“ រាយព្រះបរមនាម ព្រះនាមនិងនាម កវីនិពន្ធខ្មែរក្រោយសម័យអង្គរ រហូតដល់សម័យសង្គមរាស្ត្រនិយម “
• កវីបណ្ឌិត អ្នកប្រាជ្ញ និងគ្រូបង្រៀន គឺជាស្ថាបត្យករកាច់ពត់ព្រលឹង ជាអ្នកត្រួសត្រាយផ្លូវដល់ក្មេងជំនាន់ក្រោយឱ្យមានមនសិការជាតិ និងជាបង្គោលនៃជាតិ ។ តាំងតែអំពីរាជសម័យបរមបុរាណជាន់ចាស់ រហូតមកដល់បច្ចុប្បន្នព្រះចៅផែនដី នៃរាជអាណាចក្រខ្មែរស្តេចតែងតែឱ្យតម្លៃ និងយកព្រះទ័យទុកដាក់ជាខ្លាំងចំពោះ អស់លោកបណ្ឌិតអ្នកប្រាជ្ញ ដែលជាអ្នកចិញ្ចឹមបីបាច់ថែរក្សាអក្សរសាស្ត្រជាតិឱ្យរស់រានមានជីវិតនិងថ្កុំថ្កើងរហូតមកដល់សព្វថ្ងៃ ។ ខាងក្រោមនេះគឺជា « ស័ក្តិ » និង « យស »ដែលព្រះមហាក្សត្រប្រទានឱ្យកវីអ្នកនិពន្ធខ្មែរទាំងព្រះសង្ឃ និងគ្រហស្ថចាប់ពីសម័យក្រោយអង្គររហូតដល់សម័យសង្គមរាស្ត្រនិយម ដែលគេហទំព័ Colorise & Old Photos of Cambodia យើងខ្ញុំរៀបរាប់តាមលំដាប់ពីទីទាបឡើងទៅទីខ្ពស់ដោយមានជាអាថ៌ដូចតទៅ ៖
១. កវី ចន្ទ័ ( អ្នកនិពន្ធរឿង ព្រះសូវ៉ាត )
២. រក្សភិរម្យ អ៊ួង ( អ្នកនិពន្ធសៀវភៅ ប្រជុំ
ពាក្យកាព្យ )
៣. អ្នកស្រី សិទ្ធី ( អ្នកនិពន្ធរឿង ពិម្ពាពិលាប )
៤. បណ្ឌិត ម៉ឺន ម៉ៃ ( អ្នកនិពន្ធ ច្បាប់ប្រុស ច្បាប់ស្រី )
៥. បណ្ឌិត ខៀវ ( អ្នកនិពន្ធរឿង ចន្ទលីវង្ស )
៦. បណ្ឌិត យស ងិន ( អ្នកនិពន្ធរឿង ចៅស្រទបចេក
និង រឿង ទេវង្សកុមារ )
៧. បណ្ឌិត ស្អាត ( អ្នកនិពន្ធរឿង ព្រះចន្ទគោរព និង
រឿង នាងមុច្ចលិន្ទ ឆ្នាំ ១៨៣៣ ផែនដីព្រះបាទឧទ័យ
រាជាទី ៣ ឬអង្គ នន់ )
៨. បណ្ឌិត កោ ( អ្នកនិពន្ធរឿង ជ័យទត្ត ឆ្នាំ ១៧៥៤
ផែនដីព្រះស្រីជ័យជេដ្ឋាទី ២ ឬអង្គស្ងួន )
៩. បណ្ឌិត កោរ ( អ្នកនិពន្ធរឿង សុខមាណព )
១០. បណ្ឌិតមហា ឈឹម ស៊ុម ( អ្នកនិពន្ធសៀវភៅ វិជ្ជា
គុណកថាពាក្យកាព្យ និងសៀវភៅ ៤៨ភាគ ផ្សេង
ទៀត ក្នុងសម័យសង្គមរាស្ត្រនិយម )
១១. បវរភក្តី ព្រហ្ម ( អ្នកនិពន្ធរឿង សុគន្ធថោង ឆ្នាំ
១៨៨៣ និងរឿង ពោធិវង្សឆ្នាំ ១៨៨១ ផែនដីហ្លួង
នរោត្តម )
១២. ហ្មឺន ភក្តីអក្សរ តន់ ( អ្នកនិពន្ធរឿង សព្វសិទ្ធ ឆ្នាំ
១៨៩៩ ផែនដីហ្លួង នរោត្តម )
១៣. ឃុនវិសេស ដូង ( អ្នកនិពន្ធល្បើកអក ល្បើក
សារិកា )
១៤. ឃុនបណ្ណានុរក្ស ប៊ូ ប៉ូ ( អ្នកប្រាជ្ញសម័យសង្គម
រាស្ត្រនិយម )
១៥. ឃុនបុរីរក្សបរិភ័ណ្ឌ ឈឹម ណាក ( អ្នកនិពន្ធរឿង
ក្មេងកំព្រា )
១៦. ឃុនរាមតេជៈ សេក ( អ្នកនិពន្ធពាក្យកាព្យរឿង
ព្រះអង្គម្ចាស់ នរោត្តម ផានុវង្ស )
១៧. ឃុនសុវត្ថិវេទី យូរ អ៊ុន ( អ្នករៀបរៀងសៀវភៅ
វិធីប្រែបាលី )
១៨. ឃុនរចនា បាន តេង ( អ្នកនិពន្ធរឿង ទិព្វសង្វា )
១៩. ឃុនស្នេហា ហិម
២០. ឃុនបញ្ញាសោភ័ណ គាំ ឌម
២១. ឃុនសិរីមេធី ស្រី អ៊ូ
២២. ឃុនសោភ័ណភក្ដី អ៊ិន ភន
២៣. ឃុនសុន្ទរមេធី ញូង សឿង
២៤.ឃុនអត្ថកោវិទ ជា យូរ
២៥. ឃុន ឧត្តមប្រីជា ចាប ពិន ( អ្នកនិពន្ធរឿង នគរ
កាយ និងកំណាព្យអធិប្បាយ ៥ សុភាសិត )
២៦. ឃុន សន្ធរពិនិត្យ ( អ្នកនិពន្ធរឿង ចៅមាស )
២៧. ចៅ យមបុណ្យភក្តិ ឧក ( អ្នកនិពន្ធរឿង ហង្សយន្ត
ឆ្នាំ ១៦៦៨ ផែនដីព្រះបាទរាមាធិបតីទី ៣ )
២៨. ចៅ បញ្ញាភក្តីសង្គ្រាម បាល ( អ្នកនិពន្ធរឿង មាឃ
មាណព )
២៩. ហ្លួងវិសុទ្ធមេធា អ៊ុច រស់ ( អ្នកនិពន្ធរឿង នាង
កណ្ឌុលកេសី )
៣០. ហ្លួងនិពន្ធមន្ត្រី ញ៉ុក ថែម ( អ្នកនិពន្ធរឿង កុលាប
ប៉ៃលិន និងរឿងបិសាចស្នេហា ឆ្នាំ ១៩៤២ )
៣១. ព្រះបញ្ញាធិបតី កៅ ( អ្នកនិពន្ធរឿង សមុទ្ទឃោសៈ
ឆ្នាំ ១៨១៨ ផែនដីព្រះបាទឧទ័យរាជាទី ៣ )
៣២. ព្រះបទុមត្ថេរ ងួន សោម ( អ្នកនិពន្ធរឿង ទុំទាវ ឆ្នាំ
១៩១៦ ផែនដីហ្លួង ស៊ីសុវត្ថិ )
៣៣. ព្រះបទុមបារមី ពេជ្រ ( អ្នកនិពន្ធសៀវភៅ របា
ក្សត្រស្រុកខ្មែរ ឆ្នាំ ១៨១៨ ផែនដីព្រះបាទឧទ័យ
រាជាទី ៣ )
៣៤. ព្រះអរិយគាមណី ហ៊ីង ( អ្នកនិពន្ធរឿង ព្រះជិនវង្ស
ឆ្នាំ ១៨៥៦ ផែនដីព្រះអង្គ ដួង )
៣៥. ព្រះធម្មបញ្ញា ម៉ែន ( អ្នកនិពន្ធរឿង ពេជតា ឆ្នាំ
១៨៥៧ ផែនដីព្រះអង្គដួង )
៣៦. ព្រះធម្មបញ្ញា អ៊ុក ( អ្នកនិពន្ធរឿង មរណៈមាតា ឆ្នាំ
១៨៧៧ ផែនដីហ្លួង នរោត្តម )
៣៧. ព្រះសន្ធរអក្ខរិន្ទ សរ ( អ្នកនិពន្ធកំណាព្យ បែប
ពាក្យសកវាទិ៍ ឆ្នាំ ១៩៣២ ផែនដីហ្លួង មុនីវង្ស )
៣៨. អ្នកព្រះភិរម្យភាសា អ៊ូ ( ហៅ ក្រមង៉ុយ អ្នកនិពន្ធ
ច្បាប់ ល្បើកថ្មី ច្បាប់កេរកាលថ្មី ។ល។ )
៣៩ . ឧកញ៉ា ប្រសើរសូរ្យសក្តិ ជុំ ម៉ៅ ( ជាអ្នករៀបរៀង
សៀវភៅ ព្រះរាជជីវប្រវត្តិព្រះបាទជ័យវរ្ម័នទី ៥ )
៤០. ឧកញ៉ាសុធម្មប្រីជា កង
៤១. ឧកញ៉ាភក្ដីរាជា យាំង
៤២. ឧកញ៉ាសុភាធិរាជ ស៊ូ
៤៣. ឧកញ៉ាភក្ដីសាទេព កែ នេត
៤៤. ឧកញ៉ាប្រាជ្ញាធិបតី ចាងហ្វាង យិន ( អ្នកនិពន្ធ
កំណាព្យបែបពាក្យសកវាទិ៍ ឆ្នាំ ១៩៣២ ផែនដីហ្លួង
ស៊ីសុវត្ថិ មុនីវង្ស )
៤៥. ឧកញ៉ា ឧទេន ( អ្នកនិពន្ធរឿង ចៅងោះ )
៤៦. ឧកញ៉ាធម្មាធិបតី ចន្ទ ( អ្នកនិពន្ធរឿង ព្រះសុភោគ
ដកស្រង់ពី បញ្ញាសជាតក )
៤៧. ឧកញ៉ានរាក្សត្រ តន់ ( គឺហ្មឺនភក្តីអក្សរ តន់ នោះ
ឯង ដែលត្រូវបានហ្លួងតំឡើងគោរមងារ និពន្ធរឿង
ពុទ្ធិសែននាងកង្រី ឆ្នាំ ១៨៩៩ ចុងរាជ្យអង្គដួង )
៤៨. ឧកញ៉ាវង្សាធិបតី អ៊ុក ( អ្នកនិពន្ធរឿង
ស័ង្ខសិល្បជ័យ ឆ្នាំ ១៨៨២ ផែនដីហ្លួង នរោត្តម )
៤៩. ឧកញ៉ាបញ្ញាធិបតី យ៉ែម ( អ្នកនិពន្ធរឿង នាងវិមាន
ចន្ទ ឆ្នាំ ១៨៥៨ ផែនដីព្រះអង្គ ដួង )
៥០. ឧកញ៉ាចក្រី កែវ ( អ្នកនិពន្ធរឿង ដាវរឿង ឆ្នាំ
១៨៤១ ផែនដីក្សត្រីអង្គ ម៉ី )
៥១. ឧកញ៉ាព្រះឃ្លាំង នង ( អ្នកនិពន្ធរឿង ព្រះសមុទ្ទ
ឆ្នាំ ១៨០៨ និងរឿងវរនុជវរនេត្រ ឆ្នាំ ១៨០៦ រឿង
ភោគកុលកុមារ ឆ្នាំ ១៨០៤ផែនដីសម្តេចចៅហ្វា
ប៉ុក និងព្រះឧទ័យរាជាទី ៣ )
៥២. ឧកញ៉ាកោសាធិបតី កៅ ( អ្នកនិពន្ធរឿង ក្រុងសុភ
មិត្រ ឆ្នាំ ១៧៩៨ ផែនដីព្រះអង្គ អេង )
៥៣. ឧកញ៉ាសុភាធិបតី អ៊ុក ( អ្នកនិពន្ធរឿង ខ្យងស័ង្ខ ឆ្នាំ
១៦៩៣ ផែនដីព្រះបាទរាមាធិបតីទី ៤ )
៥៤. ឧកញ៉ាចក្ករា ឯក ( អ្នកនិពន្ធកំណាព្យ បែបពាក្យ
សកវាទិ៍ ឆ្នាំ ១៩៣២ ផែនដីហ្លួង មុនីវង្ស )
៥៥. ឧកញ៉ាសន្ធររចនា ណុប ( អ្នកនិពន្ធកំណាព្យ បែប
ពាក្យសកវាទិ៍ ឆ្នាំ ១៩៣២ ផែនដីហ្លួង មុនីវង្ស )
៥៦. ឧកញ៉ាសន្ធរវោហារ ម៉ុក ( អ្នកនិពន្ធរឿង ទេវន្ទ ឆ្នាំ
១៨៥៩ ផែនដី ( ចុងរជ្ជកាលព្រះអង្គដួង )
៥៧. ឧកញ៉ាវិបុលរាជសេនា នូ កន ( អ្នកនិពន្ធរឿង
ឥណាវ និងរឿង ពិម្ពានិព្វាន ។ល។ )
៥៨. ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ( អ្នកនិពន្ធ កាព្យនិរាស
នគរវត្ត និងរឿងអំបែងបែក។ល។ )
៥៩. ឧកញ៉ាសោទស ខែក ( អ្នកនិពន្ធ ល្បើកជេតពន ឆ្នាំ
១៨១៥ ផែនដីព្រះបាទឧទ័យរាជាទី ៣ )
៦០. អ្នកឧកញ៉ាចេស្ដាវិន្និច្ឆ័យ កែវ ហង្ស
៦១. អ្នកឧកញ៉ាទេពពិទូរ ឈឹម ក្រសេម ( ស្នាដៃសំខាន់
របស់លោកគឺ រឿង មហាភារតយុទ្ធ )
៦២. អ្នកឧកញ៉ាឥស្សរវង្សា សំ ស៊ុន
៦៣. អ្នកឧកញ៉ាវិបុលរាជសេនា មាស
៦៤. អ្នកឧកញ៉ាវង្សាសរពេជ្ញ នង
៦៥. ពញាអនុជិត ស្រី ( អ្នកនិពន្ធ ល្បើកស្រីវិជ័យ ឆ្នាំ
១៨៥៨ ផែនដីព្រះអង្គដួង )
៦៦. ពញាស្រី អញ្ជិត ( អ្នកនិពន្ធរឿង ចន្ទឃាត ឆ្នាំ
១៨៥៨ ផែនដីព្រះអង្គដួង )
៦៧. ចៅពញារាជាមាត្រ ទៀង ( អ្នកនិពន្ធរឿង សុវណ្ណ
មាលា ឆ្នាំ ១៨០៤ ផែនដីសម្តេចចៅហ្វា ប៉ុក )
៦៨. សម្តេចពោធិសាលរាជ សឺន ឌៀប ( អ្នកនិពន្ធ
ល្បើក ពីស្រុកព្រៃនគរទៅក្រុងបារាំងសែស )
៦៩. សម្តេចចៅហ្វាវាំង ជួន
៧០. ចៅពញា តូ ( ព្រះរាជសម្ភារ )
៧១. សម្តេចព្រះហរិរក្ស រាមាធិបតីព្រះអង្គ ដួង
( ព្រះរាជនិពន្ធរឿង កាកី ។ល។ )
- នេះគឺជារូបរបស់អ្នកឧកញ៉ាទេពពិទូរ ឈឹម ក្រសេម ។
+ ខាងលើនេះនៅមិនទាន់រៀបរាប់អស់នាមទេ បើយើងរាប់ទាំងកវីនិពន្ធ ដែលគ្មានគោរមងារ ទៀត ។ សូម លោកអ្នកនាង និងប្រិយមិត្តអ្នកអាន មេត្តាជួយបន្ថែម ។
- ឯកសារយោង : •វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
• ទស្សនាវដ្ដីកម្ពុជសុរិយា
• អ្នកនិពន្ធខ្មែរ ដែលមានឈ្មោះល្បី
ចងក្រងដោយលោក លី ធាមតេង
- @រក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee
No comments:
Post a Comment