Friday, August 7, 2020

ព្រះមហាក្សត្រិយានីខ្មែរទាំង ៨ រជ្ជកាល

 “ ព្រះបរមមហាឆាយាល័ក្ខណ៍អនុស្សាវរីយ៍ នៃព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរទាំង ៨ រជ្ជកាល “

• ដើម្បីជាការរំឭកដល់ព្រះគុណូបការៈ ដ៏មហាធំធេងកាត់ថ្លៃពុំបាន នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ ។ ថ្ងៃនេះអភិបាលគេហទំព័រ Colorise & Old Photos of Cambodia សូមផ្សាយថ្វាយ និងជូននូវ អត្ថបទសង្ខេបស្តីអំពីព្រះរាជសកម្មភាព ជាតិនិយម នៃព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ខ្មែរទាំង ៨រជ្ជកាល ។ សូមសម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គរាជវង្ស ចៅជិត ចៅចម ម៉មព្រះបរមវង្សានុវង្ស និងប្រិយមិត្តអ្នកអាន អញ្ជើញយាងទត និងទស្សនាដូចតទៅ ៖
១. សម្តេចព្រះហរិរក្សរាមាធិបតី ព្រះអង្គ ដួង ស្តេចឡើង
គ្រងព្រះបរមសិរីរាជ្យសម្បត្តិ ក្នុងឆ្នាំ ១៨៤៧ដល់ ១៨៦០
ព្រះអង្គជាព្រះមហាក្សត្រមួយអង្គ ដែលប្រកបដោយ
ទសពិធរាជធម៌ ។ ព្រះអង្គទ្រង់យកព្រះទ័យទុកដាក់រៀប
ចំឱ្យមានសន្តិភាព ក្នុងប្រទេស និងឱ្យមានរបៀប
រៀបរយនៅក្នុងរាជការ ។ គ្រាដែលរាជការក្រុងទេព
បង្ខិតបង្ខំព្រះអង្គឱ្យប្រគល់ខែត្រ ម្លូព្រៃ និងទន្លេពៅ
ទៅសៀម ។ ព្រះអង្គ ទ្រង់ព្រះបរមរាជសាសន៍
( សរសេរសំបុត្រតបទៅវិញ )
ទៅព្រះចៅក្រុងសៀមថា ៖ « ខ្ញុំ មិនឲ្យអ្វីទាំងអស់
ទៅសៀមឡើយ ប៉ុន្តែដោយសារពេលនេះ សៀម
មានកម្លាំងខ្លាំងជាង សៀមអាចកាន់កាប់ជាបណ្តោះ
អាសន្ន នូវអ្វីៗ ដែលសៀមបានរឹបអូស យកពីកម្ពុជាទៅ
» ។
២. ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម ព្រហ្មបរិរក្ស
ស្តេចឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ក្នុងឆ្នាំ ១៨៦០
ដល់ ១៩០៤ ព្រះអង្គជាព្រះមហាក្សត្រមួយអង្គ ដែល
បានឡាយព្រះហស្ថលេខាស្តី ពីការដាក់ប្រទេស
កម្ពុជានៅក្រោមការការពារនៃអាណានិគមបារាំង
ដើម្បីគេចផុតពីការលេបត្របាក់ទឹកដីពីរាជការសៀម
និងយួន ។ ប្រទេសកម្ពុជាក៏បានធ្លាក់ទៅក្រោមការគ្រប់
គ្រងរបស់បារាំងដោយក្លាយជារដ្ឋឯករាជ្យរបស់អាណា
ព្យាបាលបារាំងសែសបើទោះបីជាមានអធិបតេយ្យភាព
ផ្ទាល់ខ្លួនហើយក៏ដោយ ។
៣. ព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ស្តេចឡើង
គ្រងព្រះបរមសិរីរាជ្យសម្បត្តិ ក្នុងឆ្នាំ ១៩០៤ ដល់ឆ្នាំ
១៩២៧ ព្រះអង្គជាព្រះមហាក្សត្រមួយអង្គ ដែល បាន
ទាមទារយកមកវិញនូវដែនដីប៉ែកពាយ័ព្យដែល មាន
ខែត្រសៀមរាប បាត់ដំបង និងសិរីសោភ័ណ ពីសៀម ។
៤. ព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ស្តេច
ឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ក្នុងឆ្នាំ ១៩២៧ ដល់
ឆ្នាំ ១៩៤១ ក្នុងផែនដីរបស់ទ្រង់ ព្រះអង្គបានចាត់ឱ្យ សាង
សង់ស្ពានព្រះមុនីវង្ស ( ច្បារអំពៅ ) កសាងសាលាបាលី
ជាន់ខ្ពស់ និងក្រុមជំនុំព្រះត្រៃបិដក និងកសាង រាជ
ស្ថានីយ អយស្ម័យយាន ។ល។
៥. ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ស្តេច
ឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិលើកទី១ ក្នុងឆ្នាំ
១៩៤១ ដល់១៩៥៥ ជាព្រះមហាក្សត្រដ៏មានព្រះគុណ
លើសលប់នៃកូនចៅប្រជាពលរដ្ឋខ្មែរ ជាក្សត្រដែល
ដណ្តើមមកវិញនូវឯករាជ្យភាពជាតិ ជូនកូនចៅប្រជា
ពលរដ្ឋ ។
៦. ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិត
ស្តេចឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ក្នុងឆ្នាំ ១៩៥៥
ដល់ ១៩៦០ ក្នុងផែនដីព្រះអង្គស្តេចសព្វព្រះ
រាជហឫទ័យនិងអ្នកសិក្សាជាអនេក ព្រះអង្គគាំទ្រនិង
លើកទឹកចិត្តបញ្ជួន និសិ្សតខ្មែរឱ្យទៅសិក្សានៅ
ឯបរទេស ដើម្បីយកចំណះវិជ្ជាយកមកស្រោចស្រង់
ជាតិដ៏ជាទីស្នេហារបស់ព្រះអង្គ ។
៧. សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ
នារីរតន៍ សិរីវឌ្ឍនា ស្តេចឡើងគ្រងព្រះបរមសិរីរា
ជ្យសម្បត្តិ ក្នុងឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧០ ព្រះអង្គជាអ្នក
គាំទ្រ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិខ្មែរយ៉ាង
សម្បើម ។ ព្រះអង្គតែងតែទំនុកបម្រុងប្រទានព្រះរាជ
ទ្រព្យផ្ទាល់របស់ព្រះអង្គ ក្នុងការចំណាយទូទៅពេល
តម្លើងល្ខោនព្រះរាជទ្រព្យម្តងៗ ។
៨. ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្ដម សីហមុនី
ស្តេចឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ក្នុងឆ្នាំ ២០០៤
មកដល់បច្ចុប្បន្ន ព្រះអង្គជាព្រះមហាក្សត្រដ៏ស្ងៀមស្ងាត់
ប្រកបដោយទសពិធរាជធម៌ ក្នុងផែនដីរបស់ព្រះអង្គ កូន
ចៅប្រជាពលរដ្ឋខ្មែរ រស់នៅប្រកបដោយសុខសន្តិភាព
និងភាពសម្បូរសប្បាយ ។
- រក្សាសិទ្ធិ @រចនា និងស្រាវជ្រាវដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee
Image may contain: 7 people, people standing


No comments:

Post a Comment