ពីនាយកដ្ឋានអភិរក្សនៃក្រសួងព្រះបរមរាជវាំង
រៀបរាងដោយៈ លោក ឯក ច័ន្ទដារ៉ារិទ្ធ
ការកសាងលើកទី១ នៅឆ្នាំ១៤៣៤
(រជ្ជកាលព្រះ បាទ ពញា យ៉ាត)
ស្ថាបត្យករ ដឹកនាំដោយ សមេ្តចចៅពញាកែ និង ឧកញ៉ា ហោរា ធិបតីខៀវ
ការកសាងលើកទី២ នៅឆ្នាំ១៨៦៦
សម្ភោធ ( ថ្ងៃទី១៤ ខែ កុម្ភៈ)? ឆ្នាំ ១៨៧០
ស្ថាបត្យករ ឧកញ៉ាទេពនិម្មិត ម៉ក់
(រជ្ជកាល ព្រះបាទនរោត្តម)
ឧកញ៉ាទេពនិម្មិត ខៀវ
(រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស)
កំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម (១៦៥៤.៨៦ម តាមGoogle Earth )
ខាងកើតប្រវែង ៤៨៤ម (៤២៥ម តាមGoogle Earth )
ខាងលិចប្រវែង ៤៣៥ម(៤២៤.៥២ម តាមGoogle Earth )
ខាងត្បូងប្រវែង ៤៣២ម(៤១៣.៧៤ម តាមGoogle Earth )
ខាងត្បូងប្រវែង ៤៣២ម(៤១៣.៧៤ម តាមGoogle Earth )
ខាងជើងប្រវែង ៤២១ម(៣៨៥ម តាមGoogle Earth )
ក្រឡាផ្ទៃ (១៧១,៥២៦.១៥ម៉ែត្រការរ៉េ =១៧.១៥ហិចតា តាមGoogle Earth )
កាលប្រវត្តិ
ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាត្រូវបានគេ ចែកចេញជាសម័យកាលដូចតទៅគឺសម័យមុនអង្គរ សម័យអង្គរនិងសម័យក្រោយអង្គរ។
ព្រះបរមរាជវាំងចតុមុខគឺជាព្រះបរមរាជវាំងសម័យក្រោយអង្គរដែលបានកសាងចាប់តាំងពីសម័យសតវត្សទី១៥មក។ការសាងសង់ព្រះបរមរាជវាំងត្រូវបានគេធ្វើឡើងចំនួនពីរដងគឺលើកទី១ នៅក្នុងឆ្នាំ១៤៣៤ ស្ថិតក្នុងរជ្ជកាលព្រះបាទសម្តេច ពញា យ៉ាត (១៣៩៣-១៤៦៣)ក្រោមការដឹកនាំ ដោយ សមេ្តចចៅពញាកែ និងឧកញ៉ាហោរា ធិបតីខៀវ និងលើកទីពីរក្នុងឆ្នាំ ១៨៦៦ ក្រោមរជ្ជកាលនៃព្រះបាទសម្តេច នរោត្តម (១៨៦០-១៩០៤) ។នៅឆ្នាំ១៤៣២ សម្តេច ពញា យ៉ាត បានផ្លាស់រាជធានីពីអង្គរទៅទួលបាសានបន្ទាប់មកទៅចតុមុខដែលជាកន្លែងចំណុចប្រសព្វនៃទន្លេទាំង៤បានជួបគ្នាគឺទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និង ទន្លេសាប។បន្ទាប់ពីសាងសង់ព្រះរាជវាំហើយ សម្ដេច
ពញាយ៉ាត បានប្រទានព្រះនាមដល់ព្រះនគរថា ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរ ឥន្ទបត្តបុរី រដ្ឋរាជ សីមា មហានគរ ឬ ហៅកាត់ថា ក្រុងចតុមុខមង្គល ។
ក្រោយមកព្រះបរមរាជវាំងបានផ្លាស់ពីចតុមុខទៅលង្វែកពីលង្វែកទៅឧដុង្គហើយជាចុងក្រោយនៅឆ្នាំ១៨៦៦ព្រះបាទនរោត្តមបានផ្លាស់រាជធានីពីឧដុង្គមកចតុមុខវិញហើយបានកសាងព្រះបរមរាជវាំងនៅត្រង់ចតុមុខនេះរហូតមកដល់សព្វថ្ងៃនេះ។
សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំងត្រួវបានគេសាងសង់ទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ាទេពនិម្មិតម៉ក់ ជាស្ថាបនាករខ្មែរដ៏ឆ្នើម។រាល់សំណង់ទាំងឡាយដែលបានសាងសង់ក្នុងឆ្នាំ១៨៦៦ធ្វើពីឈើរហូតដល់ឆ្នាំ១៩១៣ទើបរុះរើសាងសង់ជាស៊ីម៉ង់ត៍វិញដោយរក្សារចនាក្បូរក្បាច់ដដែលដោយសម្តេចព្រះស៊ីសុវត្ថិ (១៩០៤-១៩២៧)។
ព្រះបរមរាជវាំងចុងក្រោយនេះមានទំហំប្រមាណ៤៨៥ម៉ែត x ៤៣២ម៉ែតចែកចេញជាច្រើនធ្លានិងសួនច្បារហ៊ុមព័ទ្ធដោយកំផែងថ្មយ៉ាងរឹងមាំខ្ពស់ដែលលំអដោយសន្លឹកសីមា។រាល់សំណង់ប្រាសាទនៅក្នុងព្រះបរមរាជវាំងត្រូវបានគេលាបលំអដោយពណ៌លឿងតំណាងព្រះពុទ្ធសាសនានិងពណ៌សតំណាងអោយព្រហ្មមញ្ញសាសនា និងមានកំផែងព័ទ្ធជុំវិញមានទ្វារចំនួន៥ហើយទ្វារនិមួយៗត្រូវគេ
សង់មិនឲ្យចាក់ចំគ្នាឡើយ។
សំណង់និងមុខងារ
ព្រះបរមរាជវាំងមានសំណង់ស្ថាបត្យកម្មជាច្រើនដែលមានមុខងារដូចតទៅនេះ
ប្រាសាទទេវាវិនិច្ឆ័យស្ថិតចំកណ្តាលនៃផ្ទៃខាងមុខក្នុងបរិវេណព្រះបរមរាជវាំង។ប្រាសាទនេះមានកំពូលស្រួចនៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្មមុខ៤ ដែលបែរព្រះភក្ត្រទៅរកទិសទាំង៤។ទំហំប្រាសាទបណ្តោយ៦០ម៉ែតទទឹង៣០ម៉ែត និងមានកំពូលស្រួចកំពស់៥៩ម៉ែត។ប្រាសាទនេះសាង
សង់ជាបេតុងក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ (១៩១៣ - ១៩១៧ )ហើយធ្វើពិធីសម្ពោធ នៅថ្ងៃ ទី ១៦ មិថុនា ១៩១៩។
ប្រាសាទទេវាវិនិច្ឆ័យជាព្រះទីនាំង សម្រាប់ធ្វើ៖សង់ជាបេតុងក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ (១៩១៣ - ១៩១៧ )ហើយធ្វើពិធីសម្ពោធ នៅថ្ងៃ ទី ១៦ មិថុនា ១៩១៩។
-ពិធីរាជាភិសេកព្រះមហាក្សត្រឡើងគ្រោងរាជ្យ។
-ព្រះរាជពិធីបុណ្យទ្វារទសមាស។
-ព្រះរាជសវនាការថ្វាយសារតាំង។
-ពិធីសច្ចាប្រណិធាន។
-ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។
-ពិធីបុណ្យប្រពៃណីទំនៀមទំលាប់និងសាសនា។
ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា៖
-ព្រះទីនាំងព្រះស្វេតឆត្រ
-ហោរាជបណ្ឌិត
-ហោព្រះអដ្ឋិ
-ព្រះទីនាំងទក្សិណ
-ព្រះទីនាំងបុស្បុក
-ព្រះទីនាំងមហាមន្ទីរ
-ព្រះទីនាំងនារីរ័ត្នសោភា
-ព្រះទីនាំងចក្រពត្តិ
-ព្រះទីនាំងព្រះស្ងោយ
-ព្រះទីនាំងព្រះស្វេតឆត្រ
ស្ថិតនៅចំកណ្តាលនៃប្រាសាទទេវាវិនិច្ឆ័យដែលមានឆត្ររួតចំនួន៩ជាន់ហើយក្រោមព្រះស្វេតឆត្រមានព្រះរាជបល្ល័ងរបស់ព្រះមហាក្សត្រដែលមាន៥ថ្នាក់ដែលតំណាងឲ្យទ្វីបទាំង៥និងមហាសមុទ្រទាំង៥ ហើយក៏តំណាងឲ្យភ្នំព្រះមេរុផងដែរដែលស្ថិតនៅចំកណ្តាលទ្វីបទាំង៥ដែលជាលំនៅដ្ឋានរបស់
អទិទេពទាំងពួង។ព្រះរាជបល្ល័ងនេះក៍មានតុបតែងលំអដោយសត្វគ្រុឌនិងមានអភិរម្យចំនួន៤នៅគ្រប់ជ្រុងទាំង៤ដែលតំណាងអោយទិសសំខាន់ៗទាំង៤។ក្នុងពិធីអភិសេកឡើងគ្រងរាជ្យ ព្រះមហា
ក្សត្រគង់ប្រថាប់លើបល្ល័ងបានតែមួយដងគត់ ក្នុងមួយឆាកជីវិតរបស់ព្រះអង្គ ទាំងព្រះរាជអគ្គមហេសី ទាំងព្រះមហាក្សត្រ ។ ពេលដែលព្រះមហាក្សត្រគង់លើបល្ល័ងនេះ ព្រះអង្គគឺជាស្តេចអទិទេពតំណាងអោយមនុស្សនៅលើផែនដីជាស្តេចចក្រវាឡដែលគ្រប់គ្រងអំណាចនៅលើផែនដីទាំងមូល គឺអំណាចចក្រវាឡ។
អទិទេពទាំងពួង។ព្រះរាជបល្ល័ងនេះក៍មានតុបតែងលំអដោយសត្វគ្រុឌនិងមានអភិរម្យចំនួន៤នៅគ្រប់ជ្រុងទាំង៤ដែលតំណាងអោយទិសសំខាន់ៗទាំង៤។ក្នុងពិធីអភិសេកឡើងគ្រងរាជ្យ ព្រះមហា
ក្សត្រគង់ប្រថាប់លើបល្ល័ងបានតែមួយដងគត់ ក្នុងមួយឆាកជីវិតរបស់ព្រះអង្គ ទាំងព្រះរាជអគ្គមហេសី ទាំងព្រះមហាក្សត្រ ។ ពេលដែលព្រះមហាក្សត្រគង់លើបល្ល័ងនេះ ព្រះអង្គគឺជាស្តេចអទិទេពតំណាងអោយមនុស្សនៅលើផែនដីជាស្តេចចក្រវាឡដែលគ្រប់គ្រងអំណាចនៅលើផែនដីទាំងមូល គឺអំណាចចក្រវាឡ។
-ហោរាជបណ្ឌិត
គឺស្ថិតនៅខាងត្បូងព្រះទីនាំងស្វេតឆត្រ ត្រូវបានគេប្រើប្រាស់ជាកន្លែងដែលព្រះមហាក្សត្រធ្វើពិធី បួងសួងផ្សេងៗនិងជាកន្លែងសំរាប់ហោរាធ្វើការទស្សទាយថ្វាយព្រះមហាក្សត្រអំពីសភាពការប្រទេសជាតិនិងជាកន្លែងសម្រាប់គុនគូរធ្វើប្រតិទិនប្រចាំឆ្នាំ។
-ហោព្រះអដ្ឋិ
គឺស្ថិតនៅខាងជើងព្រះទីនាំងព្រះស្វេតឆត្រ ប្រើប្រាស់សំរាប់ តម្កល់ព្រះពុទ្ធបដិមានិងព្រះអដ្ឋិធាតុរបស់ព្រះមហាក្សត្រជំនាន់មុនៗព្រមទាំងញាតិវង្សានុវង្សដែលបានចែកឋានទៅ។
-ព្រះទីនាំងទក្សិណ
គឺស្ថិតនៅខាងក្រោយព្រះរាជបល្ល័ងដែលជាកន្លែងព្រះមហាក្សត្រនិង ព្រះមហាក្សត្រីយានីជួបសវនាការជាមួយប្រមុខរដ្ឋពីប្រទេសនានានិងក្រុមប្រឹក្សារាជបល្ល័ង។
-ព្រះទីនាំងបុស្បុក
ស្ថិតនៅខាងក្រោយព្រះទីនាំងទក្សិណ គឺជាព្រះពន្លាជ័យរបស់ព្រះមហាក្សត្រីយានីដែលមានរាងជាសំពៅទ្រដោយសត្វនាគដែលអណ្តែតលើមហាសាគរ។ព្រះបុស្បុកនេះសំរាប់ព្រះមហាក្សត្រីយានីគង់ប្រថាប់ក្នុងពិធីរាជាពិសេកឡើងគ្រងរាជ្យ។
-ព្រះទីនាំងមហាមន្ទីរ
គឺស្ថិតនៅខាងក្រោយព្រះបុស្បុកព្រះមហាក្សត្រីយានីជាកន្លែង សម្រាប់ប្រារព្វពិធីផ្សេងៗដូចជាពិធីបង្វិលពពិលសម្រាប់បួងសួងសុំពរជ័យសិរីមង្គលដល់ព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានីក្នុពិធីអភិសេក។ជាពិសេសព្រះទីនាំងនេះសម្រាប់តម្កល់ព្រះបរមសពរយៈពេល៣ខែមុនពេលធ្វើពិធីបូជា។នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ព្រះមហាវីរក្សត្រនរោត្តមសីហនុយាងចូលទីវង្គតហើយនៅថ្ងៃ២៨វិច្ឆិកា នៃឆ្នាំ២០១២ព្រះមហាវីរក្សត្រនរោត្តមសីហនុត្រូវបានប្រសិទ្ធិនាមជាផ្លូវការដោយព្រះរាជក្រឹត្យនៃព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហមុនីជាមួយគោរមងារ ព្រះករុណា ព្រះនរោត្តម សីហនុ ជា ព្រះបរមរតនកោដ្ឋ។
-ព្រះទីនាំងនារីរ័ត្នសោភា
គឺជាក្រឡាបន្ទំរបស់ព្រះមហាក្សត្រីយានីប្រើប្រាស់ក្នុងពិធីអភិសេកឡើងគ្រងរាជ្យដែលស្ថិតនៅខាងជើងព្រះទីនាំងមហាមន្ទីរ។
-ព្រះទីនាំងចក្រពត្តិ
គឺជាក្រឡាបន្ទំរបស់ព្រះមហាក្សត្រប្រើប្រាស់ក្នុងពិធីអភិសេកឡើងគ្រងរាជ្យដែលស្ថិតនៅខាងត្បូងព្រះទីនាំងមហាមន្ទីរ។តាមទំនៀមទំលាប់ប្រពៃណីក្នុពេលគ្រងរាជ្យបន្ទាប់ពីហែរប្រទក្សិណជុំវិញព្រះ
បរមរាជវាំងហើយព្រះរាជអគ្គមហេសីត្រូវយាងគង់នៅព្រះទីនាំងនារីរ័ត្នសោភាហើយព្រះមហាក្សត្រត្រូវយាងគង់នៅព្រះទីនាងចក្រពត្តិ គឺគង់នៅក្រឡាបន្ទុំផ្សេងគា្នចំនួន៧ថ្ងៃដើម្បីតំណាងឲ្យភាពបរិសុទ្ធទើបព្រះមហាក្សត្រីយ៍និងព្រះមហាក្សត្រយាងទៅគង់នៅប្រាសាទខេមរិន្ទវិញ។
-ព្រះទីនាំងព្រះស្ងោយ
ស្ថិតនៅខាងក្រោយព្រះទីនាំងមហាមន្ទីរប្រើប្រាស់សំរាប់ព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានីសោយព្រះក្រយាក្នុងពិធីគ្រងរាជ្យ។នៅចំពីមុខព្រះបុស្បុកមានរូបបដិមារបស់អតីតព្រះមហាក្សត្រចំនួន
៧អង្គចាប់ពីឆ្វេងទៅស្តាំគឺ៖
១- ព្រះបាទ អង្គ ឌួង
២- ព្រះបាទនរោត្តម ( ព្រះសុវណ្ណកោដ្ឋ)
៣- ព្រះបាទស៊ីសុវតិ្ថ (ព្រះបរមរាជានុកោដ្ឋ)
៤- ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (ព្រះបរមខត្តិយកោដ្ឋ)
៥- ព្រះបាទ នរោត្តម សុរាម្រិត (ព្រះមហាកញ្ចនកោដ្ឋ)
៦- ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរតន៍សេរីវឌ្ឍនា
៧- ព្រះបាទ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ)
មានរូបបដិមាប្រថាប់លើបល្ល័ងនៅខាងស្តាំព្រះស្វេតឆត្រ គឺព្រះបាទស៊ីសុវតិ្ថនិងរូបបដិមាឈរនៅខាងឆ្វេងព្រះស្វេតឆត្រ គឺព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។
នៅផ្នែកខាងត្បូងមាន គងជ័យសំរែករាជសីហ៍ភ្លុកដំរីសលំអដោយ ភ្លុក ដំរី ចំនួនពីរត្រូវបានប្រើជាសំលេងសញ្ញាសម្រាប់ធ្វើគារវកិច្ចគោរពដល់ព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានីយាងមកកាន់ព្រះរាជបល្ល័ង នៅក្នុង រាជពិធី ឡើ់ងគ្រងរាជ្យសម្បត្តិ ។ឯផ្នែកខាងមុខមានស្គរធំមួយ និង ស្គរសុំទឹកភ្លៀងបុរាណចំនួនពីរធ្វើពីលង្ហិនដែលជាវត្ថុបុរាណពីសម័យអង្គរ។ នៅលើពិដានមានផ្ទាំងគំនូពណ៌នាអំពី រឿងរាមកេរ្តិ៍ ។
២-ព្រះមហាប្រាសាទខេមរិន្ទ(ឆ្នាំ១៩២៧-១៩៣០)
ស្ថិតនៅខាងលិចឈាងខាងជើងប្រសាទទេវាវិនិច្ច័យកសាងក្នុងឆ្នាំ(១៩២៧-១៩៣០) ដោយឧកញ៉ាទេពនិម្មិតខៀវ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។ ប្រាសាទនេះជាព្រះរាជដំណាក់អចិន្រ្តៃយ៍សំរាប់ព្រះមហាក្សត្រគង់ប្រថាប់ ហើយក៏ជាទីកន្លែងត្រៀមទុកសម្រាប់ការស្នាក់អាស្រ័យរបស់បណ្តាប្រមុខ
រដ្ឋបរទេសដែលមកទស្សកិច្ចនៅព្រះរាជណាចក្រកម្ពុជា។
រដ្ឋបរទេសដែលមកទស្សកិច្ចនៅព្រះរាជណាចក្រកម្ពុជា។
៣-ហោព្រះខ័ន ឬហោសំរឹទ្ធិភិមាន(ឆ្នាំ១៩១៥-១៩១៧)
ស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ច័យ កសាងឆ្នាំ១៩១៥-១៩១៧ជាកន្លែងសម្រាប់តម្កល់គ្រឿងបញ្ចកកុធភណ្ឌនិងបញ្ចក្សេត្រដែលជាវត្ថុទិព្វរបស់ព្រះមហាក្សត្របានរក្សាទុកនៅក្នុងហោព្រះខ័ននេះ។
គ្រឿងបញ្ចកកុធភណ្ឌមាន៖
១-ព្រះខ័ន២-មកុដ
៣-ព្រះសុព័ណ៌បាទុកា
៤-ព្រះលំពែងជ័យ
៥-ព្រះវាលវីជនី
រីឯគ្រឿងបញ្ចក្សេត្រវិញមាន៖
១-ព្រះសិវៈ
២-ព្រះវិស្ណុ
៣-ព្រះចន្ទី(ប្រពន្ធព្រះសិវៈ)
៤-ព្រះភគនេស
៥-ព្រះកច្ចាយន៍(មានព្រះកេសជាប់នឹងខ្លួន ពោះកំប៉ោង ដៃខ្លីជើងខ្លី)។
នៅក្នុងហោព្រះខ័ននេះត្រូវបានក្រុមបារគូរៀបចំអសនៈ ថ្វាយទេវរូបខាងព្រហ្មញ្ញសាសនា ព្រះសិវៈ ព្រះវិស្ណុ ព្រះចន្ទី ព្រះភគនេស និងព្រះកច្ចាយន៍ដើម្បីតម្កល់ទុកនូវវត្ថុទិព្វទាំងអស់នោះ។
៤-ហោសំរាន្តភិរម្យ(ឆ្នាំ១៩១៥-១៩១៧)
ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ច័យកសាងឆ្នាំ(១៩១៥-១៩១៧)ជាកន្លែងសម្រាប់រក្សាទុកឧបករណ៍តន្រីយ៍បុរាណនិងប្រពៃណីខ្មែរ ព្រមទាំងគ្រឿងប្រដាប់ប្រដាសម្រាប់ព្រះរាជពិធីដង្ហែក្បួនផ្សេងៗ។ នៅជាន់ខាងលើ គឺជាបន្ទប់សំរួលព្រះកាយព្រះមហាក្សត្រ មុនពេលព្រះអង្គយាឡើងគង់លើគុជេន្រ្ទ(ដំរី)។បច្ចុប្បន្ននេះជាន់ខាងលើត្រូវប្រើប្រាស់ជាសារមន្ទីរព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សម្រាប់តាំងបង្ហាញនូវវត្ថុអនុស្សាវរីយ៍ពីបណ្តាប្រទេសនានាថ្វាយដល់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី។
៥-ប្រាសាទសហមេត្រី(ឆ្នាំ១៩៥០)
ស្ថិតនៅខាងជើងហោសំរាន្តភិរម្យក្បែរកំផែងព្រះបរមរាជវាំងកសាងឆ្នាំ១៩៥០ជាព្រះរាជដំណាក់ថ្មីរបស់ព្រះមហាក្សត្រីយានីស៊ីសុវត្ថិកុសុមៈនារីរតន៍។ព្រះអង្គគង់ប្រថាប់នៅទីនេះ ដើម្បីសាងឧបោសថសីល ក្រោយពេលដែលព្រះស្វាមី ព្រះបាទនរោត្តមសុរាម្រិតចូលទីវង្គត់នៅឆ្នាំ១៩៦០។ព្រះអង្គគង់ប្រថាប់នៅទីនេះរហូតដល់ឆ្នាំ១៩៧៣បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ដោយសេនាប្រមុខ លន់ នល់ ទើបព្រះមហាក្សត្រីយានី យាងចេញទៅគង់នៅប្រទេសចិន។ ប្រាសាទនេះទុកចោលមិនប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមកដល់ឆ្នាំ ១៩៩១-១៩៩៣ ត្រូវបានប្រើប្រាស់ជាកន្លែងលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា។បន្ទាប់មកត្រូវបានជួសជុលឡើងវិញដើម្បីប្រើប្រាស់ជានិវេសនដ្ឋានសម្រាប់ការស្នាក់នៅរបស់មន្រ្តីជាន់ខ្ពស់របស់ប្រមុខរដ្ឋបណ្តាប្រទេសនានាដែលជាភ្ញៀវរបស់ព្រះមហាក្សត្រ។
៦-ព្រះទីនាំងប្រាសាទភោជនីយ(ឆ្នាំ ១៩១២)
ស្ថិតនៅខាងត្បូងឈាងខាងកើត ប្រាសាទទេវាវិនិច្ច័យកសាងឆ្នាំ ១៩១២ ជាកន្លែងសំរាប់ពិធីលៀងសាយភោជន៍ក្នុងពិធីសំខាន់ៗដូចជាពិធីចំរើនព្រះជន្មព្រះមហាក្សត្រ ពិធីទទួលស្វាគមន៍បណ្តាឯកអគ្គរដ្ឋទូតនានា សម្រាប់សំដែងសិល្បៈរបាំ និងបង្ហាញផ្ទាំងទស្សនីយភាព ភាពយន្តជូនភ្ញៀវកិត្តយសជាន់ខ្ពស់ ហើយប្រើប្រាស់ជាកន្លែងសម្រាប់ ប្រជាសវនាការរបស់ព្រះមហាក្សត្រ ព្រមទាំងជាកន្លែងសម្រាប់ហាត់របាំអប្សារាផងដែរ។
៧-ប្រាសាទណាប៉ូឡេអ៊ុងទី៣(ឆ្នាំ១៨៦៩)
ស្ថិតនៅខាងក្រោយប្រាសាទភោជនីយ ជាព្រះរាជដំណាក់របស់ ព្រះអធិរាជនី អឺហ្ស៊េនីក្នុងពេលយាងទៅសម្ភោធព្រែកជីក ស៊ុយអេហ្ស៊ នៅឆ្នាំ១៨៦៩។ ជាសំណង់ទី១ធ្វើពីបេតុង និងដែក កសាងនៅ អីស្មាលីយ៉ា បន្ទាប់មក ព្រះចៅអធិរាជ ណាប៉ូឡេអុងទី៣ បានឲ្យគេរុះរើពីទីនោះមកថ្វាយចំពោះព្រះបាទនរោត្តម ហើយប្រាសាទនេះត្រូវបានរៀបចំដំឡើងសាងសង់វិញតាមគំរូដើមទាំងស្រុងក្នុងឆ្នាំ១៨៧៦។ ប្រាសាទនេះត្រូវបានគេប្រើប្រាស់ជាសារមន្ទីរសម្រាប់ដាក់តាំងផ្ទាំងគំនូរនិងវត្ថុសិល្បៈនិងព្រះឆាយាល័ក្ខណ៍អតីតព្រះមហាក្សត្រខ្មែរ និង របស់របរមានតម្លៃដ៏ទៃទៀត។បច្ចុប្បន្ននេះប្រាសាទនេះត្រូវបានកំពុងជួសជុលឡើងវិញ ។
៨-ព្រះទីនាំងប្រាសាទច័ន្ទឆ្ឆាយា(ឆ្នាំ១៩១៣)
ប្រាសាទច័ន្ទឆ្ឆាយាមានន័យថាស្រមោលព្រះច័ន្ទ ស្តិតនៅជាប់កំផែងខាងមុខឈាងខាងជើងនៃព្រះបរមរាជវាំងកសាងនៅឆ្នាំ១៩១៣ ក្នុងរាជកាលព្រះបាទ ស៊ីសុវត្ថិ ។សំណង់ស្ថាប្យកម្មមានរាងខ្ពស់ស្រឡះគ្មានជញ្ញាំងដើម្បីឲ្យព្រះច័ន្ទចាំងរស្មីចូលខាងក្នុង។ផ្នែកខាងលើនៃប្រាសាទនេះ គ្មានបន្ទប់ទេ គឺជាទីធ្លាទូលាយសម្រាប់ហាត់រាំក្បាច់របាំសំដែងផ្ទាំងទស្សនីយភាព និងព្រះរាជពិធីលាសាយភោជន៍
ជូនភ្ញៀវកិត្កិយសជាន់ខ្ពស់ជាពិសេសសម្រាប់ប្រមុខរដ្ឌពីបណ្តាប្រទេសនានា។ជាពិសេសសម្រាប់ព្រះមហាក្សត្រនិងប្រមុខរដ្ឌនាបណ្តាប្រទេសនានាធ្វើសន្ទរកថាក្នុងពិធីបុណ្យជាតិនិងពិធីបុណ្យផ្សេងៗ។
ជូនភ្ញៀវកិត្កិយសជាន់ខ្ពស់ជាពិសេសសម្រាប់ប្រមុខរដ្ឌពីបណ្តាប្រទេសនានា។ជាពិសេសសម្រាប់ព្រះមហាក្សត្រនិងប្រមុខរដ្ឌនាបណ្តាប្រទេសនានាធ្វើសន្ទរកថាក្នុងពិធីបុណ្យជាតិនិងពិធីបុណ្យផ្សេងៗ។
៩-ព្រះវិហារសួរគ៌ (ឆ្នាំ១៩៣០)
ស្ថិតនៅខាងជើងនៃប្រាសាទខេមរិន្ទកសាងឆ្នាំ១៩៣០ដោយព្រះបាទស៊ីសុវត្ថិ៍ មុនីវង្សដើម្បីគោរពបូជាព្រះពុទ្ធសានា។នាពេលបច្ចុប្បន្នព្រះមហាក្សត្រប្រើប្រាស់សម្រាប់ធ្វើពិធីបុណ្យផ្សេងៗជាពិសេសសម្រាប់ប្រារព្វព្រះរាជពិធីឧបោសថសីលជារៀងរាល់ថ្ងៃសីល។
១០- ព្រះរាជដំណាក់ច័ន្ទ(ឆ្នាំ ១៩១៥ -១៩១៧)
ឬ ព្រះរាជការិយាល័យស្ថិតនៅខាងក្រោយប្រាសាទណាប៉ូឡេអ៊ុងទី៣ កសាងឆ្នាំ (១៩១៥ -១៩១៧)ក្នុងរជ្ជកាលព្រះបាទនរោត្តម សុរាម្រិត ប្រាសាទនេះចែកចេញជាពីរជាន់គឺជាន់ខាងក្រោមជាសារមន្ទីរព្រះមហាក្សត្រសម្រាប់តាំងគ្រឿងអលង្កាប្រដាប់ប្រដាលំអកាយរបស់ក្រុមរបាំព្រះរាជទ្រព្យមានព្រះពស្ត្រនិងវត្ថុអនុស្សាវរីយ៍ការទូតដ៏ទៃទៀត។រីឯជាន់លើត្រូវបានប្រើប្រាស់ជាព្រះរាជការិយាល័យរបស់ព្រះបាទនរោត្តមសីហនុ និងការិយាល័យរបស់មន្ត្រីព្រះបរមរាជវាំង។នៅឆ្នាំ(១៩៩១-១៩៩៣)ជាន់ខាងលើនែប្រាសាទនេះត្រូវបានគេប្រើប្រាស់ជាកន្លែងប្រជុំនៃឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា។បច្ចុប្បន្ននេះប្រាសាទនេះត្រូវបានគេប្រើប្រាស់ជាមន្ទីរការិយាល័យនៃក្រសួងព្រះបរមរាជវាំង។១១- ដំណាក់ជំពូ
អគារនេះស្ថិតនៅទិសពាយព្យនៃមហាប្រាសាទខេមរិន្ទត្រូវបានគេប្រើប្រាស់ជាព្រះរាជខុទ្ទខាល័យរបស់ព្រះមហាក្សត្រ។
១២-ដំណាក់ព្រះគន្ធបុប្ផា(ឆ្នាំ១៩៥៦)
ស្ថិតនៅខាងលិចនៃព្រះបរមរាជវាំង។ព្រះរាជដំណាក់នេះត្រូវបានសាងសង់តាមរចនាបទលោកខាងលិចហើយត្រូវបានសម្ភោធនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ១៩៥៦ ។
ព្រះបាទនរោត្តមសីហនុ ព្រះអង្គសាងសង់ព្រះរាជដំណាក់នេះឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះរាជបុត្រីរបស់ព្រះអង្គព្រះនាមគន្ធបុប្ផាដែលបានសុគត់ដោយជម្ងឺគ្រុនក្តៅក្នុងព្រះជន្មនាយុ៤ព្រះវស្សា ទ្រង់សុគត នៅ ថ្ងៃទី ១៣ ខែ ធ្នូ គ.ស ១៩៥២ ។
ព្រះរាជដំណាក់នេះប្រើប្រាស់សម្រាប់ទទួលភ្ញៀវបរទេសសំខាន់ៗអោយស្នាក់នៅ។ភ្ញៀវសំខាន់ៗរួមមាន លោកនាយករដ្ធមន្រ្តី ជូ អេងឡាយ និង លោកសេនាប្រមុខ ជិន យិ នៃសាធារណៈរដ្ធប្រជាមានិត
ចិន។
១៣-ប្រាសាទសិរីមង្គល
សម្រាប់ប្រើប្រាស់ជាកន្លែងរៀបចំទទួលភោជនីអាហាររបស់ព្រះមហាក្សត្រដល់ភ្ញៀវប្រមុខរដ្ឋនៃបណ្តាប្រទេសនានាដែលបានអញ្ជើញដោយព្រះមហាក្សត្រ។ ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទ
នោរតមសីហនុក្នុងឆ្នាំ២០០២។
១៤ -សារមន្ទីរព្រះបាទនរោត្តមសីហនុ
ស្ថិតនៅខាងកើតប្រាសាទភោជនីយសារមន្ទីរនេះសម្រាប់ដាក់តាំងវត្ថុអនុស្សាវរីយ៍ពីបណ្តាប្រទេសនានាដែលបានថ្វាយដល់ព្រះបាទនរោត្តមសីនុហ។
សូមចុចម់ើលវត្តព្រះកែវមរកតខាងក្រោម
១៤-វត្តព្រះកែវមរកតចិន។
១៣-ប្រាសាទសិរីមង្គល
សម្រាប់ប្រើប្រាស់ជាកន្លែងរៀបចំទទួលភោជនីអាហាររបស់ព្រះមហាក្សត្រដល់ភ្ញៀវប្រមុខរដ្ឋនៃបណ្តាប្រទេសនានាដែលបានអញ្ជើញដោយព្រះមហាក្សត្រ។ ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទ
នោរតមសីហនុក្នុងឆ្នាំ២០០២។
១៤ -សារមន្ទីរព្រះបាទនរោត្តមសីហនុ
ស្ថិតនៅខាងកើតប្រាសាទភោជនីយសារមន្ទីរនេះសម្រាប់ដាក់តាំងវត្ថុអនុស្សាវរីយ៍ពីបណ្តាប្រទេសនានាដែលបានថ្វាយដល់ព្រះបាទនរោត្តមសីនុហ។
សូមចុចម់ើលវត្តព្រះកែវមរកតខាងក្រោម
ឃុទ្ទខាល័យនឹងមានន័យថាមិចដែរលោកគ្រូ
ReplyDelete