អត្ថន័យនៃទ្វារទាំង៥ក្នុងសម័យបុរាណ
ព្រះបរមរាជវាំងហ៊ំព័ទ្ធទៅដោយកំពែងខ្ពស់ដែលមានទ្វារក្រុងចំនួន ៥គឺ៖
*ទ្វារទិសខាងជើងទី១៖ គេប្រើបើកឡើងសម្រាប់ប្រោសសត្វ នៅពេលដែលអ្នកនៅក្នុងវាំងមានទោសស្រាលឫមធ្យមដែលអត់ឱនឱយបានហើយប្រកាសឱយព្រះសង្ឃ ឫព្រហ្មណ៍ មកធ្វើការបិណ្ឌបាត អ្នកទាំងនោះទៅតាម បែបសាសនានៅក្នុងឧបោសថសីល។
*ទ្វារទិសខាងជើងទី២៖ មិនអនុញ្ញាតិឱយបើកតាមទំនើងចិត្តបានឡើយ។ អាចបើកបានលុះត្រាតែព្រះមហាក្សត្រចូលទីវង្គត ហើយរៀបចំដង្ហែព្រះសពចេញតាមទ្វារខ្មោច នេះយកទៅថ្វាយព្រះភ្លើងឯវាលព្រះមេរុ។សពព្រះញាតិវង្សានុវង្សក៏ដង្ហែតាមទ្វារនេះដែរតែខុសគ្នាត្រង់សពព្រះរាជា និងសម្តេចព្រះសង្ឃ រាជគេបូជានៅ ឯវាលមុខវត្តបទុមវត្តី។
*ទ្វារជ័យទិសខាងកើត៖ ជាទ្វារកំណើតសត្វលោកជាទ្វារសុភមង្គលមានមង្គលល្អប្រកបដោយសិរីសួស្តីគ្រប់ប្រការ ជាទ្វារជ័យមង្គល គេប្រើសម្រាប់ព្រះមហាក្សត្រ និងព្រះអគ្គមហេសីយាងចេញចូល ឫសំរាប់បណ្តាអង្គទូតចូលថ្វាយសារតាំង ឫសម្រាប់ធ្វើបដិសណ្ឋារកិច្ចជាមួយភ្ញៀវជាន់ខ្ពស់ឫពេកងទ័ពមានជ័យជំនះលើសត្រូវក៏ចូលគាល់តាមទ្វារនេះដែរ។
*ទ្វារជ័យទិសខាងត្បូង៖ សម្រាប់ពួកមន្ត្រីរាជបរិពារ ព្រះស្នំឯក ឫស្រីស្នំទាំងឡាយ ចេញចូលគឺជាទ្វារធម្មតា និងប្រជារាស្ត្រពេលចូលគាល់។
*ទ្វារទិសខាងលិច៖ ប្រើសម្រាប់បើកតែពេលថ្ងៃ ក្នុងការយកមនុស្សដែល មានទោសពានវាំង ឫទោសក្បត់ជាតិទៅ ប្រហារជីវិត។ នៅពេលយប់ ឆ្មាំទ្វារទិសខាងលិច មិនអាចបើកទ្វារនេះបានដាច់ខាតទោះបីពួកពេជ្ឈឃាតនាំអ្នកទោសទៅប្រហារជីវិតក៏ដោយ។
សំណង់ប្រាសាទទាំងដែលនៅក្នុងព្រះបរមរាជវាំងត្រូវបានសាងសង់ទៅតាមបែបស្ថាបត្យកម្មខ្មែរតាមបែបប្រពៃណីខ្មែរដោយលោកឧកញ៉ា”ទេពនិម្មិតម៉ក់”ជាសា្ថបត្យករដ៏ឆ្នើមរបស់កុលបុត្រខ្មែរ ដែលមានឈាមជ័រជាជាតិមានអរិយធម៌ខ្ពង់ខ្ពស់៕
No comments:
Post a Comment