Friday, November 10, 2017

ដាប ឈួន


Dnt News
កំណត់ហេតុ​ស្រាវជ្រាវ ៖ ស្តេចត្រាញ់ ដាប ឈួន ល្បី​ចាប់​កូនក្រមុំ​គេ និង មាន​អាគម​កាប់​មិន​មុត​ដុត​មិន​ឆេះ ចុងក្រោយ ព្រះអង្គ​ចេក ព្រះអង្គ​លែង​ជួយ​
​ដាប ឈួន ឈ្មោះ​ពិត គឹម ឈួន​ម្ជុល​ពេជ្រ កើត​នៅ​ឆ្នាំ ១៩១៨ ក្នុង​ខេត្តសៀមរាប ឯ​អ្នកខ្លះ ទៀតថា​កើត​នៅ​ខេត្តកណ្តាល និង ធំ​ដឹងក្តី​នៅ​ខេត្តព្រៃវែង ។ ដាប ឈួន មាន​ឪពុក​ឈ្មោះ គឹម រៀង ម្តាយ​ឈ្មោះ នាង យឹម ។ មាន​ប្រភព​មួយ​និយាយថា ដាប ឈួន ការពិត​គឺជា​ចៅ​របស់ ឧកញ៉ា​ក្រឡា ហោម​គង់ ហើយ​ជា​ចៅ​បង្កើត​របស់​ឧកញ៉ា ស្នង ផូ ។ សូមបញ្ជាក់ថា សម័យ​រាជ អង្គ ឌួង ដាប ឈួន មាន​ជីតា​បង្កើត​ដល់​ទៅ ៣ នាក់ ជា​ឧកញ៉ា​ល្បីឈ្មោះ គឺ​ឧកញ៉ា ស្នង ផូ បង​ទី ១ , ឧកញ៉ា ស្នង នោ​ង បង​ទី ២ ហើយ​ប្អូន​ពៅ​គឺ​ឧកញ៉ា​ក្រឡាហោមគង់ ។ ឪពុក​បង្កើត ដាប ឈួន ឈ្មោះ គឹម រៀង មាន​បង​ឈ្មោះ គឹម រួត ត្រូវជា​កូនបង្កើត​របស់ ឧកញ៉ា ស្នង​ផូ ។​
​នៅ​ដើម​ទសវត្សរ៍ ១៩៤០ បាន​ចូល​បង្កើត​ចលនា​តស៊ូ​ប្រឆាំង​បារាំង​(​ឥស្សរ​:)​ភាគ​ខាងជើង​ខ្មែរ​- សៀម ក្រោម​ការគាំទ្រ​ពី​វៀតណាម ។​
​ក្រោយមក ដាប ឈួន ក៏​ក្លាយជា​មេ​ឥស្សរ​: ល្បីឈ្មោះ​ប្រចាំ​តំបន់​សៀមរាប ។ ខែតុលា ឆ្នាំ ១៩៤៩ ដាប ឈួន សុំ​ចុះចូល​ជាមួយ សម្តេចព្រះ​នរោត្តម សីហនុ ជា​ផ្លូវការ ។ ពេលនោះ សម្តេច ព្រះ​នរោត្តម សីហនុ តែងតាំង​ឲ្យ​ធ្វើជា​មេទាហាន មាន​ឋានន្តរស័ក្តិ វរសេនីយ៍ត្រី​យ៍ ហើយ​គ្រប់គ្រង​ទ័ព​ពិសេស​នៅ តំបន់​សៀមរាប​តែម្តង ដោយសារ​មាន​ស្នាដៃ​ល្អ ដាប ឈួន ត្រូវបាន សម្តេច ព្រះ​នរោត្តម សីហនុ ដំឡើង​ឋានន្តរស័ក្តិ​ជា​បន្តបន្ទាប់ ។​
​នៅ​ឆ្នាំ ១៩៥៤ គណ​:​ប្រតិភូ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រីការបរទេស​ទេព ផន លោក នង គី​មុនី លោក សម សារី លោក សឺ​ន សាន លោក ញ៉ឹក ជូ​ឡុង លោក ស៊ុត សា​ខន … ក្រៅពី​ប្រតិភូ​នេះ មាន​តំណាង​ខ្មែរ​ឥស្សរ​:​សំខាន់ៗ ៤ នាក់​ទៀត គឺ ដាប ឈួន ព្រះអង្គម្ចាស់ ច័ន្ទ​រង្សី លោក ពុត ឆាយ និង លោក សា​វ៉ាង​វង្ស ដែល​នាំទៅ​បង្ហាញ អន្តរជាតិ​ក្នុងឋាន​:​ជា​អ្នកតស៊ូ​ប្រដាប់​ដោយ​អាវុធ​ដើម្បី​ដណ្តើម​ឯករាជ្យ​ពី​បារាំង និង បាន ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់​រួចហើយ ។
ក្នុង​រយ​:​ពេល ១០ តាំងពី​លោក ដាប ឈួន សុំ​ចុះ​ចូលមក ត្រូវបាន សម្តេច ព្រះ​នរោត្តម សីហនុ តែងតាំង​ឲ្យ​កាន់​មុខតំណែង​សំខាន់ៗ​មួយចំនួន​មានដូចជា ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ​… ចុងក្រោយ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​តំបន់​សៀមរាប និង កំពង់ធំ ។ ពេលនោះ​អំណាច​របស់គាត់ នៅ​សៀមរាប និង កំពង់ធំ ពិតជា​ខ្លាំងក្លា​ណាស់ ។ ដាប ឈួន គ្រប់គ្រង​តំបន់​នោះ​ល្បីឈ្មោះ ថា​មាន​ភាពព្រៃផ្សៃ​ខ្លាំងណាស់ ។ ម្យ៉ាងវិញទៀត​ដោយសារ​គាត់​មានអំណាច​ខ្លាំងក្លា​នៅក្នុង តំបន់​នោះគេ​តែង​ប្រៀប​លោក ដាប ឈួន ទៅនឹង ស្តេចត្រាញ់ ដូច្នេះ​ឯង ។
មានការ​តំណាល តៗ​គ្នា​ថា នៅពេល​លោក ដាប ឈួន ក្លាយជា​ចៅហ្វាយ​ខេត្តសៀមរាប គាត់​ក៏​ចាប់ផ្តើម​ផ្តាច់ការ​បន្តិច​ម្តងៗ ក្នុងនោះ​ក៏​ល្បីល្បាញ​ថា ចាប់រំលោភ​កូនក្រមុំ​គេ និង យក​កូនក្រមុំ​គេ​ធ្វើ ប្រពន្ធ រហូត​មាន​ពាក្យ​និយាយថា កូនក្រមុំ​ដែល​រៀបការ​ណាក៏ដោយ មុន​ផ្សំ​ដំណេក​ត្រូវយក ទៅ​ឲ្យ ដាប ឈួន មុន ។ ហើយ ដាប ឈួន ក៏​ជា​អ្នក​បង្ក្រាប​យុវជន​ភ្លើតភ្លើន ដូចជា យុវជន ខ្លះ​ជិះ​កង់ដៃ​ម្ខាង​នោះ លោក ដាប ឈួន យក​កង់​ទៅ​កាត់​ដៃ​ម្ខាង​ទៀត​ចោល​ជាដើម ។​
​នៅ​ដើមឆ្នាំ ១៩៥៩ លោក ដាប ឈួន ត្រូវបាន​ជាប់​សង្ស័យ​ក្នុងការ​រៀបចំ​ធ្វើ​រដ្ឋប្រហារ​យោធា មួយ​នៅ​ខេត្តសៀមរាប​ដើម្បី​ផ្តួលរំលំ សម្តេច ព្រះ​រោ​ត្ត​ម សីហនុ ផែនការ​នោះ​ត្រូវបាន​គេ​លើក ថា រៀបចំ​លើកដំបូង​ដោយ​មេដឹកនាំ​វៀតណាម​ខាងត្បូង​និង​បន្តទៅ​ទីក្រុង​បាងកក ដើម្បី​ជួយ ដល់​គំនិត​រដ្ឋប្រហារ​នេះ ។ ដូច្នេះ លោក ដាប ឈួន ក៏​ជាប់​ឈ្មោះ​ជា​អ្នក​ក្បត់ សម្តេច ព្រះ​ន​រោ​ត្ត សីហនុ ។
នៅ​ខែមីនា ឆ្នាំ ១៩៥៩ កងយោធពល​ខេមរភូមិន្ទ ក្រោម​បញ្ជាការ លោក​ឧ​ត្ត​ម​សេនីយ៍ លន់់ នល់ បាន​ដឹកនាំ​ធ្វើ​ប្រតិបត្តិការ​ហ៊ុមព័ទ្ធ​ចាប់​ខ្លួន​លោក ដាប ឈួន យកមក​កាត់ទោស ។ លោក ដាប ឈួន ដឹងខ្លួន​មុន​ក៏​រត់គេចខ្លួន​យ៉ាង​រហ័ស​នៅក្នុង​ព្រៃ ។​មាន​ពាក្យ​តំណាល​ថា កាល​នៅរស់ លោក ដាប ឈួន ងប់​ង​ល់​នឹង​ព្រះអង្គ​ចេក ព្រះអង្គ​ចម ។
មានការ​ល្បី​ថា លោក ដាប ឈួន ចេះ​មន្តអាគម​កាប់​មិន​មុត​ដុត​មិន​ឆេះ និង​ត្រូវបាន​គេ​ដឹងថា​លោក​មាន​ជំនឿ​យ៉ាង​ងប់​ង​ល់​នឹង​បារមី​ព្រះអង្គ​ចេក ព្រះអង្គ​ចម ។ នៅពេល​តំបន់់​អង្គរ​ត្រូវ បាន​គេ​បោះបង់ចោល រូបសំណាក ព្រះអង្គ​ចេក ព្រះអង្គ​ចម ក៏​បាត់​មួយរយ​: ។ តែ​រូបសំណាក ទាំងពីរ​នេះ​ត្រូវបាន​គេ រកឃើញ​វិញ​នៅ​ឆ្នាំ ១៩៥០ នៅក្នុង​ព្រៃ​ក្នុង​តំបន់​ប្រាសាទអង្គរធំ ដោយ​មន្ត្រី​អភិរក្ស​ខេត្ត សៀមរាប គេ​ជឿថា ព្រះអង្គ​ចេក ព្រះអង្គ​ចម កាលនោះ​ដើមឡើយ​ត្រូវបាន​តម្កល់ទុក​ក្នុង ប្រាសាទអង្គរវត្ត ។
បន្ទាប់ពី​ដឹងថា ព្រះអង្គ​ចេក ព្រះអង្គ​ចម ត្រូវបាន​គេ​យកមក​រក្សាទុក​នៅ កន្លែង​អភិរក្ស​មក លោក ដាប ឈួន រួមជាមួយ​ទាហាន​របស់គាត់​មួយចំនួន​បាន​លួច​វាយឆ្មក់ យក​រូបសំណាក​ទាំងពី​រ​នេះ​មក​តម្កល់ទុក​ក្នុង​ទីចាត់ការ​របស់គាត់ នៅ ចុង​ក្រហម បច្ចុប្បន្ន សណ្ឋាគារ​អង្គរ ជូន​ជូ​រី ។ ថ្ងៃមួយ​គាត់​យក​រូបសំណាក​ទាំង​ពីរ​ដាក់​ក្នុង​រថយន្ត​របស់គាត់​មក តម្កល់ទុក​ក្នុងផ្ទះ ។ ទាហាន ៥ នាក់ ទើប​អាច​លើក​រូបសំណាក​មួយ​រួច ។
ក្រោយមក​ល្បី​ថា ដាប ឈួន មាន​កម្លាំង​លើស​អស់​មនុស្ស​លោកធម្មតា​ដែល​គាត់​អាច​លើក​រូប​ទាំងពីរ នោះ​ដែលមាន​ទម្ងន់​សរុប ១៥០ គីឡូក្រាម បាន​យ៉ាង​ងាយ ។ គាត់​និង​ទាហាន​របស់គាត់​ពិតជា​មាន​ជំនឿ​យ៉ាងខ្លាំង​ចំពោះ ព្រះអង្គ​ចេក ព្រះអង្គ​ចម ដែល​ពួកគាត់​តែងតែ​ចំណាយ ពេល​យ៉ាងហោចណាស់​កន្លះ​ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​ធ្វើការ​គោរពបូជា និង បួងសួង​ឲ្យ​ថែរក្សា ពួកគេ ។ មានរឿង​តំណាល​បន្តថា ជាមួយ​ការគោរព​នោះ ព្រះអង្គ​ចេក ព្រះអង្គ​ចម បាន​ពន្យល់​ស​ប្តិ​ឲ្យ​ដឹង​ជាមុន​អំពី​គម្រោងការ​ការ​តាម​ចាប់ខ្លួន​របស់ សម្តេច ព្រះ​ន​រោ​ត្ត សីហនុ ដែល​បាន​ចោទប្រកាន់ថា គាត់​មាន​គម្រោងការ​ក្បត់ និង ប៉ុនប៉ង​ធ្វើ​គត់​ព្រះអង្គ ។ គ្រាន់តែ បានដឹង​អំពី​ផែនការ​របស់​ព្រះអង្គ​តាមរយ​:​បារមី​ភ្លាម លោក ដាប ឈួន ក៏បាន​រត់​ភៀសខ្លួន ទៅ​ព្រំដែន​ថៃ ដោយ​នាំយក​រូបសំណាក​ទាំងពី​រ​ទៅជា​មួយ ។ ប៉ុន្តែ​ជា​សំណាង​មិនល្អ​គាត់ ពុំ​អាច​លើក​រូប​ទាំងពីរ​នោះបាន​ដូច​មុនៗ​ឡើយ ដែល​រូបសំណាក ព្រះអង្គ​ចេក ព្រះអង្គ​ចម កាន់តែ​ធ្ងន់​ឡើងៗ​ដោយ​គាត់​ពុំ​អាច​យកតាម​ខ្លួន ។
ទីបំផុត ដាប ឈួន សម្រេចចិត្ត​កាត់​កដៃ ស្តាំ​របស់ ព្រះអង្គ​ចេក ហើយ​នាំយកទៅ ។ ដាប ឈួន រត់គេចខ្លួន​មកទល់​ដែន លោក បាន សឿន ជា​អ្នកមើលការខុសត្រូវ និង អាចារ្យ​ក្នុង​ដំណាក់ ព្រះអង្គ​ចេក ព្រះអង្គ​ចម បាន​មាន ប្រសាសន៍ថា គាត់​ជឿ​ណាស់​ពេល​បារមី​ខ្លាំងពូកែ ហើយ​ពេល ដាប ឈួន រត់គេចខ្លួន​ហ្នឹង ក៏​ព្យាយាម​យក​រូបសំណាក​ទាំងពីរ​ទៅជា​មួយ តែ​យក​មិន​រួច​ឡើយ មិនដឹង​មកពី​អ្វី ។ ដូច្នេះ​លោក ក៏​គេច​ខ្លួនឯង ហើយ​លោក​ក៏​ត្រូវគេ​ចាប់ខ្លួនបាន និង សម្លាប់ចោល​តែ​ម្ត​ទៅ ។ បារមី​មិនអាច ជួយ​គាត់​បានទេ នោះ​ប្រហែល​មកពី​គាត់​ប្រព្រឹត្ត​អំពើ​បាប​ច្រើនពេក ។ លោក នៅ ហ៊ាន អតីត ជា​កងទ័ព​ខ្មែរ​ឥស្សរ​:​បាន​បញ្ជាក់ថា មុនពេល​មាន​អាសន្ន​ម្តងៗ ព្រះអង្គ​ចេក ព្រះអង្គ​ចម បាន​ប្រា​ប់លោក ដាប ឈួន ថា លោកឪពុក​មាន​អាសន្ន​ហើយ ដូច្នេះ​លោក​តែងតែ​រត់ គេចខ្លួន​ពី​គ្រោះថ្នាក់​បាន ។
​ស្របគ្នា​នោះ អ្នកស្រី ខឹម ស្រ​ណំ ដែលជា​កូន​ប្តី​ក្រោយ​របស់​អ្នកស្រី ឧ​ត្ត​ម ស័ក្តិ ប្រពន្ធ ដាប ឈួន បាន​ឲ្យ​ដឹងថា គាត់​ក៏​ទទួលស្គាល់​អំពី​រឿងនេះ​តាមរយ​:​ម្តាយ​អ្នកស្រី​ដែរ​ថា លោក ដាប ឈួន មាន​ជំនឿ​ខ្លាំង​ចំពោះ​រឿងនេះ ។ សម័យ​ខ្មែរក្រហម ព្រះអង្គ​ចេក ព្រះអង្គ​ចម ក៏ត្រូវ​បាន​ខ្មែរ ក្រហម​យកទៅ​ទម្លាក់ចោល​ក្នុង​ស្ទឹង​សៀមរាប ហើយ​មិនយូរប៉ុន្មាន​អ្នក​ដែល​យក​រូបនេះ​ទៅ ចោល​ក៏​ស្លាប់​អស់​ដែរ ។ ឆ្នាំ ១៩៨២ ព្រះចៅអធិការ​វត្ត​ក៏បាន​យក​រូបនេះ​មកវិញ ។
យាយ​អតីត​ប្រពន្ធ លោក ដាប ឈួន និយាយថា លោក ដាប ឈួន មាន​ប្រពន្ធ​ប្រហែល ៧ នាក់ ប្រពន្ធ​ទី ១ ឈ្មោះ តាំង អ៊ី​ម ទី ២ ឈ្មោះ ឧ​ត្ត​ម ស័ក្តិ​… នៅពេល​បាន​តា ដាប ឈួន ជា​ស្វាមី យាយ ឧ​ត្ត​ម ស័ក្តិ មានកូន​ប្រុស​តែ​ម្នាក់​គត់ ដែល​បាន​ស្លាប់​ក្នុង​ជំនាន់់ ប៉ុល ពត ។​
​ដាប ឈួន បាន​អ្នកស្រី ឧ​ត្ត​ម ស័ក្តិ គឺ​នៅពេល​តស៊ូ​ក្នុងព្រៃ​ភ្ន​គូលែន ដែល​ភរិយា​យ​នេះ​ជា​អតីត​មេ​ចលនា​នារី​ខ្លាំង​មួយរូប ហើយ​ល្បី​ខាង​មន្តអាគម​ដូចគ្នា គឺ​ល្បី​ថា​មាន​កណ្តាញ់​ផ្នែក ខាងក្រោម ហើយក៏​ល្បី​ថា​មាន​កន្សែង​ជូត​មុខ ១ ពេល​យក​កន្សែង​នោះមក​ជូត​មុខ ២ ថ្ងៃ ជាប់ៗ​គ្នា​គឺ​បាញ់​មិន​មុត ដុត​មិន​ឆេះ​រយ​:​ពេល ៣ ខែ ។ ហើយ​បើ​យក​កន្សែង​នោះ​ជូត​មុខ បាញ់​មិន​មុត​ដុត​មិន​ឆេះ ៣ ឆ្នាំ​ឯណោះ ៕

No comments:

Post a Comment