Saturday, August 15, 2020

ហោព្រះធម្មសង្វេគ

អត្ថបទដកស្រង់ចេញពី  Colorise & Old Photos of Cambodia

ថ្ងៃនេះគេហទំព័រ Colorise & Old Photos of Cambodia យើងសូមបង្ហោះផ្សាយជូនពី ហោតម្កល់ព្រះបរមសព មួយដែលធ្លាប់បានសាងសង់ក្នុងបរិវេណ ព្រះបរមរាជវាំង ក្រុងចតុម្មុខសិរីមង្គលយើងកាលពីរាជ្យសម័យបុរាណជាន់ចាស់ នោះគឺ « ហោព្រះធម្មសង្វេគ » ។

 “ ប្រវត្តិនៃការសាងសង់ ហោព្រះធម្មសង្វេគ ទីតម្តល់ព្រះបរមសពក្នុងព្រះបរមរាជវាំង និងព្រះបរមសពដែលបានតម្កល់ក្នុងហោ នេះមុនគេបង្អស់ “ 

 • ពាក្យ « ហោ » ក្នុងវចនានុក្រមខ្មែរមានន័យយ៉ាងទូលំ ទូលាយពេកពិត ។ បើតាមនាមសព្ទខ្មែរ ត្រង់នេះយើងប្រើសម្រាប់ហៅ រោង ឬ មន្ទីរដែលជាកន្លែងសម្រាប់ដាក់ របស់របរមានតម្លៃផ្សេងៗក្នុងបរិវេណវត្តឬព្រះបរមរាជវាំងជាដើម ។ ដូចយ៉ាងមាន ហោគ្រឿង , ហោព្រះសព និង ហោត្រ័យ ជាដើម...។ល។ 

     ហោព្រះធម្មសង្វេគ ត្រូវបានសាងសង់ឡើងពីរបីខែ ក្រោយពីការសោយព្រះពិរាល័យនៃសម្តេចព្រះស្រីសុទ្ធានា ធម្មចរិយា អ្នកម៉ែនាង ប៉ែន តាមការត្រាស់បង្គាប់ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះ នរោត្តម ព្រហ្មបរិរក្ស ក្នុងព្រះពុទ្ធសករាជ ២៤៣៨ ចំនឹងឆ្នាំបារាំង ១៨៩៥ ។ ហោព្រះធម្មសង្វេគនេះសាងសង់បែរមុខទៅទិសខាងកើត និងមានទីតាំងនៅខាងជើង ព្រះទីន័ងពិមានអាកាស និងមាននាទីសម្រាប់តែតម្កល់ព្រះបរមសព តែមួយមុខគត់ ។ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែ ពិសាខ ឆ្នាំដដែល ព្រះករុណាជាអម្ចាស់ផែនដី ព្រះបាទសម្តេចព្រះ នរោត្តម ទ្រង់ត្រាស់បង្គាប់មន្ត្រីខ្ញុំរាជការ បារគូ ព្រាហ្មណ៍ព្រឹទ្ធ បណ្ឌិតអ្នកកាន់ទំនៀម ឱ្យទៅអញ្ជើញព្រះកោដ្ឋសុវណ្ណ នៃព្រះវររាជមាតាអ្នកម៉ែនាង ប៉ែន លើកឡើងតម្កល់លើព្រះរាជមហាបុស្បុក មានបាំងព្រះក្លស់ធំ អភិរម្យ សែនត្វ័ន ចាមរ បៃមន សាលុតកាំភ្លើង ប្រគុំភ្លេងពិណពាទ្យថ្វាយកងរំពង ហែព្រះបរមសពចេញពីព្រះរាជរោង ព្រះបរមរាជវាំង ស្រះសារពើយុធ ក្រុងឧត្តុង្គមានជ័យ តាមផ្លូវថ្នល់ចុះមកកំពងហ្លួង រួចហែចុះមកតម្កល់លើព្រះទីន័ងនាវា ឆ្ពោះមកតម្កល់ក្នុងហោព្រះធម្មសង្វេគ ក្នុងព្រះបរមរាជវាំងក្រុងភ្នំពេញ វិញ ។ ដូច្នេះព្រះបរមសពដំបូងបង្អស់ដែលបាន តម្កល់ក្នុងហោ នេះគឺព្រះបរមសព សម្តេចព្រះស្រីសុទ្ធានា ធម្មចរិយា អ្នកម៉ែនាង ប៉ែន អតីតព្រះអគ្គមហេសីនៃ សម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គដួង និងត្រូវជាព្រះវររាជមាតានៃហ្លួង នរោត្តម ។ យើងគ្រាន់តែដឹងថា ហោព្រះធម្មសង្វេគ នេះត្រូវបានរុះរើចេញ ក្នុងដើមផែនដីហ្លួង ស៊ីសុវត្ថិ តែយើងពុំបានដឹងអំពីឆ្នាំជាក់លាក់ឡើយ ។ 


 - នេះជារូប ហោព្រះធម្មសង្វេគ ( ស្តាំ ) និងព្រះទីន័ង ពិមានអាកាស ( ឆ្វេង )  ក្នុងបរិវេណព្រះបរមរាជវាំងចតុម្មុខសិរីមង្គល ក្រុងភ្នំពេញ ។ 

- ឯកសារយោង ៖ • ឯកសារមហាបុរសខ្មែរភាគ ៧ ស្រាវ

                            ជ្រាវដោយ សាស្ត្រាចារ្យ អេង សុត ។ 

                          • សារ៉ាម៉ានី ដោយ Roland Meryer ។ 

                          • The Royal Cremations of 

                             Norodom and Norodom 

                             Sihanouk, Kings of Cambodia 

                             by Sir :  Jim Mizerski . 

  - @រក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia 

By: Leak NCee

ព្រះទម្រង់អសិ(ដាវ)មាស

អត្ថបទដកស្រង់ចេញពី

👉ព្រះទម្រង់អសិមាស ឬ ព្រះសែងយីប៉ុន(ជប៉ុន)ជាព្រះទម្រង់អសិ(ដាវ)មាសមួយប្រភេទ ដែលមានដងនិងស្រោមធ្វើពីមាស បណ្តោយផ្លែប្រវែង ៦៦សង់ទីម៉ែត្រ និង ទទឹងផ្លែ ២.៥ សង់ទីម៉ែត្រ ​មានក្បាំងមូលបែបក្បាំងដាវជប៉ុន ស្រោបមាស ដាំត្បូងទទឹមជុំវិញ មានដងប្រវែង២៤.៥សង់ទីម៉ែត្រ ស្រោបមាសហើយចាក់ស្រេះដោយខ្សែរសូត្រពណ៌មាស។ ស្រោមមាសមានក្បាច់ប្រវែង៦៧.៥សង់ទីម៉ែត្រ នៅលើស្រោមពីខាងស្តាំមានបង្កប់កាំបិតតូច១ ប្រវែង២៦សង់ទីម៉ែត្រ ដងមាស។
ព្រះទម្រង់នេះប្រើប្រាស់សម្រាប់ហែរតាមព្រះមហាក្សត្រគ្រប់ទីកន្លែងដែលស្តេចយាង និងដង្ហែរតាមព្រះរាជពិធីផ្សេងៗ មានមួយគូរ ដោយមួយកាន់ថ្វាយដោយស្ត្រីរាជបម្រើ និងមួយទៀតកាន់ថ្វាយដោយក្រុមមហាតលិក។ ព្រះទម្រង់នេះត្រូវបានប្រើប្រាស់រហូតដល់រាជ្យ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស។
👉អំពីទំនៀមអញ្ជើញព្រះទម្រង់អសិមាសឬព្រះសែងជប៉ុនក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ និងព្រះបាទស៊ីសុវត្ថិមុនីវង្ស
ព្រះទម្រង់អសិនេះមាន២អង្គ​សម្រាប់អញ្ជើញហែរតាមព្រះករុណាគ្រប់ខណៈដែលស្តេចយាងបំពេញរាជកិច្ច។ អង្គទីមួយអញ្ជើញដោយពួកស្ត្រីខ្ញុំរាជការ នៅពេលពេលដែលព្រះករុណាបំពេញរាជកិច្ចក្នុងព្រះបរមរាជវាំងជាន់ក្នុង ឬរាជកិច្ចដែលមិនមានមុខងាររបស់ក្រុមមហាតលិក។ អង្គទីពីរ អញ្ជើញដោយក្រុមមហាតលិកនៅពេលពេលដែលព្រះករុណាបំពេញរាជកិច្ចក្នុងព្រះបរមរាជវាំងជាន់ក្រៅ ឬរាជកិច្ចដែលមិនមានមុខងាររបស់ពួកស្ត្រីខ្ញុំរាជការ ។
ព្រះទម្រង់អសិអង្គទីពីរ ត្រូវបានប្រើប្រាស់រហូតដល់រជ្ជកាលព្រះបាទស៊ីសុវត្ថិ ទើបឈប់ប្រើដោយទ្រង់សាងព្រះទម្រង់អសិថ្មីមួយអង្គទៀត។ ចំណែកព្រះទម្រង់អសិអង្គទី១ប្រើបន្តរហូតដល់ចប់រជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស លុះដល់រជ្ជកាលព្រះបាទនរោត្តម សីហនុ ទើបទ្រង់ត្រាស់អោយយកទៅតម្កល់ទុកក្នុងសារមន្ទីរព្រះបរមរាជវាំង។
តាមច្បាប់ទម្លាប់ពីបុរាណ ប្រសិនបើព្រះមហាក្សត្រទ្រង់ព្រះពិរោធនិងនរណាម្នាក់ខ្លាំង ហើយត្រាស់អោយ ក្រុមមហាតលិកឬ ពួកស្ត្រីខ្ញុំរាជការយកព្រះទម្រង់អសិមកថ្វាយដើម្បីទ្រង់នឹងប្រហារនរណាម្នាក់ តាមច្បាប់ទម្លាប់ពីបុរាណ គឺហាមដាច់ខាតមិនអោយនរណាយកព្រះទម្រង់អសិទៅថ្វាយព្រះអង្គឡើយ ប្រសិនបើអ្នកណាយកទៅហ៊ុចថ្វាយគឺអ្នកនោះត្រូវមានទោស​ ក្រុមអ្នកអញ្ជើញព្រះទម្រង់អសិ ត្រូវនៅស្ងៀម លុះត្រាតែស្តេចយាងទៅយកដោយព្រះអង្គឯង។

Saturday, August 8, 2020

លោក ជូ អេនឡាយ

 ព្រះបរមឆាយាល័ក្ខណ៍ អនុស្សាវរីយ៍នៃសម្តេចហ្លួងទួត ព្រះមហាក្សត្រិយានី សុីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា ក្នុងព្រះពស្រ្ត ស ស្តេចយាងទទួលស្វាគមន៍ លោក ជូ អេនឡាយ នាឱកាសដំណើរទស្សនកិច្ចផ្លូវការ និងអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រឹត ដែលតម្កល់ក្នុង ព្រះទីន័ងមហាប្រាសាទ ទេវាវិនិច្ឆ័យ ។

- ថត គ.ស. ១៩៦០
Colorise & Old Photos of Cambodia
By: Leak NCee

ហ្លួង មុនីវង្ស " ព្រះអគ្គមហេសី និងព្រះជាយា ទាំង ១៦អង្គ "

" ព្រះអគ្គមហេសី និងព្រះជាយា ទាំង ១៦អង្គនៃហ្លួង មុនីវង្ស "
១. សម្តេចព្រះអគ្គមហេសី មហាក្សត្រីយ៍ នរោត្តម កញ្ចនវិមាន នរលក្ខ័ ទេវី
២. អ្នកអង្គម្ចាស់ក្សត្រីយ៍ សុីសុវត្ថិ សុីសុដា
៣. អ្នកម្នាង គឹម ហូ
៤. ឃុនព្រះម៉ែម្នាង បុប្ផា នរលក្ខ័ មាឃ
៥. ឃុនព្រះម្នាង បុប្ផា នរលក្ខ័ បវរ សៅខន
៦. ឃុនព្រះម្នាង បុប្ផា អនង្គ លក្ខិណា បាន យ៉េន
៧. ឃុនព្រះម្នាង បុប្ផា នរលក្ខ័ យិន តាត
៨. ឃុនព្រះម្នាង កេសរ មាលី ណាត
៩. ឃុនព្រះម្នាង នារី កេសរ យឹង ត្រយ៉ង់
១០. ឃុនព្រះម្នាង នារិន្រ្ទ កេតសន អុល
១១. អ្នកម្នាង បវរ មាលី ពាង
១២. អ្នកម្នាង នារី បុប្ផា ភាព
១៣. អ្នកម្នាង កានីន
១៤. អ្នកម្នាង ឆវី កេសរ សាមូ
១៥. ម៉ម ឌួងមុនីរក្ស អុស
១៦. អ្នកម្នាង នារីសុីសាមាន នារី
• ក្រៅអំពី ព្រះអគ្គមហេសី និងព្រះជាយា ទាំង ១៦អង្គខាងលើនេះ ហ្លួងនៅមាន ស្រីស្នំជាច្រើនផ្សេងទៀត ។
- ប្រភព៖ Km.m.wikipedia.org
- នេះជាព្រះឆាយាលក្ខណ៍ នៃ ព្រះបាទសម្តេចព្រះ សិរីមុនី វរ័្មន ក្រុមហ្លួង ចៅចក្របាងស្ស សុីសុវត្ថិ មុនីវង្ស នៃព្រះរាជាណាចក្រ កម្ពុជា ។
Colorise & Old photos of Cambodia
By: Leak NCee
" The 16 concubines of King Sisowath Monivong "
1. Queen Preah Akeak Mohesei Moha Kasatri Norodom Kanhchanak Vimean Norleak Devi
2. Princess Sisowath Sisoda
3. Neak Moneang Kim Ho
4. Khun Preah Mea Moneang Bopha Norleak Meak
5. Khun Preah Moneang Bopha Norleak Bovor Saokhon
6. Khun Preah Moneang Anong Leakhena Ban Yen
7. Khun Preah Moneang Bopha Norleak Yin Tath
8. Khun Preah Moneang Kesor Meali Nat
9. Khun Preah Moneang Neary Kesor Yem Trayang
10. Khun Preah Moneang Nearin Ketson Ol
11. Neak Moneang Bovor Meali Phieng
12. Neak Moneang Neary Bopha Pheap
13. Neak Moneang Kanin
14. Neak Moneang Chorvi Kesor Samoo
15. Mam Doung Monirak Ous
16. Neak Moneang Nearisisaman Neary
• Besides the 16 concubines above King Sisowath Monivong had more other consorts .
- This is a photo of King Preah Bath Samdach Preah Serey Moni Voramann Krum Loung Chao Chakrabang Sisowath Monivong the King of kingdom of Cambodia.

ព្រះបាទ អង្គដួង និង ព្រះរាជបុត្រាទាំង ១០អង្គ

១. ព្រះបាទសម្តេចព្រះ នរោត្តម ព្រះចៅក្រុងកម្ពុជា ( អង្គ វត្តី ឬអង្គច្រឡឹង )

២. ព្រះបាទសម្តេចព្រះ សិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជា ( អង្គសម្អរ )
៣. ព្រះអង្គម្ចាស់ សុីវុត្ថា
៤. សម្តេចព្រះអង្គម្ចាស់ អង្គដួង សិរីវង្ស
៥. សម្តេចព្រះអង្គម្ចាស់ អង្គដួង ចន្ថាវង្ស
៦. សម្តេចព្រះអង្គម្ចាស់ អង្គដួង ណុបផារត្នន៍
៧. សម្តេចព្រះអង្គម្ចាស់ អង្គដួង កែវ មនោ
៨. សម្តេចព្រះអង្គម្ចាស់ អង្គដួង សុវណ្ណវង្ស
៩. ព្រះអង្គម្ចាស់ អង្គដួង ទ្រហោ
១០. ព្រះអង្គម្ចាស់ អង្គដួង និល្លវង្ស
- នេះគឺជាព្រះឆាយាលក្ខណ៍ នៃព្រះបាទសម្តេចព្រះ សិរីសុវត្ថិ ពេលដែលហ្លួង ជរា ។
• គួរបញ្ជាក់ដែរថា ក្រៅអំពីព្រះរាជបុត្រា ទាំង ១០ អង្គនេះព្រះបាទអង្គដួង ហ្លួងនៅមានព្រះរាជបុត្រី ១៩អង្គទៀត ដែលទាំង ២៩អង្គនេះគ្រាន់តែជា បុត្ររបស់ព្រះអង្គជាមួយនឹងព្រះមហេសី និង ព្រះជាយាខ្លះៗ ប៉ុណ្ណោះ ។
- ប្រភព៖ Royalark.net
Colorise & Old photos of Cambodia
By: Leak NCee
" The 10 sons of King Ang Doung "
1. His Majesty King Norodom the great ( Ang Votei or Ang Chroloung )
2. His majesty King Sisowath ( Sam Or )
3. H.R.H. Prince Sivutha
4. H.R.H. Prince Sereyvong
5. H.R.H. Prince Chanthavong
6. H.R.H. Prince Nuppavong
7. H.R.H. Prince Keo Monor
8. H.R.H. Prince Suwannavong
9. H.R.H. Prince Troohor
10. H.R.H. Prince Nilavong
- This is a photo of King Sisowath when he became older.
• Notice that he not has only these 10 sons, but he also has 19 daughters more with other concubines.

ព្រះបាទ អង្គដួងនិងព្រះរាជបុត្រីទាំង ១៩អង្គ

" ព្រះរាជបុត្រីទាំង ១៩អង្គនៃព្រះបាទ អង្គដួង "
១. សម្តេចព្រះអង្គម្ចាស់ក្សត្រីយ៍ ដួងមុនី ( ឬ អង្គដួង មុនី ម៉ុម )
២. សម្តេចព្រះរាជធីតា ព្រះមហាក្សត្រីយ៍ អង្គដួងត្រមោល
៣. សម្តេចព្រះរាជធីតា ព្រះមហាក្សត្រីយ៍ ស្រីវរ៉ា អ៊ូ ( ព្រះជាយាហ្លួង សិរីសុវត្ថិ )
៤. សម្តេចព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួង ចង្កុលណី ( ព្រះជាយាហ្លួង សិរីសុវត្ថិ )
៥. ព្រះអង្គម្ចាស់ក្សត្រីយ៍ សុន្ថា ធម្មាចរិយា ( ឬ អង្គដួង កេសន )
៦. សម្តេចព្រះអគ្គមហេសី តារាការ៉ា ( ព្រះមហេសី ហ្លួងនរោត្តម )
៧. សម្តេចព្រះអង្គម្ចាស់ក្សត្រីយ៍ ចន្ទ័វត្តី
៨. ព្រះអង្គម្ចាស់ក្សត្រិយានី អង្គដួង ឧបល ( ឬអង្គដួង ឧបុនព្រីយ៉ា ) ជាព្រះជាយានៃ ហ្លួង នរោត្តម
៩. ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួង ស្រ ឱក
១០. ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួង មន្ថា ទេពមន្ទី
១១. ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួង កណ្តា មាលី
១២. ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួង ចន្រ្ទ័ចម
១៣. ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួង ប៉ុណ មាលី
១៤. ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួង សុផាន់ណា ព្រីយ៉ា
១៥. ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួង ក្រៅវនី
១៦. ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួង ត្រម៉ាថ
១៧. ព្រះអង្គម្ចាស់ក្សត្រីយ៍ ដួង យ៉ា
១៨. ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួង ទ្រលាន់
១៩. ព្រះអង្គម្ចាស់ក្ដត្រីយ៍ អង្គដួង ផាវី
• នេះគឺជាព្រះឆាយាលក្ខណ៍ នៃព្រះញាត្តិវង្សានុវង្សខ្មែរ នាចុងសតវត្សរ៍ទី ១៩ ។
- ប្រភព៖ Royalark.net
Colorise & Old photos of Cambodia
By: Leak NCee
" The 19 daughters of King Ang Doung "
1. H.R.H. Princess Preah Ang Machas Kasatreyani Doung Muni ( Ang Doung Moni Mum )
2. H.RH. Princess Samdach Preah Reach Thida Preah Moha Kasatrey Ang Doung Tromol
3. Princess Samdach Preah Reach Thida Preah Moha Kasatrey Srey Vora Ou ( the concubine of King Sisowath )
4. Princess Samdach Preah Ang Machas Kasatrey Ang Doung Chongkulney ( the concubine of King Sisowath )
5. Princess Preah Ang Machas Kasatrey Suntha Dhama Charya ( Or Ang Doung Kessorn )
6. Queen Samdach Preah Akak Mohesei Darakara ( Wife of King Norodom )
7. Princess Samdach Preah Ang Machas Kasatrey Chan Votey
8. Princess Preah Ang Machas Kasatrey Ang Doung Ubol ( Or Ang Doung Ubun Prya ) is a wife of King Norodom.
9. Princess Ang Doung Sro Ouk
10. Princess Ang Doung Montha Tepmunti
11. Princess Ang Doung Kannda Mali
12. Princess Ang Doung Chan Chorm
13. Princess Ang Doung Pun Mali
14. Princess Ang Doung Sophana Prya
15. Princess Ang Doung Krav Ny
16. Princess Ang Doung Tromadh
17. Princess Doung Ya
18. Princess Ang Doung Trolann
19. Princess Ang Doung Phavy
• This is a photo of Cambodian Royal family's member in the late 19th century.

Friday, August 7, 2020

" ព្រះបរមរាជឱរសទាំង ១៩អង្គនៃហ្លួង សិរីសុវត្ថិ "


• ក្នុងចំណោមព្រះបរមរាជ ឱរសទាំង ១៩អង្គនៃព្រះករុណា ព្រះបាទ សិរីសុវត្ថិ នៃយើង គឺមានតែ ពីរ អង្គប៉ុណ្ណោះដែល មាន ព្រះឆាយាលក្ខ័ណ៍ សម្រាប់បង្ហាញក្មេងជាន់ក្រោយអោយបានស្គាល់ និងពីរ បីអង្គផ្សេងទៀត ដែលមាន ព្រះជន្មវស្សា វែង ។ ខាងក្រោមនេះ យើងនឹងរៀបរាប់រាយនាមដូចតទៅ ៖
១. ព្រះអង្គម្ចាស់ សុីសុវត្ថិ វឌ្ឍនាវង្ស ( ប្រសូត គ.ស. ១៨៥៨ - ១៩០៧ ) សុគត ក្នុងជន្មាយុ ៤៩ ព្រះវស្សា
២. ព្រះអង្គម្ចាស់ សុីសុវត្ថិ ឥស្សរ៉ាវង្ស ( ១៨៥៨ - ១៩០៦ ) ៤៨ ព្រះវស្សា
៣. ព្រះអង្គម្ចាស់ សុីសុវត្ថិ ពង្សសីសារ៉ា ( ១៨៦០ - ១៩០៥ ) ៤៥ ព្រះវស្សា
៤. ព្រះអង្គម្ចាស់ សុីសុវត្ថិ ណុប្ផាកៅ ( ១៨៦០ -១៩៣០ ) ៧០ ព្រះវស្សា
៥. ព្រះអង្គម្ចាស់ សុីសុវត្ថិ ត្រលុច ( ១៨៦១ -១៨៩៧ ) ៣៦ ព្រះវស្សា
៦. ព្រះអង្គម្ចាស់ សុីសុវត្ថិ រដ្ឋានី ( ១៨៦១ -១៩០៧ ) ៤៦ ព្រះវស្សា
៧. ព្រះអង្គម្ចាស់ សុីសុវត្ថិ ចរណៃ ( ១៨៦១ -១៩០៩ ) ៤៨ ព្រះវស្សា
៨. ព្រះអង្គម្ចាស់ សុីសុវត្ថិ ពេជ្រ យ៉ារ៉ាក់ ( ១៨៦៤ -១៩០៤ ) ៤០ ព្រះវស្សា
៩. ព្រះអង្គម្ចាស់ សុីសុវត្ថិ ឌួង មធុរ៉ា ( ១៨៧៣ -១៩០៨ ) ៣៥ ព្រះវស្សា
១០. ព្រះបាទសម្តេចព្រះ សុីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជា ( ២៧ ធ្នូ ១៨៧៥ -២៤ មេសា ១៩៤១ ) ក្នុងព្រះជន្មាយុ ៦៦ ព្រះវស្សា
១១. ព្រះអង្គម្ចាស់ សុីសុវត្ថិ ឌួង លក្ខិណា ( ១៨៧៦ -ទី ០១ កក្កដា ១៩៥៣ ) ៧៧ ព្រះវស្សា
១២. ព្រះអង្គម្ចាស់ សុីសុវត្ថិ កន្នារក្ស ( ១៨៧៦ - ១៩២៧ ) ៥១ ព្រះវស្សា
១៣. ព្រះអង្គម្ចាស់ សុីសុវត្ថិ កាង៉ុយ ( ១៨៨៦ -១៩០១ ) ១៥ ព្រះវស្សា
១៤. សម្តេចក្រុមហ្លួង សុីសុវត្ថិ សុផានុវង្ស ( ១៨៨៦ -កក្កដា ១៩៥៥ ) ៦៩ ព្រះវស្សា
១៥. ព្រះអង្គម្ចាស់ សុីសុវត្ថិ មុនីរតន៍ ( ១៨៨៥ -១៩១២ ) ២៧ ព្រះវស្សា
១៦. ព្រះអង្គម្ចាស់ សុីសុវត្ថិ វង្សខាត់ ( ១៨៨៧ -ទី ២៩ មករា ១៩៤៨ ) ៦១ ព្រះវស្សា អ្នកម្នាង សយ សង្វាន គឺជាមហេសីរបស់ទ្រង់
១៧. ព្រះអង្គម្ចាស់សុីសុវត្ថិ រក្សសាស្ត្រា (?,? )
១៨. ព្រះអង្គម្ចាស់ សុីសុវត្ថិ ប៉ែង ( ?,? )
១៩. ព្រះអង្គម្ចាស់ សុីសុវត្ថិ ណាន ( ?,? )
- នេះគឺជា ព្រះឆាយាលក្ខ័ណ៍ នៃព្រះករុណា ព្រះបាទ សម្តេចព្រះ សិរីមុនីវវ្ម័ន ក្រុមហ្លួង ចៅចក្របាងស្ស សុីសុវត្ថិ មុនីវង្ស ។
- ប្រភព ៖ Royalark.net
Colorise & Old Photos of Cambodia
By: Leak NCee
" The 19 sons of King Sisowath "
• In the 19 sons of His majesty King Sisowath there are only two sons who had photos to show us next generation and a few more who had long live . Below these are the names of them :
1. H.R.H. Prince Sisowath Wattanavong ( born 1858-1907 ) aged 49 years old
2. H.R.H. Prince Sisowath Essaravong ( 1858-1906 ) aged 48 years old
3. H.R.H. Prince Sisowath Pongsei Sara ( 1860- 1905 ) aged 45 years old
4. H.R.H. Prince Sisowath Nophakao ( 1860-1930 ) aged 70 years old
5. H.R.H. Prince Sisowath Traloch ( 1861-1897 ) aged 36 years old
6. H.R.H. Prince Sisowath Rothaney ( 1861-1907 ) aged 46 years old
7. H.R.H. Prince Sisowath Charnay ( 1861-1909 ) aged 48 years old
8. H.R. H. Prince Sisowath Pich Yarak ( 1868-1904 ) aged 40 years old
9. H.R.H. Prince Sisowath Doung Mothoura ( 1873-1908 ) aged 35 years old
10. His Majesty King Sisowath Monivong
11. H.R.H. Prince Sisowath Doung Leakhena ( 1876- 01st July 1953 ) aged 77 years old
12. H.R.H. Prince Sisowath Khanarakh ( 1876-1927 ) aged 51 years old
13. H.R.H. Prince Sisowath Ka Ngoy ( 1886-1927 ) aged 15 years old
14. Samdach Kroum Loung H.R.H. Prince Sisowath Sophanuvong ( 1886- July 1955 ) aged 69 years old
15. H.R.H. Prince Sisowath Moniroth ( 1885-1912 ) aged 27 years old
16. H.R.H. Prince Sisowath Vongkhath ( 1887- 29th January 1948 ) aged 61 years old. He is a husband of Neak Moneang Say Sangvann .
17. H.R.H. Prince Sisowath Reaksatra ( ? )
18. H.R.H. Prince Sisowath Peng ( ? )
19. H.R.H. Prince Sisowath Nan ( ? ).
- This is an old photo of His Majesty King Sisowath Monivong .
Image may contain: 1 person, text that says 'ට olorisa Colorise Did Phatos of Lambodia'