Wednesday, February 22, 2017

ប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតឡាវ

🇰🇭🇰🇭🇱🇦🇱🇦







នាវេលា​ព្រឹក​ថ្ងៃ​​ទី​២២​ កុម្ភៈ​ ឆ្នាំ​២០១៧នេះ​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហឫទ័យ​ស្តេច​យាង​ប្រោស​ព្រះ​រាជ​ទាន​សវនាការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ​ ឯក​ឧត្ដម​ប្រធាន​រដ្ឋ​នៃ​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​ ព្រម​ទាំង​គណ:ប្រតិភូ​ ចូល​ក្រាបថ្វាយ​បង្គំ​គាល់​នា​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​ ព្រះ​បរម​រាជវាំង​ចតុម្មុខ​មង្គល​ ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​មក​កាន់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​របស់​ឯកឧត្តម​។
ជយោ​ចំណង​សាមគ្គីភាព​មិត្តភាព​ឡាវ​ កម្ពុជា​








នារសៀលថៃ្ងទី ២២ កុម្ភៈ បន្ទាប់ពីបញ្ជប់ព្រះរាជសវនាការ ជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់រួចមក លោកប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូរ អញ្ជើញមកគោរពវិញ្ញាណក័ន្ធ បុព្វបុរសដែលបានបូជាជីវិតដេីម្បីឯករាជ្យជាតិមាតុភូមិ នាស្តូបវិមានឯករាជ្យរាជធានីភ្នំពេញ រួចក៏បានអញ្ជើញគោរពព្រះរាជវិញ្ញាណក័ន្ធ ព្រះបរមរតកោដ្ឋ នាស្តូបវិមានព្រះបរមរូប សួនច្បារវិមានឯករាជ្យ ៚
(ភ្នំពេញ)៖ នៅវេលាម៉ោង៧៖០០យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតីឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ជាមួយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសផងដែរ។
លោក ប៊ុនញ៉ាំង វរជិត បានដឹកនាំគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ យន្តហោះរបស់លោកប្រធានាធិបតីបានចូលចត នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញកម្ពុជា នៅវេលាម៉ោង ៨៖៣៥នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានរដ្ឋសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញ, ជួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សា ការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព៕

ជយោ ! ចំណងមិត្តភាព កម្ពុជា ឡាវ 🇰🇭🇱🇦

No comments:

Post a Comment