Friday, August 7, 2020

រាយនាមអ្នករៀបព្រះស្ងោយ

" រាយនាមអ្នករៀបព្រះស្ងោយថ្វាយហ្លួង ក្នុងរាជ្យសម័យសម្តេចហ្លួងទួត "
• តាំងពីបរមបុរាណរៀងមកក្នុងព្រះបរមរាជវាំងខ្មែរ ទាំងព្រះពស្ត្រា ទាំងគ្រឿងសង្ហារឹម និងគ្រឿងប្រើប្រាស់ផ្សេងៗ សម្រាប់ហ្លួង ដែលមានដូចជា ព្រះទែនបន្ទំ (គ្រែដំណេក) ព្រះសុវណ្ណរាជយាន (គ្រែយានមាស) ព្រះកុញ្ជិកោសៈ (ទូ) ព្រះសុពណ្ណរាជ (កន្ថោរធំ) ។ល។ គឺសុទ្ធសឹងតែមានឆ្លាក់ក្បាច់រចនាលម្អយ៉ាងប្រណិត និងអស្ចារ្យ ។ តួយ៉ាងសូម្បីតែព្រះស្ងោយ (អាហារ) ដែលហ្លួងសោយ ក៏ត្រូវបានរៀបចំថ្វាយយ៉ាងមានរបៀប និងអនាម័យផងដែរ ។ កាលពីរជ្ជកាល សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា អ្នករៀបព្រះស្ងោយដែលល្បី និងជាទីសព្វព្រះរាជហឫទ័យនៃហ្លួងមាន ៨ នាក់ ដែលក្នុងនោះមានម្នាក់ត្រូវបានហ្លួងសព្វព្រះរាជហឫទ័យ ប្រទានងារ ឡើងទៅជាទី « ចៅឃុន » ទៀតផងដែលក្នុងនោះរួមមាន ៖
១. លោកចៅឃុន សៅ ខុន (ផ្ទះនៅក្រោយរដ្ឋសភាចាស់)
២. លោកយាយ យឹម វ៉ាង់ (ប្អូនស្រី ព្រឹទ្ធសិល្បការិនី យឹម យ៉ាន់)
៣. លោកយាយ នី (ម្តាយបង្កើតរបស់ ទេវនាដនិម្មិត ឯម ធាយ)
៤. លោកយាយ យី ជា ( ម្តាយលោកអ៊ំ យី វង្ស )
៥. លោកយាយ ចាត់ ( ដែលមានផ្ទះនៅក្រៅវាំង )
៦. លោកយាយ អ៊ៀច ( ម្តាយសិល្បការិនី ម៉ែន សាអ៊ុនណា )
៧. លោកយាយ យ៉ុន ( ចាងហ្វាងក្រុមព្រះស្ងោយ )
៨. អ្នកស្រី ប៊ុន ចន្ទម៉ុល
- នេះជាព្រះបរមឆាយាល័ក្ខណ៍ នៃសម្តេចព្រះមហាក្សត្រយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សិរីវឌ្ឍនា និង ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ថតនៅគ.ស. ១៩៥៧ ។
- ប្រភពពត៌មាន ៖ លោកអ៊ំ យី វង្ស
លោក វីរៈ វ៉ារ៉ានី
Colorise & Old Photos of Cambodia
By: Leak NCee

No comments:

Post a Comment