Friday, August 7, 2020

ខ្មែរគួរតាំង ព្រះបរមរូប និងរូបសំណាកវីរជន

 

" ខ្មែរគួរតាំង ព្រះបរមរូប និងរូបសំណាកវីរជនបូជាលោហិត និងឈាមចំពោះជាតិអោយបានច្រើន និងគ្រប់ខែត្រក្រុង "
• ហេតុអ្វីគួរតែដាក់តាំង ? ដើម្បីអី ?
+ មែនហើយហេតុផលដែលយើងគួរតែរៀបចំ ឱ្យមានការ ដាក់តាំង និងតម្កល់ឱ្យខ្ពស់ នូវព្រះបរមរូប និងរូបសំណាកវីរជន ស្នេហាជាតិ ឬ បុគ្គលបង្កើតជាប្រវត្តិសាស្ត្រ ប្រចាំតំបន់នីមួយៗក្នុងព្រះនគរយើងនោះ គឺ ៖
១. ទាក់ទាញទេសចរតាមរយៈការ រៀបចំសួនច្បារដាក់
តាំងរូបសំណាក ( គេទៅថត ទៅកម្សាន្ត ទៅយល់ដឹង
និងទៅគោរពបូជា ) ។
២. ដើម្បីបញ្ជាក់ពីសាវតា តាមតំបន់ភូមិសាស្ត្រនីមួយៗ ។
៣. ដើម្បីជាការតបស្នងសងគុណ ចំពោះអស់លោក
បុព្វបុរស ដែលហ៊ានពលីជីវិតដើម្បី ជាតិ សាសនា
និង ព្រះមហាក្សត្រ ។
៤. ជាគ្រឿង លម្អ ឬអាចជាតំណាង ( Land Mark )
ប្រចាំតំបន់ ឃុំខែត្រនីមួយៗ ។
៥. ដើម្បីជាការដាស់តឿនរំលឹក ដល់ក្មេងជាន់ក្រោយឱ្យ
យកគម្រូជាតិនិយម តាមអស់លោកបុព្វបុរស ។ និង
ដើម្បីបញ្ជាក់ថាយើងពុំបានបំភ្លេចនូវ ពលីកម្មទាំង
ឡាយរបស់អស់លោកឡើយ និងដើម្បីឱ្យស្របតាម
សុភាសិតបុរាណខ្មែរមួយឃ្លាដែលបានពោលថា ៖
« ទូកទៅ កំពង់នៅ » ។
• តួរយ៉ាង ក្នុងព្រះរាជធានី ភំ្នពេញ យើងគួរណាស់តែដាក់តាំង ៖
- តំបន់ជ្រោយចង្វា : គួរដាក់តាំងរូបសំណាក់ « ចៅពញា
ភក្តីសង្គ្រាម ហុក និង ទាសាជំនិតម្នាក់
ឈ្មោះ នាយគោ ព្រមទាំងសុនក
មួយក្បាលផងឈ្មោះអា ស្រគំ » អ្នក
ទាំង បីនេះហើយដែលបានធ្វើដំណើរ
ទៅដណ្តើមយក ព្រះវររាជមាតា សម្តេច
ព្រះទាវ ពីកណ្តាប់ ដៃទ័ពយួន នៅតបន់
ជ្រោយចង្វានេះ ទៅថ្វាយ ព្រះបាទ
ជ័យជេស្ឋា ( អង្គសូរ ) វិញ ក្នុង គ.ស.
១៦៧៥ គួរប្រើសម្លៀកបំពាក់ឱ្យបាន
ត្រឹមត្រូវតាម សម័យកាល ។
- តំបន់ជុំវិញវត្តភ្នំ : ដាក់តាំង ព្រះបរមរូប « ព្រះចៅពញា
យ៉ាត និងរូបសំណាក ម៉ែដូនពេញ »
( មានហើយ ) ។
- តំបន់ជុំវិញព្រះបរមរាជវាំង : ដាក់តាំង ព្រះបរមរូប « ព្រះ
បាទ នរោត្តម » ជាក្សត្រដែលកសាង
វាំងចតុម្មុខសិរីមង្គល ក្រុងភ្នំពេញ ។ និង
ព្រះបរមរូប សម្តេចព្រះរាជបុត្រីព្រះរៀម
នរោត្តម បុប្ផាទេវី ដែលព្រះអង្គអ្នកជា
ទ្រទ្រង់ សិល្បៈវប្បធម៌ជាតិយ៉ាងពិត
ប្រាកដ ។
- តំបន់ក្នុងក្រុងទីណាក៏បាន : គួរដាក់តាំង រូបសំណាក់ «
លោកឧញាសន្ធរវោហា ម៉ុក » អ្នក
ប្រាជ្ញអក្សរសាស្ត្រខ្មែរ រាជសម័យព្រះ
បាទអង្គដួង ។
- តំបន់ អរិយក្សត្រ : គួរដាក់តាំង ព្រះបរមរូបនៃសម្តេចព្រះ
ភគវតី ( ព្រះរៀមថ្លៃ វ័យ ២៨ ព្រះវស្សា
នៃព្រះបាទសម្តេចព្រះស្រីសុរិយោ
ពណ៌ ឬ ព្រះបរមរាជាទី ៨ ) និង សម្តេច
ព្រះទេវី ( មាតាស្រីសុរិយោពណ៌ ? វយ័
៦៣ ព្រះវស្សា ) ព្រោះកាលដែល
ក្សត្រីយ៍ទាំងពីរអង្គ ពិរាល័យ និងសុគត
ព្រះសពនៃក្សត្រីយ៍ទាំងពីរអង្គ គឺត្រូវ
បានព្រះ ស្រីសុរិយោពណ៌ ស្តេច
ប្រទានភ្លើង បូជាក្នុងវេលាតែមួយ ទីព្រះ
មេរុដែលបូជានោះ ក្រោយមកស្តេច
ត្រាស់បញ្ជាអោយកសាងវត្តមួយ និង
ប្រទាននាមថា « វត្ត ព្រះស្រីក្សត្រយ៍ »
លុះក្រោយមកក៏នាំគ្នាហៅ « អរិយ
ក្សត្រ » វិញម្តង ។ សម្លៀកបំពាកក្នុង
ស.វ. ទី ១៧ ។
- តបន់ បុរីកីឡា : គួរដាក់តាំង ព្រះបរមរូប នៃ ព្រះស្រីរាជា
ដែលជាបុត្រារបស់ ចៅពញា យ៉ាត
ព្រោះទីនេះកាលពី គ.ស. ១៤៣៧ គឺជា
ព្រះរាជដំណាក់ របស់ព្រះអង្គ ។ បុរីកីឡា
កាលពីរជ្ជកាលមុនសម័យសង្គម
រាស្ត្រនិយម តំបន់នេះគេហៅថា « ទួល
ព្រះស្រីរាជា » គឺជាតំបន់កប់ខ្មោចពីបរម
បុរាណ ដែលល្បីខ្លាំងរឿងខ្មោចលង ។
ឯអ្នកខ្លះទៀតនាំគ្នាហៅថា « ទួលព្រះ
ស្រី » ។
- តំបន់ជុំវិញ សាលចតុម្មុខ : ទីនេះមានឈ្មោះដើមថា « ភូមិ
ជ្រោយរលួស » នៅ គ.ស. ១៤៣៧
គឺជាព្រះរាជដំណាក់ នៃ សម្តេចព្រះរាជ
ឱរសរតនវឌ្ឍនាតិវេក ឯកអគ្គឧត្តម បរម
មហាឧបរាជ ឥស្សរាធិបតីបរមបពិត្រ ព្រះ
នរាយណ៍រាជា ( វ័យ ២៣ព្រះវស្សា )
ជាបុត្រាច្បងរបស់ ចៅពញា យ៉ាត ។
- តំបន់ព្រែកលាភ : គួរដាក់តាំង ព្រះបរមរូបនៃ សម្តេចព្រះ
អង្គ អេង ព្រោះទីនេះជាទីប្រសូតរបស់
ព្រះអង្គពីឧទរព្រះមាតា អ្នកម្នាង ជ័យ
កាលនោះសម្តេចព្រះនរាយណ៍រាជាធិរាជ
ដែលជាព្រះបិតាស្តេចត្រាស់បង្គាប់ឱ្យប្តូរ
ឈ្មោះតំបន់នោះដែលកន្លងមកធ្លាប់ហៅ
ថា « ព្រែកពាកព្រាក់ » ទៅជា «
ព្រែកមានលាភ » វិញលុះយូរទៅក៏នាំគ្នា
ហៅថា « ព្រែកលាភ » វិញម្តង ។
- តំបន់ច្បារអំពៅ : ក្បែរស្ពានព្រះមុនីវង្ស ( ស្ពានច្បារ
អំពៅ ) គួរដាក់តាំង រូបសំណាក់ របស់
លោកឧកញារាជសេនា កែវ ក្រោយមក
ក៏ឡើងឋានៈជា លោកឧញាក្រឡាហោម
កែវ វិញម្តង ។ លោកគឺជាមេទ័ពដ៏ក្លាហាន
របស់សម្តេចព្រះស្រីសុរិយោពណ៌ តំបន់
នោះហើយដែលជាជ័យភូមិ របស់លោក
ក្នុងការវាយកំទេចទ័ព ក្បត់របស់ នាយ
កែវព្រះភ្លើង អោយរត់រអែករអោក បែក
ខ្ចាត់ខ្ចាយអស់ ។ រហូតមកតំបន់នោះក៏ត្រូវ
បានប្រទាននាម ដោយស្តេចផែនដីថា «
តំបន់ជ្រោយរអែករអោក » យូរៗទៅក៏
ក្លាយហៅថា « ជ្រោយអាឱក ៗ » វិញ
ឯស្ពាន ច្បារអំពៅទៀតសោតពីដើមគេ
ហៅថា « ស្ពានជ្រោយ អាឱក » ។
- ខែត្រស្វាយរៀង : គួរដាក់តាំងរូបសំណាក លោកឧកញា
ឆ្នើមនគរ កែប ដែលជាមេទ័ពខ្មែរហ៊ាន
វាយដណ្តើមយកមកវិញនូវតំបន់ភាគខាង
កើតមាន ខែត្ររោងដំរី ស្វាយទាប ស្វាយ
ជ្រុំ ស្វាយរៀង ពីទ័ពយួន ។ និងព្រះបរមរូប
សម្តេចព្រះពុទ្ធាចារ្យ ភូវិញ្ញាណោ ហ៊ី ជា
សម្តេចព្រះសង្ឃ នៃគណៈធម្មយុត្តិក
និកាយ ដែលមានដើមកំណើតក្នុងខែត្រ
ស្វាយរៀង ។
- ខែត្រកំពង់ឆ្នាំង : តំបន់ទីរួមស្រុករលាផ្អៀ ឬទីណាក៏បាន
គួរដាក់តាំងរូបសំណាក ឃុនព្រះម៉ែម្នាង
គន្ធរបុប្ផាស៊ី ហៅឃុន ម៉ៈហ្វឿង ដែលជា
អ្នកសុំព្រះកិច្ចអន្តរាគមន៍ពីហ្លួង ស៊ីសុវត្ថិ
ដើម្បីព្រះអង្គរាជានុញ្ញាតប្តូរឈ្មោះ « ឃុំ
តិរិច្ឆាន »ទៅជា « ឃុំក្រាំងលាវ » វិញ ។
សម្លៀកបំពាក់ គួរប្រើឱ្យចំសម័យកាល ។
- អត្ថបទរក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee
Image may contain: one or more people, tree, plant and outdoor

No comments:

Post a Comment