Friday, August 7, 2020

ទំនៀមស្លៀកពាក់តែងខ្លួនអ្នកតំណាង ស្តេចមាឃ និង មេហួ

 “ ទំនៀមស្លៀកពាក់តែងខ្លួនអ្នកតំណាង ស្តេចមាឃ និង មេហួ ក្នុងរជ្ជកាលហ្លួង នរោត្តម “

• ដោយយោងតាមឯកសារ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ចងក្រងដោយលោកសាស្ត្រាចារ្យ បណ្ឌិត មីសែល ត្រាណេ បានសរសេររៀបរាប់អំពីទំនៀមនៃការស្លៀកពាក់ តែងខ្លួនអ្នកតំណាង ស្តេចមាឃ ក្នុងផែនដីព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម ថាពីដើមគឺគេស្លៀករបៀបនេះ ៖
- ស្លៀកសំពត់សារបាប់ សំឡុយពណ៌លឿងទុំ
- ពាក់អាវសារបាប់ ពណ៌លឿងទុំ
- ពាក់មួកប្រពាស ពណ៌លឿងទុំ
- លុះតរៀងមកដល់ ផែនដីហ្លួង សុីសុវត្ថិ មុនីវង្ស និង ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ឃើញ មានប្រើស្រោមជើងពណ៌ខ្មៅ ។
+ រីឯ ភរិយាដែលតំណាង មេហួ គឺស្លៀក ៖
- ស្លៀកសំពត់សារបាប់ សំឡុយ
- ពាក់អាវព្រែបំពង់វែង ពណ៌លឿងទុំ
- ពានាក្រម៉ាព្រែ ពណ៌លឿងបៃតង
- ប្រដាប់គ្រឿងមាសពេជ្រ មានទំហ៊ូ ពាក់ខ្សែមាសឆៀងខ្លួន ពាក់ចិញ្ចៀន ឯក្បាលគ្មានពាក់អ្វីទាំងអស់ ។
- ឯក្នុងផែនដីហ្លួង សិរីសុវត្ថិ ស្លៀកពាក់ហូលមាន ជរ ពានាផាហ៊ុមខាងក្នុងនិងស្បៃសារបាប់ខាងក្រៅ ។
+ នេះជាព្រះបរមឆាយាល័ក្ខណ៍អនុស្សាវរីយ៍នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ស្តេចយាងតំណាងជា ស្តេចមាឃ ផ្ទាល់ព្រះអង្គ ជាមួយនឹង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុទុមបុប្ផា ដែលជាព្រះរាជបុត្រីរបស់ព្រះអង្គផ្ទាល់ តំណាងជា មេហួ ថតក្នុងថ្ងៃ សៅរ៍ ទី ១១ ខែ ឱសភា គ.ស. ១៩៦៣ នៅឯទីព្រះស្រែ ខែត្របាត់ដំបង ។
Colorise & Old Photos of Cambodia
By: Leak NCee

No comments:

Post a Comment