ការសំពះតាមរបៀបប្រពៃណីខ្មែរដែលប្រជាជនខ្មែរត្រូវដឹង?
គេបែងចែកការសំពះតាមរបៀបខ្មែរមាន ៣ ប្រភេទគឺ៖
- សំពះឈរ (ឈរសំពះ) មាន ៣-៤-៥ខ្នាត
- សំពះអង្គុយ (អង្គុយសំពះ) បានចែកចេញជា ៣ បែបទៀតគឺ៖អង្គុយបត់ជើង , លត់ជង្គង់ និងបញ្ឈរជង្គង់
- សំពះក្រាប (ក្រាបសំពះ) មាន ២ បែប គឺ៖ ក្រាបបត់ជើង និងក្រាបលត់ជង្គង់
ប្រភេទសំពះទាំងបីត្រូវបានប្រតិបត្តិ ប្រណិប័តន៍យោងទៅតាមលក្ខខណ្ឌដូចខាងក្រោម៖
- ទីតាំង (ទីកន្លែង)
- ពេលវេលា
- អ្នកដែលត្រូវសំពះ
– ខ្នាតនៃការសំពះរបស់ប្រពៃណីខ្មែរ
ខ្នាតដៃ (Hand Measurement) :
– ត្រឹមដើមទ្រូង មនុស្សដែលមានវ័យ ឬបុណ្យសក្តិស្មើគ្នា ឬជាមិត្តភក្តិ
ខ្នាតជើង (Foot Measurement)
– ផ្គុំស្មើ ឬជើងស្តាំថយក្រោយតាមខ្នាតជាក់លាក់
ខ្នាតក្បាល (Head Measurement) :
– ងើបត្រង់ធម្មតា ឬឱនតិច ឫ ខ្លាំងតាមអ្នកដែលត្រូវសំពះ
– ងើបត្រង់ធម្មតា ឬឱនតិច ឫ ខ្លាំងតាមអ្នកដែលត្រូវសំពះ
ឯកសារយោង៖ សៀវភៅវប្បធម៌ខ្មែរ (សាកលវិទ្យាល័យបញ្ញាជាតិ)
No comments:
Post a Comment