Monday, February 27, 2017

ព្រះរាជវង្សានុវង្ស

ព្រះឆាយាល័ក្ខណ៍ព្រះរាជវង្សានុវង្សនៃរាជាណាចក្រកម្ពុជា រៀបរាប់ពីឆេ្វងទៅស្តាំ ៖
១ ឯកឧត្តម ខែម ពុទ្ធរស្មី ស្វាមីសម្តេចព្រះអនុជ
២ សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខែ្មរ
 ៣ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី
៤ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រស្មីពនិតា ព្រះរាជនត្តា ព្រះបរមរតនកោដ្ឋ 🙏🏼❤🎉🇰🇭
The picture of Royal Family of Cambodia , started from left to right :
1 His Excellency Keo Puth Reaksmey husband of Somdech Preah Ah Nouch ,
2 Her Majesty Queen-Mother Norodom Monineath Sihanouk of Cambodia ,
3 Her royal highness Somdech Reach-Bothtrey Preah Ah Nouch Norodom arunrassmy,
4 Her royal highness Princess Norodom Reasmyponita grandchild of King-Father.

🙏🏼🎉🇰🇭#monineathsihanouk #cambodia #royalducambodge #norodomarunrasmy #norodomreasmeyponita

Sunday, February 26, 2017

សម័យប្រជុំពេញអង្គលើកទី២៨ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះស្រីលោកធម្មករាជ ព្រះមហាក្សត្រនៃកម្ពុជា បានយាងជាព្រះរាជ​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងសម័យប្រជុំពេញអង្គលើកទី២៨ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាវេលាម៉ោង៩៖៤៥នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅព្រះបរមរាជវាំង។





ការបើកសម័យប្រជុំពេញអង្គនាថ្ងៃនេះ គឺដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀប​វារៈចំនួន១១ ក្នុងនោះក៏មានការបង្ហាញពី របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់សមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចន្លោះសម័យប្រជុំលើកទី២៧ និងលើកទី២៨ផងដែរ៕

#royalducambodge #cambodia #kingofcambodia #norodomsihamoni

Wednesday, February 22, 2017

ព្រះរាជសង្ហារ

ព្រះសង្ហារ ឬ សញ្ញាជាតិ គឺជាត្រាប្រពៃណី និង ផ្លូវការសម្រាប់ព្រះចៅ ក្រុង កម្ពុជាធិបតីគឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយមានរូបសញ្ញាសំខាន់ៗ និង អត្ថន័យដូចតទៅ៖
•ពន្លឺឆពណ្ណរង្សី ៖ នៅពីលើ តំណាងឲ្យបារមីរបស់ព្រះមហាក្សត្រ ដែលទ្រង់គ្រប់គ្រងប្រជានុរាស្ត្រប្រកបដោយទសពិធរាជធម៌ និង តំណាងឲ្យអរិយធម៌ខ្មែរ ដ៏ត្រចះត្រចង់ រុងរឿង។
•មកុដរាជ្យ ៖ តំណាងឲ្យមន្ត្រីរាជការ និង ប្រជារាស្ត្រទាំងអស់គាំទ្រ និង លើកស្ទួយព្រះមហាក្សត្រ ឲ្យគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា។
•ព្រះខ័នរាជ្យ ៖ នៅក្រោមមកុដរាជ្យ តំណាងឲ្យអំណាចនៃអាវុធ ដ៏ស័ក្ដិសិទ្ធិបំផុតសម្រាប់ព្រះមហាក្សត្រគ្រងរាជ្យ ក្នុងសន្តិភាព និង យុត្តិធម៌។
•សញ្ញា ៖ នៅពីលើព្រះ ខ័នរាជ្យ តំណាងឲ្យភាពនៃជោគជ័យ និង ការអភិវឌ្ឍន៍រីកចម្រើនជានិច្ចនិរន្តន៍សម្រាប់ ព្រះរាជាណាចក្រកម្ពុជា។
•ជើងពាន ៖ ទ្រព្រះ ខ័នរាជ្យ តំណាងឲ្យបល្ល័ង្ករាជ្យដែលជាអាសនៈ កិត្តិយស និងដ៏ពិសិដ្ឋបំផុតសម្រាប់ព្រះមហាក្សត្រ ទ្រង់គង់នៅថ្ងៃដែលរៀបចំក្នុងពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ។
•រាជបល្ល័ង្ក ៖ តំណាងឲ្យព្រះមហាក្សត្រដែលជាទីសក្ការ ព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទាំងអស់នៅក្នុងព្រះនគរ ពីព្រោះព្រះមហាក្សត្រទ្រង់បានគ្រប់គ្រងប្រទេសប្រកបដោយទសពិធរាជធម៌ ដែលជាប្រភពផ្ដល់នូវថាមពលខាងស្មារតី និង សម្ភារៈសម្រាប់ប្រទេសជាតិក្នុងការអភិវឌ្ឍន៍ និង និរន្តរភាព។
•ក្សេតរឆ័ត្រទាំងពីរ (ឆ័ត្ររួត)  ៖ ដែលបានបាំងគ្របជាកិត្តិយសពីលើបល្ល័ង្ក តំណាងឲ្យអំណាចព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងការគ្រប់គ្រងរបស់ព្រះមហាក្សត្រក្នុងព្រះ រាជវង្សនៃមហានគរខ្មែរ ដែលព្រះអង្គជាអ្នកថែរក្សាប្រជារាស្ត្រ ហើយក៏តំណាងឲ្យភពទេវៈទាំងប្រាំបួន ដែលមានទេវតាប្រកបដោយបារមី និង ឫទ្ធិអំណាចនៅចាំគ្រប់គ្រងថែរក្សាព្រះមហាក្សត្រជាប្រចាំ។
•រាជសីហ៍និងគុជសីហ៍ ៖ ឈរកាន់ក្សត្រឆ័ត្រទាំងពីរ តំណាងឲ្យអំណាច និង មហិទ្ធិឫទ្ធិនៅក្នុងរបបរាជាធិបតេយ្យកម្ពុជា និង តំណាងឲ្យព្រះសុពណ៌បាទុកា (ទ្រនាប់ជើងមាស) ទាំងពីរក្នុងចំណែកមួយនៃកេតនភណ្ឌទាំងប្រាំយ៉ាងសម្រាប់រៀបចំពិធីអភិសេកព្រះរាជាទ្រង់ឡើងគ្រងរាជ្យ និង តំណាងឲ្យកម្លាំងរបស់ប្រជារាស្ត្រខ្មែរនៅជុំវិញព្រះរាជបល្ល័ង្ក។
•ពាក្យ “ព្រះចៅ ក្រុង កម្ពុជា” ៖ តំណាងឲ្យអធិបតីភាពនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
រួមមកសញ្ញាជាតិ មានអត្ថន័យបង្ហាញពីអំណាច និង យុត្តិធម៌នៃអរិយធម៌ខ្មែរដែលមានការចូលរួមការពារពីកម្លាំងប្រជារាស្ត្រ នៅជុំវិញរាជបល្ល័ង្កព្រះមហាក្សត្រ ព្រមទាំងបង្ហាញពីជំនឿ និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ ក្នុងការ គោរពចំពោះព្រះមហាក្សត្រ។ លើសពីនេះទៅទៀតសញ្ញាជាតិ មានសារសំខាន់ខ្លាំងណាស់ព្រោះបានបង្ហាញឲ្យឃើញថាព្រះរាជាណាចក្រកម្ពុជា ជាប្រទេសឬជាតិសាសន៍មួយ មានអត្តសញ្ញាណជាតិរបស់ខ្លួន និង មានអធិបតីភាព មិនចំនុះជាតិសាសន៍ណាមួយឡើយ៕

ប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតឡាវ

🇰🇭🇰🇭🇱🇦🇱🇦







នាវេលា​ព្រឹក​ថ្ងៃ​​ទី​២២​ កុម្ភៈ​ ឆ្នាំ​២០១៧នេះ​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហឫទ័យ​ស្តេច​យាង​ប្រោស​ព្រះ​រាជ​ទាន​សវនាការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ​ ឯក​ឧត្ដម​ប្រធាន​រដ្ឋ​នៃ​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​ ព្រម​ទាំង​គណ:ប្រតិភូ​ ចូល​ក្រាបថ្វាយ​បង្គំ​គាល់​នា​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​ ព្រះ​បរម​រាជវាំង​ចតុម្មុខ​មង្គល​ ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​មក​កាន់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​របស់​ឯកឧត្តម​។
ជយោ​ចំណង​សាមគ្គីភាព​មិត្តភាព​ឡាវ​ កម្ពុជា​








នារសៀលថៃ្ងទី ២២ កុម្ភៈ បន្ទាប់ពីបញ្ជប់ព្រះរាជសវនាការ ជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់រួចមក លោកប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូរ អញ្ជើញមកគោរពវិញ្ញាណក័ន្ធ បុព្វបុរសដែលបានបូជាជីវិតដេីម្បីឯករាជ្យជាតិមាតុភូមិ នាស្តូបវិមានឯករាជ្យរាជធានីភ្នំពេញ រួចក៏បានអញ្ជើញគោរពព្រះរាជវិញ្ញាណក័ន្ធ ព្រះបរមរតកោដ្ឋ នាស្តូបវិមានព្រះបរមរូប សួនច្បារវិមានឯករាជ្យ ៚
(ភ្នំពេញ)៖ នៅវេលាម៉ោង៧៖០០យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតីឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ជាមួយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសផងដែរ។
លោក ប៊ុនញ៉ាំង វរជិត បានដឹកនាំគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ យន្តហោះរបស់លោកប្រធានាធិបតីបានចូលចត នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញកម្ពុជា នៅវេលាម៉ោង ៨៖៣៥នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានរដ្ឋសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញ, ជួបពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សា ការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព៕

ជយោ ! ចំណងមិត្តភាព កម្ពុជា ឡាវ 🇰🇭🇱🇦

Tuesday, February 21, 2017

King Norodom Sihamoni

The King of Cambodia

    Born on Thursday 14 May 1953, in Phnom Penh, His Majesty King Norodom Sihamoni is the son of His Majesty Norodom Sihanouk, King of Cambodia and of Her Majesty Queen Norodom Monineath Sihanouk of Cambodia.
Education Background
1959-1962:    Primary schooling at the Norodom school and then at the Descartes high school in Phnom Penh                               (Cambodia)
1962-1967:    Primary and Secondary schooling at Prague's high school (Czechoslovakia)
1967-1971:    Dance, music and theatre courses at the National Conservatory of Prague
1970:             High school certificate -Prague (with "very good" marks)
1971:             First prize course of classical dance of the National Conservatory of Prague
1971-1975:    Higher dance, music and theatre courses, Academy of Musical Art of Prague
1975:             Graduated from the Academy of Musical Art of Prague
1975:             Author of a thesis on the conception and administration of artistic schools in Cambodia
1975-1976:    Higher studies of Cinematography in the D.P.R. of Korea
1976-1979:    Prisoner of the Khmer Rouge along with his parents and his younger brother, H.R.H Prince                                      Norodom NarinDrapong
1979-1980:    Served his father in exile abroad as his Private Secretary
1981-2000:    Professor of classical dance and artistic pedagogy at the Marius Petipa conservatory, the Gabriel                           Faure conservatory and the W.A. Mozart conservatory of the city of Paris
1984-1988:    President of the Khmer dance association in France and director general and artistic director of the                       ballet group "Deva"
1988-1993:    Director general and artistic director of the Khmer cinematographic corporation "Khemara                                     Pictures". H.M. Norodom Sihamoni, then Prince, has produced two creations (Ballet-Films): Dream                         and the 4 Elements
1992-1993:    Chosen unanimously by the members of the Supreme National Council of Cambodia to be                                      permanent representative of Cambodia to the United Nations
1993-2004:    Ambassador of the Kingdom of Cambodia to Unesco
2004:             member of the High Council of French-Speaking Countries (Francophonie)
1st February 1994:    Elevated by H.M. the King to the rank of Sdech Krom Khun (Great Prince)
17 October 2003:    Appointed high privy Councillor to His Majesty the King
31 August 2004:    Elevated by H.M the King to the Rank of SAMDECH PREAH BAROMNEATH
14 October 2004:    Elected unanimously by the members of the throne council as King of Cambodia to succeed                                   his august father who has decided to retire.
Languages:    Khmer, fluent in French and Czech, good English and Russian
Decorations:    
Grand cross of the Royal order of Cambodia
Grand cross of the Royal order of Monisaraphon (Cambodia)
Grand officer of the legion d'honneur (France)
Silver medal of the city of Paris(France)

THE ROYAL CREST

ហាមយកឯកសារនេះទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត
រៀបរាងដោយៈ លោក ឯក ច័ន្ទដារ៉ារិទ្ធ

មគ្គុទ្ទេសក៍ក្រសួងព្រះបរមរាជវាំង

1-The sun rays,symbol of the Khmer civilization.
2-The two Royal umbrallas belonging to the king and Queen,protectors of the people.
3-Sword of the king, symbolizes power and equal justice for all.
4-Mythological lions, meaning the force of the Khmer people around the throne.

5-Preah Chau Krong Kampuchea,The sovereign of the kingdom of Cambodia is inscribed in Khmer or Roman characters.              

Monday, February 20, 2017

២ វត្តព្រះកែវមរកត

រក្សាសិទ្ធិដោយក្រសួងព្រះបរមរាជវាំង
រៀបរៀងដោយៈ លោក ឯក ច័ន្ទដារ៉ារិទ្ធ



កាលបរិច្ឆេទ នៃការសាងសង់ 
-សំណង់ឈើ ក្នុងឆ្នាំ ១៨៩២
-សំណង់បេតុង ឆ្នាំ ១៩៦២
ព្រះមហាក្សត្រ : ព្រះបាទនរោត្តមនិង ព្រះបាទនរោត្តមសីហនុ
ទីតាំង: ស្ថិតនៅ ខាងត្បូងនៃបរិវេណព្រះបរមរាជវាំង។

កាលប្រវត្តិ
១- វត្តឧបោសថ​រតនារាម​ ហៅ វត្តព្រះកែវមរកត
វត្តព្រះកែវមរកត​ នេះស្ថិតនៅផ្នែក ខាងត្បូង នៃបរិវេណព្រះបរមរាជវាំង សំណង់ដែលសំខាន់មានទីតាំង នៅចំកណ្តាល គឺ ព្រះវិហារព្រះកែវមរកត ដែល ត្រូវបានគេស្គាល់ថាជា វត្តព្រះកែវមរកតវត្តប្រាក់ ដែលត្រូវបាន កសាងឡើងរវាង ឆ្នាំ ១៨៩២​ និង ឆ្នាំ ១៩០៣ដោយព្រះបាទនរោត្តម ហើយប្រាសាទនេះត្រូវបានជួសជុលកែលំអជាថ្មនៅឆ្នាំ ១៩៦២ នៅតាម រចនាបទនៃ ស្ថាបត្យកម្មខ្មែរដោយសម្តេចព្រះបាទនរោត្តម​សីហនុ។ កាលដើមឡើយ ប្រាសាទនេះ ត្រូវបានគេហៅថា វត្តឧបោសថ​រតនារាម ដោយសារតែព្រះមហាក្សត្រប្រារព្វធ្វើពិធីសមាទានឧបោសថសីលជារៀងរាល់ថ្ងៃសីលព្រមទាំងប្រារព្វពិធីបុណ្យផ្សេងៗនៅទីនេះដោយព្រះរាជវង្សានុវង្សនិងមន្តី្រអ្នកមុខអ្នកការទៅតាទំនៀមទំលាប់ព្រះពុទ្ធសាសនាទៀតផង។
តាមផ្ទាំងបថមសិលាដែលនៅចំពីមុខព្រះវិហារព្រះកែវមរកត បានអោយដឹងថា វត្តព្រះកែវមរកត ត្រូវបានកសាងឡើង អំពីឈើ ក្នុងរជ្ជកាល ព្រះករុណា ព្រះបាទនរោត្តម ។ ពិធីបច្ចុះសីមាត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃ ទី ៨ កើត ខែ មាឃ ឆ្នាំ ខាល​ ព.ស​ ២៤៤៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី ៥ខែកុម្ភៈ ឆ្នាំ ១៩០៣។
ក្នុងឆ្នាំ ១៩៦២  វត្តព្រះកែវមរកតត្រូវបានរុះរើនិងត្រូវបានសាងសង់ឡើងវិញជាបេតុងដោយរក្សារចនាបទស្ថាបត្យកម្មដូចដើមដែលមានកំរាលឥដ្ឋនិងសសរធ្វើពីថ្មម៉ាបនាំចូលពីប្រទេសអ៊ីតាលី ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រីស៊ីសុវត្ថ មុនីវង្ស កុសមៈនារីរតន៍ សេរីវឌ្ឍនា ដែលជាព្រះមាតាសម្តេចព្រះបាទនរោត្តម​ សីហនុនិងក្រោម ព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទនរោត្តម សីហនុ
វត្តព្រះកែវមរកតក៏ត្រូវបានប្រើប្រាស់ដោយព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ដើម្បីបួសជាព្រះសង្ឃរយៈពេលមួយព្រះវស្សាគឺ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ១៩៤៧ ។ក្នុងពេលមានពិធីបុណ្យផ្សេងៗមាន ព្រះសង្ឃពីបណ្តាវត្តផ្សេងៗដូចជា វត្តល័ង្កកា វត្តឧណ្ណាលោម វត្តបទុមវតី ជាដើម ត្រូវបានគេនិមន្តអោយចូលរួមនៅក្នុងព្រះវិហារព្រះកែវមរកតផងដែរ។
វត្តនេះត្រូវបានគេហៅថា វត្តព្រះកែវមរកត​​​​​ដោយសាមានរូបបដិមាមួយអង្គធ្វើអំពីត្បូងមានតម្លៃដែលមានពណ៌ដូចត្បូងមរកតដែលតម្កល់ទុកក្នុងព្រះវិហារនេះ។ព្រះវិហារនេះត្រូវបានអ្នកទេសចរបរទេសហៅថាវត្តប្រាក់ ដោយសារតែកំរាលឥដ្ឋធ្វើអំពីប្រាក់។កម្រាលឥដ្ឋទាំងមូលក្រាលដោយប្រាក់ដែលមានចំនួន៥៣២៩ផ្ទាំង ដែលក្នុងមួយផ្ទាំងមានទម្ងន់ ១.១២៥ គីឡូក្រាម។ វត្ថុសិល្បៈដែលដាក់តាំងដែលនៅក្នុងព្រះវិហារនេះមានចំនួន ១៦៥០ ដែលភាគច្រើនជាពុទ្ធបដិមាធ្វើពីមាសប្រាក់សំរឹទ្ធនិងមានតុបតែងដោយត្បូងមានតម្លៃដូចជាពេជ្រ ត្បូងទទឹម ត្បូងកណ្តៀងនិងត្បូងមានតម្លៃដទៃទៀត។

ព្រះកែវមរកត

ព្រះវិហារនេះត្រូវបានគេសាងសង់ឡើងដើម្បីតម្កល់ពុទ្ធបដិមាមួយអង្គធ្វើពីត្បូងមានតម្លៃដែលមានពណ៌ដូចត្បូងមរកត។ហេតុនេះហើយទើបព្រះពុទ្ធរូបនេះត្រូវបានគេហៅថាជាព្រះអង្គព្រះកែវមរកត
ព្រះពុទ្ធរូបព្រះកែវមរកតនេះត្រូវបានគេតម្កល់នៅលើព្រះបុស្បុកខ្ពស់ជាងគេដែលមានរចនាក្បាច់ដ៏វិចិត្រ។ព្រះពុទ្ធរូបព្រះកែវមរកតនេះគង់ក្នុង​កាយវិការ​ វិជ័យ «ព្រះពុទ្ធផ្ចាញ់‌មារភូមិស្ពាសាមុទ្រ គឺគង់ពត់ព្រះភ្នែនដូចព្រះពុទ្ធរូបសម្មាធិដែរ ប៉ុន្តែព្រះហស្តស្តាំផ្កាប់លើព្រះឧរា ហើយចង្អុលចុះទៅផែនដី ចំណែកព្រះហស្ថឆ្វេងផ្ងារលើដាក់លើព្រះឧរា ។
   ព្រះពុទ្ធបដិមាធ្វើពីមាសមាន ទម្ងន់៩០គីឡូ
ព្រះពុទ្ធបដិមាមួយអង្គដែលស្ថិតនៅខាងមុខព្រះរាជបល្ល័ងព្រះកែវមរកតមានព្រះនាមថា
អរិយមេត្តេយ្យោ​ ឬ​ អារ្យមេត្រី។បដិមានេះទ្រង់ឈរ ធ្វើពីមាស ទម្ងន់៩០គីឡូ និងមានដាំពេជ្រចំនួន
២០៨៦គ្រាប់ គ្រាប់ពេជ្រដែលធំជាងគេគឺមានទំហ៊ុំ២៥ការ៉ាតដែលស្ថិតនៅចំគែមម្កុដខាងមុខ។
ព្រះបាទនរោត្តមបានកសាងព្រះបដិមានេះនៅឆ្នាំ១៩០៤ តាមព្រះរាជបណ្តាំរបស់ព្រះបាទនរោត្តមដែលជាព្រះរាមរបស់ព្រះអង្គ។
ព្រះបាទនរោត្តមទុកព្រះរាជបណ្តាំមុនពេលព្រះអង្គចូលទិវង្គតថាបន្ទាប់ពីរំលាយព្រះបរមសព្វរបស់ព្រះអង្គហើយព្រះបរមកោដ្ឋដែលធ្វើពីមាសត្រូវយកទៅរំលាយធ្វើជារូបព្រះអរិយមេត្តេយ្យោ​ ឬ​ អារ្យមេត្រី។ដូច្នេះហើយទើបសម្តេចព្រះបាទស៊ីសុវត្ត អោយគេធ្វើរូបបដិមាតំណាងរូបព្រះនរោត្តម ក្នុងទម្រង់ជាព្រះអរិយមេត្តេយ្យោ​ ឬ​ អារ្យមេត្រីដែលនឹងបានត្រាស់បន្ទាប់ពីព្រះសាម្មាសាម្មពុធ្ធគោតម។
រូបបដិមានេះមានព្រះបរមនាមថា ព្រះជិនរាំង្សីរាជ្ជកនរោត្តមដែលតំណាងអោយព្រះអរិយមេត្តេយ្យោ​ ឬ​ អារ្យមេត្រី

ព្រះសារីរិកធាតុ
នៅខាងទក្សិណនៃព្រះបដិមាធ្វើពីមាស៩០គីឡូមានទូដាក់តាំងព្រះសារិរិកធាតុរបស់ព្រះពុទ្ធដែលជាអំណោយពីប្រទេស ស្រីលង្កាដោយព្រះតេជគុណ ល្វី ឯម  ដែលគង់នៅវត្តលង្កានៅក្រុងភ្នំពេញក្នុងឆ្នាំ១៩៥៦។
ពុទ្ធបដិមាធ្វើអំពីមាស
នៅផ្នែកឧត្តរនៃព្រះបដិមាធ្វើពីមាស៩០គីឡូមានទូដាក់តាំងព្រះបដិមាដែលជាព្រះរាជអំណោយពីព្រះមហាក្សត្រីយានី ស៊ីសុវត្តិ មុនីវង្ស កុសុមៈនារីរតន៌ សេរីវឌ្ឍនានៅក្នុងឆ្នាំ១៩៦៩។វត្ថុដែលជាព្រះរាជអំណោយនេះរួមមានពុទ្ធបដិមាធ្វើអំពីមាសដែលបង្ហាញពីកាលពុទ្ធប្បវត្តិរបស់ព្រះពុទ្ធ គឺ ប្រសូត្រ ត្រាស់ដឹង និង ការចូលព្រះបរិនិព្វាន។

ព្រះសលៀង
ព្រះសលៀងគឺជាគ្រែស្នែងសម្រាប់សែងព្រះមហក្សត្រក្នុងកំឡុងពេលពិធីអភិសេកឡើងគ្រោងរាជ្យនិងពិធីច្រតព្រះន័ង្គល។ព្រះសលៀងនេះធ្វើពីមាសដែលមានទម្ងន់២៣គីឡូដែលដាក់តាំងនៅខាងក្រោយព្រះរាជបល្ល័ងព្រះកែវមរកត។
មានវត្ថុសិល្បៈជាច្រើនដ៏ទៃទៀតធ្វើពីមាសនិងប្រាក់និងវត្ថុមួយចំនួនទៀតមានដាំត្បូងទទឹម ត្បូងកន្តៀង និង ត្បូងពេជ្រជាដើមដែលបានដាក់តាំងបង្ហាញនៅក្នុងទូ។រាល់វត្ថុសិល្បៈដែលដាក់តាំងបង្ហាញក្នុងទូកញ្ចក់ទាំងនេះគឺជាព្រះរាជអំណោយពីព្រះមហាក្សត្រ ពីមន្រ្តីអ្នកមុខអ្នកការ ពុទ្ធបរិស័ទ និង បណ្តាប្រទេសនានា ដល់ព្រះកែវមរកត
ក្នុងសម័យខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់១៩៧៩មានវត្ថុសិល្បៈមួយចំនួនត្រូវបានបាត់បង់និងបំផ្លិចបំផ្លាញ។
នៅចំពីមុខព្រះវិហារព្រះកែវមរកត មានចេតិយចំនួនបីគឺធំពីរនិងតូចមួយ និងមានរូបសំណាកព្រះបាទនរោត្តម(១៨៦០-១៩០៤)គង់លើព្រះទីនាំងអាជានេយ្យ។

២-រូបសំណាកព្រះបាទនរោត្តម
 រូបសំណាកនៅលើព្រះទីនាំងអាជានេយ្យគឺជារូបសំណាកព្រះបាទសម្តេនរោត្តម(១៨៦០-១៩០៤)ដែលស្ថិតនៅចំពីមុខព្រះវិហារព្រះកែវមរកត រូបសំណាកនេះតម្កល់នៅក្នុងមណ្ឌបដែលមានដំបូលស្រួចរាងជាពីរ៉ាមីដ។រូបសំណាកនេះកសាងដោយសិល្បៈករជនជាតិបារាំងឈ្មោះ អឺដិ (Eude) នៅក្រុងប៉ារីសក្នុងឆ្នាំ១៨៨២។
រោងមណ្ឌបនេះត្រូវបានសាងសង់បន្ថែមក្រោយពីបានឯករាជ្យពីបារាំងនៅខែវិច្ឆិការឆ្នាំ១៩៥៣
ដោយប្រក់ដំបូលពីលើរូបសំណាកនេះដោយព្រះបាទសម្តេចនរោត្តមសីហនុដើម្បីជាការរំលឹកគុណដល់ព្រះអយ្យកោទួត ព្រះអង្គដែលព្រះអង្គបានបួងសួងសុំឯករាជ្យក្នុងសកម្មភាពបូជនីយកិច្ចទាមទាឯករាជ្យរបស់ព្រះអង្គ។

៣-ចេតិយព្រះបាទនរោត្តម
នៅផ្នែកខាងជើងនៃរូបសំណាកព្រះបាទនរោត្តមមានព្រះចេតិយមួយដែលសាងសង់នៅថ្ងៃទី១៣ខែមិនាឆ្នាំ១៩០៨សម្រាប់តម្កល់ព្រះបរមធាតុសម្តេចនរោត្តមដែលជាព្រះអយ្យកោទួត របស់ព្រះករុណា
សម្តេចនរោត្តមសីហនុ
ព្រះបាទនរោត្តម(១៨៣៤–១៩០៤) សោយរាជ្យ​ជាស្តេច​នៃ ព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៨៥៩ ដល់​ឆ្នាំ ១៩០៤។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​នៃ​សម្ដេចព្រះអង្គឌួងព្រះ​បាទ​នរោត្តម​ត្រូ​វ​បាន​គេ​ចាត់​ទុកថា​ជា​ស្តេច​​ខ្មែរ​ទី១​នៃ​សម័យ​ខ្មែរទំនើបក្រោមអាណានិគមនិយមបារាំង។ ទ្រង់​ត្រូវ​បាន​គេស្គាល់​ច្បាស់​ដោយ​សារ​ការ​ការពារ​ប្រទេស​កម្ពុជា​កុំឲ្យ​បាត់​បង់​ទៅក្នងការដណ្ដើមគ្នារវាងប្រទេសជិតខាង។ នៅ​ឆ្នាំ​១៨៦៣​ ដើម្បី​រារាំង​ប្រទេស​ជិតខាង​ដ៏ខ្លាំង​ទាំងពីរ កុំ​ឲ្យ​យក​ទឹក​ដី​កម្ពុជា​បាន​ ទ្រង់​បាន​អញ្ជើញ​បារាំង​ឲ្យ​មក​ធ្វើ​ជា​អាណាព្យាបាល​ប្រទេស​កម្ពុជា។ព្រះអង្គបានផ្លាស់រាជធានីពីឧដុង្គមកក្រុងចតុមុខមង្គលនៅឆ្នាំ១៨៦៦។

៤-ព្រះចេតិយព្រះបាទអង្គឌួង
ព្រះចេតិយព្រះបាទអង្គឌួងស្ថិតនៅខាងត្បូងនៃរូបបដិមាព្រះបាទនរោត្តមដែលត្រូវជាព្រះអយ្យកោលួត ព្រះបាទនរោត្តម សីហនុ។ ព្រះចេតិយនេះបានកសាងនៅថ្ងៃទី១៣ខែមិនាឆ្នាំ១៩០៨។
ព្រះអង្គឌួង (១៨៤០ - ១៨៥៩)
ឆ្នាំ១៨៤០ ព្រះបាទអង្គឌួងបានគ្រងរាជ្យនៅវាំងស្បែក ស្រុកពញាឮ លុះដល់ឆ្នាំ ១៨៤៧ ទើបទ្រង់បានត្រូវអភិសេកឲ្យឡើងសោយរាជ្យជាព្រះមហាក្សត្រនៅឧដុង្គ។ព្រះបាទអង្គឌួងយាងចូលទិវង្គតនៅក្រុងឧដុង្គហើយព្រះបរមធាតុត្រូវបានតម្កល់នៅព្រះចេតិយនៅលើភ្នំឧដុង្គដែលមានចំងាយ៤០គីឡូម៉ែតនៃភាគខាងជើងនៃទីក្រុងភ្នំពេញ។ក្រោយមកព្រះបរមធាតុត្រូវបានយកមកតម្កល់នៅព្រះចេតិយដែលស្ថិតក្នុងបរិវេណវត្តព្រះកែវមរកតនេះ។

៥-ចេតិយព្រះអង្គម្ចាស់ នរិន្រ្តពង្ស
ព្រះចេតិយនេះសម្រាប់ដាក់ព្រះ បរមធាតុព្រះអង្គម្ចាស់នរិន្រ្ទពង្សដែលជាព្រះអនុជរបស់ព្រះបាទសីហមុនី ដែលបានសុគតដោយសារោគាពាធថ្ងៃ ពុធទី៨​ខែតុលា គ.ស២០០៣ ត្រូវ និងថ្ងៃទី១៣កើត
ខែអសុជ្សឆ្នាំមមី បព្ចាស័ក ព.ស.២៥៤៤៧។

៦-កឹងព្រះបាទ
កឹងព្រះបាទជាកន្លែងសម្រាប់តម្កល់ស្នាមព្រះពុទ្ធបាតទាំង៤ព្រះអង្គដែលបានត្រាស់ដឹងនៅក្នុងភទ្ទកប្បយើងនេះមាន កុកសន្ធោ នាគមនោ កស្សបោ គោតមោ និងបដិមាព្រះ អរិយមេត្តេយ្យោ​ ឬ​ អារ្យមេត្រី​ដែលនឹងបានត្រាស់ដឹងជាព្រះពុទ្ធទៅអនាគតនៅ ព.ស​​​ ៥០០០។ព្រមទាំងមានវត្ថុសិល្បៈដ៏ទៃទៀតដែលបានរក្សាទុកនៅទីនេះដែរក្នុងនោះមានពុទ្ធបដិមាជាច្រើន សាស្រ្តាស្លឹករិត និងគំនូរព្រះឆាយល័ក្ខណ៍។របស់ព្រះករុណាសម្តេចនរោត្តមសីហនុពេលដែលព្រះអង្គបានបួសមួយព្រះវស្សានៅក្នុងព្រះវិហាព្រះកែវមរកតនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ១៩៤៧។

៧-ភ្នំកៃលាស ឫ ភ្នំមណ្ឌប
គឺជាភ្នំសិប្បនិមិត្តដែលតំណាងឲ្យភ្នំកៃលាស។នៅលើភ្នំកៃលាសនេះមានប្រាសាទមណ្ឌបមួយដែលមានតម្កល់ព្រះពុទ្ធបដិមាមួយចំនួននិងមានតម្កល់ព្រះពុទ្ធបាទនៅចំកណ្ដាលទៀតផង។ស្នាមពុទ្ធបាទនេះធ្វើអំពីស្ពាន់បិទមាស។នៅលើស្នាមពុទ្ធបាទ  នេះមានឆ្លាក់រូបផ្សេងៗចំនួន១០៨​ដែលតំណាងអោយមង្គល១០៨ដែលតំណាងធម្មវិន័យនិងដំណើរអតីតជាតិរបស់ព្រះពុទ្ធមុនពេលព្រះអង្គបានត្រាស់ដឹងព្រមទាំងមានតម្កល់ពុទ្ធបដិមាធ្វើពីថ្មម៉ាបជាអំណោយពីប្រទេសភូមា។

៨-ប្រាង្គគន្ធបុប្ផា
គឺជាប្រាង្គដែលកសាងតាមរចនាបទបន្ទាយស្រីសាងសង់នៅឆ្នាំ១៩៦០សម្រាប់តម្កល់ព្រះបរមធាតុរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍នរោត្តមគន្ធបុប្ផាដែលជាបុត្រីសំណប់ព្រះទ័យរបស់ព្រះបានរោត្តមសីហនុ។ព្រះអង្គបានសុគតដោយរោគាពាធពេលដែលព្រះអង្គម្ចាស់មានព្រះជន្ម៤ព្រះវស្សា។ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធ បុបា្ផ ជាបុត្រី  នៃអង្គសម្តេចឪ ជាមួយ ព្រៈមាតា ព្រៈនាម ស៊ីសុវត្ថិ ពង្សានមុនី។
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធ បុបា្ផ​ ប្រសូត្រ នៅថ្ងៃទី ១៦ ខែ សីហា គ.ស ១៩៤៨
 ។ទ្រង់សុគត នៅ ថ្ងៃទី ១៣ ខែ ធ្នូ គ.ស ១៩៥២ ។
 ប្រាង្គនេះសាងសង់តុបតែងលំអតាមរចនាបទប្រាសាទបន្ទាយស្រី។មុនពេលដែព្រះបាទនរោត្តមសីហនុចូលទិវង្គត ព្រះអង្គបានទុកព្រះរាជបណ្តាំថាពេលដែលព្រះអង្គសុគតទៅ សូមទុកព្រះបរមធាតុរបស់ព្រះអង្គជាមួយ ព្រះរាជបុត្រីសំណប់ព្រះទ័យរបស់ព្រះអង្គ។
ដោយសារតែព្រះរាជបណ្តាំនេះហើយទើបមិនមានការសាងសង់ព្រះចេតិយ ណាមួយសម្រាប់ព្រះអង្គឡើយ។ ពិធីដង្ហែព្រះអដ្ឋិធាតុត្រូវបានគេធ្វើនៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៣ពីប្រាសាទទេវាវិច្ឆ័យទៅតម្កល់នៅប្រាង្គព្រះគន្ឋបុប្ផា។
ថ្ងៃទី ១០ ដល់ ១៣ ខែកក្កដា ឆ្នាំ២០១៣ ត្រូវនឹងថ្ងៃ ៣កើតដល់៦កើត ខែ អាសាឍ  ឆ្នាំម្សាញ បព្ចាស័ក ព.ស.២៥៥៧។ពិធីដង្ហែព្រះអដ្ឋិធាតុដ៏ឧឡារឹករបស់ព្រះបាទនរោត្តមសីហនុដែលមានរយៈពេលបីថ្ងៃដែលដង្ហែពីព្រះបរមរាជវាំងយាងមកកាន់ព្រះចេតិយព្រះគន្ធបុប្ផាដែលស្ថិតនៅព្រះវិហារកែវមរកត។នៅព្រឹកថ្ងៃទីមួយនៃព្រះរាជពិធី ប្រជារាស្រ្តយាងច្រើនកុះករបានប្រមូលផ្តុំគ្នារាប់បាទនៅមុខព្រះបរមរាជវាំង ហើយពេលរសៀលមានសង្ឃប្រមាណ៣០០០អង្គបានសូត្រធម៌បួងសួងឧទិសកុសល្សផលបុណ្យដល់ព្រះវីរក្សត្រនៅខាងមុព្រះបរមរាជវាំង។
យោងតាមកម្មវិធីបុណ្យ នៅថ្ងៃទីពីរ ក្បួនដង្ហែព្រះអដ្ឋិធាតុដោយស្មើរជើងចេញពីព្រះបរមរាជវាំងយាងទៅតម្កល់ទុកនៅព្រះវិហារព្រះកែវមរកត។បន្ទាប់មកនៅថ្ងៃទីបី ព្រះអដ្ឋិធាតុបានយាងទៅតម្កល់ទុកនៅព្រះចេតិយគន្ធបុប្ផានៅព្រះវិហារព្រះកែវមរកតដែលស្ថិតក្នុងបរិវេណព្រះបរមរាជវាំង។
នៅថ្ងៃសុក្រទី១១​ ខែកក្កដា ឆ្នាំ២០១៣ ត្រូវនឹងថ្ងៃ ៤កើត ខែ អាសាឍ  ឆ្នាំម្សាញ ​បព្ចាស័ក ព.ស.២៥៥៧​ មានប្រជារាសប្រមាណ២០០០០នាក់បានចូលរួមដង្ហែក្បួនដោយស្មើជើងដែលមានចម្ងាយ១០គីឡូម៉ែត។រាល់បុគ្គលិកក្រុមហ៊ុនងកជននិងបណ្តាមន្រ្តីរាជការអ្នកមុខអ្នកការត្រូវបានអនុញ្ញាតិអោយឈប់ដំរាកមួយថ្ងៃដើម្បីចូលរួមពិធីដង្ហែព្រះអដ្ឋិធាតុនេះ។
ព្រះករុណាសម្តេចព្រះនរោត្តមសីហនុបានយាងចូលទិវង្គតដោយរោគាពាធក្នុងព្រះជន៩០ព្រះវស្សានៅទីក្រុងប៉េកាំងថ្ងៃទី១៥ខែតុលាឆ្នាំ២០១២​ត្រូវនឹងថ្ងៃ ១៥រោចខែ ភទ្របទ  ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ។ព្រះអដ្ឋិធាតុរបស់ព្រះអង្គត្រូវគេតម្កល់ទុកជាមួយបុត្រីព្រះអង្គទៅតាមព្រះរាជបណ្តាំរបស់ព្រះអង្គ។ព្រះអង្គម្ចាស់ក្សត្រីគុន្ធបុប្ផាបានយាងចូលទីវង្គតនៅព្រះជន៤ព្រះវស្សាដោយរោគាពាធនៅឆ្នាំ១៩៥២។

៩-ព្រះធម្មសាលា
សាលានេះស្ថិតខាងលិចប្រាង្គព្រះគន្ធបុប្ផា សម្រាប់ព្រះសង្ឃចំរើនប្រណិបត្តិទានសីលនិងជាសាលា ឆាន់សម្រាប់ព្រះសង្ឃ។ បច្ចុប្បន្ននេះ ព្រះធម្មសាលានេះត្រូវបានប្រើប្រាស់ដោយព្រះមហាក្សត្រនិងព្រះញ្ញាតិវង្សានុវង្សសំរាប់ពិធីបុណ្យផ្សេងៗជាពិសេសបុណ្យដាក់បិណ្ឌនិងប្រណិបត្តិសមាទាសីលជារៀងរាល់ថ្ងៃឧបោសថសីលដោយ ព្រះមហាក្សត្រនិងព្រះញា្ញត្តិវង្សានុវង្ស តែងតែយាងមកបួងសួងនៅព្រះធម្មសាលាជាប្រចាំ។

១០-ព្រះចេតិយព្រះបាទនរោត្តមសុរាម្រឹត
ស្ថិតនៅផ្នែកនិរតីនៃព្រះវិហារព្រះកែវមរកត។ ព្រះចេតិយនេះកសាងតាមបែបរចនាបទខ្មែរ (បន្ទាយស្រី)ដែលមានក្បូក្បាច់ល្អប្រណិត។ព្រះចេតិយនេះសំរាប់តម្កល់ព្រះអដ្ឋិធាតុរបស់ព្រះអយ្យកោនិងព្រះអយ្យការបស់ព្រះបាទនរោត្តមសីហមុនី។
ព្រះចេតិយនេះតម្កល់ព្រះអដ្ឋិធាតុរបស់ព្រះបាទសុរាម្រឺតដែលបានចូលទីវង្គតនៅឆ្នាំ១៩៦០និងតម្កល់ព្រះអដ្ឋិធាតុរបស់សម្ដេចមហាក្សត្រីយានី កុសុមៈនារីរតន៍ដែលបានយាងចូលទីវង្គតនៅថ្ងៃទី២៧ខែមេសាឆ្១៩៧៥នៅឯទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។

១១-រោងជួង
កាលដើមឡើយមានរោងជួងចំនួនពីរសំរាប់វាយឆ្លងឆ្លើយគ្នាដើម្បីបិទនិងបើកទ្វារនៅក្នុងពិធីបុណ្យផ្សេងៗ ឬសំរាប់ផ្តល់ជាសញ្ញាដល់ព្រះសង្ឃសំរាប់ចូលរៀន។បច្ចុប្បន្ននេះនៅសល់តែរោងជួងមួយតែប៉ុណ្ណោះ ដែលស្ថិនៅទិសពាយព្យ
នៃព្រះវិហារព្រះកែវមរកត។រីឯជួងមួយទៀតត្រូវគេដាក់ព្យួរនៅក្រោមដំបូលអណ្តូងទឹកដែលស្ថិតនៅភាគឧត្តរនៃព្រះចេតិយព្រះបាទនរោត្តមសុរាម្រិត។បច្ចុប្បន្ននេះ គេលែងប្រើប្រាស់ជួងនេះទៀតហើយ។

១២-បណ្ណាល័យ
មានរោងមណ្ឌបមួយដែលស្ថិតនៅខាងជើងព្រះវិហារព្រះកែវមរកត។ រោងមណ្ឌបនេះត្រូវបានប្រើប្រាស់ជាបណ្ណាល័យសំរាប់តម្កល់ព្រះត្រៃបិដកនិងគម្ពីក្បួនច្បាប់ផ្សេងៗទៀតសំរាប់ព្រះសង្ឃសិក្សាស្រាវជ្រាវ។បច្ចុប្បន្ននេះគេឃើញមានព្រះត្រៃបិដកនិងរូបព្រះគោនន្ទិនត្រូវបានគេតម្កល់ទុកក្នុង បណ្ណាល័យ មណ្ឌបនេះដើម្បីជាសក្ករៈបូជា។នៅក្នុងបណ្ណាល័យមណ្ឌបនេះមានគោនន្ទិនមួដែលយាន
ជំនិះរបស់ព្រះឥសូ។

អំពីព្រះត្រៃបិតក ៖

ព្រះត្រៃបិតក ជាគម្ពីរ ឬ ជាឃ្លាំង ឬ កញ្ជើរសម្រាប់ផ្ទុក នូវពុទ្ធវច្ចនៈដែលមានសរុប ៨៥០០០ ធម្មកន្ធ គឺជា មូលដ្ឋានទ្រឹស្ដី ទ្រទ្រង់ព្រះពុទ្ធសាសនា ។ ព្រះត្រៃបិដកត្រូវចែកចេញជា៣គម្ពីរសំខាន់ៗ មានដូចជា ៖
ក. វិន័យបិតក ៖ (មាន ២១០០០ធម្មកន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ១៣ភាគ) ជាគម្ពីរដែលស្ដីអំពីច្បាប់ ក្រិត្យក្រម ដែលព្រះពុទ្ធបានបញ្ញត្តិហាមប្រាមនិងទ្រង់អនុញ្ញាតិ្ត ទុកជាគោលប្រព្រឹត្តិប្រតិបត្តិនៃបព្វជិតនិងគ្រហស្ថ ។
ខ. សុត្តន្តបិតក ៖ (មាន ២១០០០ធម្មកន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ៦៤ភាគ) ជាកម្រងនៃពុទ្ធិ ផ្នែកព្រះសូត្រ ដែលនិយាយអំពីអំពើល្អ និងអាក្រក់ ការធ្វើបុណ្យទានជាដើម ។
គ. អភិធម្មបិតក ៖ (មាន ៤២០០០ធម្មកន្ធ ត្រូវ ៧គម្ពីរ ហើយចែកជា ៣៣ភាគ) ជាកម្រងទស្សនៈពុទ្ធិដែល និយាយអំពី បរមត្ថវិជ្ជាប្រកបដោយអត្ថ បួនយ៉ាងគឺ ចិត្ត ចេតសិក រូប និព្វាន ។

គោនន្ទិន
គោនន្ទិនជាយានជំនិះរបស់ព្រះឥសូ គោ​នេះ​ជា​ពាហនៈ ឬ​យានជំនិះ​របស់​ព្រះ​ឥសូរ​ដ៏​មហិ​ទិ្ធ​រិទ្ធ​ដែល​គង់​លើ​ភ្នំ​កៃលាស ក្នុង​ជំនឿ​ខ្មែរ​បុរាណ​គេ​ជឿ​ថា គោ​នេះ​ប្រកប​ដោយ​ឫទ្ធានុភាព បានជា​គេ​គោរព​សក្ការៈ ។ គោនន្ទិននេះមានទម្ងន់ជាង​៥០០​ គីឡូក្រាម​ ធ្វើពីប្រាក់៨០% និងធាតុផ្សំផ្សេងទៀតចំនួន២០% ដូចជា ស្ពាន់ សំណ ដែក និង ស័ង្កសី ជាដើម។គោនន្ទិននេះរកឃើញនៅឆ្នាំ ១៩៨៣ នៅស្រុកកោះធំខេត្តកណ្តាល ចំងាយ ៣៩គីឡូម៉ែតស្ថិតនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ។តាមការស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាពីសារមន្ទីរជាតិភ្នំពេញបានបញ្ជាក់ថា គោនន្ទិននេះធ្វើនៅសត្តវត្សទី៧ នៃគ្រិស្គសរាជ។

១៣-ថែវនិងគំនូរបុរាណ

ព្រះវិហារព្រះកែវមរកតហ៊ុំព័ទ្ធទៅដោយថែវដែលមានកំផែងខ្ពស់។កាលដើមឡើយ ថែវដែលព័ទ្ធជុំវិញនេះប្រើជាថ្នាក់រៀនបណ្តោះអាសន្នរបស់ព្រះសង្ឃដើម្បីរៀនភាសាបាលីមុនពេលដែលសាលាបាលីបង្កើតឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩១៥ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទស៊ីសុវត្ថិ។
នៅជញ្ជាំងថែវមានគូរគំនូរបុរាណរឿងរាមកេរ្តិ៍តាំងពីដើមរហូតដល់ចប់។គំនូររឿងរាមកេរ្ត៏នេះចាប់ផ្តើមរឿងពីផ្នែកខាងត្បូងនៃថែវខាងកើតព័ទ្ធជុំវិញព្រះវិហារព្រះកែវមរកតដែលមាប្រវែង៦០៤ម៉ែត កំពស់៣.៦៥ម៉ែត។គំនូរនេះគូរក្នុងឆ្នាំ១៩០៣ ដល់១៩០៤ដោយវិចិត្តករខ្មែរចំនួន៤០នាក់ដឹកនាំដោយ ឧកញ្ញ៉ាទេពនិម្មិតធាក់ (តាមឯកសារ លោក វាំង ជួន)។ភាគច្រើននៃផ្ទាំងគំនូរនេត្រូវខូចខាតជាបន្តបន្ទាប់យ៉ាងខ្លាំងក្លាដោយសារអាកាសធាតុនិងពពួកមេរោគ។
នៅឆ្នាំ១៩៨៥គំរោងជួសជុលនិងថែទាំ ដែលមានរយៈពេល៥ឆ្នាំបានធ្វើឡើង ដោយរដ្ឋាភិបាលកម្ពុជានិងប៉ូឡូញ។ដំណាក់កាលនៃការជួសជុលជំហ៊ានទីមួយត្រូវបានបញ្ចប់ហើយគម្រោងនៃការជួសជុលនេះត្រូវបានផ្អាកជាច្រើនឆ្នាំដោយពុំមានថវិការគ្រប់គ្រាន់សំរាប់បន្តការជួសជុល រហូតដល់ខែវិច្ឆការឆ្នាំ ២០១៤ គម្រោងនេះត្រូវបានធ្វើបន្តនូវតំណាក់កាលទីពីរបន្តទៀតរវាងរដ្ឋាភិបាលប៉ូឡូញនិងរដ្ឋាភិបាលកម្ពុជាក្រោមការរៀបចំចាត់ចែងដោយក្រសួងព្រះបរមរាជវាំង។គម្រោងទីពីរនេះបានបញ្ចប់នៅខែមិនាឆ្នាំ២០១៦ដោយបានជួសជុលផ្នែកជ្រុងខាងលិចឈាងខាងជើងដែលមានប្រវែងជាង១០០ម៉ែតដែលចំណាយថវិការអស់ជិតមួយលានដុល្លាសហរដ្ឋអាមេរិកដោយថវិការជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

១៤-សារមន្ទីរដំរី
កសាងនៅឆ្នាំ១៨៩២ ស្ថិតខាងត្បូងវត្តព្រះកែវមរកតជាប់របងព្រះបរមរាជវាំងដែលពីដើមគេហៅថារោងដំរីជាកន្លែងទុកគ្រឿងប្រដាប់ប្រដានិង ចិញ្ចឹមសត្វដំរី ត្រៀមទុកសម្រាមហែក្បួនក្នុងព្រះរាជពិធីបុណ្យផ្សេងៗ។នៅឆ្នាំ១៩៩៦ រោងដំរីត្រូវបានរៀបចំអោយទៅជាសារមន្ទីរក្រោមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះនរោត្តមមុនីនាថសីហនុ។សារមន្ទីរនេះចែកជាសាលពិព័រណ៍ រូបថតលំនៅដ្ឋានខ្មែរនិងសំលៀកបំពាក់ប្រពៃណីខ្មែរ ផ្ទះបូរាណខ្មែរចំនួនពីរ រូបសំណាក ព្រះបាទ ជ័យវរ្ម័ន ទី៧ សាលតាំង គ្រឿងប្រាក់រូបដំរី គ្រឿងហែក្បួនទ័ពដំរី បន្ទប់តាំងព្រះឆាយាល័ក្ខណ៍ស្តីពីព្រះសកម្មភាព ព្រះករណា ព្រះបាទ នរោត្តម សីហនុ បន្ទប់តាំងហែក្បួនព្រះរាជពិធីទ្វាទសមាស។




ឯកសារពិគ្រោះ
-ប្រវត្តិសាស្រ្តខ្មែរ ដោយ ត្រឹង ងា ទំព័រ ១៣៦
-មគ្គុទ្ទេសក៍ទេសចរ ដោយ ស្រី សារឿនទំព័រ ៣០​ដល់៦៣
-ប្រវត្តិទស្សនៈ សាសនា សីលធម៌ នយោបាយ ២០០៥​ ដោយ ឥន្ទ ​ឳមសាម៉េង​ទំព័រ ៦៤
-Jeldres, Julio A., 2003, The Royal House Of Cambodia, Monument Books, Phnom
Penh
-The Age of Angkor by Pich Keo, Page 36


Wednesday, February 15, 2017

ព្រះអង្គម្ចាស់ នរេាត្តម សិរិវុឌ្ឍ

ព្រះអង្គម្ចាស់ នរេាត្តម សិរិវុឌ្ឍ ទ្រង់ប្រសូតថៃ្ងទី ៨ មិថុនា ១៩៥១ នារាជធានីភ្នំពេញ ព្រះអង្គជាព្រះរាជបុត្ររបស់ ព្រះមហាក្សត្រខែ្មរ ព្រះករុណា ព្រះបាទសម្តេច នរេាត្តម សុរាម្រិត ព្រះមហាបញ្ចាកោដ្ឋ ជាមួយអ្នកម្នាង ឃុនទេព កញ្ញាសោភា គឹមអានយៀប ទ្រង់ក៏ត្រូវជាព្រះអនុជរបស់ ព្រះបាទសម្តេច នរេាត្តម សីហនុ ផងដែរ (មាតាទីទៃ) ៚
ព្រះអង្គធ្លាប់ជាតំណាងរាស្រ្ត ជា ឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តីការបរទេសក្នុងឆ្នាំ ១៩៩៣ - ១៩៩៥ និងជាសមាជិកព្រឹទ្ធសភា ឆ្នាំ ២០០១ ៕ រឿងដ៏គួរឲ្យភ្ញាក់ផ្អេីលបំផុត គឺ ព្រះអង្គម្ចាស់ នរេាត្តម សិរិវុឌ្ឍ បានធេី្វឲ្យពិភពលោកភ្ញាក់ផ្អេីលដោយសារតែ សេចក្តីថែ្លងការមួយនៅ ខែ វិចិ្ឆកា ឆ្នាំ ១៩៩៥ ដោយទ្រង់មានព្រះរាជបន្ទូលថា ទ្រង់ចង់សម្លាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដេីម្បីផ្លាល់ប្តូរប្រវត្តិសាស្រ្ត ដោយសារព្រះបន្ទូលនេះហេីយ ទេីបនៅថៃ្ងទី ១៨ វិចិ្ឆកា ឆ្នាំ ១៩៩៥ ព្រះអង្គត្រូវគេចាប់ព្រះកាយ ហេីយនិរទសទ្រង់ទៅកាន់ប្រទេសបារាំង បណ្តេញចេញពីកម្ពុជា មុននឹងការកាត់ទោសកំបាំងមុខ តែក្រោយមក ព្រះអង្គម្ចាស់ នរេាត្តម សិរិវុឌ្ឍ ត្រូវបានព្រះរាម ព្រះបាទ នរដាត្តម សីហនុ ព្រះរាជទានទោស រួចបេីកផ្លូវឲ្យទ្រង់មកកាន់កម្ពុជាវិញ ៚

រក្សាសិទ្ធដោយ Royal du Cambodge

#royalducambodge #cambodia #kingofcambodia #norodomsirivudh

Friday, February 3, 2017

ព្រះ​ជិនរង្សី​រាជិក​នរោត្ដម

ហាមយកឯកសារនេះទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត
រៀបរាងដោយៈ លោក ឯក ច័ន្ទដារ៉ារិទ្ធ

មគ្គុទ្ទេសក៍ក្រសួងព្រះបរមរាជវាំង
ព្រះ​ជិនរង្សី​រាជិក​នរោត្ដម តម្កល់​ក្នុង​បុស្បុក​នា​ព្រះ​វិហារ​ព្រះ​កែវ​មរកត​រតនា​រាម
ព្រះ​ពុទ្ធ​រូប​ទ្រង់​ឈរ​មួយ​ព្រះ​អង្គ​ធំ​នេះ ទ្រង់​តាំង​ក្នុង​បុស្បុក​ធំ​មួយ ដែល​សាង​ឡើង​ដោយ​ព្រះ​ករុណា ព្រះ​រាជានុកោដ្ឋ តាម​ព្រះ​រាជ​បណ្ដាំ​នៃ​ព្រះ​ករុណា ព្រះ​សុវណ្ណ​កោដ្ឋ ដែល​ជា​សម្ដេច​ព្រះ​ជេដ្ឋា​ ក្រោយ​ព្រះ​អង្គ​សុវណ្ណគត​។

ព្រះ​ពុទ្ធ​រូប​នេះ​សាង​ឡើង​អំពី​មាស​សុទ្ធ​ដែល​មួយ​ទម្ងន់​៩០​គីឡូ​ក្រាម (រួម​ទាំង​ជើង​ទ្រ និង​ឆ័ត្រ​រួត​ខាង​លើ​) ព្រះ​ទាំង​មាន​ដាំ​ត្បូង​ពេជ្រ​ទាំង​តូច​ទាំង​ធំ​ចំនួន​សរុប​ទាំង​អស់​២០៨៦​គ្រាប់​ពេជ្រ។ ត្បូង​ដែល​ធំ​ជាង​គេ គឺ​ស្ថិត​នៅ​លើ​ម្កុដ​មាន​ទំហំ​២៥​ការ៉ាត និង​បន្ទាប់​មក​ពេជ្រ​នៅ​លើ​ព្រះ​សុរង​មាន​ទំហំ​២០ការ៉ាត ​។

ព្រះ​ពុទ្ធ​រូប​នេះ​សាង​ឡើង​ក្នុង​គ្រា​ គ.ស.​១៩០៤ ដោយ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ចម​ចក្រ​ពង្ស ព្រះ​រាជានុកោដ្ឋ តាម​ព្រះ​រាជ​បណ្ដាំ​របស់​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម ព្រហ្ម​បរិរក្ស ព្រះ​សុវណ្ណ​កោដ្ឋ​។ មុន​ពេល​ព្រះ​អង្គ​ចូល​សុវណ្ណគត (ព្រះ​សុវណ្ណកោដ្ឋ) ព្រះ​អង្គ​មាន​ព្រះ​រាជ​បន្ទូល​ផ្ដាំ​ថា «​ក្រោយ​ពេល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ​ហើយ ត្រូវ​យក​កោដ្ឋ​មាស​មក​រំលាយ​ដើម្បី​ធ្វើ​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះ​អង្គ​តំណាង​ឲ្យ​ព្រះ​ស្រីអារ្យ​មេត្រី​​»។

ព្រះ​ករុណា​ព្រះ​រាជានុកោដ្ឋ ដែល​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ​ជេដ្ឋា​នោះ ព្រះ​អង្គ​បាន​ចាត់​ចែង​តាម​ព្រះ​រាជ​បណ្ដាំ​ដោយ​សាង​ព្រះ​ពុទ្ធ​រូប​នេះ​ឡើង​ ដើម្បី​ឧទ្ទិស​មគ្គ​ផល​ថ្វាយ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម (ព្រះ​សុវណ្ណកោដ្ឋ​) សូម​ឲ្យ​ព្រះ​អង្គ​បាន​ទាន់​ព្រះ​ស្រីអារ្យមេត្រី ក្នុង​ឆ្នាំ​៥០០០ នៃ​ពុទ្ធ​សករាជ ហើយ​បាន​ព្រះ​រាជ​ទាន​ព្រះ​នាម​ព្រះ​ពុទ្ធ​រូប​អង្គ​ថ្មី​នៃ​ព្រះ​នគរ​នេះ​ថា «​ព្រះ​ជិនរង្សី​រាជិក​នរោត្ដម​»​៕

អត្ថបទដោយ