Saturday, November 11, 2017

នាគ

នាគក្នុងជំនឿសាសនានិងក្នុងសង្គមខ្មែរ


នៅក្នុងចម្លាក់ខ្មែរគេតែងតែឃើញមានរូបនាគជានិច្ច​ ជាពិសេសគឺនៅតាម
ស្ថាបត្យកម្មបុរាណខ្មែរដូចជា​ ប្រាសាទបុរាណ វត្តអារាម ព្រះបរមរាជវាំងជាដើម។តើនាគទាំងនោះមានឈ្មោះនិងមុខងារអ្វីខ្លះ?

នាគក្នុងជំនឿសាសនា៖
-នាគក្បាល១ ច្រើនប្រើលម្អលើគ្រឿងអលង្កា ។
-នាគក្បាល៣(នាគកល្យៈ) ជានាគតំណាងឲ្យសភាវៈអាក្រក់ ក្នុងរឿងមហាភារតៈ
-នាគក្បាល៥(នាគអនន្ត) ជាគ្រែផ្ទុំរបស់ព្រះនារាយ៍ 
-នាគក្បាល៧(នាគមុជ្ជលិន្ទ) ដែលប្រក់ការពារព្រះសាមាសម្ពុទ្ធ ពេលទ្រង់សមាធិ ពីភ្លៀង ខ្យល់
-នាគក្បាល៩(នាគវ៉ាសុគីឬពាសស្រកី ឬសេសៈ) ជានាគដែលពួកទេវតា និងអសូរៈយកធ្វើជាខ្សែពួរដើម្បីកូរសមុទ្រទឹកដោះ ។  
នាគក្នងសង្គមខ្មែរ៖
- នាគក្បាល១តំណាង បឋមក្សត្រ (មាតាធិបតេយ្យ នាងនាគ)។
- នាគក្បាល៣តំណាង ចំណង៣ប្រការ (ប្ដី ខ្លួនឯង កូន)។
- នាគក្បាល៥តំណាង បញ្ចខន្ធ (រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ)។
- នាគក្បាល៧តំណាង មួយសប្ដាហ៍ (ច័ន្ទ អង្គារ ពុធ ……អាទិត្យ)។
-នាគក្បាល៩តំណាង លោកុត្តរធម៌ (មគ្គបួន ផលបួន និង និព្វានមួយ)។
នៅក្នុងសង្គមខ្មែរនាគជានិមិត្តរូបនៃបឋមក្សត្រខ្មែរ ជាមាតាធិបតេយ្យ ជាតំណាងឲ្យទឹកនិងដី នាគជានិមិត្តរូបឲ្យព្រះថោងនាងនាគយ៉ាងពិតប្រាកដ៕ 

No comments:

Post a Comment