ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះស្រីលោកធម្មករាជ ព្រះមហាក្សត្រនៃកម្ពុជា បានយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងសម័យប្រជុំពេញអង្គលើកទី២៨ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាវេលាម៉ោង៩៖៤៥នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅព្រះបរមរាជវាំង។
ការបើកសម័យប្រជុំពេញអង្គនាថ្ងៃនេះ គឺដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន១១ ក្នុងនោះក៏មានការបង្ហាញពី របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់សមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចន្លោះសម័យប្រជុំលើកទី២៧ និងលើកទី២៨ផងដែរ៕
#royalducambodge #cambodia #kingofcambodia #norodomsihamoni
No comments:
Post a Comment