Friday, August 7, 2020

ព្រះបរមមហាឆាយាល័ក្ខណ៍

“ ព្រះបរមមហាឆាយាល័ក្ខណ៍អនុស្សាវរីយ៍ នៃព្រះករុណា ព្រះ បាទសម្តេច សិរីសុវត្ថិ និង សម្តេចព្រះវររាជិនីនាថ វ៉ាន់ “
• ជាដំបូង យើងខ្ញុំអភិបាលគេហទំព័រ Colorise & Old Photos of Cambodia សូមអធ្យាស្រ័យពីប្រិយមិត្តអ្នកអានទាំងអស់ ដែលកន្លងមកយើងធ្លាប់ផ្សាយពត៌មានខុស ទាក់ទងជាមួយនឹង ព្រះបរមឆាយាល័ក្ខណ៍ខាងក្រោមនេះថាជា ម៉ម នូ ។ ដោយយោងតាមការពិនិត្យ និងវិភាគសារជាថ្មី យើងយល់ថា ឆាយានេះគឺជា សម្តេចព្រះវររាជិនីនាថ វ៉ាន់ យ៉ាងពិតប្រាកដ ។
+ សេចក្តីវិភាគគួរប្រិយមិត្តអ្នកអានយកទៅពិចារណា ៖
១. ព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះវររាជិនីនាថ វ៉ាន់ គឺយើង
កាត់ចេញពីឆាយា មហេសីសំណព្វទាំង ៦អង្គនៃហ្លួង
សិរីសុវត្ថិ ថតឆ្នាំ ១៩០៦ ។
២. ហ្លួង មុនីវង្ស ដែលជាបុត្រាហ្លួង ស៊ីសុវត្ថិ និងសម្តេច
ព្រះវររាជិនីនាថ វ៉ាន់ ប្រសូតឆ្នាំ ១៨៧៥ ។ ក្នុងឆ្នាំ១៩០៦ ហ្លួង
មុនីវង្ស មានព្រះជន្ម៣១ព្រះវស្សាហើយ ។ ដូច្នេះសម្តេច
ព្រះវររាជិនីនាថ វ៉ាន់ ក្នុងឆាយានេះប្រហែលព្រះអង្គមានព្រះ
ជន្មាយុ ៤០ជាងប្លាយហើយដែរ ។
៣. រូបក្នុងយើងខមិនជូន ខាងក្រោមជារូបរបស់ ម៉ម នូ
ថតឆ្នាំ ១៩២៨ ដោយលោក ហ្សក គ្រូស្សលីយ៉េ
កាលនោះ ម៉ម នូ មានអាយុ ៥០ឆ្នាំជាង ។ បើគិតពីឆ្នាំ
១៩០៦ ដល់ ១៩២៨ គឺសរុប ២២ឆ្នាំយើងយក ២២បូកនឹង
ព្រះជន្មាយុសម្តេច វ៉ាន់ ៤០ឆ្នាំទៀតគឺស្មើ ៦២ព្រះវស្សា
គឺជរាហើយ ។ ដូចច្នេះព្រះជន្មាយុ និងអាយុរបស់ម៉ម នូ
គឺខុសគ្នាស្រឡះ ។
៤. សម្តេចព្រះវររាជិនីនាថ វ៉ាន់ ទ្រង់សោយព្រះពិរាល័យ ឆ្នាំ
១៩៣០ ក្នុងព្រះជន្មាយុ ៦៤ព្រះវស្សាគឺនៅបីឆ្នាំក្រោយ
ការចូលព្រះទិវង្គតរបស់ព្រះស្វាមី គឺហ្លួង ស៊ីសុវត្ថិ ។
៥. ដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺការប្រើ
« កន្លាស់រូបចាប ដ៏មានអំណាច ( អ្នកខ្លះហៅកន្លាស់រូប
ហង្ស គឺពុំត្រឹមត្រូវទេ នេះបើយោងតាមការបញ្ជាក់ពីអ្នក
គ្រូ ឱម យុវណ្ណឌី សាស្ត្រាចារ្យរបាំក្បាច់បុរាណខ្មែរ »
។ ក្នុងរជ្ជកាលហ្លួង ស៊ីសុវត្ថិ បើចៅជិតចៅចមណា
ដែលមានកន្លាស់រូបចាប ប្រើខ្ទាស់នឹងកំណាត់ឆៀង
នោះមានន័យថា ស្រ្តីនោះគឺជាស្រ្តីដែលមានអំណាច
សម្បើមក្រៃក្រាស់លើសអស់ស្ត្រីនានា ដែលហ្លួងទ្រង់
សព្វព្រះទ័យប្រទានឱ្យ ។ លុះរជ្ជកាលក្រោយៗមក
កន្លាស់រូបចាបនេះ ត្រូវបានស្ត្រីក្នុងវាំងនិយមយកមក
ប្រើដាក់ភ្ជាប់ នឹងម្កុដរបាំរហូតយើងឃើញមានមកដល់
សព្វថ្ងៃនេះ ។
៦. បើយើងដឹងថា អ្នកដែលមានប្រើកន្លាស់នេះជាស្ត្រី មាន
អំណាចពិតមែន ហើយគិតថារូបនេះជា ម៉ម នូ ពិត
មែន ។ តើយើងអាចគិតដែរទេ ថារឿងអី ម៉ម នូ សុខចិត្ត
លះបង់អំណាចរបស់ខ្លួនហើយចុងក្រោយចាកចេញពី
វាំង ទៅយកស្វាមីដែលជាស្មៀនរាជការទៅ វិញ ? ត្រង់
ចំនុចនេះសូមប្រិយមិត្តអ្នកអាន ពិចារណាទាំងអស់គ្នា ។
+ សេចក្តី គួរពុំគួរ យើងខ្ញុំអភិបាលគេហទំព័រសូមព្រះរាជ ទានទោស និងអធ្យាស្រ័យដោយភាតរភាព ពីសំណាក់ សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គរាជវង្ស ចៅជិតចៅចម ម៉មព្រះបរមវង្សានុវង្ស អស់លោក លោកស្រី អ្នកនាងកញ្ញា និងប្រិយមិត្តអ្នក អាន មេត្តាយោគយល់ និងបញ្ចេញមតិប្រកបដោយ សេចក្តីថ្លៃថ្នូរ សូមអរព្រះគុណ និងសូមអរគុណ ។
- @រក្សាសិទ្ធិដោយគេហទំព័រ ៖ Colorise & Old Photos of Cambodia
By: Leak NCee
Image may contain: 2 people



 

No comments:

Post a Comment