Friday, August 7, 2020

ព្រះទ្វារមណ្ឌល

 

“ ព្រះទ្វារមណ្ឌល អ្នករក្សាព្រះទីន័ងមហាប្រាសាទទេវាវិនិច្ឆ័យ និងព្រះមហាស្វេតច្ឆត្រ “
• ព្រះទ្វារមណ្ឌល នេះសាងសង់ឡើងស្របនឹងវេលាដែលសាងសង់ព្រះទីន័ងមហាប្រាសាទទេវាវិនិច្ឆ័យ ពោលគឺក្នុងឆ្នាំឆ្លូវព្រះពុទ្ធសករាជ ២៤១០ ត្រូវគ្នានឹងឆ្នាំបារាំង ១៨៦៦ ក្នុងផែនដីហ្លួង នរោត្តម ។ លុះចូលមកដល់ផែនដីព្រះករុណា ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣ ហ្លួងទ្រង់ចាត់ឱ្យជាងរុះរើ ព្រះទ្វារមណ្ឌលនេះចេញដើម្បីពង្រីកព្រះទីន័ងមហាប្រាសាទទេវាវិនិច្ឆ័យឱ្យកាន់តែទូលាយជាងមុនដោយធ្វើថ្មីបណ្តោយ ៦០ម៉ែត្រទទឹង ៣០ម៉ែត្រនិងមានកំពូលស្រួចកំពស់ ៥៩ម៉ែត្រ ។ ប្រាសាទទេវាថ្មីនេះសាងសង់រួចរាល់ក្នុងឆ្នាំ ១៩១៧ លុះពីរឆ្នាំក្រោយមក គឺនៅថ្ងៃ ចន្ទទី ១៦ ខែមិថុនា ឆ្នាំ ១៩១៩ ទើបហ្លួងចាត់ឱ្យរៀបចំព្រះរាជពិធី សម្ពោធជាផ្លូវការ ។ យើងត្រូវចាំថា « ព្រះទ្វារមណ្ឌល » នេះមានអាយុកាលស្ថិតក្នុងបរិវេណ ព្រះបរមរាជវាំងចតុម្មខសិរីមង្គល ក្រុងភ្នំពេញរបស់យើងបានតែ ៤៧ឆ្នាំប៉ុណ្ណោះ ក្រោយមក ស្ថាបត្យកម្មព្រះទ្វារនេះក៏បានរលត់ បាត់ស្រមោលទៅវិញសូន្យឈឹងហៅលែងឮ ។
- នេះជារូប ព្រះទ្វារមណ្ឌល ថតក្នុងឆ្នាំ ជូត ព្រះពុទ្ធសករាជ ២៤២១ ឆ្នាំបារាំង ១៨៧៧ ។
- ឯកសារយោង ៖ • ឯកសារមហាបុរសខ្មែរភាគ ៧ ស្រាវ
ជ្រាវដោយ សាស្ត្រាចារ្យ អេង សុត ។
• សៀវភៅ មគ្គទេសក៍ទេសចរណ៍
ដោយលោក ស្រី សារឿន ។
- @រក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee
Image may contain: sky and outdoor

No comments:

Post a Comment