកុដរាជ្យ តំណាងឲ្យអំណាចនៃអាវុធ ដ៏ស័ក្ដិសិទ្ធិបំផុតសម្រាប់ព្រះមហាក្សត្រគ្រងរាជ្យ ក្នុងសន្តិភាព និង យុត្តិធម៌។
•សញ្ញា ៖ នៅពីលើព្រះ ខ័នរាជ្យ តំណាងឲ្យភាពនៃជោគជ័យ និង ការអភិវឌ្ឍន៍រីកចម្រើនជានិច្ចនិរន្តន៍សម្រាប់ ព្រះរាជាណាចក្រកម្ពុជា។
•ជើងពាន ៖ ទ្រព្រះ ខ័នរាជ្យ តំណាងឲ្យបល្ល័ង្ករាជ្យដែលជាអាសនៈ កិត្តិយស និងដ៏ពិសិដ្ឋបំផុតសម្រាប់ព្រះមហាក្សត្រ ទ្រង់គង់នៅថ្ងៃដែលរៀបចំក្នុងពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ។
•រាជបល្ល័ង្ក ៖ តំណាងឲ្យព្រះមហាក្សត្រដែលជាទីសក្ការ ព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទាំងអស់នៅក្នុងព្រះនគរ ពីព្រោះព្រះមហាក្សត្រទ្រង់បានគ្រប់គ្រងប្រទេសប្រកបដោយទសពិធរាជធម៌ ដែលជាប្រភពផ្ដល់នូវថាមពលខាងស្មារតី និង សម្ភារៈសម្រាប់ប្រទេសជាតិក្នុងការអភិវឌ្ឍន៍ និង និរន្តរភាព។
•ក្សេតរឆ័ត្រទាំងពីរ (ឆ័ត្ររួត)  ៖ ដែលបានបាំងគ្របជាកិត្តិយសពីលើបល្ល័ង្ក តំណាងឲ្យអំណាចព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងការគ្រប់គ្រងរបស់ព្រះមហាក្សត្រក្នុងព្រះ រាជវង្សនៃមហានគរខ្មែរ ដែលព្រះអង្គជាអ្នកថែរក្សាប្រជារាស្ត្រ ហើយក៏តំណាងឲ្យភពទេវៈទាំងប្រាំបួន ដែលមានទេវតាប្រកបដោយបារមី និង ឫទ្ធិអំណាចនៅចាំគ្រប់គ្រងថែរក្សាព្រះមហាក្សត្រជាប្រចាំ។
•រាជសីហ៍និងគុជសីហ៍ ៖ ឈរកាន់ក្សត្រឆ័ត្រទាំងពីរ តំណាងឲ្យអំណាច និង មហិទ្ធិឫទ្ធិនៅក្នុងរបបរាជាធិបតេយ្យកម្ពុជា និង តំណាងឲ្យព្រះសុពណ៌បាទុកា (ទ្រនាប់ជើងមាស) ទាំងពីរក្នុងចំណែកមួយនៃកេតនភណ្ឌទាំងប្រាំយ៉ាងសម្រាប់រៀបចំពិធីអភិសេកព្រះរាជាទ្រង់ឡើងគ្រងរាជ្យ និង តំណាងឲ្យកម្លាំងរបស់ប្រជារាស្ត្រខ្មែរនៅជុំវិញព្រះរាជបល្ល័ង្ក។
•ពាក្យ “ព្រះចៅ ក្រុង កម្ពុជា” ៖ តំណាងឲ្យអធិបតីភាពនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

រួមមកសញ្ញាជាតិ មានអត្ថន័យបង្ហាញពីអំណាច និង យុត្តិធម៌នៃអរិយធម៌ខ្មែរដែលមានការចូលរួមការពារពីកម្លាំងប្រជារាស្ត្រ នៅជុំវិញរាជបល្ល័ង្កព្រះមហាក្សត្រ ព្រមទាំងបង្ហាញពីជំនឿ និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ ក្នុងការ គោរពចំពោះព្រះមហាក្សត្រ។ លើសពីនេះទៅទៀតសញ្ញាជាតិ មានសារសំខាន់ខ្លាំងណាស់ព្រោះបានបង្ហាញឲ្យឃើញថាព្រះរាជាណាចក្រកម្ពុជា ជាប្រទេសឬជាតិសាសន៍មួយ មានអត្តសញ្ញាណជាតិរបស់ខ្លួន និង មានអធិបតីភាព មិនចំនុះជាតិសាសន៍ណាមួយឡើយ៕

The Legend Of Elephant

ហាមយកឯកសារនេះទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត
រៀបរាងដោយៈ លោក ឯក ច័ន្ទដារ៉ារិទ្ធ


              Firstly, it is said that there are two kinds of elephant species, mountain elephant and Roneam elephant or Treng elephant ,and there are also two ways of catching elephant.
              The mountain elephant, is big and head is taller than body, is found area of mountain provinces such as kampot, Kampong speu, Pousat province...  one of the elephant species is called Damrey Roneam or Damrey Treng, this kind of pachyderm is small, head is as high as body’s level and have been seen in kampong Chnang, Kampong Thom province and along the Tonle Sap river.
              Normally, the small elephant can be domesticated, is caught and the big species is rear to catch. The elephant has to be catch is called Baras. Elephant men are required to seek permission from the provincial governor and pay tax before catching elephant. A permission letter issued by the provincial authority is indicated with elephant catcher’s name, number of elephant, validity for 3 months from the issued date and prohibited to kill elephant, or can kill elephant in case of strongly attacked by the elephant which is the catchers can not defend themselves. if the elephant is killed, the catchers has to bring task and feet to nearby authority to be reported for their complaint. When elephant is caught, the catcher has to take elephant to the local authority to be register for their own elephant identification and set the price for selling elephant and catcher has to pay tax to authority for the national budget.

How To Catch Elephant

              The elephant is caught during the dry season from the month of Meak to month of Pisakh. Before going out to catch elephant, Mors (elephant catchers) are to gather from 10 people up. When the permission letter is granted, the Mors  have to prepare food and other instruments such rice, dry fish, smoked fish, fish past ( Prahok), salt, plates, cooking pot ( clay pot is not be taken because it is fragile) and set the abstinence to their wives.  The abstinence set by The Mors for their wives as below:
-Not to have adultery
-Not to use fingers take rice from pot
-Not to put big spoon on the edge of the pot
-Not to comb and to have hair-cut at night
-Not to clean the dust from the betel trunk
-Not to tickle or knuckle
If the wives of the Mors do not follow this regulation, their husbands would be dangerous or die. Then, The Mors have prepared all instruments for catching elephants such as  ropes, Brakams, hooks, axes, kravil(ring)...............They load these materials and food on The Thneak( bull elephant used for catching wild elephant), while travelling to the forest, when they arrive at forest, all these staff load under the belly of The Thneak instead because it is easy to move through the forest and in case of encountering a herd of wild elephants. The Mors and Kongveals(elephant kepper) have to choose a good day to overcome evils, then they dare to go out. Some areas, elephant hunters do ritual offerings to spirits of Mrenh-kongvil and Neak-Ta Bongbot(land ancestors) for granting permission to access to the forest and success.
The MrenhKongvil ritual ceremony is performed with 1 Proteas, a pair of water containers, 1 Kantoung, 1 Sneng Phlom( horn used for blowing), hook, 8 Chroms,....5 pieces of betel leaves, 5 pieces of betel nuts, 5 cigarettes, sweet for left and right site, and white and red skirts. They can leave, when the offerings already made, Some of The Thneaks mark with a few swollen places on them which are hit with The Kong by The Mor  in advance for the reason that when they chase and fight wild elephants, the Mor hit the swollen place to push the Thneak run faster and catch up wild elephants. each Thneak, there is a Mor sitting on the back and holding a head of The Thneak, he is waiting to catch wild elephants with his Prokam, as for the Kongvil sits on the hip and responsible for the rest of works.
              When the hunting stop, The Kongvil have to collect all elephant-catching materials and keep them at shelter called Thneus or Toub which is built about 3 or 4m from the ground in order to keep them away from the wild dogs (Chke Trabeng). The shelter is to be built about 100 or 150m out of the village. The pregnant woman is prohibited to pass this shelter in the front side, because it could harm to unborn baby.
              For elephants hunting, it takes from 10 up to 20 days walking in the forest, sometime there is not a herd of any elephants is found.
              Going to the forest, The Mor has more power than Kongvil. He has to prepare a place for Mor to sleep and keep sack of rice at the feet of The Mor and he sleep at the Mor’s feet too. kongvil has to respect Mor strongly. When he catch any wild animal such as turtle, large lizard, he has to give eggs to The Mor and he can eat only meat. During sleeping, when there is something happed, Mor wake up Kongvil by touching him with his toes because using finger to wake him up, when they go hunting, wild elephant will attack The Thneak elephant. The Thneak elephant can be chosen from the male or female or bull elephant. While taking bath in the forest, Mor is not allowed to rub the dirt from his neck and wrists or clean the dust with scarf because it is believe that the Kongvil can fall off from The Thneak elephant by the wild elephant’s attack.
              All the Mors try to listen screaming of elephants carefully along the stream and valley where elephants can drink water, so that they can find them. When they know habitat of elephants, they rust to cook and have food because it is believe that the fighting and hunting keep them busy, so that there is no time to have food. After having meal, they keep all staff under the elephant and start going to find wild elephants.
              When they find wild elephants, they make the Thneak elephants to gallop to a herd of about 40 to 60 elephants and shout loudly so as to frighten them. While those wild elephants run away from their herd frighteningly, the Mors start throwing ropes to catch young elephants which is favorite for them, ( do not catch a baby , it maybe die, not big, it is too strong, takes a medium one). When the young elephant is caught in a rope, the Kongvil throw a bunch of this rope to the ground, then he jump off to take the other end of the rope to tie the tree trunk. The end of rope is tie with a hook made of buffalo’s horn. It is not made of iron or wood because it can break. When the wild elephant is caught with this rope, elephant will pull this rope with the buffalo hook to get stuck with foot of the tree so that the elephant can not move far. The other  panic-stricken elephants are not agree to allow the hunters to catch their young baby, so they return to attack against the hunters in order to free their baby from the rope’s hook. Meanwhile, Mor jump up his elephant with his sword and to attack wild elephant. As for the Kongvil(mahout), he hits his elephant to chase the wild elephants to run away. The Mor(catcher) can note that if a captive elephant try to escape from the captivity when it run until he fall, the catcher know that this elephant is too weak and going to die, so the catcher has to sell this elephant.
              Generally, catcher and mahout have to catch 3 elephants, one is for catcher, one is for mahout and other one is for owner of elephant used by a catcher and mahout. The duty of caring baby elephants is looked after by the Kongvil(mahout), 2 or 3 times a day, he rides his elephant to lead baby elephants to wash and drink water.
it is very difficult to bring these wild baby elephants from the forest to a village because of the separation from their herd and their family.
                         When they arrive at their village, elephant hunter withdraw abstinence from his wife and order Kongvil(mahout) to find wood for making A-Nha or Sanlung for domestication of wild elephants. These wild elephants are captive and starve them for a few days, so that they become weak and can be domesticated. Beside, these elephants are trained to understand the language as below:
Hav-Hav:                                  Stop
Don-Don:                                 move back
Chhaun-Chhaun:               raise front feet
Troum :                                    bend down
Dak:                                         kneel hind feet
Dai:                                          don’t pull
Kan:                            pull, hold, catch
              When these elephants understand these words, Chabchoeung ceremony is held. ( ceremony for give a name to elephant).
              According to Mr Daung Ouch, a former chief of commune in Prek Kambas district, Takoe province had been seen for 50 years ago. The Chabchoeung is perform with 5 Chrom, Sinkhad rice put in 4 Kantoung, 4 Slathor( betel nut) and 4 plates written with name of elephant. Elephants are kept near ritual place. The catcher burns incenses to pray that:
              Today is an auspicious day, we need to name elephants, if any name brings good luck to the owner, we pray for help from The Great Magic Power of spirits of village, Land, Nakta, Mrenh-Kongvil who protecting land, lake, and this territory, let these elephants step on their name plate.
              After praying 3 times, elephants are led to the Proteaksin( go around) the ceremony for 3 times. Each elephant is named from the  Name Plate which is step by elephant, such as A-Chheab, A-Sdor, A-Kanlong, Mekramom...and a part is also help. If any one at the ceremony does not joint the meals with them, later elephant is sick, this person is blamed for not accepting their pleasure. This is how the Giving Name ceremony is made.
              In Pousat province, this ceremony is performed similar to the wedding ceremony. This ceremony is called Sen Pdach Prey for giving the name to elephant. The name of each elephant is not from Kantoung or Slak( name plate), it is given by the wife of a catcher who is favorite the name. And performance of the prayer is also different.
              The ritual offerings of the prayer are Baseipakthem, Perot, a pair of SlaThor, 5 candles, 5 incenses, sweet, food for the left and right, pleated skirt, chicken for making soup, a bottle of wine and blessing ceremony to chase bad luck.

How To Hunt Roneam or Treng Elephant
              According to Mr Meas Ham, a former district  chief of KampongThom province said that hunting Roneam or Treng elephant is made during the rainy season, especially during Roneam forest( thick low forest) is flooded and elephants move  from this flooded area to  high land area which is not flooded. During the dry season, those elephants return from high land for finding green grass along the river. it is not to catch elephants during this season for the fear that elephants could be in panic to step on their farm. They wait until the rainy season, the Roneam forest will be flooded, then will catch elephants.
              Hunting the Roneam elephants is also seek permission and it is differnent only the way of hunting. There is no taught abstinence; there is only no argument between
catcher and catcher because the caught elephant will not has no long life. During catching elephant, every one in the village gathers to see this activity for their entertainment. They are happy to see the evens except for generous people who have a pity and feel very sad. Generally, the Roneam elephants stay together about 100 up to 200 depending on a small or big herd of elephants. Villagers takes their turn to petrol the path of elephants used to walk. When they see elephants walking up to higher area, they ring Trolouk( animal bell) and burn torch to panic these elephants to go back to lower area. When water raises, from 100 up to 150 catchers take boats and bring along with food and ProtProkam ( a kind of elephant catching instrument) to ambush elephants by basing each place in row for about 20 people from low to deep flooded area. They chase elephants from shallow water area to the deep water place where boats are docked, then they get on boats and shouting loudly to panic those elephants. Those elephants are frighten and screaming, Paddlers paddle to get close to them and catchers start hunting them with their instruments to get medium elephants. They tie them to trees and keep them to move away freely. For those who got elephants, can have food, the rest who have not yet caught elephants, still continue to catch them, in hope that these elephants going to deeper water area. During hunting, if catchers chasing closely to those elephants, these elephants can attack and hit boats to sink causing peddler and catchers to swim. Catchers do not give up and they swim to catch the boat and continue to fight and capture elephants. The caught elephants are kept there for a few days, hunters take turn to keep an eye on them. Then, domestic elephants are used to accompany those wild elephants to village. Other method of training are made as the same as the mountain elephant. Sometimes, for each time, they can catch from 10 to 20 elephants and some also died during the attack.
Morthav ( The Master of Hunter )
              The Morthav is similar to Barku ( Brahmin pries), a son of The Morthav is a successor, when the Morthav died.  Although a successor of The Morthav is too young, he is required to train as Morthav to be a successor of Morthav’s family. It is not allowed to choose a successor of The Morthav from other family. There are 2 co-Morthavs ( left and right ) under the supervision of The Morthav. These co-Morthavs are not required to have succession from the father to a son, any Morthav who is more qualified knowledge of how to do the Morthav can be assign as Left or Right Morthav.
              In Posat province, Morthav is a master of mahout and elephant keeper. In the month of Mek, they always do a ceremony of Loeung Preah Kambet Sdam ( right sacred knife), which is a magic object keeping by Morthav. It is silmilar way to the  Arak students or Memots  performing the ceremony of Loeung Roung Leang Krou (washing the master) .
              Until the season of Loeung Krou Kambet Sdam, the left and right mahout successors set the date to inform all Mors, Tramaks, Kongvils who are under their power to bring Thneaks, Baras and Proatprakam with them to do annually the traditional ceremony of Loeung Preah Kambet Sdam and build a ritual platform near the Preah krou kambet Sdam’ shrine ( shrine which is used to keep sacred knife).
              On the day of the entering shrine  ceremony, all Mor, Tramak, Kongvil, Baras, Thneak and the Mor’s  attendants gather. in the afternoon, the procession ceremony is made, the Preah krou Kambet Sdam is taken from a shrine to to do the Proteaksin for 3 times a round the new shrine, then install it on a new fine wooden shrine where offerings are made traditionally such as Chumcha, betel nuts, left and right Baisei, Houl Prei skirt, cakes, food, fruits, banana, sugar can, Pe-Roat, one  Kantoung with rice , one Kantoung with Nhoamplear food are performed the same as the performing of the Pisnuka or Krung-Pearli as well. Morthav wears white dress. A band of live music is performed for the whole night.
              The next morning, when left and right Mor finished his prayer to get rid of bad spirit from a sacred knife, this sacred knife is pulled out from its sheath to predict the village fortune. Mor opens a pack of skirts, a pack of Prei, a pack of Satei, a pack of Kammanhei. Sometimes,  rice seeds, beans, sesame seeds, or ant’s eggs are found in side this pack. The sacred knife is pulled out from its sheath and hold it down ward with blade facing the Mor, then put it in the a water bawl nearby and examine this sacred knife carefully again. They take a note that when this knife is pulled out from a cover it is loose or tight, sometime they can see rusted blade, nicked blade or blood stained blade, or it is just sharpening recently, then Mor can predict according to these notes.
              Then, all of Mors start sharpening sacred knife and insert it in a cover, install it at a shrine with music performance.
              The performance of elephant hunting is made by left and right Mors successors. There are a herd of Baras and Thneaks, they are kept separately about 50m from each other. Trameak(mahout) ride on Baras ( wild elephant) and Mor and Kongvil ride on Thneak ( domestic elephants) holding Protprakam. This activity is made the same as the real hunting. this performance is made for 3 or 4 times for their entertainment, the audiences cheer and applaud happily, then they drink cheerfully.
              According to the report by Mr Daung Oun, former of You Kbat of Loloksar, Bakan district, Posat province. In 1950, he was still alive, he was a member of code of traditional conduct, said that since 1906-1907 there is no longer respect to Morthav, left and right Mor successors by the Mors because these families are disappeared gradually. Only women are left and have a short performance of this rite.

The Elephant Hunting

              Elephant is a large land animal with 4 feet which is considered by the ancient Khmer as important animal for warfare, transportation, especially for a heavy  stuff transportation such as pulling tree trunk.
              Therefore, elephant hunters dear to struggle for catching elephant, but he is not afraid because he believe in his ability and for his livelihood.
              Basing on the ability is a reasonable factor, important way is the abstinence.  Those people have many believes which are different conditions for this abstinence. The abstinence is only practiced by these hunters, but their wives also follow this abstinence. The participation from their wives for the abstinence is the most important factor because it causes them to die or success.
Abstinence
              The instruction of abstinence must be followed by the wife while the husband is going to hunt as belows:
     Not allow to move sharing pillow and mat.
     Not allow anyone to get close to and torch sharing mat and pillow.
     Not allow to put a big spoon on the edge of pot
     Not allow to soak a big spoon in a pot
     Not allow comb
     Not allow to insult the other, even, their own child.


ទ្វារទាំង៥ នៃព្រះបរមរាជវាំង


អត្ថន័យនៃទ្វារទាំង៥ក្នុងសម័យបុរាណ
ព្រះបរមរាជវាំងហ៊ំព័ទ្ធទៅដោយកំពែងខ្ពស់ដែលមានទ្វារក្រុងចំនួន ៥គឺ៖
*ទ្វារទិសខាងជើងទី១៖ គេប្រើបើកឡើងសម្រាប់ប្រោសសត្វ នៅពេលដែលអ្នកនៅក្នុងវាំងមានទោសស្រាលឫមធ្យមដែលអត់ឱនឱយបានហើយប្រកាសឱយព្រះសង្ឃ ឫព្រហ្មណ៍ មកធ្វើការបិណ្ឌបាត អ្នកទាំងនោះទៅតាម បែបសាសនានៅក្នុងឧបោសថសីល។
*ទ្វារទិសខាងជើងទី២៖ មិនអនុញ្ញាតិឱយបើកតាមទំនើងចិត្តបានឡើយ។ អាចបើកបានលុះត្រាតែព្រះមហាក្សត្រចូលទីវង្គត ហើយរៀបចំដង្ហែព្រះសពចេញតាមទ្វារខ្មោច នេះយកទៅថ្វាយព្រះភ្លើងឯវាលព្រះមេរុ។សពព្រះញាតិវង្សានុវង្សក៏ដង្ហែតាមទ្វារនេះដែរតែខុសគ្នាត្រង់សពព្រះរាជា និងសម្តេចព្រះសង្ឃ រាជគេបូជានៅ ឯវាលមុខវត្តបទុមវត្តី។
*ទ្វារជ័យទិសខាងកើត៖ ជាទ្វារកំណើតសត្វលោកជាទ្វារសុភមង្គលមានមង្គលល្អប្រកបដោយសិរីសួស្តីគ្រប់ប្រការ​​ ជាទ្វារជ័យមង្គល គេប្រើសម្រាប់ព្រះមហាក្សត្រ និងព្រះអគ្គមហេសីយាងចេញចូល ឫសំរាប់បណ្តាអង្គទូតចូលថ្វាយសារតាំង ឫសម្រាប់ធ្វើបដិសណ្ឋារកិច្ចជាមួយភ្ញៀវជាន់ខ្ពស់ឫពេកងទ័ពមានជ័យជំនះលើសត្រូវក៏ចូលគាល់តាមទ្វារនេះដែរ។
*ទ្វារជ័យទិសខាងត្បូង៖ សម្រាប់ពួកមន្ត្រីរាជបរិពារ ព្រះស្នំឯក ឫស្រីស្នំទាំងឡាយ ចេញចូលគឺជាទ្វារធម្មតា និងប្រជារាស្ត្រពេលចូលគាល់។
*ទ្វារទិសខាងលិច៖ ប្រើសម្រាប់បើកតែពេលថ្ងៃ ក្នុងការយកមនុស្សដែល មានទោសពានវាំង ឫទោសក្បត់ជាតិទៅ ប្រហារជីវិត។ នៅពេលយប់ ឆ្មាំទ្វារទិសខាងលិច មិនអាចបើកទ្វារនេះបានដាច់ខាតទោះបីពួកពេជ្ឈឃាតនាំអ្នកទោសទៅប្រហារជីវិតក៏ដោយ។
សំណង់ប្រាសាទទាំងដែលនៅក្នុងព្រះបរមរាជវាំងត្រូវបានសាងសង់ទៅតាមបែបស្ថាបត្យកម្មខ្មែរតាមបែបប្រពៃណីខ្មែរដោយលោកឧកញ៉ា”ទេពនិម្មិតម៉ក់”ជាសា្ថបត្យករដ៏ឆ្នើមរបស់កុលបុត្រខ្មែរ ដែលមានឈាមជ័រជាជាតិមានអរិយធម៌ខ្ពង់ខ្ពស់៕

Tuesday, March 21, 2017

ព្រះបរមរាជវាំងចតុមុខ​មង្គល

ហាមយកឯកសារនេះទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត
ពីនាយកដ្ឋានអភិរក្សនៃក្រសួងព្រះបរមរាជវាំង
រៀបរាងដោយៈ លោក ឯក ច័ន្ទដារ៉ារិទ្ធ


ការកសាងលើកទី១​​        នៅឆ្នាំ​១៤៣៤
                                   (រជ្ជកាលព្រះ  បាទ ពញា យ៉ាត)
ស្ថាបត្យករ                   ដឹកនាំដោយ​  សមេ្តចចៅពញាកែ​​  និង​​​​  ឧកញ៉ា ហោរា ធិបតីខៀវ
ការកសាងលើកទី២​    ​​​​​   នៅឆ្នាំ​១៨៦៦
                                
ស្ថាបត្យករ​​                   ឧកញ៉ាទេពនិម្មិត​ ម៉ក់
                                (រជ្ជកាល ព្រះបាទនរោត្តម)
 ​         ​​​                         ឧកញ៉ាទេពនិម្មិត ខៀវ​​
                               (រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស)                   
កំពែង             ព័ទ្ធជុំវិញប្រវែង ១៧៧២ម (១៦៥៤.៨៦ម តាមGoogle Earth )
                         ខាងកើតប្រវែង   ៤៨៤ម (៤២៥ម តាមGoogle Earth )
                         ខាងលិចប្រវែង    ៤៣៥ម(៤២៤.៥២ម តាមGoogle Earth )
                         ខាងជើងប្រវែង    ៤២១ម(៣៨៥ម តាមGoogle Earth )
                         ខាងត្បូងប្រវែង    ៤៣២ម(៤១៣.៧៤ម តាមGoogle Earth )
                         ក្រឡាផ្ទៃ                (១៧១,៥២៦.១៥​ម៉ែត្រការរ៉េ =១៧.១៥ហិចតា តាមGoogle Earth )

កាលប្រវត្តិ
ប្រវត្តិ​សា​ស្រ្ត​នៃ​ប្រទេស​កម្ពុជា​ត្រូវបានគេ ចែកចេញជាសម័យកាលដូចតទៅគឺសម័យមុនអង្គរសម័យ​អង្គរ​និង​សម័យ​ក្រោយ​អង្គរ​។
ព្រះបរមរាជវាំងចតុមុខគឺជាព្រះបរមរាជវាំងសម័យក្រោយអង្គរដែលបានកសាងចាប់តាំងពីសម័យសតវត្សទី១៥មក។ការសាងសង់ព្រះបរមរាជវាំង​ត្រូវ​បានគេធ្វើឡើងចំនួនពីរដង​គឺលើក​ទី១​ នៅ​ក្នុង​ឆ្នាំ១៤៣៤ ស្ថិត​ក្នុងរជ្ជកាល​ព្រះបាទសម្តេច ពញា យ៉ាត (១៣៩៣-១៤៦៣​)ក្រោមការដឹកនាំ ដោយ សមេ្តចចៅពញាកែ​​​​ និង​ឧកញ៉ាហោរា ធិបតីខៀវ​​ និង​លើក​ទី​ពីរ​ក្នុង​ឆ្នាំ ១៨៦៦ ក្រោម​រជ្ជកាល​នៃ​ព្រះបាទសម្តេច ​នរោត្តម (១៨៦០-១៩០៤​) ។នៅឆ្នាំ១៤៣២​ សម្តេច ពញា យ៉ា​ត​ បាន​ផ្លាស់រាជធានី​ពី​អង្គរ​ទៅ​ទួល​បា​សាន​បន្ទាប់​មក​ទៅ​​ចតុមុខ​ដែល​ជា​កន្លែង​ចំណុច​ប្រសព្វ​នៃ​ទន្លេ​ទាំង៤បាន​ជួបគ្នាគឺទន្លេមេគង្គ​លើ​ ទន្លេមេគង្គ​ក្រោម ទន្លេ​បាសាក់ ​និង ទន្លេសាប​។
បន្ទាប់ពីសាងសង់ព្រះរាជវាំហើយ សម្ដេច
ពញាយ៉ាត បានប្រទានព្រះនាមដល់ព្រះនគរថា ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរ ឥន្ទបត្តបុរី រដ្ឋរាជ សីមា មហានគរ ឬ ហៅកាត់ថា ក្រុងចតុមុខមង្គល
     ក្រោយមកព្រះបរមរាជវាំងបានផ្លាស់ពីចតុមុខទៅលង្វែកពីលង្វែកទៅឧដុង្គហើយជាចុងក្រោយនៅឆ្នាំ១៨៦៦ព្រះបាទនរោត្តមបានផ្លាស់រាជធានីពីឧដុង្គមកចតុមុខវិញហើយបានកសាងព្រះបរមរាជវាំងនៅត្រង់ចតុមុខនេះរហូតមកដល់សព្វថ្ងៃនេះ​​។
សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំងត្រួវបានគេសាងសង់ទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ាទេពនិម្មិត​ម៉ក់ ជាស្ថាបនាករខ្មែរដ៏ឆ្នើម។រាល់សំណង់ទាំងឡាយដែលបានសាងសង់ក្នុងឆ្នាំ១៨៦៦ធ្វើពីឈើរហូតដល់ឆ្នាំ១៩១៣ទើបរុះរើសាងសង់ជាស៊ីម៉ង់ត៍វិញដោយរក្សារចនាក្បូរក្បាច់ដដែលដោយសម្តេចព្រះស៊ីសុវត្ថិ (១៩០៤-១៩២៧)។
   ព្រះបរមរាជវាំងចុងក្រោយនេះមានទំហំប្រមាណ៤៣៥ម៉ែត​x​៤២១ម៉ែតចែកចេញជាច្រើនធ្លានិង​សួនច្បារហ៊ុមព័ទ្ធដោយកំផែងថ្មយ៉ាងរឹងមាំខ្ពស់ដែលលំអដោយសន្លឹកសីមា​​។រាល់សំណង់ប្រាសាទនៅក្នុងព្រះបរមរាជវាំងត្រូវបានគេលាបលំអដោយពណ៌លឿងតំណាងព្រះពុទ្ធសាសនានិងពណ៌ស

តំណាងអោយព្រហ្មមញ្ញសាសនា និងមានកំផែងព័ទ្ធជុំវិញមានទ្វារចំនួន៥ហើយទ្វារនិមួយៗត្រូវគេ
សង់មិនឲ្យចាក់ចំគ្នាឡើយ។

សំណង់និងមុខងារ
ព្រះបរមរាជវាំងមានសំណង់ស្ថាបត្យកម្មជាច្រើនដែលមានមុខងារដូចតទៅនេះ
ប្រាសាទទេវាវិនិច្ឆ័យស្ថិតចំកណ្តាលនៃផ្ទៃខាងមុខក្នុងបរិវេណព្រះបរមរាជវាំង។ប្រាសាទនេះមានកំពូលស្រួចនៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្មមុខ៤ ដែល​បែរ​ព្រះភក្ត្រ​ទៅរកទិសទាំង៤។ទំហំប្រាសាទបណ្តោយ៦០ម៉ែតទទឹង៣០ម៉ែត និងមានកំពូលស្រួចកំពស់៥៩ម៉ែត។ប្រាសាទនេះសាង
សង់ជាបេតុងក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ (១៩១៣ - ១៩១៧ )ហើយធ្វើពិធីសម្ពោធ នៅថ្ងៃ ទី ១៦ មិថុនា ១៩១៩។
ប្រាសាទទេវាវិនិច្ឆ័យជាព្រះទីនាំង សម្រាប់ធ្វើ៖
-ពិធីរាជាភិសេកព្រះមហាក្សត្រឡើងគ្រោងរាជ្យ។
-ព្រះរាជពិធីបុណ្យទ្វារទសមាស។
-ព្រះរាជសវនាការថ្វាយសារតាំង។
-ពិធីសច្ចាប្រណិធាន។
-ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។
-ពិធីបុណ្យប្រពៃណីទំនៀមទំលាប់និងសាសនា។
ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា៖
-ព្រះទីនាំងព្រះស្វេតឆត្រ
-ហោរាជបណ្ឌិត
-ហោព្រះអដ្ឋិ
-ព្រះទីនាំងទក្សិណ
-ព្រះទីនាំងបុស្បុក
-ព្រះទីនាំងមហាមន្ទីរ
-ព្រះទីនាំងនារីរ័ត្នសោភា
-ព្រះទីនាំងចក្រពត្តិ
-ព្រះទីនាំងព្រះស្ងោយ

-ព្រះទីនាំងព្រះស្វេតឆត្រ
ស្ថិតនៅចំកណ្តាលនៃប្រាសាទទេវាវិនិច្ឆ័យដែលមានឆត្ររួតចំនួន៩ជាន់ហើយក្រោមព្រះស្វេតឆត្រមានព្រះរាជបល្ល័ងរបស់ព្រះមហាក្សត្រដែលមាន៥ថ្នាក់ដែលតំណាងឲ្យទ្វីបទាំង៥និងមហាសមុទ្រទាំង៥​ ហើយក៏តំណាងឲ្យភ្នំព្រះមេរុផងដែរដែលស្ថិតនៅចំកណ្តាលទ្វីបទាំង៥ដែលជាលំនៅដ្ឋានរបស់
អទិទេពទាំងពួង។ព្រះរាជបល្ល័ងនេះក៍មានតុបតែងលំអដោយសត្វគ្រុឌ​និងមានអភិរម្យ​ចំនួន៤នៅគ្រប់ជ្រុងទាំង៤ដែលតំណាងអោយទិសសំខាន់ៗទាំង៤។ក្នុងពិធីអភិសេកឡើងគ្រងរាជ្យ  ព្រះមហា
ក្សត្រគង់ប្រថាប់លើបល្ល័ងបានតែមួយដងគត់​ ក្នុងមួយឆាកជីវិតរបស់ព្រះអង្គ​ ទាំងព្រះរាជអគ្គមហេសី​ ទាំងព្រះមហាក្សត្រ ។ ពេលដែលព្រះមហាក្សត្រគង់លើបល្ល័ងនេះ ព្រះអង្គគឺជាស្តេចអទិទេពតំណាងអោយមនុស្សនៅលើផែនដី​ជាស្តេចចក្រវាឡដែលគ្រប់គ្រងអំណាចនៅលើផែនដីទាំងមូល គឺអំណាចចក្រវាឡ។
-ហោរាជបណ្ឌិត
គឺស្ថិតនៅខាងត្បូងព្រះទីនាំងស្វេតឆត្រ ត្រូវបានគេប្រើប្រាស់ជាកន្លែងដែលព្រះមហាក្សត្រធ្វើពិធី  បួងសួងផ្សេងៗនិងជាកន្លែងសំរាប់ហោរាធ្វើការទស្សទាយថ្វាយព្រះមហាក្សត្រអំពីសភាពការប្រទេសជាតិនិងជាកន្លែងសម្រាប់គុនគូរធ្វើប្រតិទិនប្រចាំឆ្នាំ។
-ហោព្រះអដ្ឋិ
គឺស្ថិតនៅខាងជើងព្រះទីនាំងព្រះស្វេតឆត្រ ប្រើប្រាស់សំរាប់ តម្កល់ព្រះពុទ្ធបដិមានិងព្រះអដ្ឋិធាតុរបស់ព្រះមហាក្សត្រជំនាន់មុនៗព្រមទាំងញាតិវង្សានុវង្សដែលបានចែកឋានទៅ។

-ព្រះទីនាំងទក្សិណ
 គឺស្ថិតនៅខាងក្រោយព្រះរាជបល្ល័ងដែលជាកន្លែងព្រះមហាក្សត្រនិង ព្រះមហាក្សត្រីយានីជួបសវនាការជាមួយប្រមុខរដ្ឋពីប្រទេសនានានិងក្រុមប្រឹក្សារាជបល្ល័ង។

-ព្រះទីនាំងបុស្បុក
ស្ថិតនៅខាងក្រោយព្រះទីនាំងទក្សិណ គឺជាព្រះពន្លាជ័យរបស់ព្រះមហាក្សត្រីយានីដែលមានរាងជាសំពៅទ្រដោយសត្វនាគដែលអណ្តែតលើមហាសាគរ។ព្រះបុស្បុកនេះសំរាប់ព្រះមហាក្សត្រីយានីគង់ប្រថាប់ក្នុងពិធី​រាជាពិសេកឡើងគ្រងរាជ្យ។



-ព្រះទីនាំងមហាមន្ទីរ
គឺស្ថិតនៅខាងក្រោយព្រះបុស្បុកព្រះមហាក្សត្រីយានីជាកន្លែង សម្រាប់ប្រារព្វពិធីផ្សេងៗដូចជាពិធីបង្វិលពពិលសម្រាប់បួងសួងសុំពរជ័យសិរីមង្គលដល់ព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានីក្នុពិធីអភិសេក។ជាពិសេសព្រះទីនាំងនេះសម្រាប់តម្កល់ព្រះបរមសពរយៈពេល៣ខែមុនពេលធ្វើពិធីបូជា។នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ព្រះមហាវីរក្សត្រនរោត្តមសីហនុយាងចូលទីវង្គតហើយនៅថ្ងៃ២៨វិច្ឆិកា នៃឆ្នាំ២០១២ព្រះមហាវីរក្សត្រនរោត្តមសីហនុត្រូវបានប្រសិទ្ធិនាមជាផ្លូវការដោយព្រះរាជក្រឹត្យនៃព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហមុនី​ជាមួយគោរមងារ ព្រះករុណា ព្រះនរោត្តម សីហនុ ជា ព្រះបរមរតនកោដ្ឋ
   ព្រះបរមសពព្រះបរមរតនកោដ្ឋ ត្រូវបានតម្កល់នៅព្រះទីនាំងមហាមន្ទីរនេះអស់រយៈពេល៣ខែទើបយាងព្រះបរមសពទៅតម្កល់នៅព្រះមេរុចំនួន៣ថ្ងៃទើបបូជាព្រះសពនៅថ្ងៃ៥កុម្ភៈ ២០១៣។

-ព្រះទីនាំងនារីរ័ត្នសោភា
​​ គឺជាក្រឡាបន្ទំរបស់ព្រះមហាក្សត្រីយានីប្រើប្រាស់ក្នុងពិធីអភិសេកឡើងគ្រងរាជ្យដែលស្ថិតនៅខាងជើងព្រះទីនាំងមហាមន្ទីរ។

-ព្រះទីនាំងចក្រពត្តិ
គឺជាក្រឡាបន្ទំរបស់ព្រះមហាក្សត្រប្រើប្រាស់ក្នុងពិធីអភិសេកឡើងគ្រងរាជ្យដែលស្ថិតនៅខាងត្បូងព្រះទីនាំងមហាមន្ទីរ។តាមទំនៀមទំលាប់ប្រពៃណីក្នុពេលគ្រងរាជ្យបន្ទាប់ពីហែរប្រទក្សិណជុំវិញព្រះ

បរមរាជវាំងហើយព្រះរាជអគ្គមហេសី​ត្រូវយាងគង់​នៅព្រះទីនាំងនារីរ័ត្នសោភាហើយព្រះមហាក្សត្រត្រូវយាងគង់នៅព្រះទីនាងចក្រពត្តិ​ គឺគង់នៅក្រឡាបន្ទុំផ្សេងគា្នចំនួន៧ថ្ងៃដើម្បីតំណាងឲ្យភាពបរិសុទ្ធទើបព្រះមហាក្សត្រីយ៍និងព្រះមហាក្សត្រ​យាងទៅគង់នៅប្រាសាទខេមរិន្ទវិញ។

-ព្រះទីនាំងព្រះស្ងោយ
ស្ថិតនៅខាងក្រោយព្រះទីនាំងមហាមន្ទីរប្រើប្រាស់សំរាប់ព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានីសោយព្រះក្រយាក្នុងពិធីគ្រងរាជ្យ។នៅចំពីមុខព្រះបុស្បុកមានរូបបដិមារបស់អតីតព្រះមហាក្សត្រចំនួន

៧អង្គចាប់ពីឆ្វេងទៅស្តាំគឺ៖

១-​​ ព្រះបាទ អង្គ ឌួង
២- ព្រះបាទនរោត្តម​ ( ព្រះសុវណ្ណកោដ្ឋ)
៣- ព្រះបាទស៊ីសុវតិ្ថ (ព្រះបរមរាជានុកោដ្ឋ)
៤- ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (ព្រះបរមខត្តិយកោដ្ឋ)
៥- ព្រះបាទ នរោត្តម សុរាម្រិត (ព្រះមហាកញ្ចនកោដ្ឋ)
៦- ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរតន៍សេរីវឌ្ឍនា
៧- ព្រះបាទ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ)

មានរូបបដិមាប្រថាប់លើបល្ល័ងនៅខាងស្តាំព្រះស្វេតឆត្រ គឺព្រះបាទស៊ីសុវតិ្ថ​និងរូបបដិមាឈរនៅខាងឆ្វេងព្រះស្វេតឆត្រ គឺព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស
 នៅផ្នែកខាងត្បូងមាន គងជ័យសំរែករាជសីហ៍ភ្លុកដំរីសលំអដោយ ភ្លុក ដំរី ចំនួនពីរត្រូវបានប្រើជាសំលេងសញ្ញាសម្រាប់ធ្វើគារវកិច្ចគោរពដល់ព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានី
យាងមកកាន់ព្រះរាជបល្ល័ង នៅក្នុង រាជពិធី ឡើ់ងគ្រងរាជ្យសម្បត្តិ ។ឯផ្នែកខាងមុខមានស្គរធំមួយ និង ស្គរសុំទឹកភ្លៀងបុរាណចំនួនពីរធ្វើពីលង្ហិនដែលជាវត្ថុបុរាណពីសម័យអង្គរ។ នៅលើពិដានមានផ្ទាំងគំនូពណ៌នាអំពី រឿងរាមកេរ្តិ៍ 

២-ព្រះមហាប្រាសាទខេមរិន្ទ(ឆ្នាំ១៩២៧-១៩៣០)
ស្ថិតនៅខាងលិចឈាងខាងជើងប្រសាទទេវាវិនិច្ច័យកសាងក្នុងឆ្នាំ(​១៩២៧-១៩៣០) ដោយឧកញ៉ាទេពនិម្មិតខៀវ​ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។ ប្រាសាទនេះជាព្រះរាជដំណាក់អចិន្រ្តៃយ៍សំរាប់ព្រះមហាក្សត្រគង់ប្រថាប់ ហើយក៏ជាទីកន្លែងត្រៀមទុកសម្រាប់ការស្នាក់អាស្រ័យរបស់បណ្តាប្រមុខ
រដ្ឋបរទេសដែលមកទស្សកិច្ចនៅព្រះរាជណាចក្រកម្ពុជា។

៣-ហោព្រះខ័ន​ ឬហោសំរឹទ្ធិភិមាន​(ឆ្នាំ១៩១៥-១៩១៧)
ស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ច័យ​​ កសាងឆ្នាំ១៩១៥​-១៩១៧ជាកន្លែងសម្រាប់តម្កល់គ្រឿងបញ្ចកកុធភណ្ឌ​និងបញ្ចក្សេត្រដែលជាវត្ថុទិព្វរបស់ព្រះមហាក្សត្របានរក្សាទុកនៅក្នុងហោព្រះខ័ននេះ។

គ្រឿងបញ្ចកកុធភណ្ឌ​មាន៖​
១-ព្រះខ័ន​
២-មកុដ​
៣-ព្រះសុព័ណ៌បាទុកា
៤-ព្រះលំពែងជ័យ
៥-ព្រះវាលវីជនី
 រីឯគ្រឿងបញ្ចក្សេត្រវិញមាន៖
១-ព្រះសិវៈ
២-ព្រះវិស្ណុ
៣-ព្រះចន្ទី(ប្រពន្ធព្រះសិវៈ)
៤-ព្រះភគនេស​
៥-ព្រះកច្ចាយន៍(មានព្រះកេសជាប់នឹងខ្លួន​ ពោះកំប៉ោង ដៃខ្លីជើងខ្លី)។

នៅក្នុងហោព្រះខ័ននេះត្រូវបានក្រុមបារគូរៀបចំអសនៈ ថ្វាយទេវរូបខាងព្រហ្មញ្ញសាសនា ព្រះសិវៈ ព្រះវិស្ណុ ព្រះចន្ទី ព្រះភគនេស​ និងព្រះកច្ចាយន៍​ដើម្បីតម្កល់ទុកនូវវត្ថុទិព្វទាំងអស់នោះ។

៤-ហោសំរាន្តភិរម្យ(ឆ្នាំ១៩១៥-១៩១៧)
ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ច័យកសាងឆ្នាំ(១៩១៥-១៩១៧)ជាកន្លែងសម្រាប់រក្សាទុកឧបករណ៍
តន្រីយ៍បុរាណនិងប្រពៃណីខ្មែរ ព្រមទាំងគ្រឿងប្រដាប់ប្រដាសម្រាប់ព្រះរាជពិធីដង្ហែក្បួនផ្សេងៗ។​ នៅជាន់ខាងលើ គឺជាបន្ទប់សំរួលព្រះកាយព្រះមហាក្សត្រ​ មុនពេលព្រះអង្គយាឡើងគង់លើគុជេន្រ្ទ(ដំរី)។បច្ចុប្បន្ននេះជាន់ខាងលើត្រូវប្រើប្រាស់ជាសារមន្ទីរព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម​ សីហមុនី សម្រាប់តាំងបង្ហាញនូវវត្ថុអនុស្សាវរីយ៍ពីបណ្តាប្រទេសនានាថ្វាយដល់ព្រះមហាក្សត្រ ព្រះបាទ​ នរោត្តម​ សីហមុនី


៥-ប្រាសាទសហមេត្រី(ឆ្នាំ១៩៥០)
ស្ថិតនៅខាងជើងហោសំរាន្តភិរម្យក្បែរកំផែងព្រះបរមរាជវាំងកសាងឆ្នាំ១៩៥០​ជាព្រះរាជដំណាក់ថ្មីរបស់ព្រះមហាក្សត្រីយានីស៊ីសុវត្ថិកុសុមៈនារីរតន៍។ព្រះអង្គគង់ប្រថាប់នៅទីនេះ ដើម្បីសាងឧបោសថសីល ក្រោយពេលដែលព្រះស្វាមី​​ ព្រះបាទនរោត្តមសុរាម្រិតចូលទីវង្គត់នៅឆ្នាំ១៩៦០។ព្រះអង្គគង់ប្រថាប់នៅទីនេះរហូតដល់ឆ្នាំ១៩៧៣បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ដោយសេនាប្រមុខ លន់ នល់​ ទើបព្រះមហាក្សត្រីយានី​ យាងចេញទៅគង់នៅប្រទេសចិន។ ប្រាសាទនេះទុកចោលមិនប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមកដល់ឆ្នាំ ១៩៩១‌​-១៩៩៣​ ត្រូវបានប្រើប្រាស់ជាកន្លែងលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា។បន្ទាប់មកត្រូវបានជួសជុលឡើងវិញដើម្បីប្រើប្រាស់ជានិវេសនដ្ឋានសម្រាប់ការស្នាក់នៅរបស់មន្រ្តីជាន់ខ្ពស់របស់ប្រមុខរដ្ឋបណ្តាប្រទេសនានាដែលជាភ្ញៀវរបស់ព្រះមហាក្សត្រ។


៦-ព្រះទីនាំងប្រាសាទភោជនីយ(ឆ្នាំ ១៩១២)
ស្ថិតនៅខាងត្បូងឈាងខាងកើត ប្រាសាទទេវាវិនិច្ច័យ​​កសាងឆ្នាំ ១៩១២ ជាកន្លែងសំរាប់ពិធីលៀងសាយភោជន៍ក្នុងពិធីសំ​ខាន់ដូចជាពិធីចំរើនព្រះជន្មព្រះមហាក្សត្រ​ ពិធីទទួលស្វាគមន៍បណ្តាឯកអគ្គរដ្ឋទូតនានា សម្រាប់សំដែងសិល្បៈរបាំ និង​បង្ហាញផ្ទាំងទស្សនីយភាព ភាពយន្ត​ជូនភ្ញៀវកិត្តយសជាន់ខ្ពស់ ហើយប្រើប្រាស់ជាកន្លែងសម្រាប់ ប្រជាសវនាការរបស់ព្រះមហាក្សត្រ ព្រមទាំងជាកន្លែង
សម្រាប់ហាត់របាំអប្សារាផងដែរ។


៧-ប្រាសាទណាប៉ូឡេអ៊ុងទី៣(ឆ្នាំ១៨៦៩)
ស្ថិតនៅខាងក្រោយប្រាសាទភោជនីយ ជាព្រះរាជដំណាក់របស់ ព្រះអធិរាជនី អឺហ្ស៊េនីក្នុងពេលយាងទៅសម្ភោធព្រែកជីក ស៊ុយអេហ្ស៊​ នៅឆ្នាំ១៨៦៩។​ ជាសំណង់ទី១ធ្វើពីបេតុង និងដែក កសាងនៅ អីស្មាលីយ៉ា បន្ទាប់មក ព្រះចៅអធិរាជ ណាប៉ូឡេអុង​ទី៣ បានឲ្យគេរុះរើពីទីនោះមកថ្វាយចំពោះព្រះបាទនរោត្តម ហើយប្រាសាទនេះត្រូវបានរៀបចំដំឡើងសាងសង់វិញតាមគំរូដើមទាំងស្រុងក្នុងឆ្នាំ១៨៧៦។ ប្រាសាទនេះត្រូវបានគេប្រើប្រាស់ជាសារមន្ទីរសម្រាប់ដាក់តាំងផ្ទាំងគំនូរ​និងវត្ថុសិល្បៈនិងព្រះឆាយាល័ក្ខណ៍អតីតព្រះមហាក្សត្រខ្មែរ   និង របស់របរមានតម្លៃដ៏ទៃទៀត។បច្ចុប្បន្ននេះប្រាសាទនេះត្រូវបានកំពុងជួសជុលឡើងវិញ ។


៨-ព្រះទីនាំងប្រាសាទច័ន្ទឆ្ឆាយា​(ឆ្នាំ១៩១៣)
ប្រាសាទច័ន្ទឆ្ឆាយាមានន័យថាស្រមោលព្រះច័ន្ទ ស្តិតនៅជាប់កំផែងខាងមុខឈាងខាងជើងនៃព្រះបរមរាជវាំងកសាងនៅឆ្នាំ១៩១៣​ ក្នុងរាជកាលព្រះបាទ ស៊ីសុវត្ថិ ។សំណង់ស្ថាប្យកម្មមានរាងខ្ពស់ស្រឡះគ្មានជញ្ញាំងដើម្បីឲ្យព្រះច័ន្ទចាំងរស្មីចូលខាងក្នុង។ផ្នែកខាងលើនៃប្រាសាទនេះ គ្មានបន្ទប់ទេ គឺជាទីធ្លាទូលាយសម្រាប់ហាត់រាំក្បាច់របាំសំដែងផ្ទាំងទស្សនីយភាព  និងព្រះរាជពិធីលាសាយភោជន៍
ជូនភ្ញៀវកិត្កិយសជាន់ខ្ពស់ជាពិសេសសម្រាប់ប្រមុខរដ្ឌពីបណ្តាប្រទេសនានា។ជាពិសេសសម្រាប់ព្រះមហាក្សត្រនិងប្រមុខរដ្ឌនាបណ្តាប្រទេសនានាធ្វើសន្ទរកថាក្នុងពិធីបុណ្យជាតិនិងពិធីបុណ្យផ្សេងៗ។

៩-ព្រះវិហារសួរគ៌ (ឆ្នាំ១៩៣០)
ស្ថិតនៅខាងជើងនៃប្រាសាទខេមរិន្ទកសាងឆ្នាំ១៩៣០ដោយព្រះបាទស៊ីសុវត្ថិ៍ មុនីវង្សដើម្បីគោរពបូជាព្រះពុទ្ធសានា។នាពេលបច្ចុប្បន្នព្រះមហាក្សត្រប្រើប្រាស់សម្រាប់ធ្វើពិធីបុណ្យផ្សេងៗជាពិសេសសម្រាប់ប្រារព្វព្រះរាជពិធីឧបោសថសីលជារៀងរាល់ថ្ងៃសីល។


១០- ព្រះរាជដំណាក់ច័ន្ទ(ឆ្នាំ ១៩១៥​ -១៩១៧​)
ឬ ព្រះរាជការិយាល័យស្ថិតនៅខាងក្រោយប្រាសាទណាប៉ូឡេអ៊ុងទី៣​ កសាងឆ្នាំ (១៩១៥​ -១៩១៧)​ក្នុងរជ្ជកាលព្រះបាទនរោត្តម សុរាម្រិត ប្រាសាទនេះចែកចេញជាពីរជាន់គឺជាន់ខាងក្រោមជាសារមន្ទីរព្រះមហាក្សត្រសម្រាប់តាំងគ្រឿងអលង្កាប្រដាប់ប្រដាលំអកាយរបស់ក្រុមរបាំព្រះរាជទ្រព្យមានព្រះពស្ត្រ​និងវត្ថុអនុស្សាវរីយ៍ការទូតដ៏ទៃទៀត។រីឯជាន់លើត្រូវបានប្រើប្រាស់ជាព្រះរាជការិយាល័យរបស់ព្រះបាទនរោត្តមសីហនុ និង​ការិយាល័យរបស់មន្ត្រីព្រះបរមរាជវាំង។នៅឆ្នាំ(១៩៩១‌​-១៩៩៣​)ជាន់ខាងលើនែប្រាសាទនេះត្រូវបានគេប្រើប្រាស់ជាកន្លែងប្រជុំនៃឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា។បច្ចុប្បន្ននេះប្រាសាទនេះត្រូវបានគេប្រើប្រាស់ជាមន្ទីរការិយាល័យនៃក្រសួងព្រះបរមរាជវាំង។

១១- ដំណាក់ជំពូ
អគារនេះស្ថិតនៅទិសពាយព្យនៃមហាប្រាសាទខេមរិន្ទត្រូវបានគេប្រើប្រាស់ជាព្រះរាជខុទ្ទខាល័យរបស់ព្រះមហាក្សត្រ។


១២-ដំណាក់ព្រះគន្ធបុប្ផា(ឆ្នាំ១៩៥៦)
ស្ថិតនៅខាងលិចនៃព្រះបរមរាជវាំង។ព្រះរាជដំណាក់នេះត្រូវបានសាងសង់តាមរចនាបទលោកខាងលិចហើយត្រូវបានសម្ភោធនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ១៩៥៦ ។
ព្រះបាទនរោត្តមសីហនុ ព្រះអង្គសាងសង់ព្រះរាជដំណាក់នេះឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះរាជបុត្រីរបស់ព្រះអង្គព្រះនាមគន្ធបុប្ផាដែលបានសុគត់ដោយជម្ងឺគ្រុនក្តៅក្នុងព្រះជន្មនាយុ៤ព្រះវស្សា ទ្រង់សុគត នៅ ថ្ងៃទី ១៣ ខែ ធ្នូ គ.ស ១៩៥២ ។
ព្រះរាជដំណាក់នេះប្រើប្រាស់សម្រាប់ទទួលភ្ញៀវបរទេសសំខាន់ៗអោយស្នាក់នៅ។ភ្ញៀវសំខាន់ៗរួមមាន លោកនាយករដ្ធមន្រ្តី ជូ អេងឡាយ និង លោកសេនាប្រមុខ ជិន យិ នៃសាធារណៈរដ្ធប្រជាមានិត
ចិន។

១៣-ប្រាសាទ​សិរីមង្គល
សម្រាប់ប្រើប្រាស់ជា​កន្លែងរៀបចំទទួលភោជនីអាហាររបស់ព្រះមហាក្សត្រដល់ភ្ញៀវប្រមុខរដ្ឋនៃបណ្តាប្រទេសនានាដែលបានអញ្ជើញដោយព្រះមហាក្សត្រ។ ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទ
នោរតមសីហនុក្នុងឆ្នាំ២០០២។
១៤ -សារមន្ទីរព្រះបាទនរោត្តមសីហនុ
ស្ថិតនៅខាងកើតប្រាសាទភោជនីយសារមន្ទីរនេះសម្រាប់ដាក់តាំងវត្ថុអនុស្សាវរីយ៍ពីបណ្តាប្រទេសនានាដែលបានថ្វាយដល់ព្រះបាទនរោត្តមសីនុហ។

សូមចុចម់ើលវត្តព្រះកែវមរកតខាងក្រោម
១៤-វត្តព្រះកែវមរកត

Sunday, March 5, 2017

ព្រះបាទសម្តេច នរោត្តម សុរាម្រឹត

រឿងរ៉ាវមុនការសោយទីវង្គិត នៃព្រះមហាកញ្ចនកោដ្ឋ

ក្នងថៃ្ងដ៏ក្រៀមក្រំនៃខួបគោរពព្រះរាជវិញ្ញាណក័ន្ធ លេីកទី ១២១ នៃ ព្រះបាទសម្តេច នរោត្តម សុរាម្រឹត ព្រះមហាបញ្ចកោដ្ឋ ព្រះចៅអាណាចក្រខែ្មរ ទូលបង្គំជាខ្ញុំ ខ្ញុំព្រះករុណានៃខ្ញុំ សូមអំពាវនាវដល់បងប្អូនជនរួមជាតិមេត្តាសំដែងនូវមរណៈទុក្ខថ្វាយចំពោះអតីតព្រះមហាក្សត្រនៃយេីង 🙏🏼🇰🇭😪

ក្នុងឱកាសនេះ Royal du Cambodge សូមលេីកពីរឿងរ៉ាវនៃការយាងសោយព្រះទីវង្គិតនៃ ព្រះបាទសម្តេច នរោត្តម សុរាម្រឹត ដូចតទៅ ៖

ព្រះបាទសម្តេច នរោត្តម សុរាម្រឹត ព្រះអង្គប្រសូតនាថៃ្ងទី ៦ មិនា ឆ្នាំ ១៨៩៦ នាប្រាសាទខេមរិន្រ្ទ ព្រះបរមរាជវាំង ទ្រង់ជាព្រះរាជបុត្រានៃ សម្តេចក្រុមព្រះ វរចក្ររណឬទ្ធិ នរោត្តម សុធារស និង សម្តេចខត្តិយកល្យាណ រាជសុដាភាកវត្តី នរោត្តម ផង៉ាង៉ាម ។ ព្រះបាទសម្តេច នរោត្តម សុរាម្រឹត ទ្រង់ឡេីងគ្រងរាជសម្បត្តិនាថៃ្ងទី ៣ មិនា ឆ្នាំ ១៩៥៥ បន្ទាប់ពីការដាក់រាជនៃព្រះរាជបុត្រា នរោត្តម សីហនុ ។ ព្រះអង្គបានរៀបអភិសេកជាមួយ ព្រះមហាក្សត្រីយ៍ សុីសុវត្ថិ កុសមៈ នារីរតន៍ សឹរីវឌ្ឍនា នាឆ្នាំ ១៩២២ ។ ព្រះអង្គគ្រងរាជសម្បត្តិបានប្រមាណជា ៥ ឆ្នាំ ដោយទ្រង់បានយាងសោយទីវង្គិត នាថៃ្ងទី ៣ មិនា ឆ្នាំ ១៩៦០ ដោយជំងឺទឹកនោមផែ្អម ។ ព្រះអង្គជាក្សត្រប្រកបដោយរាជអំណត់ខ្ពស់ ហេីយព្រះបាទាម្តេច នរោត្តម សីហនុ បានលេីកឡេីងថាទ្រង់ជាក្សត្រដែលរេីសចំណីផងដែរ នាវេលា ៣ ឆ្នាំមុនសោយព្រះទីវង្គិត ពេទ្យហ្លួងប្រចាំព្រះបរមេាជវាំង បានសេី្នសុំព្រះអង្គឲ្យតមនូវរបបអាហារមួយចំនួន ព្រោះព្រះអង្គមានជំងឺទឹកនោមផែ្អម ដោយពេទ្យហ្លួងបានពោលទៅកាន់ព្រះអង្គថា << ព្រះករុណាដ៏ចម្រេីន ព្រះអង្គអាចនឹងសោយព្រះទីវង្គិត ៣ ឆ្នាំខាងមុខទៀតដោយជំងឺនេះ ប្រសិនបេីព្រះអង្គមិនព្រមឈប់សោយក្រយាឆ្ងាញ់ៗ ក្រែមនិងស្ករ នោះទេ ។ តែបេីព្រះអង្គព្រមតមអាហារនោះព្រះអង្គអាចនឹងគង់ប្រថាប់បាន ៧ឬ៨ ឆ្នាំទៅមុខទៀត ហេីយប្រហែលអាច ១០ ឆ្នាំផងក៏ថាបាន >> តែពេលនោះ ព្រះបាទ សុរាម្រឹត ទ្រង់បានមានព្រះរាជបន្ទូលអៅកាន់ពេទ្យហ្លួងថា «តេីការរស់ពន្យាពេលប៉ុន្នាឆ្នាំទៅមុខមានន័យអ្វីទៅចំពោះរូបខ្ញុំ បេីខ្ញុំត្រូវតមនូវអ្វីៗទាំងអស់ដែលជាទឹកដបនៃជីវិតទៅហេីយនោះ តេីខ្ញុំត្រូវទ្រាំ ៧ ទៅ ៨ ឆ្នាំ ដោយឥតអំបិល ឥតប៊ឺរ ឥតទឹកជ្រលក់មែនទេ ? មិនទេខ្ញុំមិនធេី្វឡេីយ.......»៕

ដូចពាក្យដែលពេទ្យបាននិយាយ ដោយសារតែព្រះអង្គមិនព្រះអង្គមិនព្រមឡេីយក្នុងការតមអាហារ ៣ ឆ្នាំក្រោយមក ទ្រង់ក៏ប្រឈួនខ្លាំង អាចនិយាយបានថាពេលនោះអ្វីៗហួសពេលហេីយ ពេទ្យហ្លួងមិនអាចជួយអ្វីបានទេ នាឆ្នាំ ១៩៦០ ខែ មិនា ថៃ្ងទី ៣ ព្រះជន្មរបស់ព្រះអង្គបានមកដល់ទីបញ្ចាប់ ពេលជិតសោយទីវង្គិតព្រះអង្គពុំស្រែកឈឺចាប់អ្វីឡេីយ តែរឿងដ៏គួរឲ្យសង្វេគ គឺ ប្រមាណនាទីមុនពេលសោយព្រះទីវង្គិត ពេទ្យហ្លួងបានយកថ្នាំមកចាក់ថ្វាយ តែត្រូវព្រះអង្គប្រកែក ព្រះអង្គមានព្រះរាជបន្ទូលថា «ចាក់ថ្នាំធេ្វីអ្វី បេីព្រលឹងចេញទៅបាត់ហេីយ ព្រលឹងខ្ញុំចេញទៅតាមព្រះពុទ្ធហេីយ....» ពោលចប់ភ្លាមប៉ុន្នាននាទីក្រោយមក ព្រះអង្គក៏បានយាងសោយទីវង្គិតដោយបាត់បង់ស្មារតី ៚

ព្រះអង្គបានទទួលមរណៈនាមថា ព្រះមហាកញ្ចនកោដ្ឋ
🙏🏼😪❤🎉🇰🇭
រក្សាសិទ្ធដោយ Royal du Cambodge

#royalducambodge #norodomsuramarit #cambodia #kingofcambodia #kingofcambodia