Friday, August 7, 2020

រាយនាមព្រះទីន័ងគជេន្រ្ទ

 “ រាយនាមព្រះទីន័ងគជេន្រ្ទ ក្នុងផែនដីសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គដួង និងហ្លួង នរោត្តម “

• ក្នុងផ្នត់គំនិតនៃជនជាតិខ្មែរបុរាណ ដំរី គឺជាសត្វដែល នាំមកនូវសិរីមង្គល និងភាពចម្រុងចម្រើន ។ សម្រាប់ប្រជាជនស្រុកស្រែជនបទ ដំរីជាសត្វពលកម្មប្រើសម្រាប់អូសទាញវត្ថុធ្ងន់ផ្សេងៗតម្រូវការចាំបាច់ រីឯចំពោះព្រះមហាក្សត្រវិញ ដំរី ឬហៅតាមក្បួនរាជស័ព្ទថា « ព្រះទីន័ងគជេន្រ្ទ » ហ្លួងច្រើនតែប្រោសមេត្តាយកមកចិញ្ចឹមទុកសម្រាប់ជាមង្គលក្នុងព្រះនគរ ឬទុកសម្រាប់ប្រើប្រាស់ជាជំនិះពេលស្តេចយាងចេញច្បាំងក្នុងសមរភូមិម្តងៗ ។ ក្នុងព្រះបរមរាជ វាំងព្រះស្រះសារពើយុធ កាលពីរាជ្យសម្តេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះអង្គដួង ព្រះទីន័ងគជេន្រ្ទមង្គលមាន ៤ ក្បាលឯព្រះទីន័ងគជេន្រ្ទ ប្រើសម្រាប់ចេញច្បាំងក្នុងសមរភូមិមានសរុប ១៩ក្បាល ដែលមាន ៖
+ ព្រះទីន័ងគជេន្រ្ទមង្គល ( ដំរីមង្គល ) មាន ៖
១. ព្រះទីន័ង គជេន្រ្ទពិមាន
២. ព្រះទីន័ង គជាឋានមង្គល
៣. ព្រះទីន័ង គជសារថ្កើងថ្កល់
៤. ព្រះទីន័ង គជាផលជាញជ័យ
+ ព្រះទីន័ងគជេន្រ្ទច្បាំង ( ដំរីសម្រាប់ច្បាំង ) មាន ៖
១. ព្រះទីន័ង ឰរាសារសិទ្ធិជ័យ
២. ព្រះទីន័ង ឰរានិរភ័យ
៣. ព្រះទីន័ង ពិជ័យឰរា
៤. ព្រះទីន័ង គជាជាញជ័យ
៥. ព្រះទីន័ង ជំនាញគជសារ
៦. ព្រះទីន័ង គជសិង្ហក្រទា
៧. ព្រះទីន័ង គជសារស្ទុះស្ទះ
៨. ព្រះទីន័ង គជាតិមនោ
៩. ព្រះទីន័ង គជោមានះ
១០. ព្រះទីន័ង គជេន្រ្ទតបៈ
១១. ព្រះទីន័ង គជសិទ្ធិសាយ
១២. ព្រះទីន័ង ហត្ថីទំលុះ
១៣. ព្រះទីន័ង ហត្ថីស្ទុះទំលាយ
១៤. ព្រះទីន័ង ហត្ថីស្ទុះកំចាយ
១៥. ព្រះទីន័ង ហត្ថីជាយពលពារ
១៦. ព្រះទីន័ង គជសីហ៍ស្ទុះស្ទែត
១៧. ព្រះទីន័ង នេយ្យនេត្រគជសារ
១៨. ព្រះទីន័ង គជសិង្ហក្លៀវក្លា
១៩. ព្រះទីន័ង គជាក្លាហានល្បី ។
• រីឯក្នុងផែនដី ហ្លួង នរោត្តម វិញព្រះទីន័ងគជេន្រ្ទសំខាន់ៗមាន ៖
+ ដំរីញី ២ក្បាលដែលសម្តេចព្រះមហាឧបរាជ ស៊ីសុវត្ថិ
ចាត់ឱ្យហ្មទាក់បាននៅខែត្រក្រចេះ ១ និងមួយក្បាល
ទៀត ឃុនស្នេហាពិស្ណុលោក ប៉ង ព្រះរាជអាជ្ញាហ្លួង
ខែត្រទ្រាំង ទាក់បាននិងយកមកថ្វាយ ។ ហ្លួង នរោត្តម
ទ្រង់យកដំរីញីទាំងពីរនោះទុកជាដំរីមង្គលក្នុងព្រះនគរ
ដោយហ្លួងប្រទាននាមាថា ៖
១. នាង ស្វេតកិន្នរី រហ័សីឰរា
២. នាង មណីមេខឡាឰរាស្តី
+ ព្រះទីន័ងគជេន្រ្ទសម្រាប់ស្តេចគង់ មាន ៖
១. ព្រះទីន័ង គជេន្រ្ទឰរាឫទ្ធិ
២. ព្រះទីន័ង គជសិទ្ធិក្លាហាន
៣. ព្រះទីន័ង គជសិង្ហក្រទា
៤. ព្រះទីន័ង ឰរានិរភិត
៥. ព្រះទីន័ង ឰរិទ្ធិជាញជ័យ
៦. ព្រះទីន័ង គជេន្រ្ទនិរភ័យ
៧. ព្រះទីន័ង គជវៃវុធក្លា ៕
- នេះជារូប ព្រះទីន័ងគជេន្រ្ទ ក្នុងព្រះបរមរាជវាំងក្រុងចតុម្មុខសិរីមង្គល ។
- ឯកសារយោង ៖ • ឯកសារ មហាបុរសខ្មែរភាគ ៧ ស្រាវ
ជ្រាវដោយ សាស្ត្រាចារ្យ អេង សុត ។
• ឯកសារ ឧបនិស្ស័យខ្មែរ ដោយ
សាស្ត្រាចារ្យ កែវ ណារុំ ។
- @រក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee

No comments:

Post a Comment