ថ្ងៃទី ១០ ដល់ ១៣ ខែកក្កដា ឆ្នាំ២០១៤ ត្រូវនឹងថ្ងៃ ៣កើតដល់៦កើត ខែ អាសាឍ ឆ្នាំម្សាញ បព្ចាស័ក
ព.ស.២៥៥៨។ពិធីដង្ហែព្រះអដ្ឋិធាតុដ៏ឧឡារឹករបស់ព្រះបាទនរោត្តមសីហនុដែលមានរយៈពេលបីថ្ងៃដែលដង្ហែពីព្រះបរមរាជវាំងយាងមកកាន់ព្រះចេតិយព្រះគន្ធបុប្ផាដែលស្ថិតនៅព្រះវិហារកែវមរកត។នៅព្រឹកថ្ងៃទីមួយនៃព្រះរាជពិធី
ប្រជារាស្រ្តយាងច្រើនកុះករបានប្រមូលផ្តុំគ្នារាប់បាទនៅមុខព្រះបរមរាជវាំង
ហើយពេលរសៀលមានសង្ឃប្រមាណ៣០០០អង្គបានសូត្រធម៌បួងសួងឧទិសកុសល្សផលបុណ្យដល់ព្រះវីរក្សត្រនៅខាងមុព្រះបរមរាជវាំង។
យោងតាមកម្មវិធីបុណ្យ នៅថ្ងៃទីពីរ
ក្បួនដង្ហែព្រះអដ្ឋិធាតុដោយស្មើរជើងចេញពីព្រះបរមរាជវាំងយាងទៅតម្កល់ទុកនៅព្រះវិហារព្រះកែវមរកត។បន្ទាប់មកនៅថ្ងៃទីបី
ព្រះអដ្ឋិធាតុបានយាងទៅតម្កល់ទុកនៅព្រះចេតិយគន្ធបុប្ផានៅព្រះវិហារព្រះកែវមរកតដែលស្ថិតក្នុងបរិវេណព្រះបរមរាជវាំង។
នៅថ្ងៃសុក្រទី១១ ខែកក្កដា ឆ្នាំ២០១៤
ត្រូវនឹងថ្ងៃ ៤កើត ខែ អាសាឍ ឆ្នាំម្សាញ បព្ចាស័ក ព.ស.២៥៥៨
មានប្រជារាសប្រមាណ២០០០០នាក់បានចូលរួមដង្ហែក្បួនដោយស្មើជើងដែលមានចម្ងាយ១០គីឡូម៉ែត។រាល់បុគ្គលិកក្រុមហ៊ុនងកជននិងបណ្តាមន្រ្តីរាជការអ្នកមុខអ្នកការត្រូវបានអនុញ្ញាតិអោយឈប់ដំរាកមួយថ្ងៃដើម្បីចូលរួមពិធីដង្ហែព្រះអដ្ឋិធាតុនេះ។
ព្រះករុណាសម្តេចព្រះនរោត្តមសីហនុបានយាងចូលទិវង្គតដោយរោគាពាធក្នុងព្រះជន៩០ព្រះវស្សានៅទីក្រុងប៉េកាំងថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ត្រូវនឹងថ្ងៃ
១៥រោចខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦
។ព្រះអដ្ឋិធាតុរបស់ព្រះអង្គត្រូវគេតម្កល់ទុកជាមួយបុត្រីព្រះអង្គទៅតាមព្រះរាជបណ្តាំរបស់ព្រះអង្គ។ព្រះអង្គម្ចាស់ក្សត្រីគុន្ធបុប្ផាបានយាងចូលទីវង្គតនៅព្រះជន៤ព្រះវស្សាដោយរោគាពាធនៅឆ្នាំ១៩៥២។
ក្បួនហែបានរំកិលខ្លួនមកឈប់នៅខាងមុខ ព្រះបរមរូប
ព្រះករុណា ព្រះនរោត្តម ដើម្បីនិមន្តព្រះសង្ឃ ថ្វាយព្រះសត្តប្បករណ៍បង្សុកូល។
បន្ទាប់មក ព្រះករុណាជាអង្គម្ចាស់ជីវិតតំកល់លើត្បូង
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះរាជវង្ស បាន ស្តេចយាង
ព្រះកោដ្ឋព្រះបរមអដ្ឋិ ឡើងទៅតម្កល់នៅលើព្រះបល្ល័ង្កក្នុងព្រះវិហារ
ព្រះកែវមរកត ដោយមានព្រះសង្ឃ៩០អង្គ ថ្វាយព្រះសត្តប្បករណ៍។
នៅវេលាម៉ោង៩:៣០នាទី ក្បូនហែបានធ្វើដំណើរមកដល់ខាងកើត វត្តបុទមវត្តី ក្រុមបាគូក៏បាន
ប្រារព្ឋផ្ទេរព្រះកោដ្ឋ ចុះពីព្រះទីនាំងបុស្បុកទៅតម្កល់លើ ព្រះសលៀងបុស្បុក
រួចបន្តក្បូនហែដោយថ្មើរជើង សំដៅទៅ ព្រះឧបោសថរតនារាម។ ព្រះករុណា
ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ស្តេចយាងថ្វាយបង្គំព្រះបរមអដ្ឋិ នៅខាងមុខខ្លោងទ្វា ព្រះឧបោសថរតនារាមព្រះកែវមរកត
រួចស្តេចយាងតាមក្បួនហែ ព្រះបរមអដ្ឋិ ចួលក្នុងបរិវេណ ព្រះឧបោសថរតនារាម។
ក្បួនហែព្រះបរមអដ្ឋិត្រូវបានរៀបចំជា
៤ផែនធំៗ: ផែនទី១ ជាផែននាំមុខ មានក្រុមកាន់ទង់ជាតិ ទង់សាសនា
និងទង់ព្រះមហាក្សត្រ វង់ភ្លេងកងកិត្តិយស តំណាងកងទ័ពជើងគោក តំណាងកងទ័ពជើងទឹក
តំណាងកងទ័ពជើងអាកាស តំណាងកងរាជអាវុធហត្ថ តំណាងនគរបាលជាតិ តំណាងយុវជនកាយរឹទ្ធិ
និងតំណាងយុវជនកាកបាទក្រហម។ ផែនទី២ នាំមុខដោយវង់ភ្លេងពិណពាទ្យ បន្ទាប់មកគឺ
ទីនាំងរថយន្តតំកល់ព្រះឆាយាលក្ខ័ណ ហែហមដោយ តំណាងមន្រ្តីតុលាការ មន្រ្តីរដ្ឋបាល
មន្រ្តីក្រសួងមន្ទីរ រថយន្តតំកល់ព្រះពុទ្ធរូប តំណាងសមាជិកសមាជិករដ្ឋសភា
និងព្រឹទ្ធសភា។ ផែនទី៣ មានភ្លេងឆៃយ៉ាំនាំមុខ បន្ទាប់ មកគឺ
រថយន្តតំកល់ព្រះត្រៃបិដក ហែហមដោយបណ្តា រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
វរជនមានឋាន:ស្មើ និងក្រុមបាគូ។ ផែនទី៤ ជាផែនស្នូល នាំមុខដោយក្រុមភ្លេងក្លងឆ្នះ
បន្ទាប់មកគឺ ទីនាំងសុវណ្ណហង្ស ក្រុមនាយទាហ៊ាន នាំមុខព្រះទីនាំង គុជសី
តម្កល់ព្រះកោដ្ឋព្រះបរមអដ្ឋិ អមដង្ហែដោយ រថយន្តព្រះសង្ឃមាតិកា
រថយន្តព្រះរាជវង្សានុវង្សក្សត្រា មហាត្លិក ជំទាវខនណាង និងព្រះញាតិស្រី្ត
មន្ត្រីរាជការ និងមហាជន ប្រុស-ស្រី ។
បន្ទាប់ពីព្រះរាជពិធីថ្វាយ មហាព្រះរាជកុសល តាមប្រពៃណីព្រះពុទ្ធសាសនា
បានប្រព្រឹត្តទៅចប់សព្វគ្រប់ ក្រុមបាគូក៏បានស្តេចយាង ព្រះបរមអដ្ឋិ
ចេញពីមុខព្រះមហាស្វេត្រឆត្រទៅតំកល់នៅលើ ព្រះសលៀងបុស្បុក
មុខព្រះទីនាំងទេវាវិនិច្ឆ័យ។ ក្បួនរំកិលក៏ចាប់ផ្តើមចេញដំណើរពីបោសាន
នៃព្រះទីនាំងទេវាវិនិច្ឆ័យ ឆ្ពោះទៅកាន់
ព្រះទីនាំងគុជសីហ៍ ដែលគង់ចាំនៅខាងមុខទ្វាជ័យ។ នៅវេលាម៉ោង ៧:២០នាទី
ក្បួនដង្ហែព្រះបរមអដ្ឋិ បានចេញដំណើរពីខាងមុខទ្វាជ័យ ក្រោមស្នូកាំភ្លើងធំចំនួន
១០១ណាត់ តាមមហាវិថីសម្តេចសុធារសឆ្ពោះទៅទឹសខាងជើង បត់ឆ្វេងតាមវិថី
សម្តេចធម្មលិខិតអ៊ុក រហូតដល់មហាវិថី ព្រះនរោត្តម បត់ឆ្វេងតម្រង់ឆ្ពោះទៅ
វិមានឯករាជ្យ។
យាងនិងអញ្ជើញចូលរួមដង្ហែក្នុង ព្រះរាជពិធីនាឱកាសនោះមាន សម្តេចអគ្គមហា
ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិក្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុន សែន សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរាជបុត្រីព្រះរៀម នរោត្តម
បុប្ជាទេរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចព្រះមហិស្សរា នរោត្តម
ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង
សម្តេចរាជបបុត្រីព្រះអនុជ នរោត្តម អរុណរស្មី
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ
ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់
សំអុល ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង
ព្រមទាំងព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
នៅវេលាម៉ោង ៦ និង ៣០នាទី
ព្រឹកថ្ងៃ ១៥ កើត ខែ អាសាឍ ឆ្នាំ មមី ឆស័ក ព ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១១ ខែ
កក្កដា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ
មាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
បានស្តេចយាងដល់ព្រះទីនាំងទេវាវិនិច្ឆ័យ
ដើម្បីគង់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ
ព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ
ព្រះបរមរតនកោដ្ឋ ទៅកាន់ព្រះឧបោស ថរតនារាមព្រះកែវមរកត។
នៅវេលាម៉ោង ៩ និង ១៥នាទីយប់ ថ្ងៃ ១៤ កើត ខែ អាសាឍ ឆ្នាំ មមី ឆស័ក ព ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១០
ខែ កក្កដា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី
ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
បានយាងដល់ព្រះទីនាំងមហាមន្ទីរ ដើម្បីគង់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់
ក្នុងព្រះរាជពិធីស្តេចយាងព្រះកោដ្ឋ
ចុះពីព្រះមហាបញ្ចានិងដង្ហែទៅតម្កល់នៅលើព្រះបល្ល័ង្ក នៅមុខព្រះមហាស្វេតចត្រ។
យាងនិងអញ្ជើញចូលរួមដង្ហែក្នុង ព្រះរាជពិធីបុណ្យ នាឱកាសនោះមាន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា
និងសម្តេចកិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចក្រុមព្រះ
នរោត្តម រណឬទ្ធី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច
នរោត្តម សិរិវុឌ្ឍ
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេចរាជបបុត្រីព្រះអនុជ នរោត្តម
អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ
ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល
ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង
ព្រមទាំងព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
១. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះករុណាព្រះបរមរតនកោដ្ឋ
No comments:
Post a Comment