Friday, August 7, 2020

" ព្រះបរមរាជឱរសទាំង ១៩អង្គនៃហ្លួង សិរីសុវត្ថិ "


• ក្នុងចំណោមព្រះបរមរាជ ឱរសទាំង ១៩អង្គនៃព្រះករុណា ព្រះបាទ សិរីសុវត្ថិ នៃយើង គឺមានតែ ពីរ អង្គប៉ុណ្ណោះដែល មាន ព្រះឆាយាលក្ខ័ណ៍ សម្រាប់បង្ហាញក្មេងជាន់ក្រោយអោយបានស្គាល់ និងពីរ បីអង្គផ្សេងទៀត ដែលមាន ព្រះជន្មវស្សា វែង ។ ខាងក្រោមនេះ យើងនឹងរៀបរាប់រាយនាមដូចតទៅ ៖
១. ព្រះអង្គម្ចាស់ សុីសុវត្ថិ វឌ្ឍនាវង្ស ( ប្រសូត គ.ស. ១៨៥៨ - ១៩០៧ ) សុគត ក្នុងជន្មាយុ ៤៩ ព្រះវស្សា
២. ព្រះអង្គម្ចាស់ សុីសុវត្ថិ ឥស្សរ៉ាវង្ស ( ១៨៥៨ - ១៩០៦ ) ៤៨ ព្រះវស្សា
៣. ព្រះអង្គម្ចាស់ សុីសុវត្ថិ ពង្សសីសារ៉ា ( ១៨៦០ - ១៩០៥ ) ៤៥ ព្រះវស្សា
៤. ព្រះអង្គម្ចាស់ សុីសុវត្ថិ ណុប្ផាកៅ ( ១៨៦០ -១៩៣០ ) ៧០ ព្រះវស្សា
៥. ព្រះអង្គម្ចាស់ សុីសុវត្ថិ ត្រលុច ( ១៨៦១ -១៨៩៧ ) ៣៦ ព្រះវស្សា
៦. ព្រះអង្គម្ចាស់ សុីសុវត្ថិ រដ្ឋានី ( ១៨៦១ -១៩០៧ ) ៤៦ ព្រះវស្សា
៧. ព្រះអង្គម្ចាស់ សុីសុវត្ថិ ចរណៃ ( ១៨៦១ -១៩០៩ ) ៤៨ ព្រះវស្សា
៨. ព្រះអង្គម្ចាស់ សុីសុវត្ថិ ពេជ្រ យ៉ារ៉ាក់ ( ១៨៦៤ -១៩០៤ ) ៤០ ព្រះវស្សា
៩. ព្រះអង្គម្ចាស់ សុីសុវត្ថិ ឌួង មធុរ៉ា ( ១៨៧៣ -១៩០៨ ) ៣៥ ព្រះវស្សា
១០. ព្រះបាទសម្តេចព្រះ សុីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជា ( ២៧ ធ្នូ ១៨៧៥ -២៤ មេសា ១៩៤១ ) ក្នុងព្រះជន្មាយុ ៦៦ ព្រះវស្សា
១១. ព្រះអង្គម្ចាស់ សុីសុវត្ថិ ឌួង លក្ខិណា ( ១៨៧៦ -ទី ០១ កក្កដា ១៩៥៣ ) ៧៧ ព្រះវស្សា
១២. ព្រះអង្គម្ចាស់ សុីសុវត្ថិ កន្នារក្ស ( ១៨៧៦ - ១៩២៧ ) ៥១ ព្រះវស្សា
១៣. ព្រះអង្គម្ចាស់ សុីសុវត្ថិ កាង៉ុយ ( ១៨៨៦ -១៩០១ ) ១៥ ព្រះវស្សា
១៤. សម្តេចក្រុមហ្លួង សុីសុវត្ថិ សុផានុវង្ស ( ១៨៨៦ -កក្កដា ១៩៥៥ ) ៦៩ ព្រះវស្សា
១៥. ព្រះអង្គម្ចាស់ សុីសុវត្ថិ មុនីរតន៍ ( ១៨៨៥ -១៩១២ ) ២៧ ព្រះវស្សា
១៦. ព្រះអង្គម្ចាស់ សុីសុវត្ថិ វង្សខាត់ ( ១៨៨៧ -ទី ២៩ មករា ១៩៤៨ ) ៦១ ព្រះវស្សា អ្នកម្នាង សយ សង្វាន គឺជាមហេសីរបស់ទ្រង់
១៧. ព្រះអង្គម្ចាស់សុីសុវត្ថិ រក្សសាស្ត្រា (?,? )
១៨. ព្រះអង្គម្ចាស់ សុីសុវត្ថិ ប៉ែង ( ?,? )
១៩. ព្រះអង្គម្ចាស់ សុីសុវត្ថិ ណាន ( ?,? )
- នេះគឺជា ព្រះឆាយាលក្ខ័ណ៍ នៃព្រះករុណា ព្រះបាទ សម្តេចព្រះ សិរីមុនីវវ្ម័ន ក្រុមហ្លួង ចៅចក្របាងស្ស សុីសុវត្ថិ មុនីវង្ស ។
- ប្រភព ៖ Royalark.net
Colorise & Old Photos of Cambodia
By: Leak NCee
" The 19 sons of King Sisowath "
• In the 19 sons of His majesty King Sisowath there are only two sons who had photos to show us next generation and a few more who had long live . Below these are the names of them :
1. H.R.H. Prince Sisowath Wattanavong ( born 1858-1907 ) aged 49 years old
2. H.R.H. Prince Sisowath Essaravong ( 1858-1906 ) aged 48 years old
3. H.R.H. Prince Sisowath Pongsei Sara ( 1860- 1905 ) aged 45 years old
4. H.R.H. Prince Sisowath Nophakao ( 1860-1930 ) aged 70 years old
5. H.R.H. Prince Sisowath Traloch ( 1861-1897 ) aged 36 years old
6. H.R.H. Prince Sisowath Rothaney ( 1861-1907 ) aged 46 years old
7. H.R.H. Prince Sisowath Charnay ( 1861-1909 ) aged 48 years old
8. H.R. H. Prince Sisowath Pich Yarak ( 1868-1904 ) aged 40 years old
9. H.R.H. Prince Sisowath Doung Mothoura ( 1873-1908 ) aged 35 years old
10. His Majesty King Sisowath Monivong
11. H.R.H. Prince Sisowath Doung Leakhena ( 1876- 01st July 1953 ) aged 77 years old
12. H.R.H. Prince Sisowath Khanarakh ( 1876-1927 ) aged 51 years old
13. H.R.H. Prince Sisowath Ka Ngoy ( 1886-1927 ) aged 15 years old
14. Samdach Kroum Loung H.R.H. Prince Sisowath Sophanuvong ( 1886- July 1955 ) aged 69 years old
15. H.R.H. Prince Sisowath Moniroth ( 1885-1912 ) aged 27 years old
16. H.R.H. Prince Sisowath Vongkhath ( 1887- 29th January 1948 ) aged 61 years old. He is a husband of Neak Moneang Say Sangvann .
17. H.R.H. Prince Sisowath Reaksatra ( ? )
18. H.R.H. Prince Sisowath Peng ( ? )
19. H.R.H. Prince Sisowath Nan ( ? ).
- This is an old photo of His Majesty King Sisowath Monivong .
Image may contain: 1 person, text that says 'ට olorisa Colorise Did Phatos of Lambodia'

វិមានឯករាជ្យ

 អបអរសាទរ ខួបលើកទី ៦៤ ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិ ខ្មែរ

០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០១៧
" អនុស្សាវរីយ៍វិមានឯករាជ្យ "
• រយៈពេល ៥ឆ្នាំក្រោយពីដណ្តើមមកវិញនូវឯករាជ្យភាព ពី នឹមបារាំងសែស ដោយ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ នរោត្តម សីហនុ នៅ គ.ស. ១៩៥៨ ( រជ្ជកាលហ្លួង នរោត្តម សុរាម្រឹត ) ហ្លួងបានត្រាស់បញ្ជា អោយសាងសង់ ស្តូបវិមានឯករាជ្យមួយ ដែល ហៅថា អនុស្សាវរីយ៍វិមានឯករាជ្យ ដើម្បីជាការ តបស្នងសងគុណ ចំពោះប្រជានុរាស្រ្តដែលជាកូនចៅ ជាអ្នក ហែរហមហ្លួង និងហា៊នពលីជីវិតដើម្បី ទាមទារមកវិញនូវឯករាជ្យ ជួនជាតិមាតុភូមិដ៍ជាទីស្រឡាញ់ ។
- វិមានឯករាជ្យមាន កម្ពស់ ២០ មែ៉ត្រ ចែកជា ៥ជាន់
- លំនាំតាមរចនាបថ អង្គរ រាងជាផ្កាឈូកក្រពុំ និងមានក្បាលនាគ សរុបចំនួន ១០០
- អ្នកគូរប្លង់ លោក វណ្ណ ម៉ូលីវណ្ណ ។
Colorise & Old photos of Cambodia
By : Leak NCee
" Anusawari Vimean Ekkareach or The Independent Monument "
• Five years after The father of Khmer independent nation King Norodom Sihanouk brought Independent from France for his people and country in 1958 ( in the reigns of King Norodom Soramrith the father of King Sihanouk ) he commented to build a huge monument of independent for thanks to all his people ,whose helped him to done this obligations as Khmer people.
- The independent monument high 20 meters and has five floors.
- This monument was copied style from The Angkor style as a lotus flower and has 100 Naga's heads.
- Architecture: Mr. Vann Moly Vann .

មហាប្រាសាទ ទេវាវិនិច្ឆ័យ

 ព្រះបរមមហាប្រាសាទ ទេវាវិនិច្ឆ័យ ក្នុងរាជសម័យហ្លួង នរោត្តម

- ថត : មុន គ.ស. ១៩១៣
Colorise & Old photos of Cambodia
By: Leak NCee
The Throne Hall of Cambodia in the reign of King Norodom.
- This photo was taken before 1913 A.D.

ព្រះមហាសុវណ្ណកាច្ឆៈ

 ព្រះករុណា ព្រះបាទសម្តេចព្រះ សុីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ទរ ភូវណៃក្រៃកែវហ្វា សុឡាឡៃ អតីតព្រះចៅក្រុងកម្ពុជាធិបតី ហ្លួងគង់ប្រថាប់ លើព្រះមហាសុវណ្ណកាច្ឆៈ ( កៅអីមាស ) ក្នុងព្រះមហាប្រាសាទទេវាវិនិច្ឆ័យ នាវាំងចតុម្មខ ក្នុងថ្ងៃ ដ៏មហាមង្គល នៃហ្លួង ។

- ថតក្នុងថ្ងៃ គ្រងព្រះសិរីរាជ្យសម្បត្តិ ខែ កក្កដា ព្រះពុទ្ធសករាជ ២៤៧១ ដែលត្រូវនឹងព្រះគ្រិស្ទវស្សា ១៩២៨ ។
• ព្រះមហាសុវណ្ណកាច្ឆៈ នេះ តាំងតែពី រជ្ជកាលបុរាណជាន់ចាស់មកក្រៅអំពី ព្រះមហាក្សត្រិយ៍ ទោះបីព្រះញាតិវង្សដែលជា ព្រះមាតា ឬ បិតាហ្លួងក្តី គ្មានសិទ្ធដាច់ខាត់ ក្នុងការឡើងគង់ប្រថាប់ពីលើ ទៀតសោត ព្រះមហាសុវណ្ណកាច្ឆៈ នេះ ហ្លួងអាចគង់ប្រថាប់បានតែម្តងប៉ុណ្ណោះ គឺក្នុងថ្ងៃ គ្រងព្រះសិរីរាជ្យសម្បត្តិ ។ ហើយសម្រាប់កិច្ចទទួលបដិសណ្ឋារកិច្ច ចំពោះភ្ញៀវអន្តរជាតិផ្សេងៗ ឬក្នុងពិធីបុណ្យសាសនា ក្នុងព្រះមហាប្រាសាទ ទាំងហ្លួង និងភ្ញៀវរបស់ហ្លួង គឺប្រើ សុវណ្ណកាច្ឆៈ និង កៅអីដែលមានក្បាច់ប្រណិតផ្សេង ឬធម្មតា។
Colorise & Old Photos of Cambodia
By : Leak NCee


ទំនៀមស្លៀកពាក់តែងខ្លួនអ្នកតំណាង ស្តេចមាឃ និង មេហួ

 “ ទំនៀមស្លៀកពាក់តែងខ្លួនអ្នកតំណាង ស្តេចមាឃ និង មេហួ ក្នុងរជ្ជកាលហ្លួង នរោត្តម “

• ដោយយោងតាមឯកសារ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ចងក្រងដោយលោកសាស្ត្រាចារ្យ បណ្ឌិត មីសែល ត្រាណេ បានសរសេររៀបរាប់អំពីទំនៀមនៃការស្លៀកពាក់ តែងខ្លួនអ្នកតំណាង ស្តេចមាឃ ក្នុងផែនដីព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម ថាពីដើមគឺគេស្លៀករបៀបនេះ ៖
- ស្លៀកសំពត់សារបាប់ សំឡុយពណ៌លឿងទុំ
- ពាក់អាវសារបាប់ ពណ៌លឿងទុំ
- ពាក់មួកប្រពាស ពណ៌លឿងទុំ
- លុះតរៀងមកដល់ ផែនដីហ្លួង សុីសុវត្ថិ មុនីវង្ស និង ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ឃើញ មានប្រើស្រោមជើងពណ៌ខ្មៅ ។
+ រីឯ ភរិយាដែលតំណាង មេហួ គឺស្លៀក ៖
- ស្លៀកសំពត់សារបាប់ សំឡុយ
- ពាក់អាវព្រែបំពង់វែង ពណ៌លឿងទុំ
- ពានាក្រម៉ាព្រែ ពណ៌លឿងបៃតង
- ប្រដាប់គ្រឿងមាសពេជ្រ មានទំហ៊ូ ពាក់ខ្សែមាសឆៀងខ្លួន ពាក់ចិញ្ចៀន ឯក្បាលគ្មានពាក់អ្វីទាំងអស់ ។
- ឯក្នុងផែនដីហ្លួង សិរីសុវត្ថិ ស្លៀកពាក់ហូលមាន ជរ ពានាផាហ៊ុមខាងក្នុងនិងស្បៃសារបាប់ខាងក្រៅ ។
+ នេះជាព្រះបរមឆាយាល័ក្ខណ៍អនុស្សាវរីយ៍នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ស្តេចយាងតំណាងជា ស្តេចមាឃ ផ្ទាល់ព្រះអង្គ ជាមួយនឹង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុទុមបុប្ផា ដែលជាព្រះរាជបុត្រីរបស់ព្រះអង្គផ្ទាល់ តំណាងជា មេហួ ថតក្នុងថ្ងៃ សៅរ៍ ទី ១១ ខែ ឱសភា គ.ស. ១៩៦៣ នៅឯទីព្រះស្រែ ខែត្របាត់ដំបង ។
Colorise & Old Photos of Cambodia
By: Leak NCee

“ ប្រវត្តិវត្តព្រះពុទ្ធមានបុណ្យ “

« ទីតាំងភូមិសាស្រ្ត »
• វត្តព្រះពុទ្ធមានបុណ្យ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខ័ណ្ឌ៧មករា
រាជធានីភ្នំពេញ មានផ្ធៃដី ១០៤ម x ១២៥ម ស្មើនឹង១.៣ ហិកតា ។
ទីតាំងខាងមុខ ជាប់រង្វង់មូលនាងគង្ហីង និងពហុកីឡាដ្ឋានជាតិ
អូឡាំពិក, ខាងត្បូងជាប់ស្ថានីយ៍ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ,
ខាងជើងជាប់បូរីកីឡា និងខាងក្រោយជាប់ផ្លូវលេខ៣៣៦ ។
« ប្រវត្តិសង្ខេប »
• តាមការដំណាលតៗគ្នា បានឲ្យដឹងថា វត្តព្រះពុទ្ធមានបុណ្យត្រូវបានកសាងឡើង នៅ លើទីតាំងមួយជិតវត្តស្រះចកបច្ចុប្បន្ន ត្រង់បន្ទាយទាហានជើងក្រហម ។ ក្រោយមកពួកអាណានិគមបារាំង តម្រូវយកទីនោះធ្វើបន្ទាយ បានឲ្យវត្តរុះរើមកទីតាំងថ្មីវិញ ស្ថិតនៅស្ថានីយរថភ្លើងសព្វថ្ងៃ ។
នៅឆ្នាំ ១៩២១ បារាំងបានឲ្យរុះរើចេញទៀត ដើម្បីយកទីនោះធ្វើស្ថានីយរថភ្លើង ដូច្នោះហើយទើប ព្រះសង្ឃ ពុទ្វបរិស័ទបានរុះរើមកកសាងនៅទីតាំងសព្វថ្ងៃនេះ ។
ទីតាំងថ្មី ដើមឡើយជាត្លុក ត្រពាំង អូរ មានលក្ខណៈភូមិសាស្រ្តស្មុកស្មាញ មិនសមជាទីអារាមឡើយ តែដោយការរុះរើម្ដងជាពីរដង ព្រះសង្ឃនិងពុទ្ធបរិស័ទ បានពុះពារគ្រប់ ការលំបាក ប្រឹងកែច្នៃទីនេះឲ្យមានលក្ខណៈសមរម្យ ជាទីអារាម និងជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ ។
មិនយូរប៉ុន្មាន ទីវត្តថ្មីនេះ ក៏មានការរីកចំរើន មានកុដិ មានព្រះវិហារ ,ឧបដ្ឋានសាលា និងសំណង់ផ្សេងៗទៀតជាច្រើន ហើយប្រការដែលគួរឲ្យកត់សម្គាល់ វត្តបានកសាងឈាបនដ្ឋានមួយបន្ទាប់ពីវត្តឧណ្ណាលោម ដើម្បីសម្រួលដល់សេចក្ដីត្រូវការរបស់ប្រជាជន ។
ដំបូងឡើយវត្តនេះ មានឈ្មោះថា វត្តព្រះពុទ្ធ តែក្រោយមកក៏ត្រូវបានផ្លាស់ឈ្មោះថា វត្តព្រះពុទ្ធមានបុណ្យ វិញ ព្រោះអាស្រ័យហេតុដ៏អស្ចារ្យមួយ គឺពេលដែលព្រះសង្ឃនិងពុទ្ធបរិស័ទ ដង្ហែព្រះពុទ្ធរូបធំ (ព្រះជីវ៍) មួយព្រះអង្គធ្វើអំពីថ្មតាន់ ពីទីវត្តចាស់ មកកាន់ទីតាំងថ្មី ត្រូវឆ្លងកាត់ព្រែកដែលមានស្ពានចាស់ទ្រុឌទ្រោមមួយ ដែលមិនអាចទ្រទម្ងន់ និងដង្ហែបាន ហើយពុទ្ធបរិស័ទក៏ធ្វើការបួងសួងតេជៈបារមីព្រះពុទ្ធថា សូមព្រះអង្គជួយទ្រទ្រង់ស្ពាននេះកុំឲ្យបាក់ស្រុត ហើយសូមឲ្យការដង្ហែនេះ បានទៅដល់ទីកំណត់ ។ ក្បួនដង្ហែក៏បានឆ្លងកាត់ដោយសុវត្ថិភាព បន្ទាប់ពីការបួងសួងរួច ។
ដោយហេតុដ៏អស្ចារ្យនេះ ព្រះសង្ឃ ពុទ្ធបរិស័ទ ក៏ជឿជាក់ ជ្រះថ្លាថា ព្រះពុទ្ធអង្គនេះ ពិតជាមានតេជៈបុណ្យបារមីប្រាកដមែន ក៏សម្រេចដាក់ឈ្មោះវត្តដែលកសាងនៅទីតាំងថ្មីនេះថា វត្តព្រះពុទ្ធមានបុណ្យ រហូតដល់សព្វថ្ងៃ ។
នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ វត្តត្រូវបានបោះបង់ចោល គ្មានព្រះសង្ឃ ពុទ្ធបរិស័ទបំពេញបុណ្យកុសលទៀតឡើយ ហើយទីវត្តទាំងមូលត្រូវបានពួក ប៉ុល ពត យកទៅប្រើប្រាស់ខុសពីគោលដៅពុទ្ធសាសនា ។
នៅឆ្នាំ ១៩៧៩ ក្រោយថ្ងៃរំដោះ ៧មករា វត្តនេះមាននៅសល់អាគារខ្លះៗ ដូចជាកុដិ ពីរបីខ្នង និងឈាបនដ្ឋានមួយ ហើយតមកវត្តក៏ត្រូវបានយកធ្វើជាសាលារៀនបឋមសិក្សា ។ តែដោយផ្អែកលើគោលនយោបាយ របស់រណសិរ្សសង្រ្គោះជាតិកម្ពុជា ដឹកនាំដោយសម្ដេចទាំងបី វត្តក៏បានបើកឡើងវិញ ឲ្យគោរពបូជាតាមប្រពៃណីព្រះពុទ្ធសាសនា នៅ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៩០ ដោយមានសម្ដេចព្រះឧត្តមមុនី ហេង លាងហោ ជាចៅអធិការ រហូតដល់សព្វថ្ងៃនេះ ។
បន្ទាប់ពីបើកឲ្យប្រើប្រាស់មក វត្តក៏មានព្រះសង្ឃគង់នៅ និងមានពុទ្ធបរិស័ទគ្រប់ទិសទីអញ្ជើញមកបំពេញកុសល រហូតទីវត្តទាំងមូលពេញទៅដោយសំណង់ពុទ្ធសាសនាយ៉ាងច្រើន មានព្រះវិហារ កុដិ ឧបដ្ឋានសាលា ចេតិយ ខ្លោងទ្វារ របងវត្ត និងបណ្ណាល័យមួយខ្នងកំពុងសាងសង់ ។ ដទៃពីនេះ ព្រះសង្ឃ អាចារ្យ គណៈកម្មការ ក៏បានរៀបចំ ផ្ទៃវត្តទាំងមូលឲ្យមានសោភណភាព តាមរយៈការចាក់កា្រលបេតុង និងដាំដើមរុក្ខជាតិនានាជាលម្អផងដែរ ។
+ នេះរូបព្រះវិហារវត្តព្រះពុទ្ធមានបុណ្យ ថតក្នុងអំឡុងឆ្នាំ ១៩៣០
- ប្រភពរូប ៖ លោក ស៊ុន ពោរ៉ា
- ដកស្រង់ទាំងស្រុងពី : https://wpbinfo.wordpress.com/about/
Colorise & Old Photos of Cambodia
By: Leak NCee

King Norodom Sihanouk during being a monk

 ព្រះបរមឆាយាល័ក្ខណ៍ អនុស្សាវរីយ៍ សម្តេចព្រះមនុជាធិបតី នរោត្តម សីហនុ អតីតព្រះមហាវីរៈក្សត្រនៃយើង កាលស្តេច សាងព្រះផ្នួស

- ក្នុងឆាយា រូបលេខ ១ គឺជា សម្តេចព្រះធម្មលិខិត ល្វី ឯម
+ ថត ក្នុងខែ ទុត្តិយសាធ ឆ្នាំកុរ នព្វស័ក ព្រះពុទ្ធសករាជ ២៤៩១ ឆ្នាំបារាំង ១៩៤៧ ។
Colorise & Old Photos of Cambodia
By: Leak NCee
The Royal Photo of His Majesty King Norodom Sihanouk during being a monk .
- In this photo number 1 was Samdech Preah Dhumha Likith Lvi Em .
+ This photo was taken in 1947 in the year of pig .