“ យល់ដឹងអំពីការស្លៀកពាក់របស់ព្រះសង្ឃ ក្នុងបុរាណសម័យនិងបច្ចុប្បន្នកាល “
• ដោយតបតាមការសួរសំណួរមកកាន់ប្រអប់សារ កន្លងមក ថ្ងៃនេះគេហទំព័រ Colorise & Old Photos of Cambodia យើងខ្ញុំសូមបង្ហោះផ្សាយថ្វាយ និងជូននូវចំណេះដឹងទូទៅ ខ្លីមួយ សម្រាប់ពុទ្ធបរិស័ទខ្មែរគួរយល់ដឹងជុំវិញការ ស្លៀកពាក់របស់ព្រះសង្ឃពុទ្ធសាសនា ក្នុងបុរាណសម័យ និងបច្ចុប្បន្នកាល ថាតើពេលណា ព្រះសង្ឃគួរ ឃ្លុំចីវរ និងពេលណាគួរ គ្រងចីវរ ? ខាងក្រោមនេះគឺជាចម្លើយដែលស្រាយបំភ្លឺនូវរាល់ចម្ងល់ទាំងនោះ ។
សូម សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គរាជវង្ស ចៅជិតចៅចម ម៉មព្រះបរមវង្សានុវង្ស លោក លោកស្រី អ្នកនាងកញ្ញា និងប្រិយមិត្តអ្នក អាន សូមស្តេចយាងទត និងអញ្ជើញទស្សនាដូចតទៅ ៖
១. គ្រងចីវរ ៖ ប្រើពេលព្រះសង្ឃគង់នៅក្នុង
អាវាស(វត្ត) ដូចជាឆាន់ចង្ហាន់ ថ្វាយបង្គំ
ព្រះ សូត្រមន្តចម្រើនព្រះបរិត្ត ទេសនា
ក្នុងវត្តជាដើម ឬវន្ទាគ្រូ គឺ ព្រះសង្ឃ
គ្រងចីវរ ( គ្រប់ស្មាខាងឆ្វេង ) ។
២. ឃ្លុំចីវរ ៖ ពេលព្រះសង្ឃនិមន្តចេញទៅក្រៅ
អាវាស(វត្ត) ដូចជានិមន្តចេញទៅបិណ្ឌ
បាត្រ និមន្តឆ្លងទៅរាជធានី ខែត្រផ្សេងៗ
ឬនិមន្តទៅបរទេស និមន្តទៅចូលរួមពិធី
បុណ្យ ឬពិធីមង្គលការ និមន្តទេសនានៅ
ខាងក្រៅវត្ត គឺព្រះសង្ឃឃ្លុំចីវរ( ជិតស្មា
ទាំងសងខាង ) ។
៣. អង្ស័ក ៖ ជាកាសាវពស្ត្រមួយយ៉ាងសម្រាប់បព្វជិត
ពុទ្ធសាសនិកសម័យសព្វថ្ងៃពាក់ពាតលើ
ស្មាខាងឆ្វេងព័ទ្ធមកក្រោមក្លៀកខាងស្ដាំ
ប្រើជាទ្រនាប់ញើសពីខាងក្នុងឧត្តរាសង្គ,
ជាគ្រឿងបរិក្ខាររាយរង ឬបរិក្ខារពិសេស
ប្រើក៏បាន មិនប្រើក៏បាន ព្រោះគ្រឿងបរិ
ក្ខារនេះ ពុំមែនជាពុទ្ធានុញ្ញាតទេ ។
បើច្រើនប្រើ គឺប្រើពេលធ្វើការ លី សែង
ពលកម្មផ្សេងៗក្នុងអាវាសវត្ត ឬពេលសឹង
នៅក្នុងកុដិ ។
- នេះជាឆាយាព្រះសង្ឃខ្មែរ ឃ្លុំចីវរ ថតក្នុងឆ្នាំម្សាញ់ ពុទ្ធសករាជ ២៤១៤ ត្រូវនឹងឆ្នាំបារាំង ១៨៧០ ។
- ប្រភពរូប ៖ Sir Émile Gsell
- ប្រភពពត៌មាន ៖ • វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន
ណាត ជោតញាណោ
• ព្រះពុទ្ធដីកា ព្រះភិក្ខុ ប៉ោក សុខគា
អភិប្បញោ គង់នៅវត្តពុទ្ធវចនារាម
សហរដ្ឋអាមេរិក ។
- @រក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee
No comments:
Post a Comment