Monday, March 27, 2017

សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាសម័យបច្ចុប្បន្ន
១.សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ។
២.សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ប៊ូ គ្រី សម្ដេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិនិកាយ គង់នៅវត្តបុទមវត្តីរាជវរារាម ក្រុងភ្នំពេញ។
៣.សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ គង់នៅវត្តបុទមវត្តីរាជវរារាម ក្រុងភ្នំពេញ។
*បញ្ជាក់
--------------------
មានតែសម្ដេចមហាព្រះសង្ឃរាជ ព្រះសង្ឃនាយក ទាំងបីអង្គនេះប៉ុណ្ណោះ ដែលត្រូវបានផ្ដល់ព្រះរាជបុព្វសិទ្ធិពិសេស ជាគ្រឿងយស់ពិសេស ផ្លិតយស់ពិសេស និងការប្រើជារាជសព្ទ័ ក្នុងការប្រាស្រ័យជាមួយបាន ដែលប្រទានដោយព្រះករុណា ព្រះមហាក្សត្រ ក្រៅពីសម្ដេចព្រះសង្ឃបីព្រះអង្គនេះ គឺទទួលបានត្រឹមគោរមងារ ជា សម្ដេចកិត្តិយស ប៉ុណ្ណោះ មិនមានផ្លិតយស់ពិសេស និងមិនអាចប្រើជារាជសព្ទ័ បានទេ។
ផ្លិតយស់ពិសេស គឺមានរូបសញ្ញា ព្រះរាជសង្ហារ អមជាមួយ។


ទីវត្តអារាមធំៗពីរ ដែលជាកន្លែងគង់ប្រថាប់នៅ នៃសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ តាំងពីសម័យបុរាណកាលតរៀងមក។
១. វត្តឧណ្ណាលោម ជាទីអារាមគង់ប្រថាប់នៅ នៃសម្ដេចព្រះសង្ឃរាជ ឬសម្ដេចព្រះសង្ឃនាយក ប៉ែកខាងមហានិកាយ។
២.វត្តបុទមវត្តីរាជវរារាម ជាទីអារាមគង់ប្រថាប់នៅ នៃសម្ដេចព្រះសង្ឃរាជ ឬសម្ដេចព្រះសង្ឃនាយក ប៉ែកខាងធម្មយុត្តិកនិកាយ តាំងពីសម័យបុរាណកាលតមក តែចាប់ពីក្រោយឆ្នាំ១៩៧៩ ដល់សព្វថ្ងៃ វត្តនេះត្រូវបែងជាពីរប៉ែក មួយប៉ែកធំជាខាងមហានិកាយគ្រប់គ្រង រីឯមួយប៉ែកទៀតជា ខាងធម្មយុត្តិកនិកាយគ្រប់គ្រង រហូតដល់បច្ចុប្បន្នមិនមានការសំរេចប្រគល់ការគ្រប់គ្រងទាំងស្រុង នៃទីវត្តនេះមកខាងធម្មយុត្តិដូចមុនវិញនៅឡើយទេ ហើយសព្វថ្ងៃនេះវត្តមួយនេះមាន សម្ដេចសង្ឃដល់ទៅពីរអង្គគង់នៅផងដែរ។
បញ្ជាក់
============
ទីវត្តអារាមទាំងដ៏ចំណាស់ទាំងពីរនេះ ត្រូវបានកសាងឡើងនៅកំឡុងឆ្នាំ១៥៤០ នៃគ.ស ក្នុងរជ្ជកាល នៃព្រះករុណា ព្រះបាទសម្ដេច ព្រះចៅពញាយ៉ាត បរមបពិត្រ មកម្លេះ ក្នុងចំនោមវត្តចំណាស់ពីរផ្សេងទៀតគឺ វត្តលង្កការ និងវត្តព្រះពុទ្ធឃោសាចារ្យ ដែលវត្តទាំងបួននេះបានសាងឡើងនៅអមជុំវិញ ព្រះបរមរាជវាំងចតុម្មុខមង្គល នាសម័យ ហ្លួង ពញាយ៉ាត នោះ។


No comments:

Post a Comment