" រាយព្រះនាម និងនាមនៃព្រះបរមវង្សានុវង្សខ្មែរខ្សែ នរោត្តម ទាំង ២៧អង្គ/នាក់ ដែលសុគត និងអនិច្ចកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ "
• ដោយតបតាមការសន្យាថ្ងៃនេះគេហទំព័រ Colorise & Old Photos of Cambodia សូមធ្វើការផ្សាយថ្វាយ និងជូន អំពីព្រះនាម និងនាមនៃព្រះបរមវង្សានុវង្សខ្មែរខ្សែ នរោត្តម ទាំង២៧អង្គ/នាក់ដែលបានសុគតនិងអនិច្ចកម្មក្នុងរបបដ៏ព្រៃផ្សៃ ប៉ុល ពត ។ យើងខ្ញុំសូមធ្វើការផ្សាយថ្វាយ និងជូនដោយរៀបរាប់ត្រួសៗ សូមសម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រីយ៍ លោក លោកស្រី អ្នកនាងកញ្ញា និងប្រិយមិត្តអ្នកអានអញ្ជើញយាងទត និងទស្សនាដូចតទៅ ៖
+ ព្រះរាជបុត្រាបុត្រីសម្តេច នរោត្តម សីហនុ មាន ៥អង្គ៖
១. សម្តេចក្រុមឃុន នរោត្តម ណារ៉ាឌីប៉ូ ( អតីតសិស្សឆ្នើមប្រចាំសាលានៅទីក្រុងប៉េកាំង សុគតឆ្នាំ ១៩៧៧ )
២. សម្តេចក្រុមឃុន នរោត្តម ខេមានុរក្ស ( បាត់ព្រះកាយក្នុងខែ កញ្ញា ឆ្នាំ ១៩៧៦ )
៣. សម្តេចក្រុមឃុន នរោត្តម បុទុមបុប្ផា ( នាដការរបាំព្រះរាជទ្រព្យ សុគតដោយខ្មែរក្រហមធ្វើគត់ឆ្នាំ ១៩៧៦ )
៤. សម្តេចក្រុមឃុន នរោត្តម សុរិយារង្សី ( សុគត ឆ្នាំ ១៩៧៦ )
៥. ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សុជាតា ( សុគតដោយខ្មែរក្រហមធ្វើគត់នៅរង្វង់មូលរូបពីរ ជិតស្ថានទូតបារាំង ថ្ងៃទី ២០ មេសា ១៩៧៥ ) ។
+ បុត្រាសម្តេចក្រុមព្រះ នរោត្តម ផានុវង្ស មាន២អង្គ៖
៦. សម្តេច នរោត្តម ភូរីស្សារ៉ា ( អតីតរដ្ឋមន្ត្រីក្រសួងការបរទេស សុគតដោយខ្មែរក្រហមធ្វើគត់នៅ គុកបឹងត្របែកខែមេសា ១៩៧៥ )
៧. ព្រះអង្គម្ចាស់ នរោត្តម មុនីសារ៉ា ( អតីតប្រធានពិធីការព្រះបរមរាជវាំង សុគត ខែមេសា ១៩៧៥ ) ។
+ បុត្រាបុត្រី សម្តេច នរោត្តម ភូរីស្សារ៉ាមាន ៣អង្គ៖
៨. អ្នកអង្គម្ចាស់ នរោត្តម វ៉ុនតារា ( សុគត ១៩៧៥ )
៩. អ្នកអង្គម្ចាស់ នរោត្តម វ៉ុនសាឌី ( សុគត ១៩៧៥ )
១០. អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រ៉ូនីដា ( សុគត ១៩៧៥ )។
+ បុត្រាបុត្រាព្រះអង្គម្ចាស់ នរោត្តម មុនីសារ៉ា មាន១០អង្គ៖
១១. អ្នកអង្គម្ចាស់ ចន្ថារ៉ាវុឌ្ឍ ( ខ្មែរក្រហមធ្វើគត់ទាំងអ្នកម្នាងនិង បុត្រ២អង្គ នៅឆ្នាំ ១៩៧៥ )
១២. អ្នកអង្គម្ចាស់ នរោត្តម វុទ្ថាមុនី ( សុគត ឆ្នាំ ១៩៧៥ )
១៣. អ្នកអង្គម្ចាស់ នរោត្តម ណុប្ផាវណ្ណ ( សុគត ឆ្នាំ ១៩៧៥ )
១៤. អ្នកអង្គម្ចាស់ នរោត្តម សុទ្ថាមុនី ( សុគត ឆ្នាំ ១៩៧៥ )
១៥. អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បុទុមបុប្ផា ( ខ្មែរក្រហមធ្វើគត់ទាំងបុត្រាបុត្រី ៣អង្គទៀតនៅឆ្នាំ ១៩៧៥ )
១៦. អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម មករាស៊ី ( សុគត ឆ្នាំ ១៩៧៥ ជាមួយនឹងបុត្រី ៣អង្គទៀត )
១៧. អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សៅវរត្ន័ ( សុគត ឆ្នាំ ១៩៧៥ )
១៨. អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សុវណ្ណនារី ( សុគត ឆ្នាំ ១៩៧៥ )
១៩. អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បុប្ផាវត្តី ( សុគត ឆ្នាំ ១៩៧៥ )
២០. អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម មុនីតារា ( សុគត ឆ្នាំ ១៩៧៥ ) ។
+ ព្រះញាតិវង្សដែលជាឥស្សរៈជនស្នេហាជាតិ និងផ្សេងៗមាន ៧ អង្គ៖
២១. ព្រះអង្គម្ចាស់ នរោត្តម ចន្ទរង្សី ( អតីត ឧត្តមសេនីយ៍ឯក និងជាមេទ័ពសញ្ញាខ្លាគ្រហឹម អ្នកតស៊ូប្រឆាំងខ្មែរក្រហមនៅតំបន់កំពង់ស្ពឺ ត្រូវខ្មែរក្រហមធ្វើគត់នៅខែ មេសា ១៩៧៥ )
២២. ព្រះអង្គម្ចាស់ នរោត្តម កន្តុល ( អតីតនាយករដ្ឋមន្ត្រីខ្មែរ សុគត ដោយរោគានៅកំពង់ចាមខែមករា ១៩៧៩ មុនបែក ប៉ុល ពត ពីរបីថ្ងៃ )
២៣. សម្តេច ភ្លោះ ភូរីស្សារ៉ា ( ជាមហេសីរបស់ សម្តេច នរោត្តម ភូរីស្សារ៉ា និងជាគ្រូរបាំព្រះរាជទ្រព្យ សុគតជាមួយព្រះស្វាមីនៅគុកបឹងត្របែក ១៩៧៥ )
២៤. សម្តេច សីហនុ សុពុត្រា ( ស្វាមី របស់ នរោត្តម បុទុមបុប្ផា និងជាអតីតអ្នកបើកយន្តហោះប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរ សុគតខែមេសា ១៩៧៥ )
២៥. ព្រះអង្គម្ចាស់ នរោត្តម នរិន្ទដេត ( ស្ថាបនិកគណបក្ស សេរីភាព សុគតឆ្នាំ ១៩៧៥ )
២៦. អ្នកអង្គម្ចាស់ នរោត្តម នរិន្ទឫទ្ធីវង្ស ( ឧត្តមសេនីយ៍ស្នងការនគរបាលជាតិ សុគតឆ្នាំ ១៩៧៦ )
២៧. ម៉ម ម៉ានីវ៉ាន់ ផាន្នីវង្ស ( មហេសីសម្តេច នរោត្តម សីហនុ ខ្មែរក្រហមធ្វើគត់នៅថ្ងៃទី ២០ មេសា ១៩៧៥ ) ។
- ទូលព្រះបង្គំជាខ្ញុំ អភិបាលគេហទំព័រ សូមថ្វាយព្រះរាជអាល័យ និងចូលរួមរំលែកសេចក្តីទុក្ខចំពោះព្រះបរមវង្សានុវង្សព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់នៅទូទាំងព្រះនគរដែលបានសុគត និងអនិច្ចកម្មក្នុងរបបដ៏ខ្មៅឫស្យានេះ ។ សូមព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធ បងប្អូនប្រជាពលរដ្ឋខ្មែរ បានយាងទៅកាន់នឹងទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។
- នេះជាឆាយាល័ក្ខណ៍អនុស្សាវរីយ៍នៃ ព្រះអង្គម្ចាស់ នរោត្តម នរិន្ទដេត ថតឆ្នាំ ១៩៥៦ ។
- ប្រភព ៖ Royalark.net
កិច្ចស្រាវជ្រាវរបស់ក្រុម ព្រះសុរិយា រៀបរៀង
និងអធិប្បាយដោយ វីរៈវ៉ារ៉ានី ។
- @រក្សាសិទ្ធិដោយគេហទំព័រ ៖ Colorise & Old Photos of Cambodia
- By: Leak NCee
No comments:
Post a Comment