Sunday, March 5, 2017

ព្រះបាទសម្តេច នរោត្តម សុរាម្រឹត

រឿងរ៉ាវមុនការសោយទីវង្គិត នៃព្រះមហាកញ្ចនកោដ្ឋ

ក្នងថៃ្ងដ៏ក្រៀមក្រំនៃខួបគោរពព្រះរាជវិញ្ញាណក័ន្ធ លេីកទី ១២១ នៃ ព្រះបាទសម្តេច នរោត្តម សុរាម្រឹត ព្រះមហាបញ្ចកោដ្ឋ ព្រះចៅអាណាចក្រខែ្មរ ទូលបង្គំជាខ្ញុំ ខ្ញុំព្រះករុណានៃខ្ញុំ សូមអំពាវនាវដល់បងប្អូនជនរួមជាតិមេត្តាសំដែងនូវមរណៈទុក្ខថ្វាយចំពោះអតីតព្រះមហាក្សត្រនៃយេីង 🙏🏼🇰🇭😪

ក្នុងឱកាសនេះ Royal du Cambodge សូមលេីកពីរឿងរ៉ាវនៃការយាងសោយព្រះទីវង្គិតនៃ ព្រះបាទសម្តេច នរោត្តម សុរាម្រឹត ដូចតទៅ ៖

ព្រះបាទសម្តេច នរោត្តម សុរាម្រឹត ព្រះអង្គប្រសូតនាថៃ្ងទី ៦ មិនា ឆ្នាំ ១៨៩៦ នាប្រាសាទខេមរិន្រ្ទ ព្រះបរមរាជវាំង ទ្រង់ជាព្រះរាជបុត្រានៃ សម្តេចក្រុមព្រះ វរចក្ររណឬទ្ធិ នរោត្តម សុធារស និង សម្តេចខត្តិយកល្យាណ រាជសុដាភាកវត្តី នរោត្តម ផង៉ាង៉ាម ។ ព្រះបាទសម្តេច នរោត្តម សុរាម្រឹត ទ្រង់ឡេីងគ្រងរាជសម្បត្តិនាថៃ្ងទី ៣ មិនា ឆ្នាំ ១៩៥៥ បន្ទាប់ពីការដាក់រាជនៃព្រះរាជបុត្រា នរោត្តម សីហនុ ។ ព្រះអង្គបានរៀបអភិសេកជាមួយ ព្រះមហាក្សត្រីយ៍ សុីសុវត្ថិ កុសមៈ នារីរតន៍ សឹរីវឌ្ឍនា នាឆ្នាំ ១៩២២ ។ ព្រះអង្គគ្រងរាជសម្បត្តិបានប្រមាណជា ៥ ឆ្នាំ ដោយទ្រង់បានយាងសោយទីវង្គិត នាថៃ្ងទី ៣ មិនា ឆ្នាំ ១៩៦០ ដោយជំងឺទឹកនោមផែ្អម ។ ព្រះអង្គជាក្សត្រប្រកបដោយរាជអំណត់ខ្ពស់ ហេីយព្រះបាទាម្តេច នរោត្តម សីហនុ បានលេីកឡេីងថាទ្រង់ជាក្សត្រដែលរេីសចំណីផងដែរ នាវេលា ៣ ឆ្នាំមុនសោយព្រះទីវង្គិត ពេទ្យហ្លួងប្រចាំព្រះបរមេាជវាំង បានសេី្នសុំព្រះអង្គឲ្យតមនូវរបបអាហារមួយចំនួន ព្រោះព្រះអង្គមានជំងឺទឹកនោមផែ្អម ដោយពេទ្យហ្លួងបានពោលទៅកាន់ព្រះអង្គថា << ព្រះករុណាដ៏ចម្រេីន ព្រះអង្គអាចនឹងសោយព្រះទីវង្គិត ៣ ឆ្នាំខាងមុខទៀតដោយជំងឺនេះ ប្រសិនបេីព្រះអង្គមិនព្រមឈប់សោយក្រយាឆ្ងាញ់ៗ ក្រែមនិងស្ករ នោះទេ ។ តែបេីព្រះអង្គព្រមតមអាហារនោះព្រះអង្គអាចនឹងគង់ប្រថាប់បាន ៧ឬ៨ ឆ្នាំទៅមុខទៀត ហេីយប្រហែលអាច ១០ ឆ្នាំផងក៏ថាបាន >> តែពេលនោះ ព្រះបាទ សុរាម្រឹត ទ្រង់បានមានព្រះរាជបន្ទូលអៅកាន់ពេទ្យហ្លួងថា «តេីការរស់ពន្យាពេលប៉ុន្នាឆ្នាំទៅមុខមានន័យអ្វីទៅចំពោះរូបខ្ញុំ បេីខ្ញុំត្រូវតមនូវអ្វីៗទាំងអស់ដែលជាទឹកដបនៃជីវិតទៅហេីយនោះ តេីខ្ញុំត្រូវទ្រាំ ៧ ទៅ ៨ ឆ្នាំ ដោយឥតអំបិល ឥតប៊ឺរ ឥតទឹកជ្រលក់មែនទេ ? មិនទេខ្ញុំមិនធេី្វឡេីយ.......»៕

ដូចពាក្យដែលពេទ្យបាននិយាយ ដោយសារតែព្រះអង្គមិនព្រះអង្គមិនព្រមឡេីយក្នុងការតមអាហារ ៣ ឆ្នាំក្រោយមក ទ្រង់ក៏ប្រឈួនខ្លាំង អាចនិយាយបានថាពេលនោះអ្វីៗហួសពេលហេីយ ពេទ្យហ្លួងមិនអាចជួយអ្វីបានទេ នាឆ្នាំ ១៩៦០ ខែ មិនា ថៃ្ងទី ៣ ព្រះជន្មរបស់ព្រះអង្គបានមកដល់ទីបញ្ចាប់ ពេលជិតសោយទីវង្គិតព្រះអង្គពុំស្រែកឈឺចាប់អ្វីឡេីយ តែរឿងដ៏គួរឲ្យសង្វេគ គឺ ប្រមាណនាទីមុនពេលសោយព្រះទីវង្គិត ពេទ្យហ្លួងបានយកថ្នាំមកចាក់ថ្វាយ តែត្រូវព្រះអង្គប្រកែក ព្រះអង្គមានព្រះរាជបន្ទូលថា «ចាក់ថ្នាំធេ្វីអ្វី បេីព្រលឹងចេញទៅបាត់ហេីយ ព្រលឹងខ្ញុំចេញទៅតាមព្រះពុទ្ធហេីយ....» ពោលចប់ភ្លាមប៉ុន្នាននាទីក្រោយមក ព្រះអង្គក៏បានយាងសោយទីវង្គិតដោយបាត់បង់ស្មារតី ៚

ព្រះអង្គបានទទួលមរណៈនាមថា ព្រះមហាកញ្ចនកោដ្ឋ
🙏🏼😪❤🎉🇰🇭
រក្សាសិទ្ធដោយ Royal du Cambodge

#royalducambodge #norodomsuramarit #cambodia #kingofcambodia #kingofcambodia

No comments:

Post a Comment